ការ​ផ្ទុះ​ឡើង​នៃ​ដង្កូវ​វ៉ូង​កើត​មាននៅ​ខេត្តកោះកុង​

មន្ត្រីបានឱ្យដឹងកាលពីថ្ងៃចន្ទថា ខណៈពេលដែលកសិករទូទាំងប្រទេសកំពុងបន្តស្រាកស្រានជាបន្តៗពីបញ្ហាដង្កូវវ៉ូង ប្រជាជនក្នុងខេត្តកោះកុងកំពុងមានការប្រឈមមុខនឹងការផ្ទុះឡើងនេះដែលមានក្នុងចំណោមដំណាំស្រូវថ្មីៗ។ ...

ខេង សុធា
https://www.cambodiadaily.com/news/another-armyworm-outbreak-hits-koh-kong-114721/

ដង្កូវ​ហ្វូង​កំពុង​រាតត្បាត​បំផ្លាញ​ដំណាំ​ស្រូវ​នៅ​ក្នុង​ខេត្ត​ចំនួន ៥

ក្រសួងកសិកម្មបានប្រកាសថាខេត្តចំនួន ៥ បានកើតនូវដង្កូវហ្វូងស៊ីសំណាបស្រូវរបស់ប្រជាកសិករនៅដើមរដូវវស្សានេះដោយសារគ្រោះរាំងស្ងួតបានអូសបន្លាយយូរបង្កឲ្យមានការកកើត និងរាលដាលពួកដង្កូវហ្វូងប្រភេទនេះ។ ...

សែន​ ដេវីត
http://bit.ly/1WOuqVl

ចំការម្រេច​កំពុង​គម្រាមកំហែង​ដល់​ព្រៃឈើ​របស់​កម្ពុជា​

ខណៈជំនួញឈើប្រណិតកំពុងបន្តបៀតបៀនព្រៃឈើនៃប្រទេសកម្ពុជា មានវិស័យមួយផ្សេងទៀតដែលកំពុងគម្រាមកំហែងកាន់តែខ្លាំងទៅកាន់ព្រៃឈើរបស់ប្រទេសនេះ៖ ចំការម្រេច។   ...

មុិច ដារ៉ា និង Igor Kossov
http://www.phnompenhpost.com/national/pepper-business-adds-kingdoms-deforestation-woes

Grow Asia នឹង​ជួយ​ជំរុញ​ផលិតផល​កសិកម្ម​កម្ពុជា

អង្គការ Grow Asia ដែលបានបង្កើតភាពជាដៃគូជាផ្លូវការជាមួយកម្ពុជាកាលពីចុងឆ្នាំមុននឹងជួបប្រជុំនៅថ្ងៃទី ១៣ ខែមិថុនានៅភ្នំពេញដើម្បីចាប់ផ្តើមរៀបចំក្រុមការងាររវាងវិស័យសាធារណៈ និងឯកជនរួមទាំងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបន្ទាប់ពីបានកំណត់លើដំណាំកសិកម្ម ៦ មុខសម្រាប់សក្តានុពលទីផ្សារ។ ...

Kali Kotoski and ចេង សុខហ័ង
http://bit.ly/20WLJBJ

ការ​រំពឹង​ទុក​លើ​​ដំណើរការ CRF ក្រោយ​ពី​ការ​រើស​ប្រធាន​ថ្មី​ខែ​ក្រោយ

ខណៈសហព័ន្ធស្រូវ អង្ករកម្ពុជា (CRF) នឹងធ្វើការជ្រើសរើសប្រធានថ្មីនៅខែក្រោយអ្នកនៅក្នុងឧស្សាហកម្មនេះបានបង្ហាញពីប្រតិកម្មផ្សេងគ្នាពីការដឹកនាំថ្មីរបស់ស្ថាប័នឧស្សាហកម្មស្រូវអង្ករដ៏សំខាន់មួយនេះ។ ...

ចេង សុខហ័ង
http://bit.ly/1Uw4IB5

ការ​ផ្តល់​ GI សម្រាប់​ម្រេច​ត្បូង​ឃ្មុំ​ត្រូវ​បាន​ជំរុញ តែ​ឧបសគ្គ​នៅ​មាន​ច្រើន

ផលិតកម្មម្រេចនៅខេត្តត្បូងឃ្មុំមានជាចំណែកមួយធំជាងគេនៃផលិតកម្មសរុបនៅកម្ពុជា ដែលមន្ត្រីបានថ្លែងថា គួរតែផ្តល់ឋានៈជាទំនិញសម្គាល់ភូមិសាស្រ្ត (GI) ដើម្បីលើកកម្ពស់តម្លៃនៅក្នុងតំបន់នេះ។ ...

ចេង សុខហ័ង
http://bit.ly/1WW8qYh

បាត់បង់​សុទិដ្ឋិនិយម​ចំពោះ​តម្លៃ​កៅស៊ូ​ក្រោយពី​ឡើង​ថ្លៃ​នៅ​ខែ​មុន

ទោះបីជាតម្លៃកៅស៊ូបានស្ទុះងើបឡើងវិញបន្តិចជាបឋមក្តីក៏កសិករដាំកៅស៊ូកម្ពុជាព្យាករថាឆ្នាំនេះគឺជាឆ្នាំដ៏អាប់អួមួយដោយសារតែការផលិត និងការនាំចេញបានកើនឡើងខណៈប្រាក់ចំណេញបន្តរងផលប៉ះពាល់ដដែល។ ...

ចេង សុខហ័ង
http://bit.ly/1WYYMEL

តម្លៃកៅស៊ូធ្លាក់ចុះម្តងទៀត

អ្នកផលិតកៅស៊ូនិយាយថា តម្លៃកៅស៊ូក្នុងតំបន់បានធ្លាក់ចុះម្តងជាថ្មីម្តងទៀត ដែលបន្ទោសពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងតម្រូវការតិចតួចសម្រាប់ផលិតផលកៅស៊ូ។ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/25271/rubber-prices-fall-again/

រុស្ស៊ីនឹងនាំចូលផលិតផលកសិកម្មពីកម្ពុជា

រុស្ស៊ីបានយល់ព្រមនាំចូលផលិតផលកសិកម្មពីកម្ពុជា ខណៈដែលមេដឹកនាំនៃប្រទេសទាំងពីរបានសន្យារជំរុញពាណិជ្ជកម្មទ្វេរភាគីក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរក្នុងសប្តាហ៍កន្លងទៅ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/25272/russia-to-import-agricultural-products/

ឈ្មោះ​ម៉ាក​អង្ករ​​ដែល​ទើប​បង្កើត​ថ្មី​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​មួយ​ចំនួន

បើទោះជាមានភាពសុទិដ្ឋិនិយមចំពោះការបង្កើតឈ្មោះម៉ាកអង្ករថ្មីមួយសម្រាប់ក្រុមអង្ករក្រអូបតម្លៃថ្លៃដែលបង្កើតឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ក៏ដោយ ក៏ក្តីបារម្ភនៅតែមានដោយសារភាពមិនច្បាស់លាស់នៃឈ្មោះ និងការចំណាយពេលវេលា និងប្រាក់ច្រើនដើម្បីធ្វើទីផ្សារឡើងវិញ។ នេះបើតាមការលើកឡើងរបស់អ្នកនៅក្នុងវិស័យឧស្សាហកម្មនាំចេញអង្ករ។ ...

ចេង សុខហ័ង
http://bit.ly/1YQj8NV

ហានិភ័យ​នៅក្នុង​ឧស្សាហកម្ម​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​តែ​បន្ត

ការនាំចេញអង្ករសរុបនៅរយៈពេល ៤ ខែដំបូងឆ្នាំនេះកើនឡើងតិចបំផុតបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍បានពីលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករខណៈអ្នករកស៊ីនៅក្នុងវិស័យនេះអះអាងថាសញ្ញាគ្រោះថ្នាក់នៅក្នុងឧស្សាហកម្មអង្ករនៅតែបន្ត។ ...

ចេង សុខហ័ង
http://bit.ly/22eCbn0

វិធានការ​ទប់ស្កាត់​នាំ​ចូល​អង្ករ​មិន​ទាន់​ចេញ

ការហាមឃាត់ ឬ កំណត់ចំនួនអង្ករនាំចូលពីវៀតណាមនៅមិនទាន់ចេញជាផ្លែផ្ការ អ្វីឡើយខណៈវិធានការកំពុងតែស្ថិតក្នុងការពិភាក្សានៅឡើយចាប់ តាំងពីអំពាវនាវឲ្យរដ្ឋាភិបាលចេញវិធានការលើបញ្ហានេះមក។ នេះបើតាមលោក មូល សារិទ្ធី ជាសមាជិកគណៈកម្មាធិការក្រុមការងារ។ ...

ចេង សុខហ័ង
http://bit.ly/276AL1m

សហព័ន្ធ​ស្រូវ​អង្ករ​សម្រេច​​ឈ្មោះ យីហោ អង្ករ​កម្ពុជា

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​​នឹង​ចុះ​បញ្ជី​យីហោ​អង្ករ​ជា​​ផ្លូវការ​របស់​ កម្ពុជា​ជា​អង្ករ​ម្លិះ​​​នៅ​ខែ​​ក្រោយ​។ នេះ​បើ​​តាម​​លោក មូល សារិទ្ធី ជា​អគ្គលេខាធិការ​ស្ដីទី​របស់​សហព័ន្ធ​ស្រូវ​អង្ករ​​កម្ពុជា​។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/1s6Hg4G

កម្ពុជា ចុះ​កិច្ច​ព្រម​ព្រៀង ​MOU ដើម្បី​នាំ​ស្វាយ​ចេញ​ទៅ​ប្រទេស​កូរ៉េខាង​ត្បូង

ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​កូរ៉េ​ខាងត្បូង​ដើម្បី​នាំ​ចេញ​ផ្លែស្វាយ​ពី​កម្ពុជា​ ទៅ​កូរ៉េ​ កាលពី​ស​ប្តា​ស៍​មុន​។​ ​ ...

ស៊ុំ ម៉ាណេត
http://bit.ly/1SJQGsZ

តម្លៃ​កៅស៊ូ​​ ស្ទុះ​ងើប​ឡើង​វិញ

តម្លៃ​កៅស៊ូ​ស្ងួត​នៅ​​កម្ពុជា​បាន​ចាប់​ផ្តើម​កើន​ឡើង​វិញ​​​តាំងពី​ដើម​ខែ ​មេសា​ស្រប​ជាមួយ​នឹង​​​និន្នាការ​អន្តរជាតិ​បន្ទាប់ពី​​ការ​ធ្លាក់​ចុះ​នៅ​ ឆ្នាំ​ថ្មីៗ​។ នេះ​បើ​យោង​តាម​អ្នក​រកស៊ី​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​។ ...

ចេង សុខហ័ង
http://bit.ly/1rgbu4b

អាកាសធាតុ​ក្តៅ​មាន​ផល​ប៉ះពាល់​ទៅ​កាន់​វិស័យ​អំបិល​ក្នុងស្រុក​

ទិន្នផល​អំបិល​ដែល​មាន​បរិមាណ​ច្រើន​លើស​ពី​ធម្មតា​ក្នុង​ខេត្ត​កែប​និង​ខេត្តកំពត​បាន​ផ្គត់ផ្គង់​លើស​ពី​តម្រូវការ​អំបិល​ដ៏​ទាប​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ និង​បាន​បង្កើនសមត្ថភាព​ស្តុក​ទុក​អំបិល​នៅ​ក្នុង​ប្រទេស​ដល់កម្រិតអតិប្បរមា នេះ​បើ​យោង​តាម​ពាក្យ​សម្តី​របស់​ម្ចាស់​ឧស្សាហកម្ម​ក្នុងស្រុក ...

ស ច័ន្ទដារ៉ា
http://www.phnompenhpost.com/business/hot-weather-shakes-local-salt-sector

កម្ពុជាដេញថ្លៃសម្រាប់កិច្ចសន្យាផ្គត់ផ្គង់អង្ករឱ្យហ្វីលីពីន

នាយក​ប្រតិបត្តិ​ឧស្សាហកម្ម​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ កម្ពុជា​មិន​រំពឹង​ថា​នឹង​ឈ្នះ​បាន​កិច្ចសន្យា​ផ្គត់ផ្គង់​អង្ករ​កន្លះ​លាន​តោន​ឱ្យ​ហ្វី​លី​ពី​ន​ក្នុងអំឡុងពេល​ដែល​ដំណើរការ​នៃ​ការ​ដេញថ្លៃ​នឹង​ចាប់ផ្តើម​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ ដោយ​លើក​ឡើង ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/23965/cambodia-to-bid-for-philippines-rice-contract--for-show/

ដំឡូងមីនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ស្ថិតនៅក្រោមការគំរាមកំហែងពីជំងឺបណ្តាលមកពី mealybug

 របាយការណ៍មួយព្រមានថា បម្រែបម្រួលអាកាសធាតុ និងសាកលភាវូបនីយកម្ម គឺកំពុងតែបញ្ឆេះឱ្យមានការផ្ទុះនូវសត្វល្អិត និងជំងឺដែលធ្វើញាំញីដល់ដំណាំដំឡូងមីនៅបណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍ ដែលនឹងគំរាមកំហែងដល់ឧស្សាហកម្មរាប់ពាន់លានដុល្លារ និងស្បៀងអាហារនៃមនុស្សរាប់លាននាក់ផងដែរ។ ...

Sam Jones
http://www.theguardian.com/global-development/2016/apr/15/cassava-south-east-asia-under-threat-witches-broom-disease-climate-change

ផ្លែស្វាយកម្ពុជាត្រូវបាននាំចេញទៅកាន់អ៊ឺរ៉ុបជាលើកដំបូង

លោក​ ម៉ុង​ ឫ​ទ្ធី​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ស្តេច​នៃ​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ សម្រាប់​តួនាទី​ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​ដ៏​ធំ​ ម៉ុង​ ឫ​ទ្ធី​គ្រុប​របស់​លោក​ ដែល​មាន​គោលបំណង​ដើម្បី​ពង្រីក​ទីផ្សារ​ស្វាយ​នៅ​កម្ពុជា​ទៅ​កាន់​អឺរ៉ុប​។​ ...

ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/23468/mangoes-exported-to-europe-in-a-first-for-kingdom/

ពលរដ្ឋ​សុំ​ឲ្យ​សង្គម​ស៊ីវិល​ជួយ​រឿង​វិវាទ​​ដីធ្លី​ជាមួយ​ក្រុមហ៊ុន

ពលរដ្ឋ ៣៦ នាក់​ក្នុង​ស្រុក​គូលែន​បាន​ផ្តិត​មេដៃ​ដាក់​លិខិត​ទៅ​សង្គម​ស៊ីវិល​ដើម្បី​ សុំ​អន្តរាគមន៍​រឿង​ទំនាស់​ដីធ្លី និង​ចោទ​សន្តិសុខ​ក្រុមហ៊ុន​ចំនួន​ពីរ​ថា​បាន​គំរាម​កំហែង និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ធ្វើ​ស្រែ​ចម្ការ​របស់​ពួកគាត់​តែ​ភាគី​ ក្រុមហ៊ុន​បាន​​ច្រាន​ចោល​ការ​ចោទប្រកាន់​នេះ។ ...

ផាក់ ស៊ាងលី
http://bit.ly/1VUHZRh

រដ្ឋាភិបាល​កាត់​បន្ថយពន្ធ​១០​ភាគរយ​ទៅ​លើ​ផលិតផល​ស្រូវ​អង្គរ​

រដ្ឋាភិបាល​បាន​សម្រេចចិត្ត​កាត់​បន្ថយពន្ធ​១០​ភាគរយ​ទៅ​លើ​ផលិតផល​ស្រូវ​អង្គរ​ក្នុងអំឡុងពេល​ប្រជុំ​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​ជា​មួ​យ​តំណាង​នៃ​វិស័យ​ស្រូវ​អង្គរ​និង​មន្ត្រី​រដ្ឋាភិបាល​នៅ​ទីតាំង​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ នេះ​បើ​យោង​តាម​ពាក្យ​សម្តី ...

ខេង​ សុធា​
https://www.cambodiadaily.com/news/government-waives-10-percent-vat-for-rice-110676/

ក្រុមការងារខាងវិបត្តិឧស្សាហកម្មស្រូវអង្ករជួបជាមួយឧបនាយករដ្ឋមន្ត្រី

គណៈ​ក​ម្មា​ធិការ​ឧស្សាហកម្ម​ពិសេស​មួយ​ដែល​ទើប​បង្កើត​ថ្មី​ដើម្បី​ដោះស្រាយ​វិបត្តិ​ប្រឈម​នឹង​វិស័យ​ស្រូវ​អង្ករ​ នឹង​ជួប​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ នៅ​ថ្ងៃនេះ​ ដើម្បី​ពិភាក្សា​អំពី​ដំណោះស្រាយ​ជា​បន្ទាន់​ទៅ​នឹង​បញ្ហា​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​។​ ​ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/23334/rice-industry-crisis-taskforce-to-meet-deputy-pm/

តម្លៃស្ករត្នោតកើនឡើងខណៈការផលិតធ្លាក់ចុះ

ផលិតផល​ស្ករត្នោត​ខេត្តកំពង់ស្ពឺ​ ត្រូវ​បាន​ប្រមើល​ឃើញ​ថា​ មានការ​ធ្លាក់​ចុះ​សន្សឹមៗ​នៅ​ក្នុងឆ្នាំនេះ​ ដោយសារ​តែ​ការ​ចាប់ផ្តើម​យឺតយ៉ាវ​ ការ​ប្រែប្រួល​អាកាសធាតុ​ កង្វះខាត​ទឹក​ និង​កង្វះ​ទុន​បង្វិល​សម្រាប់​កសិករ​ ប៉ុន្តែ​តម្លៃ​របស់​វា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ ដោយសារ​តែ​កំណើន​នៃ​ប្រជាប្រិយភាព ...

សុខ ចាន់
http://www.khmertimeskh.com/news/23186/palm-sugar-production-down-but-prices-up/

រដ្ឋមន្ដ្រី​កសិកម្ម​ បដិសេធ​ជួប ម៉ុង ឫទ្ធី

រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម​បាន​បដិសេធ​សំណើ​របស់​លោក ម៉ុង ឫទ្ធី សេដ្ឋី​កសិកម្ម និង​ជា​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រជាជន និង​ជា​តំណាង​ឲ្យ​វិស័យ​ឯកជន​ដើម្បី​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​បញ្ហា​កៅស៊ូ​ ខណៈ​តម្លៃ​ធ្លាក់​ចុះ​ខ្លាំង​ដោយ​អះអាង​ថា​ក្រសួង​រវល់​មិន​មាន​ពេល​ គ្រប់គ្រាន់​ដើម្បី​ជួប​គាត់​តាម​សំណើ ...

ស ច័ន្ទដារ៉ា and ចេង សុខហ័ង
http://bit.ly/1RizZaR

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

HsUVE
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!