រដ្ឋាភិបាល

មិន​មាន​ការ​ដោះដូរ​ភូមិ​លោក​ ហេង សំរិន ទេ

​លោក​ វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល​បាន​គូសបញ្ជាក់​កាលពី​ម្សិលមិញ​ថា​ភូមិ​កំណើត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​នៅ​ក្នុង​​ខេត្ត​ត្បូងឃ្មុំ​នឹង​​មិន​ត្រូវ​ដោះដូរ​ទៅ​វិញ​ទៅ​មក​ជាមួយ​​​ភាគី​វៀតណាម​ដូច​ការ​​ផ្សព្វផ្សាយ​នោះ​​​ទេ​។ ...

មាស សុខជា
http://bit.ly/2dX7eVw

លោក​ ស៊ុន ចាន់ថុល ​ក្រើន​រំឭក​មន្ត្រី​ត្រូវ​ធ្វើ​ផ្លូវ​ឲ្យ​មាន​គុណភាព

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​លោក​ ស៊ុន ចាន់ថុល បាន​ក្រើន​រំឭក​ដល់​មន្ត្រី​របស់​ខ្លួន​ឲ្យ​ប្រើប្រាស់​ថវិកា​កសាង​ផ្លូវ​ឲ្យ​បាន​ត្រឹមត្រូវ​ និង​មាន​គុណភាព​ខណៈ​ដែល​​មាន​ការ​រិះគន់​ជា​ច្រើន​ជាយូរ​មក​ហើយ​ថា​ផ្លូវ​ស្រុក​ខ្មែរ​ធ្វើ​ជាប់​រហូត​ធ្វើ​ខាង​មុខ ...

ទូច សុខា
http://bit.ly/2fp9h5V

ដេប៉ូលក់ខ្សាច់គ្មាន​សណ្ដាប់ធ្នាប់ត្រូវបានផ្អាក

ក្រសួង​រ៉ែ​ និង​ថាមពល​ កាលពី​ម្សិលមិញ​បាន​បិទ​ដេប៉ូ​លក់​ខ្សាច់​ ៦​ កន្លែង​ នៅ​ក្នុង​ខេត្តកណ្តាល​ ស្រុក​ស្អាង​ ដោយសារ​ដេប៉ូ​ទាំងនោះ​មិន​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួង​ស្តី​ពី​ការ​ដឹក​ជញ្ជូន​ខ្សាច់​ឱ្យ​បាន​ត្រឹមត្រូវ​ ប៉ុន្តែ​ពួក​គេ​នឹង​អនុញ្ញាត​ឱ្យ​បើក​អាជីវកម្ម ...

មុំ គន្ធា
http://www.khmertimeskh.com/news/31486/messy-sand-depots-suspended/

ក្រុមមន្ត្រីវាយតបគ្នានៅការិយាល័យចុះឈ្មោះបោះឆ្នោត

មន្ត្រីឃុំ​ សង្កាត់​ ពីរ​រូប​បាន​វាយតប​គ្នា​នៅ​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ព្រឹល​ថ្ងៃអាទិត្យ​ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​និយាយ​ថា​ នឹង​រៀបចំ​ឱ្យ​មានការ​បកស្រាយ​រវាង​បុរស​ទាំង​ពីរ​នោះ​អំពី​ការ​តវ៉ា​ និង​ពន្យល់​ពី ...

តាំង វីដា
http://www.khmertimeskh.com/news/31492/officials-brawl-at-voter-drive/

លោក​ ហ៊ុន ​សែន ​មិន​មាន​គម្រោង​ចរចា​នឹង​បក្ស​ប្រឆាំង​ទេ

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​​មិន​មាន​គម្រោង​​ចរចា​ជាមួយ​​សមភាគី​​គណបក្ស​​សង្គ្រោះ​ជាតិ​​ទេ​។ ​នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​​​របស់​គណបក្ស​ប្រជាជន​​​ដែល​បាន​ថ្លែង​ជា​ដដែលៗ​កាលពី​ម្សិលមិញ​បន្ទាប់ពី​មាន​ការ​អំពាវនាវ​ ...

មាស សុខជា
http://bit.ly/2eYzrL0

ពលរដ្ឋ​បដិសេធ​ចំពោះ​ការ​ដាក់​កំហិត​ ទទួល​យក​ប័ណ្ណ​ដី​ពី​សាលា​រាជធានី

ពលរដ្ឋ​ប្រហែល​ ៤០ ​នាក់​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ OCIC នៅ​ទីក្រុង​រណប​ជ្រោយចង្វារ​ពី​ម្សិលមិញ​ច្រាន​ចោល​ឱសានវាទ​សាលា​រាជធានី​ភ្នំពេញ​ដែល​ដាក់​កំហិត​ ២ ​ខែ​សម្រាប់​ការ​ទទួល​យក​ប័ណ្ណ​គោលនយោបាយ​ ១០ ​ភាគរយ​នៃ​ដី​ពួកគាត់ និង​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​សមរម្យ​ចំពោះ​អ្វី ...

ទូច សុខា
http://bit.ly/2f2Pju6

ក្រសួងបានដាក់បញ្ញតិ្តថ្មីស្តីពីការចោលសំណល់ថ្មពិល និងអាគុយ

ក្រសួងបរិស្ថាន​ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ បាន​ចេញ​ប្រកាស​របស់​ខ្លួន​លើក​ទី​មួយ​ ស្តី​ពី​សុវត្ថិភាព​នៃ​ការ​គ្រប់គ្រង​សំណល់​ថ្មពិល​ និង​អា​គុយ​ ដែលបាន​ដាក់​ចេញ​នូវ​គោលការណ៍​ណែនាំ​ជាក់លាក់​ស្តី​ពី​ការ​ប្រមូល​ ការ​ទុកដាក់​ ការ​ថែទាំ​ និង​ការ​ចែកចាយ​ និង ...

គង់ មេត្តា
http://www.phnompenhpost.com/national/ministry-sets-out-rules-disposal-batteries

ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ធ្លាក់​ចុះ​ខ្លាំង

ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ដែល​ស្ថិតិ​បាន​បង្ហាញ​ហើយ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​អំពាវនាវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បង្កើន​កិច្ចការងារ​​របស់​ខ្លួន​ថែម​ទៀត​។ ...

ប៊ុន សេងគង់
http://bit.ly/2epJYeO

​ក្រុមហ៊ុន ​វី អេនើជី ឡូជីស្ទីក ដេញ​ថ្លៃ​ឈើ​បាន​ជិត​$១៥​លាន​

គណៈ​កម្មការ​ដេញ​ថ្លៃ​ឈើនិង​កូន​ឈើបាន​សម្រេច​យល់​ព្រម​ជាមួយ​ការ​ដេញ​ថ្លៃ​របស់​ក្រុមហ៊ុន​វីអេនើជីឡូជីស្ទីកក្នុង​តម្លៃជិត​១៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិកលើ​ចំនួន​ឈើ​ប្រមាណ​ជាង ៦​ម៉ឺន​ម៉ែត្រគូប ដែល​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ចាប់​បាន​ក្នុង​ប្រតិបត្តិការ​នា​ពេល​កន្លង​មក។  ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2e334Xh

អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ដំបូង​គេ​ក្រោយ​របប​ខ្មែរ​ក្រហម បាន​ទទួល​មរណភាព​

លោកប៉ែនសុវណ្ណអតីត​នាយក​រដ្ឋមន្ត្រី​ដំបូង​គេ​បង្អស់​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម និង​ធ្លាប់​ត្រូវ​បាន​វៀតណាម​ ចាប់​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​អស់​ជាង ១០​ឆ្នាំ ព្រោះ​តែ​ប្រឆាំង​នឹង​គោលការណ៍​របស់​រដ្ឋាភិបាល​វៀតណាម បាន​ទទួល​មរណភាព ដោយសារ​រោគាពាធ កាល​ពី​យប់​ថ្ងៃ​សៅរ៍​ សបា្តហ៍​មុន នៅ​ទី​រួម​ខេត្ត​តាកែវ។ ...

តាំង វីដា
http://bit.ly/2epKZn9

Smart axiata ផ្តល់មូលនិធិសម្រាប់សិស្សបន្តថ្នាក់ឧត្តមសិក្សា

សិស្សានុសិស្ស​ ១០​ នាក់​ នឹង​ទទួល​បាន​ឱកាស​បន្ត​ការ​សិក្សា​របស់​ពួក​គេ​ដោយ​ឥត​គិតថ្លៃ​តាម​រយៈ​កម្មវិធី​អាហារូបករណ៍​ SmartEdu​ របស់​ក្រុមហ៊ុន​ Smart​ Axiata​ ដែល​អាហារូបករណ៍​នេះ​មិន​ត្រឹមតែ​ផ្តល់​សម្រាប់​តែ​ថ្លៃ​សិក្សា​តែ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​នៅ​មានការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ...

Mayuri Mei Lin​
http://www.khmertimeskh.com/news/31378/smart-axiata-funds-degrees-for-students/

អាគារ​ប៊ូឌិញ​ «ស» ​ដែល​មាន​វ័យ​ចំណាស់ នឹង​អភិវឌ្ឍ​ឡើង​វិញ

ថ្នាក់​ដឹកនាំ​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់ កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ជួប​ពិភាក្សា​ជា​លើក​ដំបូង ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​អាគារ​ប៊ូឌិញ​ «ស» រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​អាគារ​ដែល​មាន​វ័យ​ចំណាស់​នេះ​ឡើង​វិញ ដោយ​ក្រសួង​បាន​ផ្តល់​នូវ​ជម្រើស​ពីរ​សម្រាប់​ប្រជាពលរដ្ឋ គឺ​ការ​អភិវឌ្ឍ​នៅ​នឹង ...

ប៉ិច សុធារី
http://bit.ly/2dNtOzA

អាមេរិក​ថា​ ភាព​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជា​គឺជា​ក្តីបារម្ភ​ខ្លាំង

លោក Daniel Russell ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ថា​ភាព​ជាប់គាំង​នយោបាយ​​​​របស់​កម្ពុជា​​គឺជា​​ក្តីបារម្ភ​​ហើយ​លោក​សង្ឃឹម​ថា​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​នឹង​មាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌​។ ...

វង្ស សុខេង and Shaun Turton
http://bit.ly/2eXEwQp

ដំណាំស្រូវត្រូវបានរងការខូតខាតដោយសារគ្រោះទឹកជំនន់

វាលស្រែ​យ៉ាង​ហោច​ណាស់​ ១៧,៥៧១​ ហិ​កតា​ ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ទឹកជំនន់​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ដែល​វាលស្រែ​ប្រមាណ​ ៣,១៨៦​ ហិ​កតា​ ត្រូវ​បាន​រង​ការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ​ នេះ​បើ​យោង​តាម​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ កាលពី​ថ្ងៃ​ម្សិលមិញ ...

ម៉ៃ គុណមករា
http://www.khmertimeskh.com/news/31368/rice-crop-damaged-by-floods/

មគ្គុទេស៍អំពីការងារនឹងត្រូវបានផ្តល់នៅតាមសាលា

ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​ កម្មវិធី​សិក្សា​ថ្មី​មួយ​នឹង​ត្រូវ​អនុវត្តន៍​នៅ​ឆ្នាំ​ ២០១៨​ ដែល​នឹង​លើក​ឡើង​ពី​ការ​ផ្តល់​ដំបូន្មាន​អំពី​ការងារ​សម្រាប់​កម្រិត​វិទ្យាល័យ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ នេះ​បើ​ឱ្យ​ដឹង​ពី​មន្ត្រី​ក្រសួង ...

Yesenia Amaro
http://www.phnompenhpost.com/national/schools-offer-career-guidance

បេសកកម្មចល័ត​ចុះឃាត់ ដើម្បីកាត់ទ្រុងយានយន្តកែច្នៃខុសបច្ចេកទេសត្រូវបានចាប់ផ្តើម

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ចាប់ផ្តើម​ត្រួតពិនិត្យ​យានយន្ត​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវជាតិ​លេខ​ ៦​ ដើម្បី​ធានា​កម្រិត​ប្រវែង​រថយន្ត​ស្របច្បាប់​ និង​សំណើរ​កែប្រែ​ ការ​អនុវត្ត​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​។​ បើ​យោង​តាម​គេហទំព័រ​ហ្វេ​ស​បុក ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/31384/mobile-vehicle-checkpoints-start/

ក្រសួង​ការងារ ​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា

ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈកំពុង​​ពិភាក្សា​ជាមួយ​នឹង​អ្នក​ជំនាញ​ផ្នែក​ប្រាក់​ឈ្នួល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារដើម្បី​រៀបចំ​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា​ក្នុង​ការ​ធានា​នូវ​ភាព​សុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ និង​លើក​កម្ពស់​ជីវភាព​របស់​កម្មករ​និយោជិត។​ ...

មុំ គន្ធា
http://bit.ly/2eM8E4A

វៀតណាម៖ អនុគ្រោះ​ពន្ធ​សូន្យ​ភាគរយ​សម្រាប់ស្រូវ និងថ្នាំជក់

ប្រទេស​វៀតណាម​បាន​យល់ព្រម​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​លើ​ស្រូវ​ ៣០០,០០០​ តោន​ និង​ថ្នាំជក់​ស្ងួត​ ៣,០០០​ តោន​ ដែល​ត្រូវ​បាន​នាំ​ចេញ​ជា​រៀង​រាល់​ឆ្នាំ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​វៀតណាម​ នេះ​បើ​យោង​តាម​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​បាន​ចុះហត្ថលេខា​នៅ​ក្នុង​កិច្ចប្រជុំ​ស្តី ...

សុខ​ ចាន់
http://www.khmertimeskh.com/news/31305/vietnam--zero-duties-for-rice--tobacco/

NGO រកឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី

សម្ព័ន្ធ​កំណែទម្រង់​ការ​បោះឆ្នោត​នៃ​អង្គការ​សង្គម​ស៊ីវិល​កាលពី​ម្សិលមិញ​បាន​បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ​ករណី​ដោះដូរ​ទីតាំង​ការិយាល័យ​សម្រាប់​កងកម្លាំង​ប្រដាប់​អាវុធ​ និង​ការ​រារាំង​គណបក្ស​ប្រឆាំង​ក្នុង​យុទ្ធនាការ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ ...

វង្ស សុខេង
http://bit.ly/2eSW1CC

ពលរដ្ឋ​ក្រីក្រ​ពឹង​ព័ត៌មាន​បោះឆ្នោត​ពី​អាជ្ញាធរ​ភូមិ

ការ​សិក្សា​វាស់​ស្ទង់​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អង្គការ​សិទ្ធិ​ដីធ្លី​បាន​បង្ហាញ​អំពី​ការ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​មន្រ្តី​ថ្នាក់​ភូមិ​ដោយ​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង​សម្រាប់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​បើ​ទោះបី​ជា​មាន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន ...

Ananth Baliga and គង់ មេត្ដា
http://bit.ly/2eLyuTs

គ.ជ.ប. ស្នើ​ឲ្យ​កង​កម្លាំង​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​មូលដ្ឋាន​ឈរ​ជើង

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតបាន​ដាក់​លិខិត​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃឲ្យ​អន្តរាគមន៍​ដល់​អង្គភាព​នគរបាល​ជាតិ​និង​កងយោធពល​ខេមរភូមិន្ទ​ដែល​មាន​មូលដ្ឋាន​ឈរ​ជើងឬ​បំពេញ​បេសកកម្ម​នៅ​ក្នុង​រាជធានីខេត្តទូទាំង​ប្រទេស​ដើម្បី​ឲ្យ​កង​កម្លាំង​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ស្រប​តាម​ច្បាប់​បោះឆ្នោត។ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2f97hhH

សមាជិកសភាដែលអវត្តមាននឹងត្រូវបានកាត់ប្រាក់ខែ

កាលពី​ម្សិលមិញ​ រដ្ឋសភា​បាន​យល់ព្រម​សម្រេច​សំណើរ​ដែល​លើក​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP)​ ដើម្បី​ដាក់​ពិន័យ​ដល់​អ្នកនយោបាយ​ដែល​អវត្តមាន​ពី​ការ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដោយ​គ្មាន​ការ​ពន្យល់​ដែល​មាន​ “​ហេតុផល​”​ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​សភា​បាន​ប្រាប់​ឱ្យ ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/31325/absent-mps-salaries-to-be-cut/

ចំណូល​ពី​ជលផល​បាន​ធ្លាក់​ចុះ​ជាង ៤០ ភាគរយ

ចំណូល​ជាតិ​បាន​ពី​វិស័យ​ជលផល​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​រយៈពេល ៩ ខែ​ដំបូង​ឆ្នាំ ២០១៦ ខណៈ​មិន​បាន​ផ្ដល់​ព័ត៌មាន​ពេញលេញ​ពី​ប្រាក់​ចំណូល​បាន​ពី​ផលិតផល​កសិកម្ម​ផ្សេង​ទៀត។ នេះ​បើ​តាម​របាយការណ៍​ចេញ​ដោយ​ក្រសួង​កសិកម្ម។ ...

ចេង សុខហ័ង
http://bit.ly/2ePoJmu

ស​​​ង្គ្រោះជាតិនិង​​បក្ស​​​ប្រជាជននឹង​​​ពិភាក្សា​​​អំពី​​​កំណែទម្រង់​​​តុលាការ​​​នៅ​​​រដ្ឋសភា

គណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា ខ្លួននឹងចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍បង្កើតរបៀប វារៈនៃរដ្ឋសភានៅថ្ងៃនេះ ដោយសង្ឃឹមថា នឹងជំរុញឲ្យសំណើធ្វើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសចំនួន៣ស្តីពីឯករាជភាពរបស់តុលាការមានដំណើរការទៅមុខ។ ...

គុច ណារ៉េន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/35011

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

9sLK3
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!