រដ្ឋាភិបាល

រដ្ឋាភិបាល​ជ្រើសរើស​មន្ត្រី​រាជការ​បន្ថែម​ជាង ១ ម៉ឺន​នាក់​ទៀត

រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​មាន​ការ​ជ្រើសរើស​មន្ត្រី​រាជការ​ស៊ីវិល និង​គ្រូបង្រៀន​ក្របខ័ណ្ឌ​សម្រាប់​ឆ្នាំ ២០១៧ សរុប​ជាង​មួយ​ម៉ឺន​នាក់ និង​មន្ត្រី​ជាប់​កិច្ចសន្យា​ជិត​ពីរ​ម៉ឺន​នាក់​ផ្សេង​ទៀត ដោយ​លើក​ហេតុផល​ថា​ដើម្បី​បំពេញ​មុខ​តំណែង​ដែល​ទំនេរ និង​តប​តាម​តម្រូវការ​ពិតប្រាកដ​របស់​អង្គភាព​ថា្នក់​ជាតិ និង​ថា្នក់ ...

ទូច សុខា
http://bit.ly/2kKqx7L

គណបក្ស​នយោបាយ​ចុះ​បញ្ជី​រួច​ចំនួន ​៤៥ ក្នុង​នោះ​បក្ស​ចំនួន ​១២ ​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថាគណបក្ស​នយោបាយ​ចុះ​បញ្ជី​រួច​ចំនួន ​៤៥ ក្នុង​នោះ​គណបក្ស​ចំនួន ​១២បាន​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការដោយ​គណបក្ស​ភាគ​ច្រើនគឺ​ពុំ​បាន​បំពេញ​កាតព្វកិច្ច​ធ្វើ​របាយការណ៍​សកម្មភាព​ប្រចាំ​ឆ្នាំ​ឲ្យ​បាន​ទៀងទាត់​ដាក់​ទៅ​ក្រសួង ទៅ​តាម​ការ​កំណត់​នៅ ...

ប៉ិច សុធារី
http://bit.ly/2mjNbjB

ខុមហ្វ្រែល៖ សកម្មភាព និង​ការងារ​​រដ្ឋសភា​២០១៦​ ធ្លាក់​ចុះ​

យោង​តាម​របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែលដែល​សង្កេត​រដ្ឋសភានិង​តំណាងរាស្ត្រ បាន​រក​ឃើញ​ថា សកម្មភាព និង​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋសភា ​ក្នុង​ឆ្នាំ​២០១៦ មាន​ការ​ធ្លាក់​ចុះ​ បើ​ធៀប​នឹង​ឆ្នាំ​ចាស់ ខណៈ​ដែល​ក្រុម​មតិ​ភាគ​ច្រើន​ដែល​កាន់​អំណាច មាន​ការ​បំពារបំពាន​ទៅ​លើ​អភ័យឯកសិទ្ធិ បើក​ផ្លូវ​ឲ្យ​មាន​ការ​ចោទ ...

ប៉ិច សុធារី
http://bit.ly/2kXyIZP

លទ្ធិប្រជាធិបតេយ្យ​​​​រង​​​ “​​​ការ​​​វាយ​សំពង​​​​ផ្ដាច់​ព្រ័ត្រ​” ​ពេល​​​​​​​​​បក្ស​កាន់​អំណាចអនុម័ត​​​​​​​វិសោធ​ន​​​​​​កម្ម​​​​​​​​​​​​

កាលពីម្សិលមិញ រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតផ្ដល់អំណាចថ្មីលើសលប់ដល់រដ្ឋាភិបាល និងតុលាការដើម្បីគ្របលើគណបក្សនយោបាយ ជាអ្វីដែលមជ្ឈដ្ឋានខ្លះចាត់ទុកថាជាការគំរាមកំហែងធំបំផុតមួយចំពោះលទ្ធិប្រជាធិបតេយ្យដែលកម្ពុជា បានប្រឈមមួយជំនាន់មនុស្ស។ ...

បែន​ សុខហ៊ាន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/36593

សភា​អនុម័ត​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ បក្ស​ដែល​មិន​បាន​បំពេញ​ភារកិច្ចប្រុងខ្លួន

អង្គ​សភា​បាន​អនុម័ត​យល់ព្រម​លើ​ខ្លឹមសារ​ទាំង​ស្រុង​នៃ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ចំនួន ​៦៦​សំឡេង​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​យក​ច្បាប់​នេះ​ទៅ​អនុវត្តន៍​បោស​សម្អាត​គណបក្ស​នយោបាយ​ដែល​មិន​បាន​បំពេញ​ភារកិច្ច តួនាទី​និង​ការងារ​ទាំង​ឡាយ ឲ្យ​សម​ជា ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2lgKRfF

កាកបាទ​ក្រហម​អំពាវនាវ​ពង្រឹង​ចំណេះ​ដឹង​កាត់​បន្ថយ​ការ​ស្លាប់​​មាតា និង​ទារក

ក្នុង​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ​ថ្ងៃ​អង្គារ​ នេះ ប្រធាន​កាកបាទក្រហម​កម្ពុជា ​បាន​អំពាវនាវ​ទៅ​ដល់​មន្ត្រី​រាជការ បុគ្គលិក​សុខាភិបាល ត្រូវ​ពង្រឹង​នូវ​ចំណេះ​ដឹង និង​សមត្ថភាព​ដើម្បី​កាត់​បន្ថយ​ការ​ស្លាប់​របស់​មាតា ទារក និង​កុមារ​ឲ្យ​បាន​សម្រេច​តាម​គោលដៅ​ដែល​បាន​កំណត់។​ ...

មុំ គន្ធា
http://bit.ly/2m2mTqb

គ.ជ.ប. ​រំឭក​បក្ស​នយោបាយ​ ត្រូវ​រួសរាន់​ចុះ​ឈ្មោះ​បេក្ខជន​របស់​ខ្លួន

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. បាន​ក្រើន​រំឭក​ដល់​គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ឆ្នាំ​២០១៧​ ខាង​មុខត្រូវ​រួសរាន់​ចុះ​ឈ្មោះ​បេក្ខជន​របស់​ខ្លួន​ឲ្យ​ទាន់​នៅ​ដើម​ខែ​មិនា​ ខាង​មុខ និង​ត្រូវ​ដាក់​ចំនួន​បេក្ខជន​ទ្វេដង​នៃ​ចំនួន​ក្រុមប្រឹក្សា ...

ប៉ិច សុធារី
http://bit.ly/2m2c07M

រដ្ឋសភា​កម្ពុជា​បាន​សម្រេច​ដាក់​ចេញ​ច្បាប់​ដែល​អាច​នឹង​បំផ្លាញ​បក្ស​ប្រឆាំង​

​រដ្ឋសភា​កម្ពុជា​នៅ​ថ្ងៃនេះ​បាន​សម្រេច​ដាក់​ចេញ​នៅ​ច្បាប់​ដ៏​ចម្រូងចម្រាស​ដែល​កាត់​បន្ថយអំណាច​គណៈបក្សប្រឆាំង​នៃ​ប្រទេស​នេះ​ និង​ធ្វើ​ឱ្យ​ការ​ហាម​ប្រាណ​អតីត​មេដឹកនាំ​គណៈបក្សប្រឆាំង​ត្រឡប់​មក​កាន់​អំណាច​វិញ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​។​ ​ ...

Logan Connor
http://sea-globe.com/cambodian-parliament-passes-law-destroy-opposition/

ធនាគាររដ្ឋវៀតណាម​ ជម្រុញ​បន្ត​កិច្ចសហការ​ជាមួយធនាគារ​​ជាតិនៃកម្ពុជា​

​គណៈ​គ្រប់គ្រង​នៃ​ធនាគារ​រដ្ឋ​វៀតណាម​ លោក​ Lê​ Minh​ Hưng​ និង​គណៈ​គ្រប់គ្រង​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ លោក​ ជា​ ចាន់​តូ​ បាន​ព្រមព្រៀង​គ្នា​ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារ​ទាំង​ពីរ​។​ ...

សារព័ត៌មាន Viet Nam News
http://vietnamnews.vn/economy/351435/vn-cambodia-state-banks-foster-ties.html#VSUuqSzs55vRy9a4.97

បក្ស​ប្រឆាំង​ ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភាលើ​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពលិការ​មិន​ចូល​ប្រជុំ​សភា​ពេញ​អង្គ​នៅ​ថ្ងៃ​នេះ​ទេបើ​ទោះ​បី​ជា​រដ្ឋសភា​ បាន​កំណត់​បើក​កិច្ច​ប្រជុំ​សភា​អង្គ​វិសាមញ្ញដើម្បី​ពិនិត្យ​លើ​សេចក្តី​ស្នើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយដោយ​យល់​ឃើញ​ថា​ច្បាប់​នេះ​អាច​នឹង​បង្ក​ឲ្យ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2m2kWa2

មានការ​​​ប​​​ន្ថែម​​​កង​​​កម្លាំង​​​នៅ​​​ព្រំដែនឡាវដោយសារ​​​​​​វិវាទ​​​ទាក់ទិន​​​ការ​​​ស្ថាបនា​​​ផ្លូវ​​​ព្រំដែន

ក្រុមមន្ត្រីកម្ពុជាបាននិយាយកាលពីម្សិលមិញថា ទាហានឡាវជាង៤០០នាក់បានឆ្លងចូលទឹកដីកម្ពុជាមករារាំងកងវិស្វកម្មមិនឱ្យស្ថាបនាផ្លូវមួយខ្សែ ដោយបង្កឱ្យមានការបន្ថែមកងទ័ពនៅតាមតំបន់ព្រំដែនកាលពី២សប្ដាហ៍កន្លងមក។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36589

NGO ជំរុញ​ឲ្យ​ជ្រើសរើស​អ្នក​សង្កេតការណ៍​បោះឆ្នោត​បន្ថែម

ក្រុម​​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មាន​​ការ​ជ្រើសរើស​​មន្រ្តី​សង្កេតការណ៍​បោះឆ្នោត​បន្ថែម​ទៀត​​នៅ​មុន​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​។ ...

Cristina Maza
http://bit.ly/2lbK8fK

គណៈរដ្ឋមន្ត្រី​អនុម័ត​គម្រោង​វិនិយោគ​អគ្គិសនី​ចំនួន​ពីរ​កន្លែង

គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ​បាន​អនុម័ត​លើ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនីនិង​គម្រោង​វិនិយោគ​បន្ថែម​ម៉ាស៊ីន​ផលិត​អគ្គិសនី​ដុត​ធ្យូងថ្ម អនុភាព​១៣៥​មេហ្គាវ៉ាត់ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។ ការ​វិវត្តន៍​ថ្មី​នៃ​វិស័យ​ថាមពល ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ជួយ​ជំរុញ និង​ទាក់ទាញ សកម្មភាព ...

ជា វណ្ណៈ
http://bit.ly/2ll4663

សមាជិក​​​សភា​​​អាមេរិក​​​​​​​​​ឱ្យ​​​ CPP បោះ​​​បង់​​​ចោល​ការ​​ធ្វើ​វិសោធកម្ម​​​

កាលពីថ្ងៃពុធ សមាជិកសភាអាមេរិកមួយរូបបានអំពាវនាវឱ្យគណបក្សប្រជាជនកម្ពុជាបោះបង់ចោលការបោះឆ្នោតធ្វើវិសោធនកម្មច្បាប់ដែលនឹងផ្ដល់អំណាចថ្មីៗមួយចំនួនទៀតដល់រដ្ឋាភិបាលកម្ពុជា ដើម្បីកម្ចាត់គូប្រជែងរបស់ខ្លួន គឺថ្ងៃតែមួយដែលឯកអគ្គរដ្ឋទូតអាមេរិកបានជួបជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដើម្បីពិភាក្សាអំពីច្បាប់នេះ។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/36564

រដ្ឋាភិបាលសម្រេច​​បញ្ឈប់​ការ​ផ្សាយ​ឃោសនា​កញ្ចប់​ប្តូរលុយ​​ក្រុមហ៊ុន​ទូរស័ព្ទ

និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ​បាន​ចេញ​សេចក្តី​ណែនាំ​ជា​ថ្មី​ម្តង​ទៀត​កាល​ពី​ថ្ងៃ​ពុធ​ ទៅ​ដល់​ប្រតិបត្តិ​ករ​ផ្តល់ សេវា​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​ឃោសនា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម អំពី​ការ​ប្តូរ​ប្រាក់​ ឬ​បន្ថែម​ទឹក​ប្រាក់ ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ដល់ ...

សុខ ចាន់
http://bit.ly/2lRpMdm

ការិយាល័យ​ច្រក​ចេញចូល​តែមួយ​​ពង្រីក​ ៦​កន្លែង​ទៀត

ក្រសួង​មហាផ្ទៃ ​កាល​ពី​ថ្ងៃ​ពុធ ​បាន​ចេញ​សេចក្តី​សម្រេច​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​ចំនួន​៦ ​បន្ថែម​ទៀត​នៅ​ក្នុង​ស្រុក​ចំនួន​៦ ​នៃ​ខេត្ត​៥ ​ដែល​មន្ត្រី​មូលដ្ឋាន​លើក​ឡើង​ថា​ វា​នឹង​ជួយ​ពន្លឿន​ការ​ផ្តល់​សេវា និង​កាត់​បន្ថយ​ការ​ចំណាយ​ក្រៅ​ផ្លូវការ ...

ប៉ាវ ស៊ុយ
http://bit.ly/2kPpAXD

នាយក​រដ្ឋមន្ត្រី បង្កើត​ការិយាល័យ​ទទួល​ពាក្យ​បណ្តឹង​ពលរដ្ឋ​តាម​មូលដ្ឋាន​

ប្រមុខ​រដ្ឋាភិបាល​កម្ពុជាបាន​សម្រេច​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិក្នុង​បំណង​ប្រមូល និង​ទទួល​ពាក្យ​បណ្តឹង​នានា ដែល​ជា​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដើម្បី​បញ្ជូន​ទៅ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស។​ ...

តាំង វីដា
http://bit.ly/2lZGjHX

មួយ​ឆ្នាំ​ក្រោយ​ការ​ផ្ញើរ​​លិខិត​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន សមាជិក​ព្រឹទ្ធ​សភា​សរអា​ម្នាក់​​​មិន​ជឿ​ថា​មាន​ការរីក​ចំរើន​ច្រើន​នៅ​កម្ពុជា

ក្នុង​លិខិត​ទៅកាន់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១១ កុម្ភៈ ឆ្នាំ​២០១៦ សមាជិក​ព្រឹទ្ធសភា​អាមេរិក​៧​នាក់មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​ផ្សេងៗ រួម​ទាំងភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះ​ឆ្នោតនៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៣ ជម្លោះ ...

ប៉ូច រាសី
http://khmer.voanews.com/a/no-meaningful-progress-in-Cambodia-says-us-senator/3725541.html

បទ​ល្មើស​​​ជួញដូរ​ផ្លូវ​ភេទ​​​ឆ្នាំ​២០១៦ ​ថយ​ចុះ ១៨​ករណី

ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ឆ្លង​កាត់​ច្រក​ព្រំដែន ​នៃ​ប្រទេស​ទាំង​៣ ខណៈ​ដែល​បទ​ល្មើស​នៃ​អំពើ​អាជីវកម្ម​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៦ បាន​ថយ​ចុះ ១៨​ករណី ស្មើ​នឹង​ជាង ១៩​ភាគរយ។ ...

ប៉ិច សុធារី
http://bit.ly/2lNmO9C

បណ្តា​​​ម្ចាស់​​​ជំនួយ​​​នៅ​​​ស្ងាត់​​​ស្ងៀម ​​​ខណៈ​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ត្រៀម​​​​​​​​​អនុ​​​​​​ម័ត​​​ច្បាប់​​​ស្តីពីគណបក្ស​​​នយោបាយ​​​

រដ្ឋសភានឹងបោះឆ្នោតនៅថ្ងៃច័ន្ទលើច្បាប់ដែលនឹងផ្តល់អំណាចថ្មីមិនធ្លាប់មានដល់រដ្ឋាភិបាលក្នុងការផ្អាកសកម្មភាព និងរម្លាយគណបក្សនយោបាយដែលជាគូប្រជែងរបស់ខ្លួន ហើយស្ទើរតែគ្មានការសម្តែងកង្វល់ទាល់តែសោះពីប្រទេសប្រជាធិបតេយ្យដែលផ្តល់ជំនួយហិរញ្ញវត្ថុមកឲ្យប្រទេសកម្ពុជា។ ...

បែន​ សុខហ៊ាន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/36548

វិសោធនកម្ម​ច្បាប់​គណ​បក្ស​នយោបាយនឹង​ប្រជុំ​សប្តាហ៍​ក្រោយ

គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាបាន​សម្រេច​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​វិសាមញ្ញ ដើម្បី​ពិនិត្យ​លើ​សេចក្តី​ស្នើ​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នៅ​សបា្តហ៍​ក្រោយ​នេះ បើ​ទោះ​បី​ជា សមាជិក​គណបក្ស​ប្រឆាំង ស្នើ​ជា​ថ្មី​ឲ្យ​ពន្យារ​ពេល​ធ្វើ​វិសោធនកម្ម និង​កែ​សម្រួល​លក្ខខ័ណ្ឌ​ពេល​វេលា សម្រាប់​គណបក្ស​នយោបាយ​នីមួយៗ ជ្រើសរើស​ប្រធាន ...

តាំង វីដា
http://bit.ly/2kMcAlN

លោក​នាយក​រដ្ឋមន្ត្រី​ជួប​ភាគី​រុស្ស៊ី​ពិភាក្សា​កិច្ចការ​តំបន់​ និង​អន្តរជាតិ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លេខាធិការ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហព័ន្ធ​រុស្ស៊ី​ដោយ​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ក្នុង​នោះ​កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​ភាគី​ទាំង ២ ជួប​គ្នា​ញឹកញាប់​ដើម្បី​ជំរុញ​ដំណើរការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ...

ទូច សុខា
http://bit.ly/2lfZi4t

សមាជិក​សភា​អឺរ៉ុប​ជំរុញ​ឲ្យ​មាន​ចំណាត់ការ​ខ្លាំង​ពី​បញ្ហា​កម្ពុជា

សមាជិក​សភា​​អឺរ៉ុប​ម្នាក់​​​បាន​ដាក់​សំណួរ​​បន្ទាន់​​ទៅ​លោកស្រី Frederica Mogherini ​​ដែល​ជា​តំណាង​ជាន់​ខ្ពស់​​ទទួល​បន្ទុក​​កិច្ចការ​បរទេស​របស់​អឺរ៉ុប​​ដោយ​ជំរុញ​ឲ្យ​មាន​ចំណាត់​ការ​​ខ្លាំងក្លា​​​​​លើ​កម្ពុជា​ ...

Cristina Maza
http://bit.ly/2lOjfgj

រដ្ឋាភិបាល​​​បន្ត​ធ្វើ​​​​​​វិសោធនកម្ម​​​ច្បាប់​​​ដើម្បី​​​ព្យួរ និងរម្លាយ​​​គណបក្ស​​​នយោបាយ​​​

កាលពី​ម្សិលមិញ​ គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​បាន​បន្ត​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​រម្លាយ​គណបក្ស​នយោបាយ​ណា​ដែល​មេដឹកនាំ​របស់​ខ្លួន​ប្រព្រឹត្ត​បទល្មើស​ ឬ​ប្រសិនបើ​គណបក្ស​នយោបាយ​នោះ​ប្រព្រឹត្ត​កំហុស​ផ្លូវច្បាប់​ “​ធ្ងន់ធ្ងរ​”​ ដោយ​លើក​ឡើង​ថា​ ការ ...

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/36515

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

gJMPH
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!