ព័ត៌មាន​

ពលរដ្ឋ​នៅ​ជាប់​បឹងតាមោក​តវ៉ា​ប្រឆាំង​អាជ្ញាធរ​ចុះ​រុះរើ​កន្លែង​ចិញ្ចឹមត្រី​របស់​ពួកគេ ខណៈ​ជម្លោះ​ដីធ្លី​មិនទាន់​ដោះស្រាយ​ចប់

ប្រជា​ពល​រដ្ឋប្រហែល​៤០​នាក់ រស់​នៅ​ជាប់​បឹង​តាមោក​ ក្នុង​សង្កាត់សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​នេះ បាននាំគ្នាតវ៉ាប្រឆាំងអាជ្ញាធរខណ្ឌដែលចុះ​​រុះ​រើ​​កន្លែង​ចិញ្ចឹម​ត្រី​របស់​ពួកគាត់​នៅលើផ្ទៃបឹងតាមោក ខណៈជម្លោះដីធ្លីមិនទាន់បានដោះស្រាយចប់នៅឡើយ។ ...

ឃុត សុគន្ធ
https://www.vodkhmer.news/2022/09/13/residents-near-ta-mok-lake-protest-against-authorities-dismantling-their-fish-farms/

រដ្ឋាភិបាល​អនុម័ត​គោលនយោបាយ​គាំទ្រ​រយៈពេល​វែង​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ផ្លាស់​ចេញពី​រមណីយដ្ឋាន​អង្គរ​

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជួយដល់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើចេញពីឧទ្យានបុរាណអង្គរ ក្នុងក្រុងសៀមរាប ទៅកាន់ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3eHyGqh

ក្លឹប​សេដ្ឋកិច្ច​អាស៊ានបាន​បើក​ដោយ​អំពាវ​នាវ​ឱ្យ​រួមគ្នាស្តារ​ឡើង​វិញ​ប្រកប​ដោយ​ចីរភាព

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបើកដាក់អោយប្រើប្រាស់ក្លឹបសេដ្ឋកិច្ចអាស៊ានក្នុងវេទិកាមួយកាលពីថ្ងៃទី១២ ខែកញ្ញា ដោយអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសក្នុងតំបន់សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ ...

បុគ្គលិកខ្មែរថាមស៍
https://bit.ly/3qwW78j

គ្រឹះស្ថាន​អប់រំ​សាធារណៈ និង​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ផ្អាកដំណើរការពី​ថ្ងៃ​ទី ១០-១២ ខែ​វិច្ឆិកា ឆ្នាំ​២០២២

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសផ្អាកជាបណ្ដោះអាសន្ន គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រប់កម្រិតក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ និងសម្រួលដល់ចលនាក្បួនរថយន្តគណៈប្រតិភូសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ...

បុគ្គលិកខ្មែរថាមស៍
https://bit.ly/3LbSA8U

ធនា​គារ​វិនិយោគ​អឺរ៉ុប ​គ្រោង​ពង្រីក​បន្ថែម​នៅ​កម្ពុជា​ លើ​ការវិនិយោគ​បៃតង ​ក្រោយ​ដាក់ទុន​វិនិយោគ​ក្នុង​ទឹកប្រាក់​ ២៤០​ លាន​អឺរ៉ូ​

ធនាគារ​វិនិយោគ​អឺរ៉ុប ​គ្រោង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ ជាពិសេស​លើ​គម្រោង​វិនិយោគ​បៃតង​ ក្រោយពី​រយៈពេល​កន្លងមក ​ធនាគារ​វិនិយោគ​អឺរ៉ុប ​បាន​វិនិយោគ​លើ​គម្រោង​នានា មាន​ទំហំ​ទឹកប្រាក់​សរុប ២៤០ ​លាន​អឺរ៉ូ តាមរយៈ​កិច្ចសហ​ប្រតិបត្តិការយ៉ាង​ល្អ​ជាមួយ​កម្ពុជា​។ ...

វ៉ន ដារ៉ា និង សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-09-12-1740-240916.html

រដ្ឋាភិបាល​បើក​កិច្ចប្រជុំ​បន្ថែម​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល កាលពីថ្ងៃចន្ទម្សិលមិញនេះ ​បាន​បើក​កិច្ច​ប្រជុំ​​ស្ដីពីការជួញដូរមនុស្ស ខណៈអាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាឱ្យម្ចាស់អគារទាំងអស់រាយការណ៍អំពីអ្នកស្នាក់​នៅជា​ជនបរទេស និងបុគ្គ​លិក​នៅ​ក្នុង​បរិវេណអគារ​របស់ខ្លួន ត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ ...

ម៉ិច ដារ៉ា
https://www.vodkhmer.news/2022/09/13/more-government-meetings-held-over-human-trafficking/

វៀតណាម​ជា​គោលដៅ​ទេសចរណ៍អាស៊ីអាគ្នេយ៍​ដែលប្រជាជនកម្ពុជា​ចូលចិត្ត​

វៀតណាមបានក្លាយជាគោលដៅពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងចំណោមអ្នកធ្វើដំណើរកម្ពុជាចាប់តាំងពីដើមឆ្នាំ២០២២ មក នេះបើតាមសារព័ត៌មានអេឡិចត្រូនិក Thmeythmey ចុះផ្សាយនៅថ្ងៃទី១០ ខែកញ្ញា។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3eMBBOn

គម្រោង​វិនិយោគ​ថ្មី​ចំនួន ៣ ដែល​មាន​តម្លៃ ១៦,៥ លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៣ ដែលមានទំហំទឹកប្រាក់សរុប ១៦,៥ លានដុល្លារនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3xlDWGB

ក្រសួង​អប់រំ​ បញ្ជា​ឱ្យ​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​

​សាលា​រដ្ឋ​ និង​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បញ្ជា​ឱ្យ​ផ្អាក​ដំណើរការ​រយៈពេល​ ៣​ ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១០​ ដល់​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ដើម្បី​កាត់​បន្ថយ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​ក្បួន​រថយន្ត​ពិសេស​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នា​ពេល​ខាង ...

ប្រាក់ ចន្ធុល
https://kiripost.com/stories/education-ministry-orders-school-shut-down-for-asean-summit

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ បង្កើត​​ការងារ​បានជាង​ ៤ ​សែន​កន្លែង​ គិត​ត្រឹម​ខែសីហា​ឆ្នាំនេះ​

ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​រ៉ូយ៉ាល់​គ្រុប​ (PPSEZ) ដែល​បាន​ចុះបញ្ជី​លើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា បានប្រកាស​កំណើន​ចំនួន​ការងារ​ជា​បន្តបន្ទាប់​ក្នុងចំណោម​ក្រុមហ៊ុន​ចំនួន​ ១២០ នៅ​តំបន់​សេដ្ឋកិច្ច​របស់ខ្លួន​ក្នុង​រយៈពេល​ជាង​ ២​ ឆ្នាំ​ចុងក្រោយ​នេះ ទោះបីជា​មានការ​រីក​រា​ល​ដាល​ជំងឺ​កូ​វីដ ​១៩ ក៏ដោយ​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-09-09-1010-240789.html

រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជពិធី​បុណ្យ​អុំទូក ថ្នាក់ជាតិ ឆ្នាំនេះ

រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ព្រះរាជពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះខែ អកអំបុក ថ្នាក់ជាតិ​ឆ្នាំ២០២២​នេះ ប៉ុន្តែ​ពិធី​ទាំង​នេះ​ធ្វើ​ទៅ​បាន​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ទូទាំង​ប្រទេស តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន លទ្ធផល​នៃ​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី កាលពី​ម្សិលមិញ។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-09-10-1048-240829.html

ទីស្តីការគណៈរដ្ឋមន្ត្រី អនុម័តគោលនយោបាយប្រៃសណីយ៍ថ្មី

កាលពីថ្ងៃទី៩ ខែកញ្ញា ទីស្តីការគណៈរដ្ឋមន្ត្រីបានអនុម័តលើ “សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ឆ្នាំ២០២២-២០៣០”។ គោលនយោបាយនេះមានគោលបំណងដោះស្រាយបញ្ហាប្រឈមសាធារណៈចំពេលមានការកើនឡើងនៃតម្រូវការប្រើប្រាស់អ៊ីនធឺណិត និងសេវាប្រៃសណីយ៍។​ ...

សេក ប្រាក់
https://www.phnompenhpost.com/national/council-ministers-endorses-new-postal-policy

នាយក​រដ្ឋមន្ត្រី​ អំពាវនាវ​ឲ្យ​មានការ​ដឹក​ជ​ញ្ចូ​ន​ដោយ​ឥត​គិតថ្លៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

ដើម្បី​បញ្ចៀស​ការ​ឡើងថ្លៃ​តាក់ស៊ី​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ជំរុញ​ឱ្យ​សាលា​រាជធានី​ភ្នំពេញ​ ផ្តល់​ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ ដូច​កាល​មុន​កូ​វី​ដ​-១៩​។​ ...

ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/pm-calls-for-free-transport-during-pchum-ben

ការព្រួយបារម្ភបានលើកឡើងជុំវិញសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត

សម្ព័ន្ធអ៊ីនធឺណែតអាស៊ី (AIC) បានលើកឡើងពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់កម្ពុជា ដោយអះអាងថា វាមានបទប្បញ្ញត្តិដែលមិនស្របតាមការអនុវត្តអន្តរជាតិ និងបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ឯកជនភាពរបស់អ្នកប្រើប្រាស់។ ...

សេង ម៉េងហេង
https://kiripost.com/stories/fears-raised-over-cybercrime-draft-law

ផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើវិស័យក្រៅប្រព័ន្ធរបស់កម្ពុជា

សៀវភៅថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បង្ហាញឱ្យឃើញពីកម្មករក្រៅប្រព័ន្ធ ១ រូបក្នុង ចំណោម ៥​ រូបនៅប្រទេសកម្ពុជាបានបាត់បង់ការងារដោយសារជំងឺរាតត្បាត ខណៈកម្មករស្ត្រីរងគ្រោះខ្លាំងជាងបុរស។ ...

ប៊ុន ថារម្យ
https://kiripost.com/stories/adb-impact-of-covid-19-on-cambodia-informal-sector

អតិផរណាត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះក្រោម ៥ ភាគរយ

បើយោង​តាម​ធនាគារជាតិ​នៃ​កម្ពុជា អតិផរណានៅតែស្ថិតក្រោមការគ្រប់គ្រង ហើយត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះក្រោម 5 ភាគរយ ដោយសារស្ថាប័នធនាគារ និងហិរញ្ញវត្ថុនៅតែបន្តជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត។ ...

ប្រាក់ ចន្ធុល
https://kiripost.com/stories/inflation-predicted-to-fall-below-five-percent

បញ្ហា​សុខភាព​ និង​សេដ្ឋកិច្ច​អាច​រារាំង​ដល់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​អារម្មណ៍​ចម្រុះ​ ដោយ​ក្តី​បារម្ភ​ពី​សុខភាព​ និង​សេដ្ឋកិច្ច​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​រៀបចំ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ពិធីបុណ្យ​កាន់បិណ្ឌ​ និង​នៅ​ពេល​ដែល​មានការ​ប្រគល់​អាហារ​ និង​គ្រឿង​បូជា​ផ្សេងៗ​នៅ​វត្ត​ពុទ្ធសាសនា​។​ ...

សេង ម៉េងហេង
https://kiripost.com/stories/health-and-economic-concerns-may-hamper-pchum-ben-celebrations

កម្ពុជា​មើល​ឃើញ​លំហូរ​ទេសចរ​អន្តរជាតិ​ល្អ​ជាង​ការ​រំពឹង​ទុក

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាបានកើនឡើងក្នុងល្បឿនលឿនជាងការរំពឹងទុក ដែលជំរុញឱ្យព្រះរាជាណាចក្រកម្ពុជា បង្កើនគោលដៅទេសចរណ៍របស់ខ្លួនដល់ ២ លាននាក់ នៅឆ្នាំ២០២២ ពោលគឺកើនឡើងពីការព្យាករណ៍ពីមុនចំនួន ១ លាននាក់។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3d0FjUo

គុយបា ត្រៀមទទួលស្វាគមន៍ នាយករដ្ឋមន្ត្រីកម្ពុជា យ៉ាងកក់ក្តៅ

លោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជាបានប្រាប់ AKP ថា គុយបាកំពុងរៀបចំផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចលើកទី៣របស់សម្តេច ហ៊ុន សែន។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3d3wV6k

កម្ពុជា និង UNDP នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត

កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ពេញចិត្តនឹងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ពួកគេ ហើយបានចែករំលែកការប្តេជ្ញាចិត្តដូចគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3eI2ovq

CWEA និយាយថា ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកមានសារៈសំខាន់ចំពោះប្រទេសកម្ពុជា

សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) បាននិយាយថា ពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជា ត្រូវបានកំណត់ថានឹងរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹងភាពងាយស្រួលនៃការធ្វើអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សហគ្រិនបានពន្យល់ថា វិស័យពាណិជ្ជកម្មអេឡិចត្រូនិកបានរីកដុះដាលនៅក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា កំណើនអ្នកប្រើប្រាស់អ៊ីនធឺណែត និងជំងឺរាតត្បាតកូវីដ-១៩។ ...

សុក សិទ្ធិ​ការ្យ
https://bit.ly/3DhFwNl

កម្ពុជា​រំពឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​តាម​សមុទ្រ ​១ ​លាន​នាក់​ក្នុង​ឆ្នាំ​២០២៧

លោក ថោង រដ្ឋាសាក់ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បាននិយាយកាលពីពេលថ្មីៗនេះថា កម្ពុជាគ្រោងនឹងទទួលភ្ញៀវទេសចរអន្តរជាតិមួយលាននាក់តាមរយៈផ្លូវសមុទ្រនៅឆ្នាំ២០២៧ ហើយនឹងពង្រឹងកិច្ចសហប្រតិបត្តិការច្រករបៀងទេសចរណ៍ភាគខាងត្បូង (STC) ផងដែរ។ ...

Manoj Mathew
https://www.khmertimeskh.com/501147798/cambodia-expects-to-receive-1m-tourists-by-sea-in-2027/

អង្គការ​មិន​មែន​រដ្ឋាភិបាល​ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​ផ្តល់​ជូន​ជនជាតិ​ដើម​ភាគតិច

អង្គការមិនមែនរដ្ឋាភិបាលបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញថា សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីតំបន់ការពារ និងច្បាប់ព្រៃឈើគួរតែផ្តល់ឱ្យសហគមន៍ជនជាតិដើមភាគតិចនូវសិទ្ធិប្រពៃណីក្នុងការចិញ្ចឹមជីវិត និងជំនឿ ការការពារ និងការគ្រប់គ្រងធនធានធម្មជាតិ។ ...

ទិត្យ គង្សនូវ
https://www.khmertimeskh.com/501147611/ngo-urges-law-amendments-to-provide-for-indigenous-people/

គ្មាន​ជំនួយ​បរទេសដើម្បី​រៀបចំ​ការ​បោះឆ្នោត​ជាតិ​

គ្មានបរទេសណាផ្តល់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នូវជំនួយហិរញ្ញវត្ថុ ឬជាលក្ខណៈស្រដៀងសម្រាប់ដំណើរការការបោះឆ្នោតជាតិនៅឆ្នាំក្រោយនោះទេ។ ...

សុ​ត​ ​គឹម​សឿន​
https://www.khmertimeskh.com/501147606/no-foreign-aid-offered-to-run-national-election/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Gw8dP
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!