បរិស្ថាន និងធនធានធម្មជាតិ

ក្រសួង​កសិកម្ម​បង្ហាញ​ទិន្នន័យ​នៃ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ នេសាទ សត្វព្រៃ

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បាន​បង្ហាញ​ទិន្នន័យ​នៃ​លទ្ធផល​ការងារ​បង្ក្រាប​បទល្មើស​ជលផល និង​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​នៅ​ទូទាំងប្រទេស សម្រាប់​ឆ្នាំ​ ២០២១ សរុប​ជាង​ ៤ ០០០ ​ករណី ដោយមាន​ជនសង្ស័យ​សរុប​ជិត​ ២០០ ​នាក់​ត្រូវ​បាន​ចាប់​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2021-12-29-1145-229048.html

សត្វ​ស្លាប​៣​ប្រភេទ​ទៀត និង​សត្វ​ទោច​មកុដត្រូវបាន​ព្រលែងនៅក្នុង​ឧទ្យាន​អង្គរ​

សត្វ​ស្លាប៣ប្រភេទ មាន​ចំនួន​១៨​ក្បាល​ និង​សត្វ​ទោចមកុដ​២​ក្បាល​ទៀត ត្រូវ​បាន​ព្រ​លែងនៅក្នុង​ឧទ្យាន​អង្គរ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3qrahrg

ស្ថានីយ​ព្រៃ​ឈើ​ខេត្ត​កោះកុង ចាប់​ផ្ដើម​ប្រតិបត្តិការ​ជា​ផ្លូវ​ការ

អាជ្ញាធរខេត្តកោះកុង នៅថ្ងៃទី២៧ ខែធ្នូ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយ៍ស្រាវជ្រាវព្រៃឈើជីខលើ ស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ដែលត្រូវបានផ្តល់មូលនិធិដោយធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈគម្រោងច្រករបៀងអភិរក្សជីវចម្រុះនៃអនុតំបន់មេគង្គនៅកម្ពុជា។ ...

អោម ប៊ុនធឿន
https://www.phnompenhpost.com/national/koh-kong-forest-station-begins-official-operation

WCS និង​មន្ត្រី​បរិស្ថាន​ខេត្តព្រះវិហារ ចាប់ផ្តើម​សិក្សា​អំពី​សត្វ​ទោច​មកុដ​នៅ​តំបន់​ភ្នំ​ត្បែង

ក្រុម​ស្រាវជ្រាវ​ជីវចម្រុះ​នៃ​អង្គការ​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ បានចាប់ផ្តើម​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​វត្តមាន​សត្វ​ទោចមកុដ នៅក្នុង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តព្រះវិហារ ដែល​ការសិក្សា​នេះ​មាន​រយៈពេល​ ៦ ​ខែ ខណៈ​កម្ពុជា​មាន​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​នេះ​ប្រមាណ ៣៥ ០០០ ​ក្បាល គឺ ...

មុំ គន្ធា
https://www.postkhmer.com/national/2021-12-27-1023-228953.html

អភិបាលរង​ខេត្តសៀមរាប​ប្រាប់​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ទីតាំង​កែច្នៃ​ឈើ​ជាង​ ១៤០

អភិបាលរង​ខេត្ត​សៀមរាប លោក ង៉ាន់ ភិរុណ ប្រាប់​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បញ្ឈប់​ជាបន្ទាន់​នូវ​ទីតាំង​កែច្នៃ​ឈើ ជាង ១៤០ ​ទីតាំង ដែល​មិនមាន​ច្បាប់​អនុញ្ញាត​នៅក្នុង ឬ​នៅក្បែរ​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប ដើម្បី​ទប់ស្កាត់​ការបាត់បង់​ព្រៃឈើ​បន្តទៀត​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-12-27-0927-228946.html

ក្រសួង​បរិស្ថាន​បាន​ផ្តល់​ធុង​ញែក​សំរាម ដល់​សាលារៀន​ជាង​​ ៦០ ​នៅក្នុង​រាជធានី​ភ្នំពេញ

ក្រសួងបរិស្ថាន​បានផ្តល់​ធុង​ញែក​សំរាម​ដល់​សាលារៀន​ជាង​ ៦០ ក្នុង​រាជធានី​-​ភ្នំពេញ ដើម្បី​លើកកម្ពស់​ការចូលរួម​ពង្រឹង​ចំណេះដឹង​អនាម័យ​បរិស្ថាន​តាម​សាលារៀន​ក៏ដូចជា​ការលើកកម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ​។ ...

រី សុចាន់
https://www.postkhmer.com/national/2021-12-27-1008-228951.html

រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា-វៀតណាម គ្រោង​រៀបចំ​កិច្ចព្រមព្រៀង​ ដើម្បី​ពង្រឹង​ទប់ស្កាត់​ការជួញដូរ​ឈើ​ និង​សត្វព្រៃ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា និង​ក្រសួង​កសិកម្ម​វៀតណាម​បាន​ឯកភាព​រួមគ្នា​គ្រោង​រៀបចំ​កិច្ចព្រមព្រៀង ដែល​នឹងត្រូវ​ចុះហត្ថលេខា​នាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​ពង្រឹង​ការគ្រប់គ្រង ទប់ស្កាត់ ការជួញដូរ​ឈើ និង​សត្វព្រៃ​ឆ្លងដែន​ខុសច្បាប់ រវាង​ប្រទេស​ទាំង​ ២​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-12-23-1025-228772.html

និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញធ្វើយុទ្ធនាការកាត់បន្ថយការបំពុលប្លាស្ទិក ជាមួយនឹងផែនការបញ្ចុះតម្លៃកាហ្វេ

ហាងកាហ្វេចំនួន ៥០ បានចូលរួមយុទ្ធនាការរយៈពេលពីរខែ ដែលផ្តួចផ្តើមដោយដេប៉ាតាម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវិតប្រចាំថ្ងៃ។ ...

មុំ គន្ធា
https://www.phnompenhpost.com/national/rupp-students-campaign-reduce-plastic-pollution-coffee-discount-plans

​រដ្ឋាភិបាល​បែងចែក​ដី​បឹង​តា​មោក​ប្រមាណ​ ១៤០​ ហិ​កតារ​ឲ្យ​ក្រសួងយុត្តិធម៌​ប្រើប្រាស់​

​រដ្ឋាភិបាល​បាន​បែងចែក​ដី​ទំហំ​ប្រមាណ​ ១៤០​ហិ​កតារ​ ពី​បឹង​តា​មោក​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ភាគ​ពាយ័ព្យ​រាជធានី​ភ្នំពេញ​ ឲ្យ​ក្រសួងយុត្តិធម៌​។​  ...

ជា​ វណ្ណ​យុទ្ធ​
http://khmertimeskh.com/50992835/govt-allocates-some-140-hectares-of-reclaimed-tamouk-lake-land-for-justice-ministrys-use/

ស្ទឹងត្រែងចាត់វិធានការ​អ្នក​កាប់ទន្ទ្រានយកដី​ព្រៃ​សហគមន៍

មន្ត្រីរដ្ឋបាល​ព្រៃឈើ កំពុង​ចាត់វិធានការលើ​អ្នក​កាប់ ទន្ទ្រាន​យកដីព្រៃ​សហគមន៍ ឈើទាល ព្រឺស ធ្វើជា​កម្មសិទ្ធិ នៅ​ចំណុច​ឃុំ ចំការលើ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3Jdxcif

បង្គោល​ជាង ​៨២​ ភាគរយ​នៅ​ជុំវិញ​បឹង​ទន្លេសាប​ក្នុង​ខេត្ត​ទាំង ​៦ ​ត្រូវបាន​ពិនិត្យ ខណៈដែល​ដើមឈើ​កំពុងតែ​ត្រូវ​បន្ត​ដាំ​ឡើងវិញ​

សកម្មភាព​ក្រុមការងារ​អាជ្ញាធរ​ទន្លេ​សាប និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេសាប​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​បង្គោលព្រំ​តំបន់​៣​បាន​ចំនួន​៦៥៩​បង្គោល លើ​បង្គោល​សរុប​ចំនួន​៨០២​ដែល​ស្មើនឹង​៨២,២​ភាគរយ​គិត​មកដល់​ត្រឹម​ល្ងាច​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០២១​នេះ​។ ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2021-12-18-1608-228529.html

រូបភាព​សត្វ​ឈ្លូស​យក្ស​ត្រូវបាន​ថត​ឃើញ​ជា​លើកដំបូង​ នៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​

រូប​ភាពជា​លើកដំបូង​បង្អស់​នៃ​សត្វ​ឈ្លូស​យក្ស​ដែលជា​ប្រភេទ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​នៅ​ប្រទេស​កម្ពុជា​ ​ត្រូវបាន​ក្រសួងបរិស្ថាន​បង្ហាញ​ដល់​សាធារណជន​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ថ្ងៃ​សៅរ៍​ទី​១៨​ខែធ្នូ​នេះ ក្រោយពី​ត្រូវបាន​ថត​កាលពី​ខែមីនា​កន្លងមកនេះ​។​ ...

ភ្នំំពេញ ប៉ុស្តិ៍
https://www.postkhmer.com/national/2021-12-18-1507-228526.html

​កម្ពុជា​ ​និង​ UN​D​P​ ​កោតសរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​បរិស្ថាន​ល្អ​

​កម្ពុជា​ ​និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UN​D​P​) ​បាន​កោតសរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ ​និង​បរិស្ថាន​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3E4lK4O

​ជប៉ុន​គាំទ្រ​គម្រោង​ពង្រីក​ការ​ផ្គត់ផ្គង់​ទឹក​នៅ​ខេត្ត​ពោធិ៍សាត់​

​រដ្ឋាភិបាល​ជប៉ុន​បាន​គាំទ្រ​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​នៅ​ខេត្ត​ពោធិ៍សាត់​ ​ជាមួយ​ជំនួយ​ឥត​សំណង​ប្រមាណ​ ​២​១​,​៩​ ​លាន​ដុល្លារ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3dVRK0A

ផ្ទៃដី​ព្រៃ​លិចទឹក​ជាង​ ១ ​ម៉ឺន​ហិកតា ត្រូវបាន​កាប់​ទន្ទ្រាន​ក្នុង​ខេត្តកំពង់ធំ

អាជ្ញាធរខេត្ត​កំពង់​ធំ រកឃើញ​ផ្ទៃដី​ព្រៃលិច​ទឹក​ប្រមាណ​ជាង ១ ម៉ឺន​ហិកតា ក្នុង​តំបន់​ ៣ នៃ​បឹង​ទន្លេសាប ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​ទទួលរង​នូវ​ការកាប់​ទន្ទ្រាន ខណៈ​មកដល់​ពេល​នេះ​មាន​អ្នក​ចូលខ្លួន​ប្រគល់​ដី​ត្រឡប់​មកវិញ​ជាង ២០០ គ្រួសារ​លើ​ផ្ទៃដី​ជាង ២ ពាន់​ហិកតា​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-12-10-1115-228120.html

មន្ទីរបរិស្ថាន​ខេត្តកំពត​ព្រមាន​អ្នក​កាប់​ទន្ទ្រាន​ដីព្រៃ​ឧទ្យាន​ជាតិ​បូកគោ​ឱ្យ​ដកខ្លួន​ចេញ

មន្ទីរ​បរិស្ថាន​ខេត្តកំពត​បាន​ប្រកាស​ព្រមាន​ដល់​អ្នក​ដែល​បាន​កាប់​រានទន្ទ្រាន​ដីព្រៃ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» យក​ធ្វើជា​កម្មសិទ្ធិ ត្រូវ​រុះរើ ដក​ប្រមូល​ចេញ​នូវ​បង្គោល​ព្រំដី ឬ​សំណង់​ខ្ទម​ចាំ​ដី​ដោយ​ស្ម័គ្រចិត្ត​ឱ្យ​អស់​ត្រឹម​ថ្ងៃទី​ ១៥ ខែធ្នូ ឆ្នាំ​ ២០២១ ជា​កំហិត បើ​មិនដូច្នោះ​ទេ អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ចាត់វិធានការ​តាមច្បាប់ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-12-09-1021-228061.html

រកឃើញ​ដីព្រៃ​លិច​ទឹក​​ជិត​ ៣ ​ម៉ឺន​ហិកតា​នៅ​តំបន់​បឹង​ទន្លេសាប ​ត្រូវ​​បាន​គេ​រំលោភបំពាន

រដ្ឋាភិបាល​បានសម្រេច​ដកហូត​ដីព្រៃ​លិចទឹក​ជាង​ ៧ ពាន់​ហិកតា​ទៀត ពី​ក្នុង​ភូមិសាស្ត្រ​បឹង​ទន្លេសាប​នៃ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្តសៀមរាប ខណៈ​ការបិទបញ្ចប់​បេសកកម្ម​ចុះ​តាម​បណ្តា​ខេត្ត​ទាំង ៦ ​របស់​លោក​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រកឃើញ​ផ្ទៃដី​ព្រៃ​លិច​ទឹក​ដែល​ត្រូវបាន​រំលោភបំពាន​ក្នុង​តំបន់​ ៣ ​ជុំវិញ​បឹង​ទន្លេសាប​មាន ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-12-08-1002-228012.html

អ្នកជំនាញ​បន្ត​ពិភាក្សា វិសោធនកម្ម​ច្បាប់​ដែល​នឹង​ផ្ទេរ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ទៅ​ថ្នាក់ក្រោម​ជាតិ

ក្រុម​អ្នកជំនាញ ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ព្រៃឈើ ជលផល និង​ច្បាប់​តំបន់​ការពារ​ធម្មជាតិ កំពុង​បន្ត​ធ្វើការ​ពិភាក្សា ត្រង់ចំណុច​ស្តីពី​ការផ្ទេរ​មុខងារ ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​របស់​ក្រសួង​ទៅ​ថ្នាក់​ក្រោមជាតិ ខណៈ​ដែល​បញ្ហា​ស្មុគស្មាញ​ផ្សេងៗ​ទៀត បាន​ស្រុះស្រួល​គ្នា​អស់ហើយ​។ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-12-08-1007-228014.html

សត្វស្វា​ ១៨ ​ក្បាល​ដែល​រំខាន​ និង​បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ​នៅ​តំបន់​វត្តភ្នំ ​ត្រូវបាន​ចាប់​យកទៅ​ភ្នំ​តាម៉ៅ

ស្វា​កាចៗ​ចំនួន​ ១៨ ​ក្បាល ដែល​អុកឡុក​ និង​បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ព្រំប្រទល់​រវាង​សង្កាត់​ស្រះចក និង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ នាពេល​កន្លងមក ត្រូវ​បាន​មន្ត្រី​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ ចាប់យក​ទៅកាន់​ភ្នំ​តាម៉ៅ កាលពី​រសៀល​ថ្ងៃទី​ ៦ ធ្នូ​។ ...

ឃុត សុភចរិយា
https://www.postkhmer.com/national/2021-12-08-0941-228010.html

រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ​និង​ស្រុក ២ ​នៃ​ខេត្តនេះ ​គ្រោង​រៀបចំ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹងកាដេរ​ឱ្យក្លាយជា​តំបន់​អេកូ​ទេសចរណ៍

រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ​ដែល​មាន​រដ្ឋបាល​ស្រុក​ក្រូចឆ្មារ​ និង​ស្រុក​តំបែរ ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ខ្លួន ​គ្រោង​រៀបចំ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​បឹង​កាដេរ​ឱ្យ​ក្លាយជា​តំបន់​អេកូទេសចរណ៍​មាន​ភាព​ទាក់ទាញ ​និង​ប្តេជ្ញា​ការពារ​មិន​ឱ្យមាន​ការកាប់​រាន​ទន្ទ្រាន​ព្រៃ ​ឬ​បរបាញ់​សត្វ​នៅ​តំបន់​នោះ ...

អោម ប៊ុនធឿន
https://www.postkhmer.com/national/2021-12-06-1652-227926.html

សំណាក​កេសរ​កូលព្រៃ​ចំនួន ​១០០ ​ត្រូវបាន​មន្ត្រី​ផ្នែក​ព្រៃឈើ​ប្រមូល​ និង​កំណត់​អត្តសញ្ញាណ​ ៥ ប្រភេទ​ផ្សេងៗ​គ្នា​ក្នុង​ខែវិច្ឆិកា

ក្រុមការងារ​រដ្ឋបាល​ព្រៃឈើ​ ក្រោម​កិច្ចសហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ បាន​ប្រមូល​សំណាក​រុក្ខជាតិ​កេសរ​កូលព្រៃ​ (​អ័រគីដេ​) ​សរុប​ចំនួន​១០០សំណាក ​និង​បានកំណត់​អត្តសញ្ញាណ​ ៥ប្រភេទ​ផ្សេងៗ​គ្នា​ ក្នុង​ខែវិច្ឆិកា ​ឆ្នាំ​២០២១​នេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2021-12-05-1731-227847.html

ទីលាន​ចាក់សំរាម​នឹងត្រូវ​បង្កើត​តាម​ខេត្ត​នានា បន្ទាប់ពី​ខេត្ត​ព្រះសីហនុ

រាជរដ្ឋាភិបាល សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី និង​ធនាគារពិភពលោក​នៅ​ឆ្នាំ​ ២០២២ ​ខាងមុខ​នឹង​ដាក់​ឱ្យ​ដំណើរការ​ទីលាន​ចាក់សំរាម ស្តង់ដា​បច្ចេកទេស​នៅ​តាម​បណ្ដា​ខេត្ដ​គោលដៅ​មួយចំនួន​ទៀត ក្រោយពី​ទីលាន​ចាក់សំរាម​នេះ​បាន​ដាក់ឱ្យ​ដំណើរការ​ដំបូង​នៅ​ខេត្ដ​ព្រះសីហនុ​កាលពី​ខែវិច្ឆិកា​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-12-06-0950-227874.html

​អាជ្ញាធរ​រក​ឃើញ​ដី​ព្រៃ​លិច​ទឹក​ជាង​ ៨០០​ ហិ​កតា​ នៅ​ខេត្តបាត់ដំបង​

​មន្ត្រី​បាន​បន្ត​រក​ឃើញ​ដី​ព្រៃ​លិច​ទឹក​បន្ថែម​ទៀត​ក្នុង​ខេត្តបាត់ដំបង​ ត្រូវ​បាន​បំផ្លាញ​ដោយ​អ្នក​ទន្ទ្រាន​កាប់​ព្រៃឈើ​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50983325/authorities-discover-more-than-800-hectares-of-swamp-forest-land-cleared-in-battambang/

យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​សម្រាប់​សមុទ្រ​អាស៊ីបូព៌ា​ត្រូវបាន​ចែករំលែក​ក្នុង​វេទិកា​ថ្នាក់ក្រោម​ជាតិ​នៅ​ឆ្នាំនេះ

យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​សម្រាប់​​សមុទ្រ​អាស៊ី​បូព៌ា​ត្រូវបាន​ចែករំលែក​ក្នុង​វេទិកា​ថ្នាក់ក្រោម​ជាតិ​​នៃ​បណ្តាញ​គ្រប់គ្រង​បរិស្ថាន​​សមុទ្រ​អាស៊ីបូព៌ា​ឆ្នាំ​ ២០២១ ​ដោយ​ប្តេជ្ញា​រួមគ្នា​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​ខៀវ តាមរយៈ​កម្មវិធី​គ្រប់គ្រង​ចម្រុះ​តំបន់ឆ្នេរ​ (ICM) ​និង​គំនិត​ផ្តួចផ្តើម​ពាក់ព័ន្ធ​ផ្សេងៗ​​ទៀត ខណៈ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-12-02-1244-227699.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

n4PJp
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!