ព័ត៌មាន​

គណៈ​រដ្ឋ​មន្ត្រី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​ ប.ស.ស ដែល​ផ្តល់​ប្រយោជន៍​ដល់​កម្មករ​និយោជិត

គណៈរដ្ឋមន្ត្រី​បើក​កិច្ច​ប្រជុំ​ កាលពី​ថ្ងៃ​សុក្រ ​ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដោយ​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ ​ស្តី​ពីរបប​សន្តិសុខ​សង្គម (បសស)​ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់កម្មករ ​និយោជិត ​ខណៈ​សង្គម​ស៊ីវិល​បារម្ភ​ពី​តម្លាភាព ​និង​ប្រសិទ្ធភាព​នៃកា​រអនុវត្ត​ច្បាប់នេះ ​នៅពេល​ចេញ​ជារូប​រាង។ ...

រី សុចាន់
https://bit.ly/2KE1FJ9

អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំ​នាស់ដី​ធ្លី​ និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ ចុះ​ស្រាវជ្រាវ​ទំនាស់​ដីធ្លី​ឧកញ៉ា លឹម​ ទាឡេង

អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ និង​អាជ្ញា​ធរ​ខេត្ត​បាត់​ដំបង​ ​នឹង​ចុះ​ស្រាវ​ជ្រាវ​លម្អិត​អំពី​ទំនាស់​ដីធ្លី​រវាង​ឧក​ញ៉ា ​លឹម​ ​ទា​ឡេង ​និងអ្នក​ស្រី ​ចាន់​ ហឿ ​នៅ​ថ្ងៃ​ចន្ទនេះ ​បន្ទាប់​ពី​មាន​បញ្ជា​របស់​លោក​នាយក​រ​ដ្ឋ​មន្ត្រី ...

ខន សាវិ
https://bit.ly/2MFBHYa

សាលា​​វត្ត​បូព៌ ទទួល​បាន​ការ​សរសើរ​ថា​ជា​សាលា​គំរូ

សាលា​បឋម​សិក្សា​វត្ត​បូព៌ ត្រូវ​បាន​ក្រសួង​អប់​រំ មាតា បិតា​សិស្ស និង​មជ្ឈ​ដ្ឋាន​ជា​ច្រើន​លើក​សរសើ​រថា ​​ជា​សា​លា​​​គំរូ ​ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ឲ្យ​មាន​ចំណេះមាន​ឥរិយា​បថ​ថ្លៃ​​ថ្នូរ​ ទាំង​សីលធម៌​ និង​សុជីវ​ធម៌ ព្រម​ទាំងមាន ...

រី សុចាន់
https://bit.ly/2KoRXKw

ប្រទេស​កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​វិនិយោគ​ចំនួន​ ៥​ កោដិ​ដុល្លារ​នៅ​ក្នុង​ឆមាស​ទី​១

​រដ្ឋាភិបាល​បាន​អនុម័ត​ការ​វិនិយោគ​ដែល​មាន​តម្លៃ​ ៥,២​ ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ ២០១៩​ ដែល​ជា​ការ​កើនឡើង​ ៤៨,៥​ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ជាមួយនឹង​ការ​អះអាង​ដោយ​មន្ត្រី​រដ្ឋាភិបាល​ថា​ តួលេខ​នេះ​ឆ្លុះ ...

ម៉ៃ គុណមករា
https://www.khmertimeskh.com/50629643/cambodia-welcomes-5b-in-investments-in-h1/

មន្ត្រី​ជំនាញ​ ទៅ​ពិនិត្យ​គ្រាប់​បែក​ទម្លាក់​ពី​យន្តហោះ

ទីស្នាក់​កា​រ​កណ្ដាល នៃមជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា កាលពី​ថ្ងៃ​ពុធ​ បាន​ចាត់​បញ្ជូន​មន្ត្រី​ជំនាញ​មួយ​ក្រុមចុះ​ទៅ​កាន់​​ស្រុកព្រះ​នេត្រ​ព្រះ ខេត្ត​បន្ទាយ​មាន​ជ័យ​ ដើម្បី​ត្រួត​​ពិនិត្យ​ និង​ជួយ​អន្តរា​គមន៍​បោ​ស​​សម្អាត​គ្រាប់​បែក​ប្រភេទ​ទម្លាក់​ពីលើ​យន្ត ...

ឃុត សុភចរិយា
https://bit.ly/2KbYhWT

ព្រះមហាក្ស​ត្រយាង​សម្ពោធ​អគារ​វះកាត់​បេះដូង​ទី ២ នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

ក្នុង​ឱកាស​យាង​ជាព្រះ​រាជា​ធិបតី​ ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​វះកាត់​បេះដូង​ទី ២​ នៃ​ «អគារ​គន្ធ​បុប្ផា​សី​ហមុ​នី​ មុនិ​នាថ​» ក្នុង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទី ១ ​រាជ​ធានី​ភ្នំពេញ ​ម្សិលមិញ​ ព្រះមហា​ក្ស​ត្រនរោត្តម​ សីហមុនី ​មាន​ព្រះ​រាជ​បន្ទូល​ថា ​ព្រះអង្គ​បានប្រោស​ព្រះរាជ ...

សុទ្ធ គឹមសឿន
https://bit.ly/2LUGwNR

សំណង់ខុសច្បាប់ ២ កន្លែង ​ត្រូវ​បាន​កម្ទេច​ និង​ឃាត់​ខ្លួន​ម្ចាស់​ទីតាំង​ជាតិ​ចិន ២ នាក់

អាជ្ញាធរ​ក្រុង​ព្រះ​សីហនុ កាលពី​ថ្ងៃទី ​៣១ ​ខែ ​កក្កដា ​បាន​ប្រើ​គ្រឿង​ចក្រ​កម្ទេច​សំណង់​សង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ​ចំនួន​ ២ ​ទីតាំង ​រុះ​រើ​សំយាប​គ្រោង​ដែក ​និង​កម្ទេច​ខឿន​ថ្ម​ខុស​បច្ចេក​ទេស ​តាម​បណ្ដោយ​ផ្លូវ​ឯករាជ្យ ​ក្នុង​ក្រុង​ព្រះ​សីហនុ​ជាច្រើន​ទីតាំង ...

វ៉ន ដារ៉ា
https://bit.ly/31e8jwj

អង្គការ​មួយ​​ព្រមាន​ពីការ​ផុត​ពូជ​ជីវ​ចម្រុះ​ និង​សត្វព្រៃ​បើ​មិន​មាន​ក្រុម​ឧទ្យានុរក្ស

អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​រួម​ទាំង​​កម្ពុជា​ផង​ដែរ​ ​គឺជា​តំបន់​ចំណុច​កណ្ដាលនៃ​ការ​កើន​ឡើង​នូវ​​ការគំរាម​កំហែង​ និង​វិបត្តិ​នៃ​ការ​ផុត​ពូជ​នូវ​ជីវ​ចម្រុះ​ និង​ប្រភេទ​សត្វ​កម្រ​ជាច្រើន​ទៀតរបស់​ពិភព​លោក ហើយ​ប្រសិនបើ​គ្មាន​​ក្រុម​ឧទ្យានុរក្ស​ទេ នោះ​ក៏ ...

ខន សាវិ

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​នៅ​ខែ​តុលា

កម្ពុជា​នឹង​ធ្វើ​ជាម្ចា​ស់​​​​ផ្ទះ​ ក្នុង​ការ​រៀបចំ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​​បរិស្ថាន​មក​ពី​បណ្តា​ប្រទេស​អាស៊ាន ​លើកទី១៥ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ចាប់​ពី​ថ្ងៃទី​ ៧ ដល់ថ្ងៃ​ទី ១១ ខែ ​តុលា​ នៅ​ខេត្ត​សៀមរាប​ខណៈ​ដែល​បញ្ហា​បរិស្ថាន​កំពុង​តែ​ក្លា ...

រី សុចាន់
https://bit.ly/33gf8zg

កុមារ​ប្រមាណ ១៣ ម៉ឺន​នាក់​នឹង​ទទួល​ផល​ដោយ​ផ្ទាល់​ពី​ STEPCam

អង្គការ UNESCO​ កំពុង​​បន្ត​កិច្ច​សហការ​​ជា​មួ​យ​​ក្រសួង​អប់​រំ ក្នុង​ការ​បណ្តុះ​បណ្តាល​សមត្ថភាព​បន្ថែម​​ដល់​គ្រូបង្រៀន ​និង​មន្ត្រីអប់​រំ តាម​រយៈ​កម្ម​វិធី STEPCam ដើម្បី​កែល​ម្អគុណ​ភាព​បង្រៀន និង​រៀន ដែល​កម្ម​វិធី​នេះនឹង​ជួយ​ផ្តល់​ការ​អប់​រំ​ដោយ​ផ្ទាល់​ដល់​កុមារ ...

រី សុចាន់
https://bit.ly/2SZyT9u

សកម្មជនស្នើ​អង្កេត​ក្រុមហ៊ុន​មួយ​លើ​បទល្មើស​ព្រៃឈើ ឯ​មន្ត្រី​ជំរុញ​ឲ្យ​ប្តឹង

សកម្មជន​ព្រៃឈើ​បាន​ស្នើឱ្យ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ ​ស៊ើប​អង្កេត​ឡើងវិញ​លើ​ការសង្ស័យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​របស់​ក្រុមហ៊ុន​ លឹម រ៉ូយ៉ាល់ ​ជ័ញ ស្ដុក ​ខណៈ​សកម្ម​​ជន​អះអាងថា​ ក្រុមហ៊ុន​នេះ​តែង​លួច​កាប់​ឈើ​ខុសច្បាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ដឹក​ចូល​ ...

ខន សាវិ
https://bit.ly/2LQP4oW

កម្លាំងចម្រុះ​ចុះ​បង្ក្រាប​បិទ​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន ១៦ ទីតាំង

កងកម្លាំង​ចម្រុះ​របស់​ខេត្ត​ស្ទឹងត្រែង​បាន​ចុះ​បិទ​សិប្បកម្ម​កែច្នៃ​ឈើ​ចំនួន ១៦ ទីតាំង​ ជា​បណ្ដោះ​អាសន្ន បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា ទីតាំង​ទាំង​នោះ បាន​បើក​អាជីវកម្ម​ដោយ​គ្មាន​ការ​សុំច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី ខណៈ​មន្ត្រី​ខេត្ត​បាន​អះអាង​ថា សិប្បកម្ម​ទាំង​នោះ នឹង​អាច​បិទ​ជាអចិ​ន្រៃ្តយ៍​ ប្រសិន​នៅ​តែ ...

ខន សាវិ
https://bit.ly/2ZlOZfX

តុលាការបើក​សវនាការ​កំបាំង​មុខ​ សកម្មជន​បរិស្ថាន​ឈ្មោះ​ អេឡិច​

សាលា​ដំបូង​ខេត្ត​កោះ​កុ​ង ​​កាល​ពី​ថ្ងៃ​អង្គារ​​ បាន​បើក​សវនាការ​​លើ​សំណុំ​រឿង​​​សកម្មជន​បរិស្ថាន​ជន​ជាតិ​​អេស៉្បាញ​​ម្នាក់​ឈ្មោះ អេឡិច​ហ្សង់ដ្រូ ហ្គន់​ហ្សាឡេស ដេវិត​សឹន ដែល​គេ​ស្គាល់​ភាគ​ច្រើន​ថា​ លោក​ អេឡិច​ ​ពី​បទ​ «​សម ...

នៀម ឆេង
https://bit.ly/2K7T7ea

លោក ហ៊ុន សែន​ ចេញ​សារាចរ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទប់​ស្កាត់​ការ​នាំចូល​ជ្រូក​ខុសច្បាប់

លោក​ ​ហ៊ុន​ ​សែន​ ​នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ចេញ​សារា​ចរ​ កាល​ពី​ម្សិលមិញ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​សាលារាជ​ធានី​-ខេត្ត​ ត្រូវ ...

វ៉ន ដារ៉ា
https://bit.ly/2ysf2Gp

«យុវជន​សំរាម» បន្ត​យុទ្ធនាការ​ប្រមូល​កន្ទុយ​បារី​ឲ្យ​បាន ១ លាន​

ក្រុម «យុវជន​សំរាម» បាន​ប្រមូល​កន្ទុយបារី​ប្រមាណ​ជិត ១ ម៉ឺន​កន្ទុយបារី ក្នុង​រយៈពេល ២ សប្តាហ៍ នៅ​តាម​ឆ្នេរ​អូ​ឈើ​ទាល បន្ទាប់ពី​ពួក​​គេបាន​បើក​​យុទ្ធនាការ​​ប្រមូ​​ល​កន្ទុយ​បារី​ឲ្យ​បាន ១ លាន​ពី​តាម​ឆ្នេរ​សមុទ្រ​​កម្ពុជា ដើម្បី​ចូលរួម​ការពារ​សោភណភាព និង​ការពារ​ជីវចម្រុះក្នុង​តំបន់​ទេស​ចរណ៍​ជាប់​មាត់​សមុទ្រ​ដ៏ល្បី ...

ឡុង គីមម៉ារីតា
https://bit.ly/2ZnhAS7

ភាគី​ពាក់ព័ន្ធ ​ជំរុញ​ការ​ផលិត​បន្លែ​សរីរាង្គ​ផ្គត់ផ្គង់​ទីផ្សារ

ក្រសួង​​កសិកម្ម​ និង​វិស័យ​ឯកជន​ជំរុញ​ឲ្យ​​កសិករ​ពង្រីក​ការ​ដាំ​បន្លែ​សរីរាង្គ​សម្រាប់​​​ផ្គត់ផ្គង់​នៅ​តាម​ផ្សារ​ទំនើប ​និង​ភោជនីយដ្ឋាន​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​ ខណៈ​កសិករ​ដាំ​បន្លែ​សរីរាង្គ​នៅ​​មាន​ចំនួន​តិច​នៅ​ឡើយ។ លោក​ ដួង​ គឹមឈាន ​ទីប្រឹក្សា​ ...

ធូ វិរៈ
https://bit.ly/2ZltPhV

ក្រសួង​មហាផ្ទៃ នឹង​ពង្រីក​ទីតាំង​ផ្ដល់​បណ្ណ​ព្រំដែន​ដល់​ពលរដ្ឋ​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ

អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រ​វេសន៍​បាន​ស្នើ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បិទ​ច្រក​របៀង​​មួយ​ចំនួន​ហើយ និង​ពង្រីក​ទីតាំង​ ផ្តល់​បណ្ណ​​ព្រំដែន​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ច្រើន​កន្លែង​បន្ថែម​ទៀត​ដើម្បី​ទប់​​ស្កាត់​ពល​ករ​ចំណាក​ស្រុក​ និង​ទំនិញ ...

ម៉ិច ដារ៉ា
https://bit.ly/334KuZE

អាជ្ញាធរ​ សម្រេច​ផ្អាក​សកម្មភាព​ចាក់​ដី​ក្នុង​ដែន​ជម្រក​សត្វព្រៃ​តាតៃ

ក្រុម​ការ​ងារ​រដ្ឋ​បាល​ខេត្ដ​កោះ​កុង​កាល​ពី​ដើម​សប្ដាហ៍​បាន​សម្រេច​ឱ្យ​អ្នក​ចាក់​ដីលុប​ប្រឡាយ​ក្នុង​តំបន់​មួយ​ចំនួន​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​តា​តៃ ​ស្ថិត​នៅ​ភូមិ​១​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរ​ភូមិន្ទ​ខេត្ដ​​កោះ​កុង ...

វ៉ន ដារ៉ា
https://bit.ly/2OufgI9

ប្រទេស​នៅ​តាម​ដង​ទន្លេមេគង្គ​បាន​ជំរុញ​ឱ្យ​ពិចារណា​ឡើង​វិញ​នូវ​ទំនប់​វា​រី​អគ្គិសនី​

សកម្មជន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ ថៃ​ និង​វៀតណាម​កាលពី​ម្សិលមិញ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​រៀងៗ​ខ្លួន​ ពិចារណា​អំពី​ជីវិត​របស់​ប្រជាជន​ដែល​រស់នៅ​ជុំវិញ​ទន្លេមេគង្គ​ នៅ​ពេល​សាងសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​។​ សកម្មជន​មួយ​ចំនួន​បាន​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​បង្កើន​គំនិត​ផ្តួចផ្តើម​វាយតម្លៃ​ផល​ប៉ះពាល់ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50628833/mekong-river-countries-urged-to-reconsider-hydropower-dams/

ឥទ្ធិពល​នៃ​អ្នក​ទេសចរណ៍​ និង​អ្នក​វិនិយោគ​ចិន​មក​ប្រទេស​កម្ពុជា​ជំរុញ​ការ​រីក​ចម្រើន​ផ្នែក​សំណង់​

​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ មានការ​ហូរ​ចូល​នៃ​វិនិយោគិន​មក​ពី​ប្រទេស​ចិន​ ដែល​បាន​ជំរុញ​ឱ្យ​មាន​តម្រូវការ​សម្រាប់​សេវាកម្ម​លំនៅ​ដ្ឋា​ន​ និង​បដិសណ្ឋារកិច្ច​នៅ​ក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​ ជនជាតិ​ចិន​ចំនួន​ ២​ លាន ...

Martin Choi
https://www.scmp.com/property/international/article/3020644/influx-chinese-business-travellers-investors-cambodia-drives

អង្គការ​មិនមែន​រដ្ឋាភិបាល​៖​ កម្ពុជា​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​

សម្ព័ន្ធភាព​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ និង​ក្នុង​ការ​ផ្តល់​សេវា​ស្តារ​នីតិសម្បទា​ដល់​ជន​រង​គ្រោះ​។​ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​ស្រប​ពេល​នឹង​ទិវា​ពិភពលោក​ប្រឆាំង ...

Stella-maris Ewudolu
https://aecnewstoday.com/2019/more-effort-to-combat-human-trafficking-needed-in-cambodia-say-ngos/

រដ្ឋាភិបាល​ ដាក់​កំហិត​ឲ្យ​ក្រុម​ហ៊ុន​ ដឹក​សំរាមទៅ ​អាមេរិក​ និង​កាណាដា​វិញ​​ និង​តម្រូវ​ឲ្យ​បង់​ប្រាក់​ពិន័យ​ជាង ១ ពាន់​លានរៀល​

រដ្ឋាភិបាល​​បាន​ដាក់​កំហិត​ឲ្យ​ក្រុម​ហ៊ុន ជុង​យៀ​ន ប្លា​ស្ទិក មេនូហ្វេកឈ័រ ​ដែល​នាំ​ចូល​សំរាម​ចំនួន ៨៣ ទូ​កុងតឺន័រ​ មក​ដាក់​នៅ​ក្នុង​កំពង់ផែ​ក្រុង​ព្រះសីហនុ​ឲ្យ​ដឹក​ចេញ​ទៅ​​សហរដ្ឋ​អាមេរិក​ និង​កាណាដា​វិញ ​ឲ្យ​​អស់​នៅ​​មុន​ថ្ងៃ​ទី ២៤ ខែ ​សីហា​ ឆ្នាំ ២០១៩​ ថែម ...

សុទ្ធ គឹមសឿន
https://bit.ly/312oNYf

ខ្មែរ និងចិន ៦ នាក់ ​ត្រូវ​ឃុំ​ខ្លួន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ

សាលា​ដំបូង​ខេត្ត​មណ្ឌល​គិរី ​ពី​ម្សិលមិញ ​បាន​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​ខ្មែរ ​និង​ចិន​ចំនួន ​៦ នាក់ ​ក្នុងនោះ​មាន​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ ​២ នាក់ ​និង​មន្ត្រី​បរិស្ថាន​ម្នាក់ ​ដោយ​ចោទ​ក្នុងករណី​ផ្សេងគ្នា ​បន្ទាប់ពី​កម្លាំង​គណៈ​កម្មាធិការ​ជាតិ​ដើម្បី​ទប់​ស្កាត់ ​និង​បង្ក្រាប​បទល្មើស​ធន​ធាន​ធម្មជាតិ ​បាន ...

សុទ្ធ គឹមសឿន
https://bit.ly/330aQvy

ប្រជាពលរដ្ឋ​ជាង​ ២០០​ គ្រួសារ​នៅ​ខេត្តក្រចេះ​ទទួល​បាន​ដី​នៅ​ថ្ងៃនេះ​

ថ្ងៃនេះ​រដ្ឋាភិបាល​នឹង​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដល់​គ្រួសារ​ក្រីក្រ​ជាង​ ២០០​ គ្រួសារ​នៅ​ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​។​ កាលពី​ម្សិលមិញ​ លោក​ វ៉ា​ ថន​ អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា​ ប្រជាជន​ក្រីក្រ​ចំនួន​ ២២៣​ គ្រួសារ​នៅ​ឃុំ​ដា​នឹង​ត្រូវ​ផ្តល់​ឱ្យ​នូវ​ប័ណ្ណកម្មសិទ្ធិ​សរុប​ចំនួន ...

ប៉ិច សុធារី
https://www.khmertimeskh.com/50628557/more-than-200-families-in-kratie-to-get-land-today/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

g65m8
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!