ព័ត៌មាន​

អ្នក​​ចំណាក​ស្រុកប្រឈម​​​បាត់បង់​សិទ្ធិ​បោះឆ្នោត

ក្រុម​អង្គការ​សង្គម​ស៊ីវិលបាន​រក​ឃើញ​ថាយុវជន​ជាង​ពាក់​កណ្តាល​នៃ​ប្រទេស​កម្ពុជាដែល​មួយ​ចំនួន​កំពុង​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស កំពុង​ប្រឈម​នឹង​ការ​បាត់បង់​សិទ្ធិ​បោះឆ្នោត ដោយសារ​កង្វះ​ព័ត៌មាន មិន​មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​ចុះ​ឈ្មោះ​នៅ​ទីតាំង​ផ្សេង​ពី​លំនៅឋាន និង​បរិយាកាស​នយោបាយ ...

ប៉ិច សុធារី
http://bit.ly/2e186FJ

រដ្ឋាភិបាល​អនុម័ត​គម្រោង​ទេសចរណ៍ ​$២៣ ​ពាន់​លាន

​រដ្ឋាភិបាល​កម្ពុជា​បាន​យល់​ព្រម​លើ​គម្រោង​អភិវឌ្ឍន៍​តបន់​ទេសចរណ៍​ថ្មី​នៅ​ខេត្ត​កំពត​តម្លៃ​ជាង​២៣​ពាន់​លាន​ដុល្លារ​របស់​ក្រុម​ហ៊ុន ​Pallas Brilliant​។ ​នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃ ...

ចេង សុខហ័ង
http://bit.ly/2dXIB98

ក្រសួង​ឲ្យ​ពលរដ្ឋ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ទឹកជំនន់​ដោយសារ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ទៀត

ចាប់ពី​ថ្ងៃ​សុក្រ​នេះ​រហូត​ដល់​ថ្ងៃ​ចន្ទ​សបា្ត​ហ៍​ក្រោយ​ភ្លៀង​នឹង​បន្ត​ធ្លាក់​ចុះ​ខ្លាំង​ទូ​ទាំង​ប្រទេស​ដែល​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹកជំនន់​។​ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង ...

មុំ គន្ធា
http://bit.ly/2dAmSC0

ផ្ទះ​ជាង ៨០០ ខ្នង​នៅ​ស្វាយរៀង​ត្រូវ​ទឹក​ជន់លិច

ផ្ទះ​ពលរដ្ឋ​ប្រមាណ​ជាង​ ៨០០ ​ខ្នង​នៅ​ទូទាំង​ខេត្ត​ស្វាយរៀង​ត្រូវ​បាន​ទឹកភ្លៀង​ជន់​លិច​ហើយ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​មួយ​ចំនួន​ក្នុង​ខេត្ត​នេះ​ក៏​ទទួល​រង​ការ​ខូចខាត​ខណៈ​អ្នក​នៅ​ជាប់​ស្ទឹងព្រែក​ត្នោត​ជាយ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន។​ នេះ ...

ឃុត សុភចរិយា
http://bit.ly/2dYXf18

មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​​​ ស៊ី ជីន​ភីង​ ទំនាក់ទំនង​ជាមួយ​ចិនឈាន​​​ដល់​​​កម្រិត​​​មិនធ្លាប់​​​មាន

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ទំនាក់ទំនង​កម្ពុជា​ជាមួយ​ប្រទេស​ចិន​តែងតែ​រឹង​មាំ​ជា​និច្ច​ ខណៈ​ដែល​អាជ្ញាធរ​បាន​ត្រៀមខ្លួន​សម្រាប់​ដំណើរ​អញ្ជើញ​មក​ដល់​របស់​លោក​ ស៊ី​ ជី​ន​ភីង​ ប្រធានាធិបតី​ចិន​នៅ​ថ្ងៃ​ នេះ​ដោយ​មានការ​ដាក់​កម្លាំង​សន្តិសុខ​ប្រហែល​៧.០០០ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/34815

សមត្ថកិច្ច​ចាប់​សាច់​សត្វព្រៃ​ ៣០ ​គីឡូ

សាច់​សត្វ​ព្រៃ​ជាង ៣០ ​គីឡូក្រាម​ត្រូវ​បាន​ក្រុម​បង្ក្រាប​ចល័ត​ចាប់​រឹបអូស​នៅ​ក្នុង​ផ្សារ​ស្ទឹងត្រែង​កាលពី​ម្សិលមិញ​ប៉ុន្តែ​អ្នក​លក់​មិន​ត្រូវ​បាន​រកឃើញ​នោះ​ទេ។ ក្រុម​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត​ដែល​គាំទ្រ​ថវិកា​ និង​បច្ចេកទេស​ដោយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​បាន​ឆ្មក់​ចូល​ផ្សារ​ស្ទឹងត្រែង ...

ផាក់ ស៊ាងលី
http://bit.ly/2e2PmF6

លោក​ ស៊ី ជីនភីង ​ប្រធានាធិបតី​ចិន​មក​ដល់​ភ្នំពេញ​នា​ព្រឹក​នេះ

កងកម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​ ៧០០០ នាក់​បាន​រៀបចំ​រក្សា​សន្តិសុខ សុវត្ថិភាព​រួច​ជា​ស្រេច​​​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​លោក​ ស៊ី ជីនភីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចាត់​ទុក​ជា​មិត្តភក្តិ​ពិតប្រាកដ​ដែល​មាន​ភាព​ស្មោះត្រង់​នឹង​គ្នា​ទៅ​វិញ​ទៅ ...

វង្ស សុខេង
http://bit.ly/2dY3PTl

កំពង់ផែ​ភ្នំពេញ​បង្កើត​កន្លែង​ជួសជុល​កុងតឺន័រ​ផ្ទាល់

កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ​ (​PPAP) ដែល​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​​នៅ​ផ្សា​មូលបត្រ​កម្ពុជា​​បាន​ប្រកាស​​​កាលពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​បាន​ធ្វើ​ដៃគូ​ជាមួយ​​ក្រុមហ៊ុន វៀត ​សាក់ ​ផត​ សឺវីស (ខេមបូឌា) ​ខូអិលធីឌី របស់​ប្រទេស​វៀតណាម​​ដើម្បី​បង្កើត​កន្លែង​ដើម្បី​ផ្ដល់​សេវាកម្ម​ថែទាំ​ និង ...

ហ៊ គឹមសាយ
http://bit.ly/2dTO0hn

រដ្ឋាភិបាល​ទុក​ពេលពីរ​​​​​​សប្តាហ៍​​​​​ឱ្យ​​​ជនស្វែង​រក​សិទ្ធិ​ជ្រកកោន​​វៀត​ណាម​​ចាក​​​​​​ចេញពី​កម្ពុជា

រយៈពេល​ជិត​២​ឆ្នាំ​ចាប់តាំងពី​ការ​កើនឡើង​លើក​ចុង​ក្រោយ​នៃ​ជន​ស្វែងរក​សិទ្ធិ​ជ្រកកោន​ម៉ុង​តា​ញ៉ា​ ​ចាប់​ផើ្ដ​ម​ឆ្លង​ដែន​ចូល​មក​ក្នុង​ខេត្តរតនគិរី​ ដោយ​អះអាង​ថា​រត់គេច​ពី​ការ​ធ្វើទុក្ខបុកម្នេញ​នៅ​ប្រទេស​វៀតណាម​ មន្ត្រី​អន្តោប្រវេសន៍​មួយ​រូប​បាន​លើក​ឡើង ...

អូន ភាព និង ហ្ចច រ៉ាយត៍
http://www.cambodiadailykhmer.com/34810

ម្រេច​កំពត​ ទទួល​ការ​គាំទ្រ​ខ្លាំង​ទាំង​ទីផ្សារ​ក្នុង​ស្រុក ​និង​អន្តរជាតិ​

ម្រេច​កំពត​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ទាំង​តម្លៃនិង​ទីផ្សារ​ទាំង​ក្នុង​ស្រុក ​និង​អន្តរជាតិ បន្ទាប់​ពី​សហគមន៍​អឺរ៉ុបទទួល​ស្គាល់​ថា​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​តែ​មួយ​គត់​កាល​ពី​ខែ​កុម្ភៈឆ្នាំ​២០១៦និង​ក្លាយ​ជា​ផលិតផល​កម្ពុជា​ដំបូង​គេ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ ...

សុខ ចាន់
http://bit.ly/2dxtRvo

ក្រសួង និង​ក្រុមហ៊ុន​ចិន​ពិភាក្សា​ពី​ការ​វិនិយោគ​​ការ​កែច្នៃ​អង្ករ

​​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ និង​ក្រុមហ៊ុន​ចិន​ Jilin Province Investment Group Co. Ltd មកពី​ខេត្ត​ជីលីន​កំពុង​ពិភាក្សា​ពី​ការ​​វិនិយោគ​លើ​​ហេដ្ឋរចនាសម្ព័ន្ធ​​កែច្នៃ​អង្ករ​នៅ​​កម្ពុជា​។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ម្សិលមិញ​។ ...

ភ្នំំពេញ ប៉ុស្តិ៍
http://bit.ly/2dLeFhf

ក្រុមហ៊ុន​ ម៉ុង ឫទ្ធី កំពុង​ចរចា​ដំឡើង​ឡ​សម្ងួត​ស្វាយ សម្រាប់​នាំចេញ

ក្រុមហ៊ុន​ ម៉ុង​ ឫ​ទ្ធី​ ដែល​ជា​ក្រុមហ៊ុន​ផ្លូវការ​តែ​មួយ​ក្នុង​ការ​នាំ​ចេញ​ស្វាយ​ទៅ​ក្រៅប្រទេស​ កំពុង​នាំ​ចូល​ម៉ាស៊ីន​ ជា​ប្រភេទ​ឡ​ស​ម្ងួ​ត​ ផ្លែស្វាយ​ស្រស់​ មក​ដំឡើង​នៅ​ក្នុង​ប្រទេស​ក្នុង​គោលបំណង​នាំ​ចេញ​ស្វាយ​តាម​ស្តង់ដារ​អនាម័យ​ទៅ​ផ្គត់ផ្គង់​ទីផ្សារ ...

ជា វណ្ណៈ
http://bit.ly/2daQBFk

គ.ជ.ប. នឹង​ស្នើ​ទៅ​ក្រសួង​ពីរ​ទាក់ទង​​នឹង​ការ​ចល័ត​ទ័ព

លោករ៉ុងឈុនសមាជិក​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត(គ.ជ.ប.)បាន​ថ្លែង​ថា គ.ជ.ប.គ្រោង​នឹង​ដាក់​លិខិត​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃនិង​ក្រសួង​ការពារ​ជាតិកុំ​ឲ្យ​មាន​ការ​ចល័ត​កងទ័ព​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោតនៅ​ទូទាំង​ប្រទេស​ដោយ​អញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​នៅ​ក្នុង​ឃុំ​ដែល​នៅ​ជិត​បន្ទាយ​របស់​ខ្លួន​ដើម្បី កុំ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/2dlNbOA

របាយការណ៍​​​​​៖ ធនា​គារ​​ពិភព​លោក​​​​​ជា​អ្នក​​ផ្ដល់​​ហិរញ្ញ​វត្ថុ​​ដល់​​​​​ទំនប់​​​វារីអគ្គិសនី​ចម្រូង​ចម្រាស

ធនាគារពិភពលោកកំពុងប្រើប្រាស់ស្ថាប័នអន្តរការីដែលគ្មានការគ្រប់គ្រងត្រឹមត្រូវនានាឲ្យជួយផ្ដល់ហិរញ្ញវត្ថុដល់គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ និងគម្រោងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ដោយបណ្ដេញ ឬគំរាមបណ្ដេញប្រជាពលរដ្ឋរាប់ពាន់គ្រួសារចេញ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលហៅការអនុវត្តនេះបែបថាជាការអនុវត្ត “ដ៏អាក្រក់”។ ...

ហ្សមប៊រ ភីធឺរ៍
http://www.cambodiadailykhmer.com/34734

គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ទទួល​សម្ភារ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​ប្រកាស​ព័ត៌មាន​លម្អិត​នៃ​ការ​ទទួល​បាន​កញ្ចប់​ជំនួយ​ពី​ប្រទេស​ចិន​ ដែល​ជំនួយ​នេះ​ត្រូវ​បាន​ផ្តល់​ដើម្បី​គាំទ្រ​ដល់​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​ និង​ ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា ...

វង្ស សុខេង
http://www.phnompenhpost.com/national/nec-receives-heaps-hardware-china

ពាណិជ្ជកម្ម​ព្រុយ​​​​ត្រី​​​ឆ្លាម​​​​​​​​នៅ​តែ​កើត​មាន​​​នៅ​​​​​​ក្នុង​​​​​​ប្រទេស​​​កម្ពុជា​​​ ទោះបី​ជា​​​មានបម្រាម

ក្នុងឋានៈជាហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិដើម្បីការពារប្រភេទសត្វជិតផុតពូជ ប្រទេសកម្ពុជាបានប្រកាសចាត់ទុកការលក់ព្រុយត្រីឆ្លាមថាខុសច្បាប់ទាំងស្រុង។ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្ដែង ការលក់ព្រុយឆ្លាមធ្វើឡើងដោយបើកចំហ និងដោយគ្មានការរំខានពីសមត្ថកិច្ច។ ...

Aisha Down
http://www.cambodiadailykhmer.com/34787

Axiata ពិចារណា​លក់​ភាគហ៊ុន​ស្មាត​នៅ​កម្ពុជា

​Axiata ​Group ដែល​​ជា​​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​​ទូរស័ព្ទ​ចល័ត​ ស្មាត នៅ​ប្រទេស​កម្ពុជា​កំពុង​ពិចារណា​លក់​​ភាគហ៊ុន​​ ៤១,៥ ​ភាគរយ​​​របស់​ខ្លួន​នៅ​​​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​​បង្កើន​ដើមទុន​​ក្នុង​ការ​ឆ្លើយតប​បន្ថែម​ទៀត​ដល់ ...

Cam McGrath
http://bit.ly/2dIeWBp

សេវា​ឈៀក​រថយន្ត​ចល័ត ​ចាប់ផ្ដើម​ដំណើរការ

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​កាលពី​ម្សិលមិញ​បាន​ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីន​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ចល័ត​មួយ​គ្រឿង​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មួយ​ចំនួន​ដែល​គ្មាន​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ក្នុង​ខេត្ត​របស់​ខ្លួន​​ខណៈ​ដែល​បច្ចុប្បន្ន​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​នេះ​ ...

ទូច សុខា
http://bit.ly/2dW9Hyl

កូរ៉េផ្ដល់អគារហ្វឹកហ្វឺនអាកាសចរណ៍សីុវិល

បន្ទាប់​ពី​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រយៈពេល​ ៣​ ឆ្នាំ​ កន្លះ​មក​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្ដរជាតិ​កូរ៉េ​ (KOICA)​ប្រចាំ​នៅ​កម្ពុជា​ បាន​ប្រគល់​អគារ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាស​ចរ​ស៊ី​វិល​ ​ដែល​មាន​តម្លៃ​១០.១​លាន​ដុល្លារ​អា​មេ​រិ​ក​ ជូន​ដល់​រដ្ឋាភិបាល​កាលពី ...

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/30685/korea-hands-over-aviation-center/

សហគ្រាស​ធុន​តូច ​និង​មធ្យមនឹង​លក់​ផលិតផល​ក្នុង​ស្រុកគ្រប់ខេត្ត ឆ្នាំ​ក្រោយ

សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា​នឹង​ចាប់​ផ្តើម​យុទ្ធនាការ​លក់​ផលិតផល​ខ្មែរ​នៅ​ទូទាំង​ ២៥​ខេត្ត រាជធានី​នៅ​ដើម​ឆ្នាំ​ក្រោយ ដើម្បី​លើក​កម្ពស់​ផលិតផល​ក្នុង​ស្រុក​នឹង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​បរទេស។ នេះ​បើ​យោង​តាម​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច ​និង ...

សុខ ចាន់
http://bit.ly/2d6hdHB

កម្ពុជា​ត្រូវការ​​បុគ្គលិក​ជំនាញ​​ក្នុង​វិស័យ​ទេសចរណ៍​​ ២០ ម៉ឺន​​នាក់

​វិស័យ​ទេសចរណ៍​​កម្ពុជា​ត្រូវ​ការ​បុគ្គលិក​ដែល​មាន​​វិជ្ជាជីវៈ​បន្ថែម​ចំនួន ២០ ​ម៉ឺន​​​នាក់​សម្រាប់​វិស័យ​នេះ​ទាំង​មូល​ត្រឹម​ឆ្នាំ​ ២០២០ ដើម្បី​ឆ្លើយតប​នឹង​កំណើន​ភ្ញៀវទេសចរ​បរទេស​ ៧​ លាន​នាក់​ទៅ​តាម​ទិសដៅ​កំណត់​។ នេះ​បើ​យោង​​តាម​មន្ដ្រី​មកពី ...

ចេង សុខហ័ង
http://bit.ly/2dv1RZ5

អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​ព្រួយ​បារម្ភ​ពី​ការ​កកស្ទះ​ចំនួន​អ្នក​ទោស​ក្នុង​ពន្ធនាគារ​

អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិកាល​ពី​ថ្ងៃ​ម្សិលមិញបាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ពី​ការ​កកស្ទះ​ចំនួន​អ្នក​ទោស​ក្នុង​ពន្ធនាគារ​កម្ពុជា នា​ពេល​បច្ចុប្បន្ន ស្រប​ពេល​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​មុន​សវនាការ​មាន​ចំនួន​ច្រើន​លើសលប់ និង​បាន​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់ ...

ប៉ិច សុធារី
http://bit.ly/2dI0J7A

កម្ពុជា​ និង​ម៉ាឡេស៊ី​ចង់​ឲ្យ​ពន្លឿន​ដំណើរការ​បញ្ជូន​ពលករ​ខ្មែរ

ក្រសួង​ការងារ​កម្ពុជា​ និង​ម៉ាឡេស៊ី​បាន​ជំរុញ​ក្រុម​ការងារ​បច្ចេកទេស​​ឲ្យ​ពន្លឿន​ការងារ​ដើម្បី​អនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា​​ MoU ​ដែល​បាន​ចុះ​ហត្ថលេខា​កន្លង​មក​ក្នុង​ការ​ការពារ​ពលករ​ខ្មែរ​ ខណៈ​ដែល​ម៉ាឡេស៊ី​ប្រកាស​ប្រាប់​កម្ពុជា​ថា​ភាគី​ម៉ាឡេស៊ី​​ត្រូវ​ការ​ជ្រើសរើស ...

សែន ដាវីត
http://bit.ly/2dUzTHA

ប្រេសិត​សិទ្ធិមនុស្សស្ម័គ្រ​​​ចិត្ត​​​ជួយ​​​ទាក់​​​ទង​​​ច្បាប់​​​​ស្តីពី​​ការ​ពពោះ​ជំនួស

អ្នកនាំពាក្យក្រសួងម្នាក់បានមានប្រសាសន៍ថា កាលពីម្សិលមិញ លោកស្រី រ៉ូណា ស្មីត ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលមកបំពេញទស្សនកិច្ចស្ម័គ្រចិត្តជួយដល់ប្រទេសកម្ពុជាក្នុងការព្រាងសេចក្តីព្រាងច្បាប់លើកដំបូងរបស់ខ្លួនស្តីពីការពពោះជំនួស។ អ្នកធ្វើរបាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជារូបនេះ ដែលបានមកដល់កាលពីថ្ងៃច័ន្ទសម្រាប់ដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនោះ បានជួបជាមួយលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បីពិភាក្សាពីបញ្ហាមួយចំនួន ដូចជាស្វែងរកជម្រើសចំពោះការឃុំខ្លួនមុនការជំនុំជម្រះ ការធ្វើឱ្យតុលាការកាន់តែឯករាជ្យ និងការដាក់ទោសទណ្ឌដល់អ្នកដែលប្រើអំពើហិង្សាលើស្ត្រី និងកុមារជាដើមដែល ភាគីទាំងពីរបានលើកឡើងនៅពេលក្រោយ។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/34783

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

9XDMF
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!