ព័ត៌មាន
ភ្ញៀវទេសចរដើរកម្សាន្តអំឡុងពេលចូលឆ្នាំចិន មានចំនួនជិត ១លាននាក់
ភ្ញៀវទេសចរក្នុងស្រុកជិត ១លាននាក់បានចេញដើរកម្សាន្តនៅក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន កើនឡើង ៦,១៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៃពិធីចូលឆ្នាំចិនកាលពីឆ្នាំ២០២១ ក្នុងនោះរាជធានីភ្នំពេញ មានប្រមាណ ៣០ភាគរយ។ នេះបើយោងតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ...
ហុឹន ពិសី
https://www.postkhmer.com/business/2022-02-04-1123-231161.html
កម្ពុជា ទទួលបានប្រាក់ជាង ៩៦លានដុល្លារពីការនាំចេញស្រូវ-អង្ករ
ការនាំចេញស្រូវ-អង្ករ របស់កម្ពុជាទៅទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល ១ខែដំបូង ឆ្នាំ ២០២២ បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយសម្រេចបានក្នុងទឹកប្រាក់ជាង ៩៦ លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។ ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-02-05-1153-231181.html
រាជរដ្ឋាភិបាល ដាក់ឱ្យប្រើប្រាស់គោលនយោបាយឌីជីថលកម្ពុជា ឆ្នាំ ២០២២-២០៣៥
រាជរដ្ឋាភិបាល បានដាក់ឱ្យប្រើប្រាស់គោលនយោបាយឌីជីថលកម្ពុជា ឆ្នាំ ២០២២-២០៣៥ ដែលមានគោលបំណងបង្កើតបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយបរិយាបន្ន។ ...
រី សុចាន់
https://www.postkhmer.com/national/2022-02-05-0957-231175.html
គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ បញ្ជាឱ្យអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ បញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្ដុំធ្វើបាតុកម្ម បន្ទាប់ពីរកឃើញបាតុករម្នាក់ឆ្លងអូមីក្រុង
គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ថ្នាក់រាជធានីភ្នំពេញ បានបញ្ជាឱ្យបាតុករដែលជាអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ បញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្ដុំ ធ្វើបាតុកម្ម ហើយត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល រហូតដល់ធានាបានថា លែងមានការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងចំណោមបាតុករ និងក្រុមគ្រួសារ។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-02-05-0851-231169.html
មន្ត្រី៖ ជ្រូកពោន ឬ ជ្រូកព្រុលដែលស្ថិតក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក កំពុងបន្តមានវត្តមាននៅកម្ពុជា
មន្ត្រីជាន់ខ្ពស់ក្រសួង បរិស្ថាន អះអាងថា ជ្រូកពោន ឬជ្រូកព្រុលដែលស្ថិតក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោកកំពុងបន្តមានវត្តមាននៅកម្ពុជា ប៉ុន្តែមិនមានការសិក្សាលម្អិតអំពីចំនួនសត្វនេះឡើយ។ សត្វនេះមាននៅតាមតំបន់ព្រៃធម្មជាតិរបស់ប្រទេសកម្ពុជា ពិសេសនៅភាគនិរតី ភាគឦសាន និងភាគ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-05-1221-231183.html
គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ
សេចក្តីព្រាងច្បាប់ស្តីពី ការការពាររុក្ខជាតិ និងភូតគាមអនាម័យ ដែលមាន ១៥ ជំពូក និង ១១៣ មាត្រា ត្រូវបានគណៈរដ្ឋមន្ត្រីបានអនុម័ត កាលពីចុងសប្តាហ៍មុននេះ ដែលវានឹងរួមចំណែកផ្តល់នូវសារៈប្រយោជន៍ក្នុងការ អភិវឌ្ឍវិស័យកសិកម្ម។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-02-06-1740-231200.html
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងចូលជាធរមានក្នុងរយៈពេល ៦០ ថ្ងៃខាងមុខ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ដែលប្រកាសឱ្យប្រើនៅចុងខែមករា នឹងចូលជាធរមានក្នុងរយៈពេល ៦០ ថ្ងៃខាងមុខ។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501018877/cambodia-south-korea-fta-to-come-into-force-in-next-60-days/
អភិបាលរាជធានីភ្នំពេញអំពាវនាវឲ្យមានការវិនិយោគរបស់ជប៉ុនបន្ថែមនៅកម្ពុជា
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើសុំអ្នកវិនិយោគជប៉ុន តាមរយៈសមាគមជប៉ុន-កម្ពុជា (JCA) ពិចារណាលើការវិនិយោគលើវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501019076/phnom-penh-governor-appeals-for-more-japanese-investments-in-cambodia/
រឺបអូសយកដីជាង ៦០ ហិកតាដែលត្រូវបានរំលោភយកនៅក្រុងកំពង់ឆ្នាំង
រដ្ឋបាលខេត្តកំពង់ឆ្នាំង រឹបអូសយកដីរដ្ឋដែលត្រូវបានគេទន្ទ្រានយកដោយខុសច្បាប់ជាង ៦០ហិកតា នៅស្រុកកំពង់ត្រឡាច។ ...
សុន មិនា
https://www.khmertimeskh.com/501018828/over-60ha-of-encroached-land-seized-in-k-chhnang/
សាលារាជធានីភ្នំពេញ ចេញសេចក្តីណែនាំបន្ថែមសម្រាប់ការព្យាបាលអ្នកជំងឺកូវីដនៅផ្ទះ រួមទាំងកិច្ចសន្យាចាំបាច់សម្រាប់ករណីស្រាល និងគ្មានរោគសញ្ញា។
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីការពង្រឹងការគ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ តាមផ្ទះក្នុងរាជធានីភ្នំពេញប្រកបដោយប្រសិទ្ធភាព។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501018413/phnom-penh-capital-hall-announces-further-guidelines-for-treatment-of-covid-patients-at-home-including-mandatory-contracts-for-mild-and-asymptomatic-cases/
ករណីអូមីក្រុងឆ្លងនៅកម្ពុជាសរុប ១០០០ ករណី
កម្ពុជាបានរកឃើញករណីកូវីដបំប្លែងថ្មីអូមីក្រុងមួយចំនួនទៀតនៅថ្ងៃនេះ។ ថ្ងៃនេះ ការរកឃើញផ្លូវការករណីកូវីដ-១៩ ថ្មីប្រចាំថ្ងៃ (ត្រូវបានធ្វើរោគវិនិច្ឆ័យដោយការធ្វើតេស្ត PCR) គឺ ៤៦ ករណី ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501018496/cambodia-omicron-cases-pass-1000-total/
រដ្ឋាភិបាលលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកឱ្យចូលរួមទីផ្សារអនឡាញ
ក្រសួងពាណិជ្ជកម្មបានអំពាវនាវសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកឱ្យចូលរួមក្នុងទីផ្សារអនឡាញ ដែលពួកគេអាចបង្ហាញផលិតផលរបស់ពួកគេសម្រាប់ការលក់ ដោយលើកឡើងថាទីផ្សារអនឡាញនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501018726/government-encourages-smes-to-join-online-marketplace/
ក្រសួងបរិស្ថានប្រារព្ធទិវាតំបន់ដីសើមពិភពលោក ២ កុម្ភៈ នៅខេត្តពោធិ៍សាត់
ដើម្បីអបអរសាទរទិវាតំបន់ដីសើមពិភពលោក ២ កុម្ភៈ ឆ្នាំ ២០២២ ក្រសួងបរិស្ថានបានប្រារព្ធទិវានេះនៅខេត្តពោធិ៍សាត់ ដែលជាទីតាំងសម្បូរទៅដោយដីសើម ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ី និងចូលរួមការពារជីវចម្រុះនៅក្នុងសហគមន៍មូលដ្ឋាន។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-02-03-1039-231039.html
មន្ត្រីជំនាញកំពុងសហការសង្គ្រោះស្រូវប្រាំងជិត ១ ពាន់ហិកតានៅស្រុកមង្គលបុរី
មន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានរួមសហការគ្នាបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់កសិករក្នុងស្រុកមង្គលបុរីប្រមាណជិត ១ ០០០ ហិកតាដែលកំពុងប្រឈមនឹងការខ្វះទឹកស្រោចស្រព បន្ទាប់ពីធ្លាប់ជួយសង្គ្រោះបានជាង ១ ម៉ឺនហិកតារួចមក។ ...
ឃុត សុភចរិយា
https://www.postkhmer.com/national/2022-02-03-1022-231031.html
ក្រសួងបរិស្ថានកំពុងរៀបចំតំបន់អេកូទេសចរណ៍ក្នុងខេត្ត ៣
ក្រសួងបរិស្ថានក្រោមក្របខ័ណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាកំពុងធ្វើការសិក្សា និងរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍ សម្រាប់តំបន់ទេសភាពជួរភ្នំក្រវាញកម្ពុជា ដោយផ្តោតលើកាលានុវត្តភាពនៃការរៀបចំជាតំបន់អេកូទេសចរណ៍នៅក្នុងតំបន់ការពារ សម្រាប់ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-03-1048-231043.html
ក្រុមពលករខ្មែរដំបូងដែលត្រូវបានព្រមព្រៀងក្រោមអនុស្សរណៈការងារបានមកដល់ប្រទេសថៃ
ថៃបានបើកព្រំដែនរបស់ខ្លួនឡើងវិញជាមួយកម្ពុជា ដើម្បីដោះស្រាយកង្វះកម្លាំងពលកម្មដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3ARV5bA
តំបន់ដីសើម និងតំបន់អភិរក្សក្នុងប្រទេសកម្ពុជា ស្ថិតនៅក្រោមការត្រួតពិនិត្យ ខណៈកម្ពុជាប្រារព្ធទិវាដីសើមពិភពលោក
ទិវាដីសើមពិភពលោកឆ្នាំ២០២២ ប្រារព្ធឡើងនៅកម្ពុជាក្រោមប្រធានបទការអភិរក្សដីសើមសម្រាប់មនុស្ស និងធម្មជាតិ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Gpg5Yn
WB: សេដ្ឋកិច្ចកម្ពុជារងការខូចខាតយ៉ាងដំណំពីការរាតត្បាតជំងឺកូវីដ ប៉ុន្តែរដ្ឋាភិបាលអាចស្តារឱ្យមានកំណើនទៀងទាត់ឡើងវិញបាន
ធនាគារពិភពលោក (WB) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោមសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា ដែលរងការខូចខាតយ៉ាងដំណំពីការរាតត្បាតនៃជំងឺកូវីដ-១៩ ប៉ុន្តែប្រទេសមួយនេះអាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនទៀងទាត់ឡើងវិញបានតាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ, ពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងចាត់វិធានការនានាឈានទៅ ...
ម៉ៃ គុណមករា
https://www.postkhmer.com/business/2022-02-02-1131-230973.html
ក្រសួងបរិស្ថានណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានចាត់វិធានការចាំបាច់ ដើម្បីគ្រប់គ្រងខ្យល់ឱ្យបានល្អ
ក្រសួងបរិស្ថានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានរាជធានី-ខេត្តចាត់វិធានការចាំបាច់មួយចំនួន ដើម្បីគ្រប់គ្រងគុណភាពខ្យល់ឱ្យបានល្អ ខណៈលទ្ធផលពីស្ថានីយត្រួតពិនិត្យបង្ហាញស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យបារម្ភ ពិសេសកម្រិតកំហាប់ភាគល្អិតនិចល PM10 និង PM 2.5 អាចកើនឡើងលើសកម្រិតស្តង់ដានៅបណ្តាខេត្តមួយចំនួន ដែល ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-02-02-1021-230953.html
កម្ពុជាកំពុងសិក្សាពីលទ្ធភាពនៃការដាំដុះ និងនាំចេញផ្លែទុរេន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងសិក្សាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ទីផ្សារចិនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជំរុញឱ្យផ្លែទុរេនរបស់កម្ពុជាអាចទៅកាន់ទីផ្សារប្រទេសចិនបាននាពេលឆាប់ៗខាងមុខនេះ។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-02-02-1501-230969.html
ប្រធានសមាគមជប៉ុន-កម្ពុជា ស្នើផ្តល់ដី ១ កន្លែងជូននាយករដ្ឋមន្ត្រី សម្រាប់ធ្វើសួនអនុស្សាវរីយ៍រវាងប្រទេសទាំង ២
ប្រធានសមាគមជប៉ុន-កម្ពុជា ស្នើសុំផ្តល់ដី ១ កន្លែងជូននាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ធ្វើសួនសាធារណៈទុកជាអនុស្សាវរីយ៍រវាងកម្ពុជា និងជប៉ុន។ សំណើនេះត្រូវបានលោក ហ៊ុន សែន គាំទ្រ និងបានណែនាំលោក សុខ ចិន្តាសោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធ្វើការងារនេះបន្តជាមួយសាលារាជធានីភ្នំពេញ។ ...
អោម ប៊ុនធឿន
https://www.postkhmer.com/national/2022-02-02-1050-230965.html
គម្រោងវិនិយោគតម្លៃប្រមាណ២,៣ពាន់លានដុល្លារ ត្រូវបានយលព្រមក្នុងខែមករា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តវិញ្ញាបនបត្រចុះបញ្ជីចុងក្រោយសម្រាប់គម្រោងចំនួន ២៥ ក្នុងខែដំបូងនៃឆ្នាំ ២០២២ ដែលមានដើមទុនចុះបញ្ជីសរុបជិត ២,៣ ពាន់លានដុល្លារ និងរំពឹងថានឹងអាចបង្កើតការងារបានចំនួន ២៣,១៧៥ ។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/23b-projects-greenlit-january
រដ្ឋបាលគយចិន បើកភ្លើងបៃតងសម្រាប់ការនាំចេញត្រីប្រាក្នុងពេលឆាប់ៗ
អគ្គរដ្ឋបាលគយចិនបានទុកពេលឱ្យកម្ពុជា ៣ សប្តាហ៍ដើម្បីកែលម្អចំណុចខ្វះខាតដែលភាគីចិនបានតម្រូវជាមុនសិន មុននឹងឈានដល់ការចុះពិធីសារជាផ្លូវការ ដើម្បីអាចនាំត្រីប្រាទៅកាន់ប្រទេសចិន។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-02-02-1100-230966.html
កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ចូលជាធរមាននៅកូរ៉េខាងត្បូង
កតិកាសញ្ញាពាណិជ្ជកម្មសេរីដ៏ធំនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់បានចូលជាធរមានក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3roVzm8