ព័ត៌មាន
ហ្វូងសត្វស្លាបជិតផុតពូជដ៏ច្រើនក្បាលមកដល់កម្ពុជា ក្នុងអំឡុងពេលបំលាស់ទីជំរកប្រចាំឆ្នាំ
អង្គការអភិរក្សមួយបាននិយាយកាលពីថ្ងៃពុធថា ហ្វូងសត្វស្លាបចំណាកស្រុកដែលជិតផុតពូជធ្ងន់ធ្ងរ សត្វចាបពណ៌លឿង (yellow-breasted bunting) បានមកដល់តំបន់ការពារបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ ភាគខាងត្បូងនៃប្រទេសកម្ពុជា ក្នុងអំឡុងការបំលាស់ទីជំរកប្រចាំឆ្នាំរបស់ពួកវា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/337dAfO
ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងដល់ ៤,៥% នៅឆ្នាំ ២០២២ និង ៥,៥ %នៅឆ្នាំ ២០២៣
ធនាគារពិភពលោកចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បាននិយាយថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤.៥% នៅឆ្នាំនេះ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើងបន្ថែមទៀតដល់ ៥.៥% នៅឆ្នាំ២០២៣។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3rh6flC
រដ្ឋមន្ត្រីការបរទេសជប៉ុនបញ្ជាក់ថានឹងចូលរួមកិច្ចប្រជុំអាស៊ាននៅកម្ពុជាឆ្នាំនេះ
កាលពីល្ងាចមិញ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានផ្សព្វផ្សាយជាសាធារណៈនូវលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសមភាគីជប៉ុន លោក Hayashi Yoshimasa។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3Gnc1bK
កម្ពុជាជំរុញដល់ក្រុមប្រជាជនដែលមានហានិភ័យខ្ពស់ ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤
នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ហ៊ុន សែន បានជំរុញជាថ្មីម្ដងទៀត ដល់ក្រុមប្រជាជនដែលមានហានិភ័យខ្ពស់ក្នុងរាជធានីភ្នំពេញ អោយទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ចាប់ពីថ្ងៃទី១៤ ខែមករា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3zWFqHl
កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន ៩ ដែលមានទុនវិនិយោគជាង ៤៣ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានប្រកាសគម្រោងវិនិយោគថ្មីចំនួន៩ ដែលត្រូវបានអនុម័ត។ គម្រោងវិនិយោគទាំង ៩ មានទុនវិនិយោគជាង ៤៣ លានដុល្លារ និងអាចបង្កើតការងារបានជាង ១ ម៉ឺននាក់។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3HZIHZf
KOICA ផ្តល់រថយន្តសង្គ្រោះចំនួន ១០គ្រឿង និងឧបករណ៍ធ្វើតេស្តរហ័សចំនួន ៨,៣២៥ ដល់ក្រសួងសុខាភិបាល
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានផ្តល់រថយន្តសង្គ្រោះចំនួន១០គ្រឿង និងឧបករណ៍ធ្វើតេស្តរហ័សចំនួន ៨,៣២៥ ដល់ក្រសួងសុខាភិបាលកម្ពុជា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3fpUWlv
Aeon Mall នឹងបើកកន្លែងស្តុកទំនិញលក្ខណៈអន្តរជាតិនៅឆ្នាំក្រោយ
មជ្ឈមណ្ឌលស្តុកទំនិញលក្ខណៈអន្តរជាតិដ៏ធំដំបូងគេរបស់ផ្សារទំនើប អ៊ីអន ម៉ល (Aeon Mall) ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែភាគខាងត្បូងខេត្តព្រះសីហនុ នឹងចាប់ផ្តើមសាងសង់នៅដើមខែកុម្ភៈឆ្នាំនេះ ដោយនឹងអាចចាប់ផ្តើមបើកដំណើរការនៅក្នុងឆ្នាំ ២០២៣។ ...
ហំ ផានិត
https://www.postkhmer.com/business/2022-01-12-1059-229913.html
ការនាំចូល-នាំចេញរបស់ SSEZ មានទឹកប្រាក់ជាង $២,២ លាន
បើទោះជាឥទ្ធិពលការឆ្លងរាលដាលជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់ទៅដល់កំណើនសេដ្ឋកិច្ចសកល និងកម្ពុជាក៏ដោយ ក៏ទំហំទឹកប្រាក់នៃការនាំចូល និងនាំចេញទំនិញនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) នៅតែបង្ហាញពីភាពវិជ្ជមានដោយក្នុងឆ្នាំ ២០២១ កន្លងមកបានកើនឡើងជាង ៤២ ភាគរយបើធៀបនឹង ...
ហ៊ឹន ពិសី
https://www.postkhmer.com/business/2022-01-12-1123-229912.html
ក្រសួងការងារកំពុងព្រាងអនុក្រឹត្យស្ដីពីក្រមសីលធម៌វិស្វករ
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យជាចុងក្រោយនូវសេចក្តីព្រាងអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករក្នុងគោលបំណងលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការទទួលខុសត្រូវរបស់វិស្វករក្នុងការប្រកបវិជ្ជាជីវៈវិស្វកម្ម ដើម្បីធានាបាននូវសុវត្ថិភាព គុណភាព ព្រមទាំងការការពារនូវផលប្រយោជន៍សាធារណៈ។ ...
ឡាយ សាមាន
https://www.postkhmer.com/national/2022-01-12-1344-229885.html
សមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះត្រូវបានប្រកាស
សមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះត្រូវបានប្រកាសកាលពីថ្ងៃទី ១០ ខែមករា ដែលស្តូបនេះនឹងធ្វើការសាងសង់ឡើង នៅក្នុងស្រុកអន្លង់វែង ដើម្បីបង្ហាញពីវប្បធម៌កតញ្ញូ សម្ដែងការដឹងគុណ ខណៈបណ្តាខេត្តមួយចំនួនកំពុងដំណើរការសាងសង់។ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-01-12-1504-229901.html
ទំព័រថ្មីនៃការសិក្សារបស់កុមារតូច ចាប់ផ្តើមនាថ្ងៃទី ១០ មករា ចំថ្ងៃបវេសនកាលនៃសិស្សទូទៅ
ថ្ងៃទី ១០ ខែមករា ជាថ្ងៃបើកទំព័រថ្មីនៃឆ្នាំសិក្សា ២០២១-២០២២ ក្នុងការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារដែលដល់អាយុត្រូវចូលសាលារៀន និងជាថ្ងៃរបស់សិស្សានុសិស្សនៅទូទាំងប្រទេសចូលរៀនដោយផ្ទាល់ក្នុងថ្នាក់ឡើងវិញ តាម «គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ» បន្ទាប់ពីថ្នាក់រៀនត្រូវបានជំនួសដោយការរៀន ...
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-01-11-0932-229807.html
លោកនាយករដ្ឋមន្ត្រីឱ្យពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ និងអនុញ្ញាតឱ្យអ្នកចង់ចាក់ដូសទី៤ អាចមកចាក់នៅភ្នំពេញ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យក្រសួងសុខាភិបាល និងអាជ្ញាធរទូទាំងរាជធានី ខេត្ត ពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ ដល់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីដើរឱ្យទាន់នៃការឆ្លងចូលនូវវីរុសប្រភេទថ្មីអូមីក្រុងដែលកំពុងឆ្លងចូលក្នុងសហគមន៍ ខណៈលោកក៏បានអនុញ្ញាតផងដែរ ឱ្យប្រជាពលរដ្ឋដែលចង់ ...
មុំ គន្ធា
https://www.postkhmer.com/national/2022-01-11-0915-229802.html
ថ្នាក់ដឹកនាំគណបក្សនានាចាប់ផ្ដើមចុះតាមមូលដ្ឋាន ដើម្បីប្រមូលកម្លាំងសម្រាប់ការបោះឆ្នោតឃុំសង្កាត់
មុនការចុះបញ្ជីគណបក្សនយោបាយក៏ដូចជាការឃោសនារកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនាខាងមុខ ថ្នាក់ដឹកនាំគណបក្សនយោបាយនានានៅកម្ពុជាបានចាប់ផ្តើមចុះទៅមូលដ្ឋានជួបជាមួយអ្នកគាំទ្រ និងសកម្មជនរបស់ខ្លួន ដើម្បីពង្រឹងក៏ដូចជារៀបចំរចនាសម្ព័ន្ធ ...
នៅ ស៊ីវុត្ថា
https://www.postkhmer.com/national/2022-01-11-1016-229820.html
នាយករដ្ឋមន្ត្រីជំរុញឱ្យមានការប្រុងប្រយ័ត្ននៅពេលដែលករណីមេរោគកូវីដបម្លែងថ្មីប្រភេទអូមីក្រុងរីករាលដាល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ករណីសហគមន៍អូមីក្រុង ចំនួន ១៤ករណីទៀត ត្រូវបានរកឃើញនៅកម្ពុជា ក្នុងរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ទោះបីមិនទាន់មានអ្នកស្លាប់ដោយសារមេរោគឆ្លងដ៏ខ្លាំងមួយនេះត្រូវបានរាយការណ៍មកទល់ពេលនេះក៏ដោយ។ ...
មុំ គន្ធា
https://www.phnompenhpost.com/national/pm-urges-vigilance-omicron-spreads
ឥណ្ឌាប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាន
ឥណ្ឌាបានសន្យាថានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដែលជាប្រធានអាស៊ានឆ្នាំ ២០២២ ក្នុងការដោះស្រាយបញ្ហាកង្វល់រួម រួមទាំងវិបត្តិមីយ៉ាន់ម៉ាផងដែរ។ ...
រី សូចាន់
https://www.phnompenhpost.com/national-politics/india-vows-close-cooperation-kingdom-asean-chair
លោក ហ៊ុន សែន ស្នើ ៣ ប្រទេសនៃអាស៊ានបង្កើតយន្តការ ធ្វើការលើបទឈប់បាញ់នៅមីយ៉ាន់ម៉ា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើបណ្តាប្រទេសអាស៊ានបង្កើតយន្តការត្រយកា (Troika) ដែលមានភាគី ៣ ប្រទេសចូលរួម គឺប្រ៊ុយណេ កម្ពុជានិងឥណ្ឌូនេស៊ី ដើម្បីធ្វើការសម្របសម្រួលលើបទឈប់បាញ់ នៅមីយ៉ាន់ម៉ា បន្ទាប់ពីមេដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ ២០២២។ ...
រី សុចាន់
https://www.postkhmer.com/national/2022-01-11-1003-229816.html
គ.ជ.ប បញ្ជាក់ថាការបិទផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោតទទួលបាន ១៥ បណ្ដឹង
យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ៩ ខែមករា ប្រជាពលរដ្ឋបានដាកពាក្បណ្ដឹងចំនួន ១៥ ករណីទៅក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេស ពាក់ព័ន្ធនឹងការ ...
នៅ ស៊ីវុត្ថា
https://www.phnompenhpost.com/national/voter-list-posting-draws-15-complaints-nec-says
កម្ពុជា-វៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
កម្ពុជា និងវៀតណាមបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ខណៈពេលដែលបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យយោធា។ ...
ជា វណ្ណយុទ្ធ
https://www.khmertimeskh.com/501005184/cambodia-vietnam-enhance-defence-cooperation/
ក្រសួងព្រមានពីរដូវប្រាំងខាងមុខ ដែលអាចបង្កជាភ្លើងឆេះព្រៃ
ខណៈពេលដែលប្រទេសកម្ពុជាឆ្ពោះទៅរករដូវប្រាំង ក្រសួងកសិកម្មកំពុងចាត់វិធានការយ៉ាងសកម្មក្នុងការបង្ការ និងកាត់បន្ថយផលប៉ះពាល់នៃអគ្គីភ័យដែលភាគច្រើនបណ្តាលមកពីមនុស្ស ដូចជាការដុតបំផ្លាញបន្លែស្ងួត ឬដំណាំ ការកាប់និងដុតបំផ្លាញ ...
ម៉ៅ ចន្ទ័វីរៈ
https://www.khmertimeskh.com/501005100/ministry-warns-of-upcoming-dry-season-that-can-spark-wildfires/
ក្រុមការងារនឹងប្រយុទ្ធប្រឆាំងការទន្ទ្រានយកដីរដ្ឋទាំងអស់ក្នុងព្រៃមណ្ឌលគិរី
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្កើតក្រុមការងារចម្រុះ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បន្ទាប់ពីមានការឃុបឃិតគ្នាទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅទីនោះ។ ...
អោម ប៊ុនធឿន
https://www.phnompenhpost.com/national/taskforce-fight-all-state-land-grabs-mkiri-forests
ជប៉ុនផ្តល់ជំនួយ ២០០លានដុល្លារដើម្បីទប់ស្កាត់នឹងជំងឺកូវីដ-១៩នៅកម្ពុជា
រដ្ឋាភិបាលជប៉ុនបានសន្យាផ្តល់កម្ចីការប្រាក់ទាបចំនួន ១៨៥លានដុល្លារបន្ថែមទៀតដល់កម្ពុជា ដើម្បីជួយដល់ដំណាក់កាលទីពីរនៃវិបត្តិកូវីដ-១៩។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501005477/japan-to-200-million-in-response-to-covid-19-in-cambodia/
គោលនយោបាយវិមជ្ឈការបន្តរហូតដល់ឆ្នាំ ២០៣០
គោលនយោបាយវិមជ្ឈការរយៈពេល 10 ឆ្នាំដំបូង 2010-2020 ត្រូវបានបញ្ចប់ ហើយនឹងបន្តពីឆ្នាំ 2021-2030 សម្រាប់ការរីកចម្រើនបន្ថែមទៀតនៃការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ...
ឈុន ស៊ុនលី
https://www.khmertimeskh.com/501005106/decentralisation-policy-to-continue-through-2030/
កម្ពុជា បារាំងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌
កម្ពុជា និងបារាំងបានសន្យាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរបន្ថែមទៀត។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501005489/cambodia-france-to-foster-cultural-collaboration/
អភិបាលរាជធានី ជំរុញឲ្យអាជ្ញាធរខណ្ឌនិងមន្ទីរពាក់ព័ន្ធ ពង្រឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈអូមីក្រុងឆ្លងចូលដល់សហគមន៍
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង ១៤ និង មន្ទីរពាក់ព័ន្ធមួយចំនួនទៀតឲ្យពង្រឹងបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ឲ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលជំងឺកូវីដ-១៩ប្រភេទអូមីក្រុង បាននិងកំពុងចូលទៅក្នុងសហគមន៍ហើយនោះពិសេស គឺការជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ដុសមូលដ្ឋាន ដុសជំរុញទី៣ និងដុសទី៤ឲ្យបានគ្រប់គ្នា។ ...
បុគ្គលិក ខ្មែរថាមស៍
https://bit.ly/3nhMzgv