ព័ត៌មាន
បទល្មើសព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់កើនឡើង
ចំនួនបទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដែលរាលដាលពាសពេញខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង បន្តកើនឡើង។ អនុរក្សឧទ្យានបានបង្ក្រាបបទល្មើសចំនួន ៤០៨ លើផ្ទៃដី ២.០០០ ហិកតា និងបានចាប់ខ្លួនជាច្រើននាក់។ ...
ទិត្យ គង្សនូវ
https://www.khmertimeskh.com/501258749/prey-lang-wildlife-sanctuary-forest-crimes-on-the-rise/
ការស្លាប់ទាក់ទងនឹងជំងឺរបេងធ្លាក់ចុះ ៥០%កាលពីឆ្នាំមុន៖ CENAT
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន (CENAT) បាននិយាយកាលពីម្សិលមិញថា ការស្លាប់ដោយសារជំងឺរបេងបានធ្លាក់ចុះ ៥០% កាលពីឆ្នាំមុន បើប្រៀបធៀបទៅនឹងឆ្នាំមុនមួយទៀត។ ...
សុ៊ន មិនា
https://www.khmertimeskh.com/501258634/50-drop-in-tb-related-deaths-last-year-cenat/
ធនាគារជាតិនៃកម្ពុជាប្រារព្ធខួបលើកទី ៤៣ ឆ្នាំនៃការដាក់ប្រើប្រាស់ប្រាក់រៀលឡើងវិញ
ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការប្រើប្រាស់រូបិយប័ណ្ណជាតិ ធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំសិក្ខាសាលាស្តីពី “ប្រាក់រៀល អក្ខរកម្មហិរញ្ញវត្ថុ និងបាគង” នៅមជ្ឈមណ្ឌលសិក្សាធនាគារកាលពីម្សិលមិញ។ ...
Adur Pradeep
https://www.khmertimeskh.com/501258631/nbc-celebrates-43rd-anniversary-of-riel-reintroduction/
កម្ពុជានឹងរៀបចំអនុក្រឹត្យកែលម្អយន្តការ ដើម្បីបង្ការមិនឱ្យមានការប្រើប្រាស់ពលកម្មដោយបង្ខំ
កម្ពុជានឹងរៀបចំជាអនុក្រឹត្យ ដើម្បីកែលម្អយន្តការដែលមានស្រាប់ ដោយបន្ថែមនូវនីតិវិធីលម្អិត យន្តការគ្រប់គ្រងជាអចិន្រៃ្តយ៍ ការទទួលខុសត្រូវរបស់ក្រុមហ៊ុនពាក់ព័ន្ធ ជាពិសេសអ្នកចុះកិច្ចសន្យាជួលផលិតបន្តច្រើនជាន់ថ្នាក់ (Sub and Sub-contract) ដោយកម្ពុជាបានយកចិត្តទុកដាក់ ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-03-20-1058-248182.html
រដ្ឋបាលស្រុកអូររាំង កំពុងបន្តរកមុខជនល្មើសកាប់រានដីព្រៃរដ្ឋជាង ៥០ ហិកតាឱ្យមកទទួលខុសត្រូវ
នៅពេលនេះ ក្រុមសមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវរកអត្តសញ្ញាណក្រុមជនប្រព្រឹត្តបទល្មើសកាប់រាន និងឈូសឆាយដីព្រៃក្នុងតំបន់ការពារខេត្តមណ្ឌលគិរី ដើម្បីកសាងសំណុំរឿងបញ្ជូនឱ្យតុលាការចាត់វិធានការទៅតាមផ្លូវច្បាប់។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2023-03-21-0838-248224.html
ក្រសួងទាមទារឱ្យសារព័ត៌មានខេមបូចា កែតម្រូវខ្លឹមសារអត្ថបទទាក់ទងនឹងការលុបអាជ្ញាប័ណ្ណផ្សព្វផ្សាយចំនួន ៣
ក្រសួងព័ត៌មានបានទាមទារឱ្យសារព័ត៌មានខេមបូចា (CamboJA News) កែតម្រូវខ្លឹមសារអត្ថបទដែលបានចុះផ្សាយពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ ដែលបានកាត់ចោលចំណុចសំខាន់មួយចំនួនរបស់អ្នកនាំពាក្យក្រសួងនេះទាក់ទងនឹងអត្ថបទមួយ ...
នាង សុគន្ធា
https://www.postkhmer.com/national/2023-03-20-1807-248205.html
គម្រោង ៤២,៨ លានដុល្លារដើម្បីជួយជនងាយរងគ្រោះក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ
មូលនិធិអាកាសធាតុបៃតង កាលពីថ្ងៃពុធបានអនុម័តទឹកប្រាក់ចំនួន ៤២,៨ លានដុល្លារសម្រាប់គម្រោង PEARL របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ដើម្បីបង្កើនសមត្ថភាពបន្សាំរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមដងទន្លេសាបភាគខាងជើងដើម្បីទប់ទល់នឹងការគំរាមកំហែងនៃការ ...
ការធ្វើកសិកម្មតាមបែបចម្រុះ ធ្វើឱ្យកសិករទទួលបានប្រាក់ចំណូលពីច្រើនផ្នែក
កសិករដែលធ្លាប់តែធ្វើស្រែក្នុង ១ ឆ្នាំ ៣ ដងលើផ្ទៃដីជាង ១ ហិកតា នៅស្រុកបូរីជលសារខេត្តតាកែវ លោក សែម សាវរី កំពុងតែរីករាយនឹងផលរបរថ្មីលើការកែប្រែផ្ទៃដីដដែលនោះ ទៅជាកសិកម្មចម្រុះដែលក្រៅពីការធ្វើស្រែ គឺមានការចិញ្ចឹមបង្កង ចិញ្ចឹមក្ងាន និងដាំដំណាំហូបផលផ្សេងៗទៀត ...
រ៉ាន់ រើយ
https://www.postkhmer.com/business/2023-03-20-1009-248180.html
ក្រសួងសង្គមកិច្ចប្រកាសស្វែងរកអាណាព្យាបាលក្នុងប្រទេស ដើម្បីទទួលចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រាចំនួន ៨ នាក់
ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ប្រកាសស្វែងរកអាណាព្យាបាលក្នុងប្រទេស ដើម្បីទទួលចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រាចំនួន ៨ នាក់ ដែលកំពុងរស់នៅក្នុងមជ្ឈមណ្ឌលទារក និងកុមារជាតិ និងមណ្ឌលបុរីទី១នៅខេត្តបាត់ដំបង។ ...
ជា សុខនី
https://www.postkhmer.com/national/2023-03-20-1522-248194.html
លោក ហ៊ុន សែន រំឭកពីជីវិតគ្រោះថ្នាក់ និងផុយស្រួយរបស់លោក ពេលចូលគ្រប់គ្រងតំណែងជានាយករដ្ឋមន្ត្រីក្នុងទសវត្សរ៍ ១៩៨០
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកពីជីវិតគ្រោះថ្នាក់និងផុយស្រួយរបស់លោក នៅពេលចូលគ្រប់គ្រងតំណែងជានាយករដ្ឋមន្ត្រី ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ក្រោយពីរបបខ្មែរក្រហម ហើយលោកថា នាពេលនោះ លោកបានដាក់ចេញនូវកញ្ចប់កែទម្រង់ ២ ដើរទន្ទឹមគ្នាគឺកំណែទម្រង់ខាងនយោបាយ និងកំណែទម្រង់ខាងសេដ្ឋកិច្ច។ ...
រី សុចាន់
https://www.postkhmer.com/national/2023-03-21-0857-248223.html
៤ លានដុល្លារត្រូវបានចំណាយសម្រាប់ធ្វើឪ្យប្រសើរឡើងនៃអាហារូបត្ថម្ភនៅក្នុងសាលារៀន
ក្រសួងអប់រំ យុវជន និងកីឡា បានសន្យាចំណាយថវិកាចំនួន ៤ លានដុល្លារក្នុងឆ្នាំនេះ ដើម្បីផ្តល់ស្បៀងអាហារដល់កុមារនៅតាមសាលារៀន ដោយប្រើប្រាស់ផលិតផលកសិកម្មតាមសហគមន៍ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ និងការអប់រំនៅក្នុងតំបន់ដែលមានភាពក្រីក្រ និងងាយរង ...
ឆន រស្មី
https://kiripost.com/stories/cambodia-4m-pumped-into-improving-nutrition-in-schools
អង្គការសង់ត្រាល់ បន្តផ្សព្វផ្សាយពីសុវត្ថិភាពចំណាកស្រុកដល់ពលរដ្ឋនៅតាមខេត្តមួយចំនួន
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) នៅតែបន្តសកម្មភាពធ្វើការអប់រំផ្សព្វផ្សាយ ពីសុវត្ថិភាពចំណាកស្រុកដល់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តមួយចំនួន ខណៈនៅតែមានពលរដ្ឋខ្មែរជាច្រើននៅតែបន្តធ្វើចំណាកស្រុកតាមរយៈមេខ្យល់ដោយខុសច្បាប់។ ...
ជា សុខនី
https://www.postkhmer.com/national/2023-03-20-1936-248210.html
អាជ្ញាធរកម្ពុជាជំរុញឱ្យស៊ើបអង្កេតលើការបង្ខំឱ្យធ្វើការនៅតាមរោងចក្រ
សមាគមសម្លៀកបំពាក់និងស្បែកជើងអាមេរិក និង VF Corporation កំពុងជំរុញឱ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតលើការបង្ខំឱ្យប្រើកម្លាំងពលកម្មដើម្បីផលិតទំនិញនាំចេញ។ ...
ឆន រស្មី
https://kiripost.com/stories/cambodian-authorities-urged-to-probe-forced-labor-in-factories
សិក្ខាសាលាពង្រឹងការហាមប្រាមការងារដោយបង្ខំ
ភាគីពាក់ព័ន្ធសំខាន់ៗបានចូលរួមសិក្ខាសាលាមួយដើម្បីពង្រឹងជំហររបស់កម្ពុជាលើការហាមឃាត់ការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនៅក្នុងរោងចក្រកាត់ដេរ។ ...
Marissa Carruthers
https://kiripost.com/stories/cambodia-workshop-reinforces-ban-on-forced-labour
ឡាវ-កម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខតាមព្រំដែន
ឡាវ និងកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការរក្សាសន្តិសុខនៅតាមព្រំដែន។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3LE8cED
នៅខេត្តស្ទឹងត្រែង ស្ត្រីចូលរួមការពារធនធានជលផលព្រោះខ្លាចបាត់បង់ត្រី
ដោយមើលឃើញការធ្លាក់ចុះជាបន្តបន្ទាប់នៃស្តុកត្រីក្នុងទន្លេមេគង្គ ស្ត្រីរស់នៅក្នុងសហគមន៍ដែលពឹងផ្អែកខ្លាំងលើការចាប់ត្រីកំពុងឈានជើងចូល ដោយបារម្ភថាគ្មានត្រីទុកសម្រាប់កូនចៅជំនាន់ក្រោយ ប្រសិនបើគ្មានអ្នកណាធ្វើសកម្មភាពនេះ ...
អ៊ូ សុខមាន និង តេង យ៉ាលីរ៉ូហ្សី
https://cambodianess.com/article/in-stung-treng-women-step-in-fish-protection-fearing-catch-loss
សត្វផ្សោតងាប់លើកដំបូងក្នុងឆ្នាំនេះ ក្តីបារម្ភពីការអភិរក្សកើនឡើង
ផ្សោតទឹកសាបមួយក្បាលត្រូវបានគេប្រទះឃើញងាប់កាលពីថ្ងៃទី១៩ ខែមីនា ដែលជាករណីដំបូងនៃប្រភេទសត្វជិតផុតពូជសម្រាប់ឆ្នាំ២០២៣ ហើយអ្នកអភិរក្សព្រួយបារម្ភអំពីសក្តានុពលនៃការផុតពូជរបស់ពួកវា។ ...
តេង យ៉ាលីរ៉ូហ្សី
https://cambodianess.com/article/first-dead-dolphin-of-the-year-conservation-worries-rise
វិនិយោគិនចិនត្រឡប់មកកម្ពុជា៖ កម្ពុជាគួររៀនមេរៀននៃហានិភ័យនៃការលាងលុយកខ្វក់
ឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជាត្រូវបានគេកំណត់ថាជាវិស័យដែលមានហានិភ័យខ្ពស់សម្រាប់ការលាងលុយកខ្វក់ ដោយសារកត្តាមួយចំនួន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មនេះមានការរីកចម្រើនយ៉ាងខ្លាំង ដែលបានទាក់ទាញអ្នកវិនិយោគបរទេស ជា ...
ក្រុមហ៊ុនឯកជនទទួលបានដីមាត់ទន្លេជិត១៣ហិកតា ខណៈដែលពលរដ្ឋជាង៣០០គ្រួសារប្រឈមនឹងការបណ្តេញចេញ
ប្រជាពលរដ្ឋក្រីក្រជាង ៣០០គ្រួសារ ប្រឈមនឹងការបណ្តេញចេញ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍ដីនៅខណ្ឌឬស្សីកែវ ខាងជើងស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ។ . ...
អាជ្ញាធរខេត្តកោះកុងបដិសេធថាមានពលរដ្ឋសន្លប់ និងស្លាប់ដោយសារតែការតវ៉ាជម្លោះដីធ្លីនៅមុខសាលាខេត្ត
អាជ្ញាធរខេត្តកោះកុងបានបដិសេធថា មានប្រជាពលរដ្ឋសន្លប់ និងស្លាប់ ដោយសារតែការតវ៉ានៅមុខសាលាខេត្តកោះកុង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ខណៈប្រជាពលរដ្ឋដែលទៅតវ៉ាអះអាងថាមានពលរដ្ឋ៤នាក់សន្លប់ និងម្នាក់ស្លាប់នៅមន្ទីរពេទ្យដោយសារតែមានបញ្ហាសុខភាពកំឡុងពេលទៅតវ៉ាទាមទារជម្លោះដីធ្លី។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/koh-kong-provincial-authorities-deny-fainting-and-death-due-to-land-dispute-protest-in-front-of-provincial-hall/
សភាសហភាពអឺរ៉ុបទទូចឱ្យកម្ពុជាបញ្ចប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងដោះលែងលោក កឹម សុខា
សភាអឺរ៉ុបបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង និងឲ្យគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការកំពូលនោះ ដំណើរការឡើងវិញ ដើម្បីចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២៣ នេះបើតាមសេចក្តីសម្រេចមួយដែលធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ។ ...
ស៊ន សារ៉ាត និង ផុន សុទ្ធីរ័ត្ន
https://khmer.cambojanews.com/eu-parliament-urges-end-to-political-persecution-calls-for-free-and-fair-elections/
កម្ពុជា និងប៉ាគីស្ថាន ឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានគណៈកម្មាធិការរួមគ្នារវាងសភាពាណិជ្ជកម្មនៃប្រទេសទាំង ២ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម
កម្ពុជា និងប៉ាគីស្ថាន បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានគណៈកម្មាធិការរួមគ្នារវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ខណៈដែលប្រទេសទាំងពីរមានសក្តានុពលជាច្រើន ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីមានទំហំតិចតួចនៅឡើយ។ ...
វណ្ណ សុជាតា
https://www.postkhmer.com/business/2023-03-18-1210-248141.html
កម្ពុជាចូលរួមកិច្ចប្រជុំគ្រប់គ្រងការធ្វើពាណិជ្ជកម្មសារធាតុបំផ្លាញស្រទាប់អូហ្សូននៅវៀតណាម ៥ ថ្ងៃ
លោក ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថានចូលរួមកិច្ចប្រជុំស្តីពីមន្ដ្រីជាន់ខ្ពស់ទទួលបន្ទុកអនុវត្តន៍ពិធីសារម៉ុងរ៉េអាល់ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងសិក្ខាសាលាគយបៃតង ស្តីពីការគ្រប់គ្រងនិងការរាយការណ៍អំពីការធ្វើពាណិជ្ជកម្មសារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុហាយដ្រូហ្លុយអរ៉ូកាបូន (ODS/HFC) រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែមីនា នៅទីក្រុងហាឡុង ប្រទេសវៀតណាម។ ...
រី សុចាន់
https://www.postkhmer.com/business/2023-03-18-0714-248147.html
ក្រសួងសាធារណការស្នើជប៉ុនពិនិត្យលទ្ធភាពជួយជ្រោមជ្រែងបណ្តុះបណ្តាលវិស្វករកម្ពុជាមានជំនាញច្បាស់លាស់
ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើជប៉ុនឱ្យបន្តជួយអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ក៏ដូចជាពិនិត្យលទ្ធភាពជួយជ្រោមជ្រែងដល់ដំណើរការរបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យមានជំនាញច្បាស់លាស់។ ...
រី សុចាន់
https://www.postkhmer.com/business/2023-03-18-0816-248148.html