រដ្ឋាភិបាល

ប្រទេស​កម្ពុជា​គ្មាន​ហេតុផល​ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​យោធា​បរទេស​ឡើយ

បើ​តាម​សម្តី​របស់​ លោក​ ឈាង​ វ​ណ្ណា​រិ​ទ្ធ​ បាន​លើក​ឡើង​ថា​ កម្ពុជា​មិន​មាន​តម្រូវការ​សន្តិសុខ​ ដើម្បី​មាន​មូលដ្ឋាន​យោធា​បរទេស​នោះ​ទេ​។​ ថ្វីបើ​ជម្លោះ​អធិបតេយ្យភាព​ និង​ភាព​តានតឹង​នៅ​តាម​ព្រំដែន​រវាង​កម្ពុជា​ និង​ប្រទេស​ជិតខាង​នៅ​តែ​មិន​ដោះស្រាយ ...

ឈាង វណ្ណារិទ្ធ
https://www.khmertimeskh.com/50552864/cambodia-has-no-reason-to-host-foreign-military-bases/

លោក​ ហ៊ុន ម៉ានិត ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្ដល់​​ឋានៈ​ស្មើ​រដ្ឋមន្ត្រី បន្ថែម​​លើ​តួនាទី​ដែល​មាន​ស្រាប់

លោក ហ៊ុន ម៉ានិត ដែល​កំពុង​កាន់​តំណែង​ខ្ពស់​នៅក្នុង​ក្រសួង​ការពារជាតិ​ត្រូវ​បាន​ផ្ដល់​ឋានៈ​បន្ថែម​ទៀត​ស្មើ​រដ្ឋមន្ត្រី និង​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល និង​ទីប្រឹក្សា​អម​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល សកម្មភាព​កំចាត់មីន​កម្ពុជា​។ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​កាលពី​ម្សិលមិញ​។ ...

ម៉ិច ដារ៉ា
https://bit.ly/2By7YKK

កម្ពុជា-វៀតណាម​ បញ្ចប់​ការបោះ​បង្គោល​​កន្លែង​ឯកភាព​ នៅក្នុង​ខេត្ត​ចំនួន ២

កម្ពុជា​បាន​បញ្ចប់​ការបោះបង្គោល​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី​ និង​មណ្ឌលគិរី​នៅលើ​ទីតាំង​ដែល​បាន​ព្រមព្រៀង​ដោយ​សមភាគី​វៀតណាម ប៉ុន្តែ​បាន​ទុក​កន្លែង​ដែល​មាន​ជម្លោះ​នៅ​ដដែល ដោយ​មិន​ទាន់​ប៉ះពាល់ ខណៈ​ការបោះបង្គោល​រួម​ដំណើរការ​បាន​ ៨៤ ​ភាគរយ​។ នេះ​បើ​យោង​តាម​មន្ត្រី​គណៈកម្មាធិការ​ព្រំដែន​។ ...

នៀម ឆេង
https://bit.ly/2KwygA1

នាយក​រដ្ឋមន្ត្រី​កម្ពុជា​និយាយ​ថា​ នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​ក្នុង​ប្រទេស​ទេ​

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​ នឹង​មិន​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​ក្នុង​ប្រទេស​របស់​លោក​ទេ​ បន្ទាប់​ពី​មាន​របាយការណ៍​ព័ត៌មាន​មួយ​ថា​ ប្រទេស​ចិន​កំពុង​បញ្ចុះបញ្ចូល​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​ភាគ​និរតី​នៃ​ខេត្តកោះកុង​។​ កាសែត​ Asia ...

ប្រាក់ ចាន់ធុល
https://reut.rs/2FxQgeq

ក្រសួង​ប្រាប់​ឲ្យ​ថ្នាក់​ខេត្ត​ ថែរក្សា​ដី​ ព្រៃកោងកាង​ ដែល​គេ​ទន្ទ្រាន

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ ៤ ​ខេត្ត ត្រូវ​មាន​វិធានការ​គ្រប់គ្រង ថែរក្សា និង​ការពារ​ព្រៃកោងកាង​នៅក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន ខណៈ​សកម្មភាព​នៅ​ខេត្ត​ទាំងនោះ​កំពុង​ទទួល​រង​ការកាប់​ទន្ទ្រាន ឈូសឆាយ និង​ចាក់ដី​លុប​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃកោងកាង​ធ្វើ​ជា​កម្មសិទ្ធិ​។ ...

វ៉ន ដារ៉ា
https://bit.ly/2QeI9aT

​សំណើ​ផ្លាស់​ប្តូរ​ទីលំនៅ​ទន្លេ​ត្រូវ​បាន​ច្រានចោល​

​សំណើសុំ​ពី​សមាគម​ខ្មែរ​វៀតណាម​ សម្រាប់​ក្រសួងមហាផ្ទៃ​ ដើម្បី​ពន្យា​ការ​ផ្លាស់​ប្តូរ​ទីលំនៅ​របស់​ប្រជាជន​វៀតណាម​ ដែល​រស់នៅ​តាម​ដង​ទន្លេសាប​ ក្នុង​ខេត្តកំពង់ឆ្នាំង​ត្រូវ​បាន​បដិសេធ​។​ លិខិត​របស់​សមាគម​ ដែល​បាន​ដាក់​ស្នើ​កាលពី​ស​ប្តា​ហ៍​មុន​ បាន​ស្នើ​ឱ្យ​ក្រសួង​អន្តរាគមន៍ ...

តាំង វីដា
https://www.khmertimeskh.com/50551914/river-relocation-request-rejected-2/

​លោក​ ស​ ខេ​ង​ បាន​បន្ទោស​អាជ្ញាធរ​ព្រំដែន​អំពី​ការ​កាប់​ឈើ​ខុសច្បាប់​

​លោក​ ស​ ខេ​ង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្តីបន្ទោស​មន្ត្រី​មូលដ្ឋាន​ ដែល​បាន​ដាក់​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ -​ ថៃ​ ពី​បទ​មិន​អាច​ទប់ស្កាត់​លំហូរ​អ្នក​កាប់​ឈើ​ខុសច្បាប់​ ដែល​បាន​ឆ្លងកាត់​ព្រំដែន​ ដើម្បី​កាប់​ដើមឈើ​នៅ​ប្រទេស​ថៃ​។​ លោក​ ស​ ខេ​ង ...

តាំង វីដា
https://www.khmertimeskh.com/50551911/sar-kheng-chastises-border-authorities-over-illegal-logging/

​អន្តរជាតិ​គាំទ្រ​ការ​ផ្ដន្ទាទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ ដាក់គុក​អស់​មួយ​ជីវិត​

​សហគមន៍​អន្តរជាតិ​ និង​សហគមន៍​ជាតិ​បាន​បង្ហាញ​ទស្សនៈ​គាំទ្រ​ទៅ​លើ​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)​ ដែល​កាលពី​ថ្ងៃ​សុក្រ​កន្លង​មកនេះ​បាន​សម្រេច​ផ្ដន្ទាទោស​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ នួន ...

ម៉ិច ដារ៉ា
https://bit.ly/2Qa933q

​ខួប​ ១​ ឆ្នាំ​ក្រោយ​ការ​រំលាយ​ អនាគត​បក្ស​ប្រឆាំង​នៅ​តែ​មិន​ច្បាស់លាស់​

១​ ឆ្នាំ​ក្រោយ​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​ចម្រូងចម្រាស​អនាគត​អតីត​បក្ស​ប្រឆាំង​មួយ​នេះ​ នៅ​តែ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់លាស់​ ខណៈ​ការ​ខ្វែងគំនិត​គ្នា​នៅ​តែ​បន្ត​កើតឡើង​ដោយ​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្សប្រឆាំង​ថា​ បក្ស​ខ្លួន​នឹង​មានដំណើរ​ការ​ឡើង​វិញ​ ក្រោម ...

បែន សុខហ៊ាន
https://bit.ly/2A39PFn

ក្រសួង​ ២​ និង​អភិបាលខេត្ត​ច្រានចោល​ព័ត៌មាន​ដែល​ថា​ មាន​មូលដ្ឋាន​កងទ័ពជើងទឹក​បរទេស​ នៅ​ក្នុង​ខេត្តកោះកុង​

​ក្រសួង​ចំនួន​ ២​ និង​អភិបាលខេត្ត​កោះកុង​បាន​ច្រានចោល​ចំពោះ​ព័ត៌មាន​ដែល​ថា​ មាន​មូលដ្ឋាន​កងទ័ពជើងទឹក​បរទេស​នៅ​ក្នុង​ខេត្តកោះកុង​ ហើយ​ថា​កម្ពុជា​មិន​ស្ថិត​នៅ​ជា​ចំណុចកណ្តាល​នៃ​សង្គ្រាមត្រជាក់​រវាង​ចិន​ និង​អា​មេ​រិ​ក​នោះ​ទេ​។​ ប្រតិកម្ម​នេះ​បាន​ធ្វើ​ឡើង ...

នៀម ឆេង
https://bit.ly/2Frx4if

​ក្រុមការងារ​ ១០០​រាត្រី​ ចង់​ឃើញ​វិធានការ​ច្បាប់​ម៉ឺងម៉ាត់​ ចំពោះ​អ្នក​រស់នៅ​លើ​បឹង​ទន្លេសាប​ខុសច្បាប់​

​សង្គម​ស៊ី​វិល​ និង​ក្រុម​យុវជន​ដែល​សកម្ម​នឹង​កិច្ចការ​សង្គម​រក​ឃើញ​ថា​ យុទ្ធនាការ​បំ​ឡាស់​ទី​ជនជាតិ​វៀតណាម​ពី​ផ្ទៃ​បឹង​ទន្លេសាប​នៅ​ខេត្តកំពង់ឆ្នាំង​ ឲ្យ​មក​រស់​លើគោក​វិញ​របស់​អាជ្ញាធរ​ខេត្ត​នេះ​ គឺជា​រឿង​មិន​ស្រប​តាម​ច្បាប់​នោះ​ទេ​ ប្រសិនបើ ...

សន ចាន់រដ្ឋា
https://www.rfa.org/khmer/news/law/immigration-11142018031155.html

លោក ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មាន​ទំនាក់​ទំនង «​កាន់តែ​ស្ថិតស្ថេរ​ជ្រាលជ្រៅ​» រវាង​អាស៊ាន និង​ចិន

ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​សិង្ហបុរី​កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ «​កាន់តែ​ស្ថិតស្ថេរ​ជ្រាលជ្រៅ​» ​រវាង​អាស៊ាន និង​ចិន និង​បាន​ចាត់ទុក​ចិន​ជា​ «​ដៃគូ​យុទ្ធសាស្ត្រ​» ​ខណៈ​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang បាន​អំពាវនាវ​ឲ្យ​ «​កែលម្អ​ពាណិជ្ជកម្ម​សេរី​ឲ្យ​ប្រសើរ​ឡើង​» ...

បែន សុខហ៊ាន
https://bit.ly/2zTnn6n

EU ​និង​អង្គការ​អន្តរជាតិ​ ផ្តល់​លុយ​ $២៧ ​លាន​ ក្នុង​វិស័យ​អប់រំ

សហភាព​អឺរ៉ុប (EU) និង​អង្គការ​អន្តរជាតិ​ចំនួន ៣ ​ផ្សេង​ទៀត​ប្រមូល​ថវិកា​បាន​ប្រមាណ ២៧ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ប្រគល់​ជូន​មូលនិធិ​ភាព​ជា​ដៃគូ​សម្រាប់​ការអភិវឌ្ឍ​សមត្ថភាព​វិស័យ​អប់រំ [Capacity Development Partnership Fund (CDPF)] ដើម្បី​ជួយ​ទំនុក​បម្រុង​ក្នុង​វិស័យ​អប់រំ​នៅ​ប្រទេស​កម្ពុជា សម្រាប់​អនុវត្ត​ក្នុង​រយៈពេល​ ៤ ​ឆ្នាំ​ខាង​មុខ​នេះ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2z9zZXz

មន្ត្រី​ព្រមាន​ ផាកពិន័យ​អ្នក​បោះចោល​សំរាម ​ក្នុង​ពិធីបុណ្យ​អុំទូក

ក្រសួង​បរិស្ថាន​នឹង​ដាក់​ពង្រាយ​មន្ត្រី និង​យុវជន​ស្ម័គ្រចិត្ត​ប្រមាណ ៣០០ នាក់ ដើម្បី​ដើរ​ត្រួតពិនិត្យ និង​អប់រំ​ពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​ផលប៉ះពាល់​ដោយសារ​ការបោះ​ចោល​សំរាម​ជាមួយ​នឹង​ការព្រមាន​ផាកពិន័យ ចំពោះ​អ្នក​បោះចោល​សំរាម ខណៈ​ក្រុមហ៊ុន​ស៊ិនទ្រី​នឹង​ដាក់​ពង្រាយ​កម្មករ​ចំនួន ២៧៤ ​នាក់ និង​ឡាន​ចំនួន ៤៥ គ្រឿង​ដើម្បី​ប្រមូល និង​ដឹក​សំរាម​នៅក្នុង​ពិធីបុណ្យ​អុំទូក ...

ម៉ិច ដារ៉ា និង សុទ្ធ គឹមសឿន
https://bit.ly/2K4u1eN

CPS​ ជំរុញ​ឱ្យ​មានការ​កាត់​បន្ថយពន្ធ​សម្រាប់​សហគ្រាស ខ្នាតតូច និងមធ្យម

​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​កាលពី​ម្សិលមិញ​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​កាត់​បន្ថយពន្ធ​ លើ​ឧបករណ៍​កសិកម្ម​នាំ​ចូល​មួយ​ចំនួន​ ដើម្បី​គាំទ្រ​ដល់​កសិករ​ និង​បង្កើន​អត្រា​ទំនើប​កម្ម​។​ លោក​ ច័ន្ទ​​ សុផល​ នាយក​មជ្ឈមណ្ឌល​ បាន​មាន​ប្រសាសន៍​ក្នុងអំឡុងពេល​ជជែក​ពិភាក្សា​ជាមួយ​កាសែត​ខ្មែរ ...

ប៉ិច​ សុធារី
https://www.khmertimeskh.com/50550677/cps-urges-tax-breaks-for-smes/

ក្រ​សួង​ជម្រុញ​ការ​ចូលរួម​ពី​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​

​មន្ត្រី​រដ្ឋាភិបាល​ និង​អ្នកដឹកនាំ​វិស័យ​ឯកជន​កាលពី​ថ្ងៃ​សុក្រ​ បាន​រំលឹក​ឡើង​វិញ​នូវ​ការ​អំពាវនាវ​ឱ្យ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ទាំងអស់​ចូលរួម​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​។​ មន្ត្រី​សាធារណៈ​ និង​អ្នកតំណាង​និយោជក​នៃ​សហគ្រាស​បាន​ធានា​ម្ចាស់​អាជីវកម្ម​ថា​ ការ​លើកទឹកចិត្ត​ទាក់ទង​នឹង ...

សុខ ចាន់
https://www.khmertimeskh.com/50549752/register-now-or-miss-out-on-tax-breaks-ministry-says/

ធនា​គារ​ពា​ណិជ្ជ​នឹង​បង្កើន​កម្ចី​ជា​ប្រាក់​រៀល ​ទៅ​ដល់​មី​ក្រូ​ហិ​រញ្ញ​វត្ថុ

ធ​នា​គារ​ពា​ណិជ្ជ​នៅ​កម្ពុជា​បាន​បង្ហាញ​ផែន​ការ​ក្នុង​ការ​បង្កើន​ការ​ផ្តល់​កម្ចី​​ប្រាក់​រៀ​ល​​​ទៅ​ឲ្យ​គ្រឹះ​ស្ថាន​​មី​ក្រូ​ហិ​រញ្ញ​វត្ថុ​ (MFI​) ឲ្យ​បាន​ច្រើន​ជាង​​​​មុន​​សម្រាប់​ ...

ហ៊ គឹមសាយ
https://bit.ly/2Fm5wuN

កម្ពុជា ​ផលិត​ស្ករ​អំ​ពៅ​បាន​ ១២ ម៉ឺន​តោន​រយៈ​ពេល​ ៩ ខែ

ក្រុម​ហ៊ុន​ផលិត​ស្ករ​ស​ធំ​ចំ​នួន​​ ៣​ នៅ​ក្នុង​ប្រ​ទេស​​ កម្ពុជា បាន​ផលិត​ស្ករ​អំ​ពៅ​ឆៅ (​មិន​ទាន់​កែ​ច្នៃ​) ​ជាង ១២០ ​០០០ ​តោន​ក្នុង​រយៈ​ពេល​ ៩ ខែ​ដំ​បូង​ឆ្នាំ​នេះ​។ ​នេះ​បើ​យោង​តាម​តួ​លេខ​ដែល ...

ចេង សុខហ័ង
https://bit.ly/2DkSzyE

​ក្រុម​មន្ត្រី​បាន​ធ្វើតេស្ត​ឈាម​បន្ទាប់​ពី​ការ​ពុល​អាហារ​ដ៏​ច្រើន​

មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ដរតនគិរី​កំពុង​ធ្វើតេស្ត​គំរូ​ឈាម​ ដើម្បី​រក​ឱ្យ​ឃើញ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ភូមិ​ជិត​ ២០០​ នាក់​ពុល​អាហារ​នៅ​ឯ​ពិធីបុណ្យ​សព​នៅ​ស្រុក​អូរ​ជុំ​នៅ​ថ្ងៃ​សុក្រ​។​ ​ ...

សែន ដាវីត
https://www.khmertimeskh.com/50549486/officials-testing-blood-after-mass-food-poisoning/

KrisEnergy ​ចុះ​កិច្ច​ព្រម​ព្រៀង​​ $២១ លាន​ដើ​ម្បី​​ទាញ​ប្រេង​ប្លុក​ A

ក្រុម​ហ៊ុន​ KrisEnergy ​មាន​មូល​ដ្ឋាន​​នៅ​ប្រ​ទេស​ សិង្ហ​បុរី​ ដែល​កំ​ពុង​​ប្រតិ​បត្តិ​ការ​ទាញ​យក​ប្រេង​​នៅ​ក្នុង​ប្លុក ​​A នៅ​​សមុទ្រ​​របស់​កម្ពុជា​​ បាន​ចុះ​​​កិច្ច​​​ព្រម​ព្រៀង​តម្លៃ​ ...

ហ៊ឹន ពិសី
https://bit.ly/2DgTUGW

តំបន់​ស្នូល​ស្ទឹងសែន​ត្រូវ​ដាក់​ជា​តំបន់​រ៉ាមសារ​ទទួល​ស្គាល់​ជា​អន្តរជាតិ

រដ្ឋាភិបាល​បាន​ដាក់​បញ្ចូល​តំបន់​រ៉ាមសារ​ស្ទឹងសែន​ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​បឹង​ទន្លេសាប​ជា​ប្រភេទ​តំបន់​ដីសើម​ទឹកសាប​សម្បូរ​ទៅ​ដោយ​ធនធាន​ព្រៃ​លិច​ទឹក​ និង​ជា​ទីជម្រក​ដ៏សំខាន់​សម្រាប់​ជីវៈចម្រុះ​គ្រប់​ប្រភេទ​នោះ​ទៅ​ជា​ «​តំបន់​រ៉ាមសារ​ទី​ ៥» នៃ​ប្រទេស​កម្ពុជា ...

ឃុត សុភចរិយា
https://bit.ly/2zAA1XL

នាយករដ្ឋមន្ត្រី​ រិះគន់​មន្ត្រី​ចំពោះ​ភាពយឺតយ៉ាវ​ក្នុង​ការសាងសង់​ផ្លូវជាតិ​លេខ​ ២

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​មន្ត្រី​ទទួល​បន្ទុក​ស្ថាបនា​ផ្លូវជាតិ​លេខ​ ២ ប៉ុន្តែ​បាន​ជំរុញ​ឲ្យ​សហការ​ជាមួយ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ខណៈ​ថវិកា​ចំនួន​ ៥៦ ​លាន​ដុល្លារ​ដែល​ត្រូវ​ចំណាយ​លើ​គម្រោង​នេះ​ជា​កម្ចី​បាន​មកពី​ប្រទេស​កូរ៉េ​។ ការ​ថ្លែង​របស់​លោក​បែប​នេះ​បាន​ធ្វើ​ ...

សុទ្ធ គឹមសឿន
https://bit.ly/2PLU5k9

លោក ហ៊ុន សែន ​ឲ្យ​បញ្ចប់​រឿងក្ដី​មេ​សហជីព​ដើម្បី​បើក​ចំហ​សេរីភាព​វិញ

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ថ្លែង​ទៅ​កាន់​សាធារណជន​ដោយ​បាន​ស្នើ​ទៅ​កាន់​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ឲ្យ​តុលាការ​ទម្លាក់​បទចោទ​ ឬ​តម្កល់ទុក​មិន​ចាត់​ការ​លើ​សំណុំ​រឿង​ប្តឹង​មេដឹកនាំ​សហជីព​កម្មករ​មួយ​ចំនួន​ដែល​បាន​ធ្វើការ​នៅ​តាម​រោងចក្រ​នានា​ដើម្បី ...

នៀម ឆេង
https://bit.ly/2ASQgBq

រដ្ឋាភិបាល​ទទួល​ប្រាក់​ចំណូល​បាន​ ៦​ លាន​ដុល្លារ​ពី​សម្បទាន​ដី​

យោង​តាម​របាយការណ៍​ដែល​បាន​បង្ហាញ​ជូន​អ្នករាយការណ៍​ពិសេស​ស្តី​ពី​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​រក​ប្រាក់​ចំណូល​បាន​ ៦,៦​ លាន​ដុល្លារ​ពី​ប្រាក់​ចំណូល​ពី​សម្បទាន​ដី​សេដ្ឋកិច្ច​ បើ​ទោះបីជា​មាន​ក្រុមហ៊ុន​តិច​ជាង​ពាក់កណ្តាល​ដែល​បាន​ផ្តល់​ថ្លៃ​ឈ្នួល ...

ជា វណ្ណៈ
https://www.khmertimeskh.com/50548305/government-makes-6m-from-land-concessions/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

364CZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!