ព័ត៌មាន
សកម្មជនស្រឡាញ់បរិស្ថាន ធ្វើយុទ្ធនាការជិះកង់ «ដើម្បីព្រៃព្រះរកា»
ក្រុមយុវជនជាសកម្មជនស្រឡាញ់បរិស្ថានប្រមាណ ១០ នាក់ បានបង្កើតយុទ្ធនាការ «ជិះកង់ដើម្បីព្រៃព្រះរកា» ចាប់ពីថ្ងៃទី ២៩ វិចិ្ឆកា-២ ធ្នូ ដោយជិះកង់ពីរាជធានីភ្នំពេញទៅកាន់ខេត្ដព្រះវិហារមានចម្ងាយផ្លូវជាង ៣០០ គីឡូម៉ែត្រ ដើម្បីផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិនៅតំបន់នោះ និងស្នើឱ្យរដ្ឋាភិបាល ...
វ៉ន ដារ៉ា
https://bit.ly/2R8dcFi
កម្ពុជាប្តេជ្ញាដោះមីនឲ្យអស់នៅឆ្នាំ ២០២៥ លើដី ៨៩០ គីឡូម៉ែត្រក្រឡា
កម្ពុជាបានប្តេជ្ញាដោះមីនឲ្យអស់នៅត្រឹមឆ្នាំ ២០២៥ នៅលើផ្ទៃដីដែលមានការគំរាមដោយសារមីននៅសល់ចំនួន ៨៩០ គីឡូម៉ែត្រក្រឡាទៀត ខណៈអាជ្ញាធរមីនបានដាក់ផែនការសម្រាប់រយៈពេល ២ ឆ្នាំខាងមុខក្នុងការចុះស្រាវជ្រាវនៅ ៧៣ ស្រុក ដែលនៅសេសសល់ដោយនឹងត្រូវការថវិកាចំនួន ៣៧៧ ...
សុទ្ធ គឹមសឿន
https://bit.ly/2rHJEng
អេស៊ីលីដាបានការយល់ព្រមពី NBC ក្នុងការបោះលក់ IPO
Acleda Bank Plc ដែលជាធនាគារឈានមុខគេគ្រប់គ្រងដោយវិនិយោគិនក្នុងស្រុកនឹងក្លាយជាធនាគារពាណិជ្ជដំបូងក្នុងការចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX ) បន្ទាប់ពីធនាគារនេះទទួលបានលិខិតយល់ព្រមពីធនាគារជាតិនៃកម្ពុជា សម្រាប់ការធ្វើពិពិធកម្មប្រភពមូលនិធិរបស់ខ្លួនសម្រាប់ការពង្រីកអាជីវកម្ម។ ...
ម៉ៃ គុណមករា
https://bit.ly/2DCXU3f
បណ្តាប្រទេសតាមដងទន្លេមេគង្គបង្កើនកិច្ចសហការក្នុងការបង្ក្រាបការជួញដូរគ្រឿងញៀន ខណៈការបង្ក្រាបកំពុងកើនឡើង
បណ្តាប្រទេសតាមបណ្តោយដងទន្លេមេគង្គបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀនចេញពីតំបន់ត្រីកោណមាស និងការនាំចូលសារធាតុគីមីផ្សំដើម្បីផលិតគ្រឿងញៀន ខណៈដែលការបង្ក្រាបគ្រឿងញៀនដែលមានទម្ងន់លើសពី ១ គីឡូក្រាមបាននិងកំពុងកើនឡើង។ ...
ម៉ិច ដារ៉ា
https://bit.ly/2RbMVpw
UNAIDS: ការឆ្លងអេដស៍ថយ ខណៈអ្នកឆ្លងថ្មីមានខ្លះនៅក្មេង
អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) បានបង្ហាញរបាយការណ៍ពីការធ្លាក់ចុះនៃការឆ្លងជំងឺអេដស៍ចាប់ពីការផ្ទុះឡើងដំបូងនៅកម្ពុជាគិតមកត្រឹមឆ្នាំ ២០១៨ ខណៈអ្នកស្លាប់មានជាង ៧ ម៉ឺននាក់ ឯអ្នកឆ្លងមានជាង ១៥ ម៉ឺននាក់ ហើយអ្នកផ្ទុកជំងឺអេដស៍ថ្មីក៏មានអ្នក ...
ខន សាវិ
https://bit.ly/2Lewu8h
ប្រទេសកម្ពុជាចូលរួមកម្មវិធីនៅប្រទេសវៀតណាមដើម្បីកិច្ចសហប្រតិបត្តិការកសិកម្ម
ប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានរាយការណ៍ថា ប្រទេសកម្ពុជាបានបញ្ជូនអ្នកតំណាងរបស់ខ្លួនដើម្បីចូលរួមកម្មវិធីមួយដែលរៀបចំដោយប្រទេសវៀតណាម ដើម្បីព្យាយាមពង្រឹងទំនាក់ទំនងរវាងរបស់ប្រទេសទាំងពីរ និងវិស័យកសិកម្មរវាងប្រទេសវៀតណាម និងឡាវ។ ...
Jose Rodriguez T. Senase
https://www.khmertimeskh.com/50665907/cambodia-joins-vietnamese-programme-for-agri-cooperation/
ក្រសួងការបរទេសស្នើឱ្យស៊ុយអែតបន្តផ្តល់ជំនួយដោះមីន
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសបាន បញ្ជាក់ជាថ្មីនូវសំណើរបស់លោកដល់រដ្ឋាភិបាលស៊ុយអែត ដើម្បីពិចារណាបន្តផ្តល់ជំនួយសម្រាប់សកម្មភាពដោះមីននៅកម្ពុជា នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់។ ...
តាំង វីដា
https://www.khmertimeskh.com/50665723/foreign-affairs-ministry-requests-sweden-to-demining-aid/
ប្រទេសជប៉ុនផ្តល់ជំនួយ ៤៣៩.២៦១ ដុល្លារសម្រាប់ការដាំដុះស្វាយចន្ទីសរីរាង្គ
រដ្ឋាភិបាលជប៉ុនបានផ្តល់ទឹកប្រាក់ចំនួន ៤៣៩.២៦១ ដុល្លារដល់អង្គការមិនមែនរដ្ឋាភិបាលជប៉ុន ដើម្បីអនុវត្តគម្រោងដែលផ្តល់ការគាំទ្រដល់កសិករខ្នាតតូចធ្វើកសិកម្មតាមកិច្ចសន្យាលើដំណាំស្វាយចន្ទីសរីរាង្គតាមរយៈសហគមន៍កសិកម្ម។ ...
តាំង វីដា
https://www.khmertimeskh.com/50665758/japan-provides-439261-for-organic-cashew-farming/
ទីស្នាក់ការពិសេសសម្រាប់ជួយជនរងគ្រោះពីការជួញដូរមនុស្សត្រូវបានលើកមកពិភាក្សាជាមួយប្រទេសថៃ
គណៈប្រតិភូក្រសួងសង្គមកិច្ចកំពុងស្ថិតនៅក្នុងប្រទេសថៃដើម្បីពិភាក្សាពីលទ្ធភាពសាងសង់មជ្ឈមណ្ឌលឆ្លងកាត់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមជ្ឈមណ្ឌលនេះនឹងជួយសម្រួលដល់ការវិលត្រឡប់នៃជនរងគ្រោះដោយសារការជួញដូរ។ ...
ស្ត្រីដែលមានពិការភាពនិយាយពីការរើសអើង
ស្ត្រីដែលមានពិការភាពមួយក្រុមកាលពីម្សិលមិញបានលើកឡើងពីការព្រួយបារម្ភអំពីការរើសអើងដែលក្មេងស្រីប្រឈមក្នុងការទទួលបានការអប់រំ បើទោះបីជាមានការរីកចម្រើនក្នុងការធ្វើឱ្យប្រសើរឡើងនូវសិទ្ធិរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាក៏ដោយ។ ពួកគេបានលើកឡើងពី ...
សែន ដាវិដ
https://www.khmertimeskh.com/665912/disabled-women-speak-of-discrimination/
សិស្សសាលារាប់ពាន់នាក់នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអាហារនៅសាលា
សេចក្តីថ្លៃងការណ៍មួយរបស់ក្រសួងអប់រំ កាលពីម្សិលមិញបាននិយាយថា តាមរយៈការគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍នានា រដ្ឋាភិបាលបានអនុវត្តកម្មវិធីផ្តល់អាហារនៅតាមសាលាបឋមចំនួន ១.១៦៧ ដែលក្នុងនោះកុមារ ២៦០.០០០ នាក់បាន ...
ប៉ិច សុធារី
https://www.khmertimeskh.com/50666011/thousands-of-students-benefit-from-school-meals-programme/
បណ្តាប្រទេសមេគង្គយល់ព្រមពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍
បណ្តាប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គ (GMS) បានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ រួមមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកទេសទីផ្សារ និងការអភិវឌ្ឍធនធានមនុស្ស។ ក្នុងកិច្ចប្រជុំក្រុមការងារផ្នែកទេសចរណ៍នៃមហាអនុតំបន់ទន្លេមេគង្គលើកទី ៤៤ ដែលបានធ្វើឡើងកាលពីសប្តាហ៍ ...
សុខ ចាន់
https://www.khmertimeskh.com/50665908/mekong-countries-agree-to-strengthen-tourism-cooperation/
កម្ពុជា និងអាល្លឺម៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោក Christian Berger កាលពីថ្ងៃព្រហស្បតិ៍ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់ចំនួន ៦៧,១ លានអឺរ៉ូស្មើនឹង ៧៤ លានដុល្លារ។ ...
តុលាការផ្តន្ទាទោស ២ នាក់ប្តីប្រពន្ធ ឲ្យជាប់គុកម្នាក់ៗ ៧ ឆ្នាំ ពីបទឆបោក
ជន ២ នាក់ប្តីប្រពន្ធត្រូវសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បានប្រកាសសាលក្រម ផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ៧ ឆ្នាំ បន្ទាប់ពីជំនុំជម្រះកាលពីថ្ងៃទី ១៤ វិច្ឆិកាពីបទឆបោកពាក់ព័ន្ធនឹងការរកស៊ីទិញ-លក់ដី ដែលពុំមានដីពិតប្រាកដកាលពីឆ្នាំ ២០១៥ ដែលមានដើមបណ្តឹង ១២ នាក់។ ...
គឹម សារុំ
https://bit.ly/37YPxgj
ទំហំជួញដូរភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះខ្លាំងនៅត្រីមាសទី ៣
ទំហំជួញដូរនៅផ្សារមូលបត្រកម្ពុជា (CSX) បានធ្លាក់ចុះ ៩២ ភាគរយ នៅត្រីមាសទី ៣ ឆ្នាំនេះធៀបនឹងត្រីមាសទី ២ ទោះបីជាមូលធនូបនីយកម្មទីផ្សារសរុបបានកើនឡើង ៤០ ភាគរយ រហូតដល់ ៨០០ ដុល្លារក៏ដោយ។ អ្នកនៅក្នុងឧស្សាហកម្មនេះមិនបានបារម្ភអំពីការធ្លាក់ចុះទំហំជួញដូរនេះទេ ដោយ ...
ម៉ៃ គុណមករា
https://bit.ly/2R9OqEQ
វិស័យសំណង់កំពុងកើនឡើង តាមបណ្តាខេត្តជាប់នឹងព្រំដែន
ធនាគារពិភពលោកឲ្យដឹងថា ក្រៅពីទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុកំណើននៅក្នុងវិស័យសំណង់កំពុងងាកនៅតាមបណ្តាខេត្តសំខាន់ៗមួយចំនួននៅតាមព្រំដែន។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់ធនាគារពិភពលោក។ លោ លី សូដេត សេដ្ឋវិទូ ជំនាញសកលគ្រប់គ្រងផ្នែកម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៃធនាគារពិភពលោកបានថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាកាលពី ...
ធូ វិរៈ
https://bit.ly/2LeKYov
ធនាគារពិភពលោកព្រមានជាថ្មីថា លទ្ធភាពនៃការដក EBA អាចប៉ះទង្គិចសេដ្ឋកិច្ចកម្ពុជា
ធនាគារពិភពលោកនៅថ្ងៃពុធនេះបានព្រមានម្តងទៀតថា លទ្ធភាពនៃការបាត់បង់ប្រព័ន្ធឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» ឬហៅថា EBA អាចនឹងក្លាយជាបច្ច័យមិនល្អទៅលើកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលធនាគារនេះ អះអាង ...
ហ៊ុល រស្មី
https://khmer.voanews.com/a/hul-world-bank-repeated-its-warning-over-impacts-of-eba-withdrawal/5183194.html
World Bank ព្រមានពីហានិភ័យលើសេដ្ឋកិច្ចកម្ពុជា បើប្រព័ន្ធអនុគ្រោះពន្ធត្រូវបានដកហូត
ស្ថាប័នអន្តរជាតិមួយនេះ បានលើកឡើងក្នុងរបាយការណ៍នោះថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចនេះ បណ្តាលមកពីលទ្ធភាពនៃការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសហភាពអឺរ៉ុបគ្រោងនឹងសម្រេចនៅដើមឆ្នាំក្រោយ និងការថមថយនៃកំណើនសេដ្ឋកិច្ចចិន ដែលអាចនឹង ...
ត្រាន់ តិចសេង |
https://vodkhmer.news/2019/11/28/eco-world-bank-reports-cambodia-economy-risking-by-eba-withdrawal/
ព្រៃឈើនៅប្រទេសកម្ពុជារួមតូចត្រឹមតែ ៤៧ ភាគរយក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ
គម្របព្រៃឈើរបស់ប្រទេសកម្ពុជាមានចំនួនជាង ៧៣ ភាគរយក្នុងឆ្នាំ ១៩៧៥ ប៉ុន្តែវាបានថយចុះមកនៅត្រឹមប្រហែល ៤៧ ភាគរយកាលពីឆ្នាំទៅ។ នៅក្នុងរបាយការណ៍អភិវឌ្ឍន៍មនុស្សនៅកម្ពុជាឆ្នាំ ២០១៩ របស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (យូអិនឌីភី) បាននិយាយថា ការ ...
បុគ្គលិក New Straits Times
https://www.nst.com.my/world/region/2019/11/542639/cambodian-forest-shrinks-only-47pct-last-40-over-years
រដ្ឋាភិបាលនឹងចំណាយ $១០០ លាន ឧបត្ថម្ភធនអគ្គិសនី
រដ្ឋាភិបាលគ្រោងចំណាយប្រាក់ ១០០ លានដុល្លារ សម្រាប់ការឧបត្ថម្ភធនតម្លៃថាមពលអគ្គិសនីសម្រាប់ឆ្នាំ ២០២០។ ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពជាតិ និងការបែងចែកភាគលាភប្រកបដោយសមធម៌របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍លោក ហាវ រតនៈ ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានថវិកានៃ ...
ធូ វិរៈ
https://bit.ly/2OXBijv
រដ្ឋាភិបាលបានត្រៀម $៣ ពាន់លាន ទប់ទល់នឹងហានិភ័យ
ដ្ឋាភិបាលកម្ពុជាបានត្រៀមទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងហានិភ័យដែលអាចកើតមានឡើងពីការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA របស់សហភាពអឺរ៉ុប ខណៈពេលកម្ពុជានៅសល់ពេល ២ សប្តាហ៍ទៀត ដើម្បីឆ្លើយតបនឹងរបាយការណ៍របស់គណៈកម្មការសហភាពអឺរ៉ុប។ ...
ធូ វិរៈ
https://bit.ly/2Oy6fMd
រដ្ឋាភិបាលនឹងបង្កើនចំណូលពន្ធ ២០% នៅឆ្នាំ ២០២០
ដ្ឋាភិបាលបានកំណត់ទិសដៅបង្កើនប្រាក់ចំណូលតាមរយៈការប្រមូលចំណូលពីពន្ធដារ និងគយជាង ២០ ភាគរយ នៅឆ្នាំក្រោយ ជាវិធានការមួយដើម្បីពង្រឹងឯករាជភាពរបស់ខ្លួន ដោយលើកកម្ពស់ការប្រមូលប្រាក់ចំណូល។ ច្បាប់ថវិកាឆ្នាំ ២០២០ បានបង្ហាញថា ការប្រមូលប្រាក់ចំណូលពីគយ និងរដ្ឋាករនឹងកើនឡើង ២៨,១ ភាគរយ រហូតដល់ ២,៨៧ ពាន់លានដុល្លារ ឬស្មើនឹង ១៧,៧២ ភាគរយ ...
ម៉ៃ គុណមករា
https://bit.ly/33okw24
អភិបាលក្រុងប្រាប់អាជ្ញាធរ កុំដេញអាជីវករលក់ដូរជុំវិញផ្សារសិនជូរី
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាជាថ្មីទៅដល់អាជ្ញាធរខណ្ឌ និងក្រុមហ៊ុនសិនជូរីគ្រុប ហាមដេញក្រុមអាជីវករដែលបន្តលក់ដូរតាមដងផ្លូវជុំវិញផ្សារសិនជូរីផ្លាហ្សា រហូតទាល់តែអាចស្វែងរក ទីតាំងថ្មីឲ្យពួកគាត់ បន្ទាប់ពីមានការតវ៉ាពីក្រុមអាជីវករកាលពីថ្ងៃអង្គារ ក្រោយពីមន្ត្រីផ្សារហាមមិនឲ្យលក់ដូរ។ ...
ឡុង គីមម៉ារីតា
https://bit.ly/2qYHMqf
កម្ពុជា និងកូរ៉េសហការបង្កើតច្បាប់សុវត្ថិភាព និងសុខភាពការងារ
កម្ពុជា និងសាធារណរដ្ឋកូរ៉េបានសហការគ្នាបង្កើតច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការងារដើម្បីលើកកម្ពស់បញ្ហាសុវត្ថិភាពដល់កម្មករនិយោជិតកម្ពុជានៅតាមរោងចក្រ សហគ្រាស ឱ្យកាន់តែប្រសើរបន្ថែមទៀត ហើយការសិក្សានេះគ្រោងចំណាយទឹកប្រាក់ជាង ២៧ ម៉ឺនដុល្លារ ដោយរំពឹងថានឹងលេចរូបរាងនៅឆ្នាំ ២០២៣ ខាងមុខ។ ការប្រកាសពីគម្រោង ...
ឡុង គីមម៉ារីតា
https://bit.ly/33w7teZ