ព័ត៌មាន
កម្ពុជា នៅលំដាប់ ១៣១នៃ ១៩០ប្រទេសកំពុងធ្វើឲ្យប្រសើរបរិយាកាសពាណិជ្ជកម្ម
ប្រទេសកម្ពុជាឈរលើលំដាប់ថ្នាក់ទី១៣១ក្នុងចំណោម១៩០ប្រទេសកំពុងតែធ្វើឲ្យប្រសើរឡើងប្រកបដោយភាពរឹងមាំដល់បរិយាកាសពាណិជ្ជកម្ម។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមធនាគារពិភពលោកកាលពីម្សិលមិញ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2eTl6vF
មេដឹកនាំពាណិជ្ជកម្មស្នើប្រើរូបិយប័ណ្ណក្នុងស្រុក សម្រាប់ការដោះដូរពាណិជ្ជកម្មតាមព្រំដែន
មេដឹកនាំពាណិជ្ជកម្មមកពីក្រុមប្រទេស (CLMV) កាលពីថ្ងៃម្សិលមិញបានស្នើឲ្យរដ្ឋាភិបាលរបស់ពួកគេប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ការធ្វើពាណិជ្ជកម្មតាមបណ្ដោយព្រំដែនជំនួសរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកដោយពួកគេអះអាងថាវានឹងជួយសម្រួលប្រតិបត្តិការពាណិជ្ជកម្ម និងកាត់បន្ថយការចំណាយ។ ...
ចេង សុខហ័ង
http://bit.ly/2eIrh6I
វៀតណាម៖ អនុគ្រោះពន្ធសូន្យភាគរយសម្រាប់ស្រូវ និងថ្នាំជក់
ប្រទេសវៀតណាមបានយល់ព្រមអនុគ្រោះពន្ធនាំចូលទំនិញលើស្រូវ ៣០០,០០០ តោន និងថ្នាំជក់ស្ងួត ៣,០០០ តោន ដែលត្រូវបាននាំចេញជារៀងរាល់ឆ្នាំពីប្រទេសកម្ពុជាទៅកាន់វៀតណាម នេះបើយោងតាមកិច្ចព្រមព្រៀងទ្វេភាគីដែលបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំស្តី ...
សុខ ចាន់
http://www.khmertimeskh.com/news/31305/vietnam--zero-duties-for-rice--tobacco/
ស្ថាប័នធំពីររួមគ្នាជំរុញគ្រឹះស្ថានហិរញ្ញវត្ថុទទួលយកចលនវត្ថុធ្វើទ្រព្យបញ្ចាំ
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់រោងម៉ាស៊ីនកិនស្រូវខ្នាតតូចនិងមធ្យមនិងក្រុមហ៊ុននាំចេញដែលបច្ចុប្បន្នមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជារបស់បញ្ចាំក្នុងការទទួលបានប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនានាធនាគារជាតិនៃកម្ពុជា (NBC) បានចូលរួមជាមួយសហព័ន្ធស្រូវអង្ករ ...
ម៉ៃ គុណមករា
http://bit.ly/2eh3iL9
NGO រកឃើញភាពមិនប្រក្រតីក្នុងការចុះឈ្មោះបោះឆ្នោតថ្មី
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនៃអង្គការសង្គមស៊ីវិលកាលពីម្សិលមិញបានបង្ហាញនូវការព្រួយបារម្ភករណីដោះដូរទីតាំងការិយាល័យសម្រាប់កងកម្លាំងប្រដាប់អាវុធ និងការរារាំងគណបក្សប្រឆាំងក្នុងយុទ្ធនាការអប់រំដល់ប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ ...
វង្ស សុខេង
http://bit.ly/2eSW1CC
អ្នកជីករ៉ែស្នើសុំជីករ៉ែដល់ជម្រៅ ១៥០ ម៉ែត្រ
ប្រជាពលរដ្ឋជាង ៥០០ នាក់រស់នៅឃុំចុងផ្លាស់ ស្រុកកែវសីមាបានស្នើទៅក្រសួងមន្ទីររ៉ែ និងថាមពលអនុញ្ញាតឲ្យពួកគេនៅក្នុងតំបន់សហគមន៍រ៉ែមាសចុងផ្លាស់អាចធ្វើអាជីវកម្មជីករ៉ែមាសក្នុងជម្រៅ ១៥០ ម៉ែត្របន្ថែមទៀត។ ...
សែន ដាវីត
http://bit.ly/2eI0FWb
សមត្ថកិច្ចដកថយ ខណៈមានការតវ៉ាមិនឲ្យពិនិត្យឈើ
សមត្ថកិច្ចចម្រុះរបស់ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីកាលពីថ្ងៃអង្គារបានសម្រេចដកថយភ្លាមៗបន្ទាប់ពីចុះទៅកាន់ភូមិសោមគល់ ឃុំសោមធំដើម្បីពិនិត្យឈើដែលពលរដ្ឋគរទុកនៅតាមផ្ទះរបស់គេមួយចំនួនប៉ុន្តែការងារនេះមិនបានអនុវត្តទេ ...
ទូច សុខា
http://bit.ly/2eTxe02
ក្រុមមន្រ្តី ស៊ើបអង្កេតករណីកាប់រានព្រៃការពារច្រើនរយហិកតា នៅកែវសីមា
អភិបាលខេត្តមណ្ឌលគិរី កាលពីម្សិលមិញ បានឲ្យដឹងថា ក្រុមមន្រ្តីកំពុងតែធ្វើការស៊ើបអង្កេតករណីកាប់រានព្រៃការពារទំហំចន្លោះពី ២០០ ទៅ ៣០០ ហិកតា ក្នុងស្រុកកែវសីមា។ ...
គង់ មេត្ដា
http://bit.ly/2dNRO5S
ក្រុមហ៊ុនពីរផ្តល់ប្រព័ន្ធប្រឆាំងនឹងការលាងលុយ
ប្រទេសកម្ពុជាកំពុងទទួលបានកំណើនសេដ្ឋកិច្ច និងការវិនិយោគជាមួយនឹងលំហូរសាច់ប្រាក់ក៏មានកាន់តែច្រើនផងដែរដែលទាមទារឲ្យអាជ្ញាធរត្រួតពិនិត្យឲ្យបានម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការលាងលុយដែលត្រូវបានប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ។ ...
ហ៊ គឹមសាយ
http://bit.ly/2eOIEDO
អាជ្ញាធរពន្ធអាមេរិករំឭកវិនិយោគិន និងគ្រឹះស្ថានហិរញ្ញវត្ថុឲ្យគោរពច្បាប់ពន្ធ
ខណៈសេវាប្រាក់ចំណូលអន្តរជាតិ (IRS) ដែលជាសាខាប្រមូលពន្ធរបស់អាមេរិកបង្កើនការបោសសម្អាតលើពិភពលោកដើម្បីចាប់ខ្លួនបុគ្គល ឬ ក្រុមហ៊ុនដែលបានលាក់ប្រាក់ចំណេញបរទេសពីថវិការដ្ឋាភិបាលអាមេរិក សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជាកាលពីម្សិលមិញបានរៀបចំការធ្វើបទបង្ហាញមួយសម្រាប់ក្រុមវិនិយោគិន និង ...
Kali Kotoski
http://bit.ly/2dZ79io
ពលរដ្ឋក្រីក្រពឹងព័ត៌មានបោះឆ្នោតពីអាជ្ញាធរភូមិ
ការសិក្សាវាស់ស្ទង់មួយដែលធ្វើឡើងដោយអង្គការសិទ្ធិដីធ្លីបានបង្ហាញអំពីការពឹងផ្អែកខ្លាំងទៅលើមន្រ្តីថ្នាក់ភូមិដោយសហគមន៍ក្រីក្រនៅទីក្រុងសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោតបើទោះបីជាមានលទ្ធភាពទទួលបានព័ត៌មាន ...
Ananth Baliga and គង់ មេត្ដា
http://bit.ly/2eLyuTs
ការស្រាវជ្រាវ៖ ក្រុមជនជាតិដើមភាគតិចនៅកម្ពុជា មានចំនួនច្រើនជាងចំនួនកត់ត្រាបច្ចុប្បន្ន
ការសិក្សាស្រាវជ្រាវដែលមិនទាន់បានបោះពុម្ភផ្សាយមួយបានឲ្យដឹងថា មានក្រុមជនជាតិដើមភាគតិចច្រើនជាងចំនួនដែលធ្លាប់បានកត់ត្រា កំពុងតែរស់នៅក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែក្រុមជនជាតិដើមជាច្រើនកំពុងតែស្ថិតនៅក្នុងហានិភ័យនៃការបាត់បង់។ ...
Cristina Maza
http://bit.ly/2e3eKwn
ករណីរបួស និងស្លាប់ដោយសារមីនបានធ្លាក់ចុះ
ករណីរបួស និងស្លាប់ដោយសារមីន និងសំណល់ជាតិផ្ទុះក្រោយសង្គ្រាម (ERW) បានធ្លាក់ចុះក្នុងរយៈពេល ៩ ខែដំបូងឆ្នាំ ២០១៦នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍។ ...
មុំ គន្ធា
http://www.khmertimeskh.com/news/31323/casualties-from-explosives-decline/
គ.ជ.ប. ស្នើឲ្យកងកម្លាំងចុះឈ្មោះបោះឆ្នោតនៅមូលដ្ឋានឈរជើង
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានដាក់លិខិតស្នើទៅក្រសួងមហាផ្ទៃឲ្យអន្តរាគមន៍ដល់អង្គភាពនគរបាលជាតិនិងកងយោធពលខេមរភូមិន្ទដែលមានមូលដ្ឋានឈរជើងឬបំពេញបេសកកម្មនៅក្នុងរាជធានីខេត្តទូទាំងប្រទេសដើម្បីឲ្យកងកម្លាំងទៅចុះឈ្មោះបោះឆ្នោត ស្របតាមច្បាប់បោះឆ្នោត។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2f97hhH
សមាជិកសភាដែលអវត្តមាននឹងត្រូវបានកាត់ប្រាក់ខែ
កាលពីម្សិលមិញ រដ្ឋសភាបានយល់ព្រមសម្រេចសំណើរដែលលើកឡើងដោយគណបក្សប្រជាជនកម្ពុជា (CPP) ដើម្បីដាក់ពិន័យដល់អ្នកនយោបាយដែលអវត្តមានពីការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដោយគ្មានការពន្យល់ដែលមាន “ហេតុផល” នេះបើយោងតាមអ្នកនាំពាក្យសភាបានប្រាប់ឱ្យ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/31325/absent-mps-salaries-to-be-cut/
សាលក្រមរឿង លោក ហុង សុខហួរ ប្រកាសថ្ងៃទី៧ ខែវិច្ឆិកា
សាលាដំបូងរាជធានីភ្នំពេញបានសម្រេចប្រកាសសាលក្រមសំណុំរឿងលោកហុងសុខហួរអតីតសមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ីនៅថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៦ខាងមុខនេះដោយសម្រេចបន្តតម្កល់បទចោទប្រកាន់ទុកជាបានការខណៈតុលាការកំពូលសម្រេច បដិសេធចំពោះការស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្នរបស់ លោក មាជ សុវណ្ណារ៉ា ។ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2f96c9H
ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ នឹងចាប់ប្រតិបត្តិការឆ្នាំក្រោយ
ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រដែលអូសកាត់ប្រទេសម៉ាឡេស៊ី កម្ពុជា និងថៃ ដែលសាងសង់ឡើងដោយក្រុមហ៊ុន Telcomtech ដែលជាក្រុមហ៊ុនមួយរបស់អុីហ្សុីខម នឹងត្រូវបានបញ្ចប់ជាស្ថាពរ នឹងចាប់ផ្តើមប្រតិបត្តិការនៅត្រីមាសទីមួយឆ្នាំក្រោយនេះ ដែលខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ (MCT Cable) នឹងផ្តល់នូវសេវា ...
សុខ ចាន់
http://bit.ly/2etgkIj
មហាអនុតំបន់មេគង្គនឹងក្លាយជាទីតាំងផលិតកម្មឈានមុខ
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានថ្លែងឲ្យដឹងកាលពីអង្គារ ថា មហាអនុតំបន់មេគង្គ ដែលហៅកាត់ថា (GMS) មានសក្ដានុពលដើម្បីក្លាយទៅជាមជ្ឈមណ្ឌលផលិតកម្មសកលមួយដ៏សំខាន់ដោយសារតែទីតាំងភូមិសាស្ត្រអំណោយផលរបស់ខ្លួន និងការខិតដើម្បីក្លាយទៅជាប្រទេសមហាអំណាចសេដ្ឋកិច្ច ...
ម៉ៃ គុណមករា
http://bit.ly/2f97pxX
ការបន្ទោបង់ដោយចំហមានទំនាក់ទំនងនឹងកម្ពស់កុមារ
ការសិក្សាមួយបានអះអាងថាការបន្ទោបង់ដោយចំហតាមទីសាធារណៈនៅក្នុងប្រទេសកម្ពុជាគឺមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងកម្ពស់កុមារដែលបានផ្សារភ្ជាប់ផងដែរទៅលើផលិតភាពសេដ្ឋកិច្ចរបស់មនុស្សពេញវ័យ និង សុខភាព។ ...
Andrew Nachemson
http://bit.ly/2ehFlmS
ចំណូលពីជលផលបានធ្លាក់ចុះជាង ៤០ ភាគរយ
ចំណូលជាតិបានពីវិស័យជលផលរបស់កម្ពុជាបានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេល ៩ ខែដំបូងឆ្នាំ ២០១៦ ខណៈមិនបានផ្ដល់ព័ត៌មានពេញលេញពីប្រាក់ចំណូលបានពីផលិតផលកសិកម្មផ្សេងទៀត។ នេះបើតាមរបាយការណ៍ចេញដោយក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/2ePoJmu
សង្គ្រោះជាតិនិងបក្សប្រជាជននឹងពិភាក្សាអំពីកំណែទម្រង់តុលាការនៅរដ្ឋសភា
គណបក្សសង្គ្រោះជាតិបានលើកឡើងកាលពីម្សិលមិញថា ខ្លួននឹងចូលរួមកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍បង្កើតរបៀប វារៈនៃរដ្ឋសភានៅថ្ងៃនេះ ដោយសង្ឃឹមថា នឹងជំរុញឲ្យសំណើធ្វើវិសោធនកម្មច្បាប់ដ៏ចម្រូងចម្រាសចំនួន៣ស្តីពីឯករាជភាពរបស់តុលាការមានដំណើរការទៅមុខ។ ...
គុច ណារ៉េន និង ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/35011
បក្សប្រឆាំងនឹងប្តឹងករណីមិនមានសញ្ជាតិខ្មែរត្រឹមត្រូវ បានចុះឈ្មោះបោះឆ្នោត
គណបក្សសង្គ្រោះជាតិគ្រោងដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ពាក់ព័ន្ធនឹងជនសង្ស័យដែលមិនមានសញ្ជាតិខ្មែរត្រឹមត្រូវបានចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ ខណៈដែលគណបក្សនេះបានរកឃើញជនអន្តោប្រវេសន៍ជាង ២០០០នាក់ នៅរាជធានី-ខេត្តចំនួន៥ បានចុះឈ្មោះ ...
ប៉ិច សុធារី
http://bit.ly/2dHDXsM
យោធាកម្ពុជា និងអាមេរិកធ្វើសមយុទ្ធ
មន្ត្រីជាន់ខ្ពស់យោធាកាលពីម្សិលមិញបានថ្លែងថាកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងទឹកសហរដ្ឋអាមេរិកជាង ២០០ នាក់នឹងបើកការសមយុទ្ធក្នុងតំបន់មួយចំនួនក្នុងដែនសមុទ្រកម្ពុជានៅដើមខែវិច្ឆិកានេះបំណងពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ លោក ម៉ី ឌីណា មេបញ្ជាការរង និងនាយសេនាធិការកងទ័ព ...
វង្ស សុខេង
http://bit.ly/2dH79oz
អនុក្រឹត្យពង្រឹងមូលនិធិក្នុងទូរគមនាគមន៍នឹងដាក់ចេញនៅក្នុងឆមាសទីមួយឆ្នាំក្រោយ
អនុក្រឹត្យដើម្បីពង្រឹងការអនុវត្តមូលនិធិក្នុងឧស្សាហកម្មទូរគមនាគមន៍ដែលនឹងត្រូវយកចេញពីប្រាក់ចំណូលសរុបនៃប្រតិបត្តិករទូរគមនាគមន៍ត្រូវបានគេរំពឹងថានឹងត្រូវដាក់ចេញនៅក្នុងឆមាសទីមួយនៃឆ្នាំក្រោយដើម្បីយកមូលនិធិក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ...
ម៉ៃ គុណមករា
http://bit.ly/2eDiC8e