ព័ត៌មាន
កម្ពុជាជាប់ចំណាត់ថ្នាក់ចុងក្រោយគេ នៅលើផ្នែកនីតិរដ្ឋ
ប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី ១១២ ក្នុងចំណោមប្រទេសទាំងអស់ចំនួន ១១៣ ដែលត្រូវបានធ្វើការស្ទាបស្ទង់នៅទូទាំងពិភពលោកគឺនៅបន្ទាប់ចុងក្រោយគេក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិកស្តីពីការយល់ដឹងផ្នែកនីតិរដ្ឋ។ នេះបើយោងតាមរបាយការណ៍មួយដែលបាន ...
Cristina Maza
http://bit.ly/2eml96M
២៥ ឆ្នាំបន្ទាប់ពីមានកិច្ចព្រមព្រៀងក្រុងប៉ារីសអំណាចនៅតែមូលក្នុងដៃបក្សប្រជាជន
ខណៈសង្គ្រាមផ្ទៃក្នុងបានរលាយបាត់បន្តិចម្តងៗនៅដើមខែធ្នូឆ្នាំ ១៩៨៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងព្រះបាទនរោត្តម សីហនុ បានជួបគ្នានៅក្នុងភូមិ Fe’re-en-Tardenois ដែលជាភូមិស្ងាត់មួយនៅភាគខាងជើងនៃប្រទេសបារាំង ...
Alex Willemyns and ម៉ិច ដារ៉ា
http://bit.ly/2emjle1
អាកាសយានដ្ឋានកម្ពុជា ៩ខែទទួលអ្នកដំណើរជាង៥លាននាក់
អាកាសយានដ្ឋានកម្ពុជាទទួលបានអ្នកដំណើរជាង៥លាននាក់និង ៥៣០០០ ជើងហោះហើរក្នុងរយៈពេលប្រាំបួនខែដើមឆ្នាំ២០១៦ ពោលគឺចំនួនអ្នកធ្វើដំណើរកើនឡើង ៦.២ភាគរយ និងចំនួនជើងហោះហើរកើនឡើង ២.៨ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ ...
ស៊ុំ ម៉ាណេត
http://bit.ly/2ezr8CT
ការនាំចេញកៅស៊ូនៅតែបន្តកើនឡើង
ការនាំចេញកៅស៊ូបានបន្តកើនឡើងនៅក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ បើទោះបីជាការធ្លាក់ចុះ និងភាពស្ងប់ស្ងាត់នៃតម្លៃនៃតម្រូវការសកលនៅតែបន្តនឹងក៏ដោយ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/31095/rubber-exports-keep-rising/
វិទ្យាស្ថានបើកទូលាយ ផ្តល់ព័ត៌មានអំពីសេវាការងារ
វិទ្យាស្ថានបើកទូលាយដែលជាអង្គការក្រៅរដ្ឋាភិបាលមួយបានចាប់ផ្តើមនូវសេវាអនឡាញថ្មីមួយសម្រាប់កម្មករកម្ពុជាដែលគ្មានជំនាញដើម្បីទប់ស្កាត់កុំឲ្យពួកគេធ្វើចំណាកស្រុកទៅធ្វើការនៅបរទេសជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ...
Andrew Nachemson
http://bit.ly/2eAjBb4
ការប្រើប្រាស់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចនៅតែទាប
បើទោះបីរបាយការណ៍ថ្មីមួយរបស់ធនាគារជាតិ (NBC) បានបង្ហាញថា ការចរាចរប្រាក់រៀលមានការកើនឡើងជាងមុនក្តី ក៏ទំហំនៃការប្រើប្រាស់ប្រាក់រៀលក្នុងសកម្មភាពជួញដូរនៅតែមានចំណែកតូចនៅឡើយធៀបនឹងការប្រើប្រាស់ប្រាក់ដុល្លារអាមេរិ ...
ហ៊ គឹមសាយ និង Kali Kotoski
http://bit.ly/2dEZjug
របាយការណ៍បង្ហាញថាបទឧក្រិដ្ឋព្រៃឈើកើនឡើងបីដង ប៉ុន្តែការផាកពិន័យធ្លាក់ចុះ
ការរានព្រៃខុសច្បាប់បានកើនឡើងបីដងនៃអត្រាកាលពីឆ្នាំមុន ប៉ុន្តែការផាកពិន័យសម្រាប់បទឧក្រិដ្ឋព្រៃឈើ និងសត្វព្រៃបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ នេះបើយោងតាមរបាយការណ៍ដែលបានចេញកាលពីសប្តាហ៍មុនដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង ...
ម៉ិច ដារ៉ា និង Jack Davies
http://www.phnompenhpost.com/national/forestry-crimes-triple-fines-down-report
សត្វសំពោធដែលនាំចេញទៅវៀតណាមត្រូវបានសង្គ្រោះ
ក្រុមមន្ត្រីគយបានរឹបអូសសត្វសំពោធនៅរស់ចំនួន ៣៥ ក្បាល ដែលមានទម្ងន់ប្រហែល ៨០ គីឡូក្រាម នៅក្នុងខេត្តកណ្តាល បន្ទាប់ពីអ្នករត់ពន្ធមួយក្រុមបានប្រុងនឹងដឹកជញ្ជូនសត្វទាំងនោះទៅកាន់ប្រទេសវៀតណាមតាមកាណូត នេះបើឱ្យដឹងពីក្រុម ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/31112/vietnam-bound-ferrets-rescued/
ENR ថា កសិករកម្ពុជាមិនបានប្រយោជន៍ពី EBA
ភ្នាក់ងារអង្ករជាតិរបស់ប្រទេសអ៊ីតាលី Ente Nazionale Risi (ENR) បានចាត់ទុកកិច្ចព្រមព្រៀងនាំចូលអង្កររបស់កម្ពុជាទៅសហភាពអឺរ៉ុបថាមិនបានផ្តល់ផលចំណេញដល់កសិករទេ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបាន ...
ស៊ន សារ៉ាត និង ចេង សុខហ័ង
http://bit.ly/2eoztxl
កំណើនប្រជាជនត្រូវការលំនៅឋានថ្មីជាង១លានទៀតនៅឆ្នាំ២០៣០
មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃម្សិលមិញ បានអំពាវនាវដល់ស្ថាប័ន ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធមកពីគ្រប់ភាគី ចូលរួមបន្ថែមទៀត ក្នុងការបង្កើននូវទីផ្សារលំនៅឋានសាធារណៈ សម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម និងប្រាក់ចំណូលទាប ខណៈដែលកម្ពុជា អាចត្រូវការលំនៅឋានថ្មីប្រមាណជាង ១ ...
ប៉ិច សុធារី
http://bit.ly/2dT8tAY
ផ្លូវក្នុងរាជធានីដែលត្រូវទឹកជន់លិចត្រូវបានបិទ
ផ្លូវធំមួយដែលទឹកហូរកាត់នៃខណ្ឌដង្កោ ត្រូវបានបិទជាបណ្តោះអាសន្ន ដោយសារតែស្ថានភាពទឹកជំនន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចេញដោយសាលារាជធានីភ្នំពេញកាលពីថ្ងៃពុធ។ ...
រស់ ចាន់វាសនា
http://www.khmertimeskh.com/news/31115/flooded-street-closed-in-capital/
ពលរដ្ឋជិត ១ម៉ឺននាក់ចេញធ្វើការក្រៅប្រទេសក្នុងមួយខែៗ
ប្រជាពលរដ្ឋខ្មែរប្រហែល១ម៉ឺននាក់បានចេញពីប្រទេសរបស់ខ្លួនដើម្បីរកការងារធ្វើនៅក្រៅប្រទេសក្នុងមួយខែៗ តាមរយៈក្រសួងការងារ និងក្រុមហ៊ុនឯកជនប៉ុន្តែអង្គការសង្គមស៊ីវិលមិនសាទរចំពោះចំនួនដ៏ច្រើននៃពលករខ្មែរ ទៅរកការងារធ្វើ ...
មុំ គន្ធា
http://bit.ly/2e60Mcn
ចំណូលពន្ធបានពីកាស៊ីណូក្នុងរយៈពេល ៩ខែ មានចំនួន ៣៧.៤ លានដុល្លារ
ចំណូលពន្ធបានពីកាស៊ីណូនៅកម្ពុជាដែលបានចុះបញ្ជីចំនួន ៦៩ បានកើនដល់ ៣៧.៤ លានដុល្លារ សម្រាប់រយៈពេល ៩ខែដំបូងក្នុងឆ្នាំនេះ ដែលចំនួននេះកើនបាន ៣៥.៥ ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោង ...
ភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/casinos-pay-374m-tax-during-first-9-months
EIU: ពាណិជ្ជកម្មខុសច្បាប់នៅកម្ពុជាខ្ពស់
កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសអាក្រក់បំផុតទី ៣ ខាងពាណិជ្ជកម្មខុសច្បាប់ក្នុងចំណោមប្រទេស ១៧ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមសន្ទស្សន៍ចេញផ្សាយដោយ Economist Intelligence Unit (EIU) កាលពីសប្ដាហ៍មុនដែលវិភាគពីសមត្ថភាពរបស់រដ្ឋាភិបាល ...
Kali Kotoski and ហ៊ គឹមសាយ
http://bit.ly/2enGvyu
ប្រទេសកម្ពុជា និងចិននឹងចុះកិច្ចព្រមព្រៀងស្តីពីពន្ធត្រួតគ្នាឆាប់ៗ
ប្រទេសកម្ពុជាឆាប់ៗនេះនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពន្ធដ៏ទូលំទូលាយជាមួយប្រទេសចិនដែលនឹងការពារក្រុមហ៊ុនពីការបង់ពន្ធពីរដង។ នេះបើតាមមន្ត្រីពន្ធដារ។ ...
Kali Kotoski
http://bit.ly/2eTLTwe
ប្រជាពលរដ្ឋច្រើនគ្រួសារទៀតត្រូវបានជម្លៀសទៅទីទួលសុត្ថិភាព បន្ទាប់ពីការជន់លិចនៅតែបន្ត
ទឹកជំនន់បានធ្វើឱ្យប្រជាពលរដ្ឋចំនួន៧៤គ្រួសារទៀតជម្លៀសចេញពីផ្ទះសំបែងរបស់ខ្លួននៅជាយរាជធានីភ្នំពេញ ក្នុងខណ្ឌដង្កោ កាលពីម្សិលមិញនៅពេលកម្រិតទឹកបន្តកើនឡើង នេះបើយោងតាមការឱ្យដឹងពីលោក ណុប ពុទ្ធា ប្រធានរដ្ឋបាលសាលាខណ្ឌ។ ការជន់លិចនេះបានចាប់ផ្ដើមកាលពីយប់ថ្ងៃអាទិត្យ នៅពេលទំនប់មួយក្នុងខេត្តកំពង់ស្ពឺ បានបាក់បន្ទាប់ពីភ្លៀងធ្លាក់រាប់សប្ដាហ៍។ ...
ឆន ភារុណ
http://www.cambodiadailykhmer.com/34933
ប្រជាជនមូលដ្ឋានអំពាវនាវឲ្យរដ្ឋាភិបាល និងវិនិយោគិន នៅតំបន់ជាយក្រុងត្រូវគិតគូរអំពីផ្លូវថ្នល់ និងផ្លូវទឹក
ខណៈពេលដែលមានទឹកជំនន់កំពុងគំរាមកំហែងនៅតាមបណ្តាខេត្តនានា និងជាពិសេសនៅជាយរាជធានីភ្នំពេញ ប្រជាជននៅតាមមូលដ្ឋានជាច្រើនបានអំពាវនាវឲ្យរដ្ឋាភិបាល គួរពិនិត្យរាល់គម្រោងសាងសង់បុរី រោងចក្រ ឬគម្រោងផ្សេងៗ នៅតាមជាយទីក្រុងនេះគួរមានប្រព័ន្ធផ្លូវទឹក និងផ្លូវឲ្យ ...
មឿន ញាណ
http://bit.ly/2enCA4K
Rhona Smith បញ្ចប់ទស្សនកិច្ចនៅកម្ពុជា ដោយការព្រួយបារម្ភផ្នែកសិទ្ធមនុស្ស និងប្រព័ន្ធយុត្តិធម៌
ក្នុងដំណើរត្រឡប់មកកាន់ប្រទេសកម្ពុជា នៅក្នុងបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ លើកទីបីរបស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្មីត (Rhona Smith) បានចេញនូវការពិនិត្យនៃស្ថានភាពសិទ្ធិមនុស្សយ៉ាងខ្លាំងក្លានៅកម្ពុជា ដោយបានលើក ...
Safiya Charles
http://bit.ly/2eTApsl
រដ្ឋាភិបាល និងសង្គមស៊ីវិលជំរុញដោះស្រាយលំនៅឋានជូនប្រជាពលរដ្ឋក្រីក្រ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គការលំនៅឋានមនុស្សជាតិកម្ពុជា កាលពីថ្ងៃម្សិលមិញ បានចុះអនុស្សរណៈនៃការយោគយល់ (MOU) គាំទ្រគោលនយោបាយជាតិស្ដីពីលំនៅឋាននៅកម្ពុជា ដើម្បីដោះស្រាយលំនៅឋានជូនប្រជាពលរដ្ឋក្រីក្រ សម្រាប់ការរស់នៅប្រកបដោយសុវត្ថិភាព សុខុមាលភាព និងសេចក្តីថ្លៃថ្នូរ។ ការចុះ MOU នេះ សំដៅគាំទ្រការអនុវត្តគោល ...
ប៉ិច សុធារី
http://bit.ly/2ekjJIA
គ.ជ.ប. បដិសេធសំណើគណបក្សសង្គ្រោះជាតិ រឿងឲ្យពលករខ្មែរចុះឈ្មោះបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)បានបដិសេធចំពោះសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលសុំអន្តរាគមន៍ដើម្បីឲ្យពលករខ្មែរ ដែលធ្វើការងារនៅប្រទេសថៃ បានចុះឈ្មោះបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត ដែលស្ថិតនៅក្នុងឃុំ-សង្កាត់ តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ដោយសារតែខុសនីតិវិធីច្បាប់ ...
ម៉ៃ ទិត្យថារ៉ា
http://bit.ly/2drCV3P
បណ្តាប្រទេសតំបន់មេគង្គនឹងធ្វើឱ្យគំលាតនៃការអភិវឌ្ឍកាន់តែកៀកជិតគ្នា
គណៈប្រតិភូមកពីប្រទេសចំនួនប្រាំក្នុងតំបន់ទន្លេមេគង្គក្រោមបានជួបជុំគ្នាជាមួយនឹងក្រុមមន្ត្រីមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក និងអឺរ៉ុប កាលពីថ្ងៃម្សិលមិញ ដើម្បីប្រជុំគ្នានៅក្នុងគម្រោងស្តីពីគំនិតផ្តួចផ្តើមនៅតំបន់ទន្លេមេគង្គ (LMI) លើក ...
Safiya Charles
http://www.khmertimeskh.com/news/31043/mekong-states-to-close-the-development-gap/
ថវិកាសម្រាប់ឆ្នាំ ២០១៧ នឹងកើនដល់ ៥ ពាន់លានដុល្លារ
រដ្ឋាភិបាលគ្រោងនឹងបង្កើនថវិកាជាតិឆ្នាំ ២០១៧ឱ្យបាន ១៥.៧ ភាគរយ ស្មើនឹងជាង ៥ ពាន់លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងការចំនាយរបស់រដ្ឋាភិបាលដែលកើនឡើងក្នុងឆ្នាំនេះ ដែលមានចំនួនជាង ៤.៣ ពាន់លានដុល្លារ នេះបើតាមប្រភព័ត៌មានមួយពី ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/31046/budget-for-2017-to-increase--by--5-bil/
រដ្ឋាភិបាលពង្រឹងអភិបាលកិច្ចវិស័យធនធានរ៉ែ
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អអភិបាលកិច្ចក្នុងឧស្សាហកម្មរ៉ែនៅកម្ពុជា ដោយផ្ដោតលើការបង្កើនប្រាក់ចំណូលក្នុងជំនាន់រាជរដ្ឋាភិបាលបានអនុម័តនូវអនុក្រឹត្យមួយដែលមានចំនួន១១មាត្រាទាក់ទងនឹងលិខិតអនុញ្ញាតឲ្យនាំចេញសម្រាប់ធនធានរ៉ែ។ អនុក្រឹត្យដែល ...
ម៉ៃ គុណមករា
http://bit.ly/2eHRfv5
ក្រសួងយុត្តិធម៌ ស្រាវជ្រាវករណីដែលចោទថា កម្ពុជាមានសេវាស៊ីឈ្នួលពរពោះជំនួស
ក្រសួងយុត្តិធម៌កំពុងស្រាវជ្រាវលើករណីដែលមានការចោទថាប្រទេសកម្ពុជាកំពុងតែមានសេវាស៊ីឈ្នួលពរពោះជំនួស ដែលមានការផ្សព្វផ្សាយ និងពាក្យចចាមអារ៉ាមលើករណីនេះ។ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងកាលពីថ្ងៃពុធ ម្សិលមិញនេះនៅក្នុងសិក្ខាសាលា ...
មុំ គន្ធា
http://bit.ly/2doWWNt