បរិស្ថាន និងធនធានធម្មជាតិ

ឃាត់​រថយន្ត​ដឹកឈើ និង​សង្ហារិម​ ៥ ​គ្រឿង តែ​ដោះលែង​វិញ​ខ្លះ​ បន្ទាប់ពី​ម្ចាស់​ព្រម​បង់​ពិន័យ

រថយន្ត​ចំនួន​ ៥ ​គ្រឿង​ដែល​ដឹកឈើ និង​គ្រឿងសង្ហារិម​គ្មាន​ច្បាប់​ត្រូវ​បាន​មន្ត្រី​បរិស្ថាន និង​មន្ត្រី​អភិរក្ស​ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព​ឃាត់​ជា​បន្តបន្ទាប់​ក្នុង​ប្រតិបត្ដិការ​រយៈពេល​ ២ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ៧ ​ដល់​ថ្ងៃ​ទី​ ៨ ​សីហា​នៅ​ត្រង់​ចំណុច​ឃុំ​ថ្មី ស្រុក​គូលែន ខេត្ត​ព្រះវិហារ ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​វិញ ...

សុទ្ធ គឹមសឿន
https://bit.ly/2KM6bmC

​សាច់សត្វ​ព្រៃ​ជាង​ ៦០​ គីឡូក្រាម​ត្រូវ​បាន​រឹបអូស​

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ និង​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​ កាលពី​ថ្ងៃ​ពុធ​បាន​ឆែកឆេរ​ផ្ទះ​ពីរ​ខ្នង​ និង​បាន​រឹបអូស​យក​សាច់​សត្វព្រៃ​ជាង​ ៦០​ គីឡូក្រាម​ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោ​រម្យ​។​ ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50521262/more-than-60-kilos-of-wild-meat-seized/

​ក្រសួង​សាទរ​អាជីវកម្ម​នានា​ដែល​ចូលរួម​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ច​

ក្រសួងបរិស្ថាន​ កាលពី​ម្សិលមិញ​ បាន​សរសើរ​ផ្សារ​ទំនើប​ និង​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​កតាម​ច្បាប់​ ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​មុន​ ដែល​តម្រូវ​ឱ្យ​ផ្សារ​ទាំងនោះ​យក​ថ្លៃ​លើ​ថង់​ប្លា​ស្ទិ​ក​ពី​អតិថិជន​។​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50520131/ministry-lauds-businesses-for-cutting-down-plastic-bag-usage/

អាជ្ញាធរ​ប្រគល់​ដីព្រៃ ​ដែល​ពលរដ្ឋ​ឈូសឆាយ​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់

អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​បាន​សម្រេច​ប្រគល់​ដីព្រៃ​ដែល​ប្រជាពលរដ្ឋ​បាន​ឈូសឆាយ​នៅ​ចន្លោះ​តំបន់​របៀង​ដែនជម្រក​សត្វព្រៃ ភ្នំ​ព្រេច និង​ព្រៃ​ការពារ​ស្ថិត​ក្នុង​ឃុំ​រយ៉​ឲ្យ​ទៅ​ពួកគាត់​ប្រើប្រាស់​សម្រាប់​ធ្វើ​ស្រែចម្ការ​ចិញ្ចឹមជីវិត ដោយសារ​តែ​ដី​ដែល​បាន​ឈូសឆាយ​ទាំង​នោះ​ស្ថិត​នៅ​ជាប់​ព្រំដី​របស់​ប្រជាពលរដ្ឋ ...

សុទ្ធ គឹមសឿន
https://bit.ly/2OSv5Ey

រឹបអូស​កំណាត់ឈើ​ និង​ចាប់ខ្លួន​ជនសង្ស័យ​

​រដ្ឋបាល​ព្រៃឈើ​ ខេត្តស្ទឹងត្រែង​ កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ក្រុមការងារ​បាន​រឹបអូស​យក​ឈើ​ខុសច្បាប់​ចំនួន​ ៥២​ ដុំ​ នៅ​ក្នុង​ទីក្រុង​ស្ទឹង​ត្រែង​ កាលពី​ថ្ងៃ​ចន្ទ​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា​ កំណាត់ឈើ​ទាំងនោះ​កំពុង​ត្រូវ​បាន​ផ្ទុក​ទុក​លើ​ទូក​មួយ​ នៅ​លើ​ទន្លេសេកុង ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50520183/timber-seized-suspects-at-large/

សត្វព្រៃ​ត្រូវបាន​រឹបអូស​ ជនសង្ស័យត្រូវបានហៅមកសាកសួរ

នគរបាល​ខេត្តបន្ទាយមានជ័យ​ ស្រុក​ព្រះនេត្រព្រះ​ កាលពី​ថ្ងៃអាទិត្យ​បាន​រឹបអូស​សត្វ​ដែល​ជិត​ផុត​ពូជ​ ពី​បុរស​ពីរ​នាក់​ដែល​គេ​សង្ស័យ​ថា​ ជា​អ្នក​ជួញដូរ​សម្លាប់​សត្វព្រៃ​ នៅ​ក្នុង​ប្រទេស​ថៃ​។​ ​លោក​ ស៊ិ​ន​ រ៉ា​ស៊ី​ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ​បាន​និយាយ​ កាលពី​ម្សិលមិញ ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50519715/wildlife-seized-suspects-questioned/

អភិបាលខេត្ត​មណ្ឌលគិរី​ បញ្ជា​ឲ្យ​ទប់ស្កាត់​ការឈូសឆាយ​ដី​ព្រៃ

អភិបាលខេត្ត​មណ្ឌលគិរី​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​ការពារ​​ និង​ដែនជម្រក​សត្វព្រៃ បន្ទាប់ពី​លេចឮ​ព័ត៌មាន​ពី​ការ​ឈូសឆាយ​វាត​យក​ដីព្រៃ​នៅ​ចន្លោះ​តំបន់​របៀង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច និង​ព្រៃ​ការពារ​ស្ថិត​ក្នុង​សហគមន៍​ភូមិ​រយ៉ ឃុំ​​រយ៉ ស្រុក​កោះញែក និង​ជាប់​ស្រុក ...

សុទ្ធ គឹមសឿន
https://bit.ly/2OfOWfO

បន្ត​ការ​ដាំ​ដើមឈើ​ឡើង​វិញ​នៅ​ខេត្តមណ្ឌលគិរី​

ដោយ​មាន​កិច្ចសហការ​ជាមួយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​ (WCS)​ សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ដាំ​ដើមឈើ​រយៈពេល​ ២​ ថ្ងៃ​ នៅ​ខេត្តមណ្ឌលគិរី​ ចាប់ពី​ថ្ងៃ​ទី​ ១៧​ ខែសីហា​ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដើម្បី​ដាំ​ដើមឈើ​ប្រហែល​ ៥០.០០០​ ដើម​ ចាប់ពី​ឆ្នាំ​នេះ ...

ប៉ាវ ស៊ុយ
https://www.khmertimeskh.com/50519337/drive-to-replenish-trees-in-mondulkiri/

ទឹកជំនន់​ បាន​ធ្វើឲ្យ​បាក់​ផ្លូវ​នៅ​តាម​បណ្តោយ​ច្រាំង​ទន្លេសាប

ខណៈ​ទឹកជំនន់​កំពុង​តែ​បន្ត​ឡើង​ខ្លាំង​កាលពី​ម្សិលមិញ​ក្នុង​តំបន់​មួយ​ចំនួន​នៅ​តាម​បណ្ដោយ​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​ប្រឈម​នឹង​ការ​ជន់​លិច​ និង​បាន​ធ្វើឲ្យ​ច្រាំង​ទន្លេ​នៅក្នុង​ភូមិ​ព្រែកតាគង់ សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយចង្វារ បាក់ស្រុត​ជាង​​ ៥០ ​ម៉ែត្រ​ធ្វើឲ្យ​មាន​ការ​ផ្អាក​ចរាចរណ៍ ...

វ៉ន ដារ៉ា
https://bit.ly/2vlsSsX

វៀតណាម​ ៨ ​នាក់​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ

លោក​ចៅក្រម ស៊ឹង បញ្ញាវុឌ្ឍ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែង​សាលដីកា​ថា​៖ «​យោង​មាត្រា​ ២០៩ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​អំពី​ការឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​បទមជ្ឈិមជន​ត្រូវ​ចោទ​ទាំង​ ៨ ​នាក់​បើ​គិត​ពី​ថ្ងៃ​ឃុំ​ខ្លួន​គឺ​មាន​រយៈពេល​ជាង​ ៦ ​ខែ​ហើយ​។ ​ហេតុ​ដូច្នេះ​តុលាការ​កំពូល​សម្រេច​ឲ្យ ...

គឹម សារុំ
https://bit.ly/2ODfM2f

ក្រុមហ៊ុន​ជប៉ុន ​ចំណាយ​ជាង​ $១ ​ពាន់​លាន​អភិវឌ្ឍ​ឧទ្យាន​នៅ​ព្រះវិហារ

រាជបណ្ឌិត្យ​សភា​កម្ពុជា​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​​ក្រុមហ៊ុន B.M. Nature Safari Co., Ltd របស់​ជប៉ុន​ដើម្បី​អភិវឌ្ឍ​ «​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោ​សែន​ឫស្សីត្រឹប​» ​នៅ​ខេត្ត​ព្រះវិហារ​ដែល​នឹង​ចំណាយ​ទឹកប្រាក់​ជាង​ ១ ​ពាន់​លាន​ដុល្លារ​លើ​ផ្ទៃដី​ជាង​ ១១៤ ហិកតា​។ ...

នៀម ឆេង

​​ការ​ដាក់​អន្ទាក់​បាន​រួមចំណែក​ដល់​ការ​ធ្លាក់​ចុះ​នៃ​សត្វ​ខ្លា​

​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្ក្រាប​ការ​ចាប់​សត្វព្រៃ​ ការ​ជួញដូរ​ ​ និង​ការ​កាប់​ឈើ​ខុសច្បាប់​ ដើម្បី​អភិរក្ស​សត្វព្រៃ​ និង​ធនធានធម្មជាតិ​។​ ជា​ពិសេស​ សត្វ​ខ្លា​ត្រូវ​បាន​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដោយ​ការ​បរបាញ់​ និង​អន្ទាក់​។ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50514520/trapping-contributes-to-tiger-decline/

សមត្ថកិច្ចរឹបអូសឈើ ១៦០ កំណាត់ តែមិនទាន់ដឹងមុខម្ចាស់

ឈើប្រភេទស្រឡៅ ១៦០ កំណាត់ ដែលឈ្មួញដឹកមកលាក់ទុកក្នុងព្រៃត្រង់ចំណុចភូមិខ្មែង ឃុំប៉យ ស្រុក អូរជុំ ខេត្ត រតនគិរី ត្រូវបានសមត្ថកិច្ចស្រុក អូរជុំ រឹបអូសបានកាលពីម្សិលម្ង៉ៃ ប៉ុន្ដែមិនទាន់កំណត់អត្តសញ្ញាណម្ចាស់ឈើនេះបាននៅឡើយទេ។ នេះបើតាមលោក ជា ពេជ្រ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត រតនគិរី។ ...

សុទ្ធ គឹមសឿន
https://bit.ly/2ObvOjJ

WWF: មហា​តំបន់​ទន្លេមេគង្គ​ នឹង​បាត់​ព្រៃឈើ​ថែម​ ១/៣ ​ត្រឹម​ឆ្នាំ​ ២០៣០ បើ​សិន​គ្មាន​វិធានការ​ភ្លាមៗ

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ព្រៃឈើ​នៅ​មហា​តំបន់​ទន្លេមេគង្គ​បាន​បាត់បង់​គម្រប​ព្រៃ​ធម្មជាតិ​ ១ ​ភាគ​ ៣ ហើយ​នឹង​បន្ត​បាត់បង់​ ១ ​ភាគ​ ៣ ​បន្ថែម​ទៀត​នៅ​ត្រឹម​ឆ្នាំ​ ២០៣០ ប្រសិន​បើ​គ្មាន​ការចាត់​វិធានការ​ភ្លាមៗ​រួម​ទាំង​ការការពារ និង​ការស្ដារ​ឡើង​វិញ​នូវ​ព្រៃឈើ​ធម្មជាតិ និង​ការលើក​កម្ពស់ ...

ឃុត សុភចរិយា
https://bit.ly/2JHTh8R

សកម្មជន​បរិស្ថាន​អះអាង​ថា ​ការបំផ្លាញ​ព្រៃឈើ​នៅ​តែ​មិន​ថយ​ចុះ

សកម្មជន​ការពារ​ព្រៃឈើ និង​បរិស្ថាន​កាលពី​ម្សិលមិញ​សម្ដែង​ក្ដីបារម្ភ​ជុំវិញ​ការកើនឡើង​នៃ​ការកាប់​បំផ្លាញ​ព្រៃឈើ​នៅ​តែ​បន្ត​កើតមាន​ឡើង​ជា​រៀងរាល់​ថ្ងៃ ព្រោះ​តែ​មិន​មាន​ការទប់ស្កាត់ និង​ការបង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ខេត្ត​ទាំង​ ២​។ ខណៈ​នៅក្នុង​ខែ​កក្កដា​នេះ​ដើម​ច្បោះ​ជ័រទឹក​ចំនួន​ ៦៦ ...

សុទ្ធ គឹមសឿន
https://bit.ly/2Nx2ljl

សមត្ថកិច្ច​រឹបអូស​ឈើ​ប្រណីត​ ៥៣ ​ដុំ​ដែល​ប្រុង​នាំ​ចេញ​ទៅ​វៀតណាម

អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​សហការ​ជាមួយ​ការិយាល័យ​នាវាចរ​គយ​បង្ក្រាប​ទូក​យន្ត​ដឹកឈើ​ប្រណីត​ខុស​ច្បាប់​ចំនួន ៣ ​ទូ​កុងតឺន័រ ហើយ​រឹបអូស​ឈើ​ប្រណីត​ប្រមាណ ៥៣ ​ដុំ​ធំៗ​នៅ​ភូមិ-ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត​ដែល​បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​។ យោង​តាម​លោក កែវ សុផល មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពត​។ ...

សុទ្ធ គឹមសឿន និង ឃុត សុភចរិយា
https://bit.ly/2LtNKEm

​ផែនការ​សកម្មភាព​ថ្មី​ដើម្បី​ជួយ​ការពារ​បរិស្ថាន​

​ក្រសួងបរិស្ថាន​កំពុង​ព្រាង​ផែនការ​សកម្មភាព​មួយ​ដើម្បី​ពង្រឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ដើម្បី​ការពារ​បរិស្ថាន​ និង​សុខភាព​ប្រជាជន​។​ លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​និយាយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កាលពី​ម្សិលមិញ​ថា​ ក្រសួង​កំពុង​សម្លឹង​មើល​ការ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50512932/new-action-plan-to-aid-environmental-protection/

សហគមន៍​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ ជួយ​ស្តារ​​ផ្លូវ​ទឹក​ នៅ​បឹង​ពារាំង

ប្រជា​សហគ​​ម​ន៍ មន្ត្រី​មូលដ្ឋាននិង​ព្រះ​ស​ង្ឃ​​ប្រមាណ​ជាង ២០០ នាក់/អង្គ​ នៅ​សង្កាត់​ជ្រាវ កាលពី​ថ្ងៃទី១​៤ កក្កដា បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​ សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ ជួយ​ស្ដារ​ប្រឡាយ​ ធ្វើ​ផ្លូវ​ ​ឲ្យ​បាន​មុន​ថ្ងៃ​បោះឆ្នោត​ខាងមុខនេះ ដើម្បី​បង្ក​​ភាពងាយស្រួល​ដល់​ការ​ជិះ​ទូក​ចុះ​ល្បាត ...

សុទ្ធ គឹមសឿន
https://bit.ly/2LbEGat

អាវុធហត្ថ​រឹបអូស​ឈើ​ជាង​ ៧០ ​កំណាត់​បម្រុង​នាំ​ទៅ​វៀតណាម

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី​បាន​រឹបអូស​ឈើ​ប្រណីត​ប្រមាណ​ជាង​ ៧០ ​កំណាត់​ដែល​លាក់ទុក​បម្រុង​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​អន្តរជាតិ​អូរយ៉ាដាវ​ជា​តំបន់​ដែល​មាន​ការជួញដូរ​ឈើ​ប្រណីត​ខុស​ច្បាប់​យ៉ាង​រ៉ាំរ៉ៃ តាំងពី​យូរ​មក​ហើយ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2L9SgI3

​អាជ្ញាធរ​ការពារ​ព្រៃឈើ​

​អាជ្ញាធរ​អប្សរា​កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ ដើម្បី​គ្រប់គ្រង​ និង​ថែរក្សា​គម្រប​ព្រៃ​ជុំវិញ​តំបន់​បេតិកភណ្ឌ​ពិភពលោក​អង្គរ​នៅ​ខេត្តសៀមរាប​។​ លោក​ ហង្ស​ ពៅ​ ​អគ្គនាយករង​អាជ្ញាធរ​អប្សរា​ បាន​កោតសរសើរ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​នាយកដ្ឋាន​ក្នុង​ការ​ការពារ​ព្រៃឈើ​ នៅ​ក្នុង​កិច្ចប្រជុំ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50511480/authority-protecting-forests/

បុរស​ជួញដូរ​សត្វព្រៃ​ម្នាក់​ ​ត្រូវ​បាន​ដោះលែង​វិញ ក្រោយពី​ឃាត់​ខ្លួន​ពិន័យ​ជា​ប្រាក់

បុរស​ជា​ជនសង្ស័យ​ម្នាក់ និង​រថយន្ត​សាំយ៉ុង​មួយ​គ្រឿង​កាលពី​ម្សិលមិញ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ហើយ​ដោះលែង​ទៅវិញ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដឹកជញ្ជូន និង​ជួញដូរ​សត្វព្រៃ​ខុស​ច្បាប់​ជិត​ ៣០ ​គីឡូក្រាម​នៅ​ភូមិ​កំពង់ថ្ម ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2N8fb7i

បទល្មើស​ព្រៃឈើ​កក្រើក​ឡើង​វិញ​ ពេល​សមត្ថកិច្ច​រវល់​ការពារ​សន្ដិសុខ ​យុទ្ធនាការ​បោះឆ្នោត

ប្រជាសហគមន៍​ព្រៃឈើ​នៅ​ខេត្ត​ភាគឧត្តរ និង​ភាគ​ឦសាន​នៃ​កម្ពុជា​បាន​អះអាង​ថា​បទល្មើស​​ព្រៃឈើ​កំពុង​កក្រើក​ឡើង​វិញ ខណៈ​សមត្ថកិច្ច​កំពុង​រវល់​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ​នេះ​។ ...

ឃុត សុភចរិយា
https://bit.ly/2L4jBP1

​តម្រូវការ​ស៊ីម៉ងត៍​នៅ​អាស៊ី​បាន​កម្ទេច​ថ្មភ្នំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ថ្មកំបោរ​

​នៅ​ទូ​ទាំង​ទ្វីប​ ការ​រីក​ចម្រើន​ផ្នែក​សំណង់​បាន​ជំរុញ​ឱ្យ​មាន​តម្រូវការ​គួរ​ឱ្យ​កត់សម្គាល់​សម្រាប់​ធាតុ​ផ្សំ​ស្នូល​នៃ​ស៊ីម៉ងត៍​ គឺ​ថ្មកំបោរ​ដែល​នាំ​ទៅ​រក​ការ​បំផ្លិចបំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​មាន​តែ​មួយ​ និង​មាន​ភាព​ផុយ​ស្រួយ​។​ ...

Per Liljas
https://www.scmp.com/magazines/post-magazine/long-reads/article/2153922/asian-demand-cement-destroys-stunning-cliffs

ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ផ្តល់​ប្រាក់​កម្ចី​ចំនួន​ ៩០​ លាន​ដុល្លារ​ ដើម្បី​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម​

ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​អនុម័ត​ប្រាក់​កម្ចី​ចំនួន​ ៩០​ លាន​ដុល្លារ​ កាលពី​ថ្ងៃ​ពុធ​ ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ធ្វើ​ទំនើប​កម្មវិស័យ​កសិកម្ម​ និង​លើកកម្ពស់​ភាព​ធន់​នឹង​អាកាសធាតុ​។​ គម្រោង​វិស័យ​សង្វា​ក់​តម្លៃ​ក​សិ​ធុរកិច្ច​ដែល​មាន​ភាតរភាព​ចំពោះ​បរិស្ថាន​នឹង ...

ស៊ុំ ម៉ាណេត
https://www.khmertimeskh.com/50508865/adb-disburses-90-million-loan-to-modernise-agriculture-industry/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

E8uj2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!