នាយករដ្ឋមន្ត្រី​ រិះគន់​មន្ត្រី​ចំពោះ​ភាពយឺតយ៉ាវ​ក្នុង​ការសាងសង់​ផ្លូវជាតិ​លេខ​ ២

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​មន្ត្រី​ទទួល​បន្ទុក​ស្ថាបនា​ផ្លូវជាតិ​លេខ​ ២ ប៉ុន្តែ​បាន​ជំរុញ​ឲ្យ​សហការ​ជាមួយ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ខណៈ​ថវិកា​ចំនួន​ ៥៦ ​លាន​ដុល្លារ​ដែល​ត្រូវ​ចំណាយ​លើ​គម្រោង​នេះ​ជា​កម្ចី​បាន​មកពី​ប្រទេស​កូរ៉េ​។ ការ​ថ្លែង​របស់​លោក​បែប​នេះ​បាន​ធ្វើ​​ឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ-កម្មការិនី​ជាង​ ២ ​ម៉ឺន​នាក់​​មកពី​រោងចក្រ​ចំនួន​ ២០ ​នៅ​ស្រុក​បាទី ខេត្ត​តាកែវ​កាលពី​ថ្ងៃ​ម្សិលមិញ​។ …

សុទ្ធ គឹមសឿន
https://bit.ly/2PLU5k9