ព័ត៌មាន​

ការ​ប៉ានស្មាន​ទៅ​កាន់​វិស័យ​ស្រូវ​អង្ក​រថា​នឹង​មានការ​ធ្លាក់​ចុះ​

រង្វាយតម្លៃរបស់ក្រុមហ៊ុនមួយដែលបានធ្វើការប៉ានស្មានដ៏គួរឱ្យព្រួយបារម្ភទៅលើវិស័យស្រូវអង្កររបស់កម្ពុជា ដែលជាវិស័យត្រូវបានឱ្យតម្លៃក្នុងការធ្វើឱ្យប្រជាកសិករកម្ពុជាជាច្រើនលាននាក់ចាកផុតពីភាពក្រីក្រ និងសាកសមចំពោះកម្លាំងពលកម្មកសិករក្នុងស្រុកនោះ កំពុងស្ថិតនៅក្នុងឱនភាព។ ...

Cam McGrath និង ចេង សុខហុង
http://www.phnompenhpost.com/business/gloomy-forecast-cambodias-rice-sector

ប្រជាជន​ចិន​ រាប់​រយ​លាន​នាក់​ចាត់​ទុក ​លោក ហ៊ុន សែន ជា​មិត្ត​ពិត​ប្រាកដ​

លោកស្រីឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងកាលពីម្សិលមិញថាថ្នាក់ដឹកនាំរបស់ប្រទេសចិននិងប្រជាជនចិនជាច្រើនលាននាក់កោតសរសើរចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនពាក់ព័ន្ធនឹងជំហររបស់កម្ពុជា ក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2aA2MGP

លោក ហោ ណាំហុង៖ ជំនួយចិនជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍ

កាលពីថ្ងៃចន្ទ ឧបនាយករដ្ឋមន្ត្រីលោក ហោ ណាំហុងបាននិយាយថា ការអភិវឌ្ឍរបស់កម្ពុជា មិនអាចផ្តាច់ចេញពីជំនួយរបស់ប្រទេសចិននោះទេ ខណៈពេលដែលលោកចូលរួមជាមួយមន្ត្រីទាំងពីភាគីក្នងការសរសើរលើទំនាក់ទំនងរវាងប្រទេសទាំងពីរដែលកាន់តែស៊ីជម្រៅជាងមុនទៅលើគោលជំហរស្រដៀងគ្នាអំពីបញ្ហាសមុទ្រចិនខាងត្បូង។ ...

Ben Paviour
https://www.cambodiadaily.com/news/chinese-money-instrumental-to-progress-hor-namhong-says-116208/

កូរ៉េ​សន្យា​ផ្តល់​សម្ភារៈ​យោធា​មួយ​ចំនួន​ដល់​កងទ័ព​កម្ពុជា ​បន្ថែម​ទៀត

កងទ័ពនៃសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង)បានសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ទៀត ហើយមិនតែប៉ុណ្ណោះកូរ៉េ ក៏បានសន្យាថា នឹងផ្តល់សម្ភារៈយោធាមួយចំនួនដល់កម្ពុជា បន្ថែមទៀតផងដែរ ខណៈកាលពីកន្លងទៅប្រទេសនេះបានផ្តល់ជានាវាប្រដេញចំនួនបីគ្រឿងដល់កងទ័ពជើងទឹកកម្ពុជា នោះ។ ...

បាន សុខរិទ្ធ
http://bit.ly/2ayIsVZ

ការដឹកទំនិញនៅព្រះសីហនុកើនឡើង

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែដែលជាកន្លែងផ្ទុកកុងតានឺរតំបន់សមុទ្រធំជាងគេបង្អស់របស់កម្ពុជា បានរាយការណ៍ថា ការដឹកជញ្ជូនទំនិញតាមកាប៉ាល់មានការកើនឡើង ៦ភាគរយនៅក្នុងរយៈពេលឆមាសដំបូងឆ្នាំនេះ ខណៈដែលដែលចំណុះកើនដល់ ១០ភាគរយនៅក្នុងរយៈដូចគ្នានេះ។ ...

ជា វណ្ណៈ
http://www.khmertimeskh.com/news/27958/sihanoukville-cargo-rises/

ក្រុមហ៊ុន ទ្រីភាព ​ងាក​ទៅ​វិនិយោគ​លើ​អាជីវកម្ម​ប្រេង

ឧកញ៉ា ទ្រី ភាព ដែលពីមុនត្រូវបានគេចោទថាធ្វើជំនួញឈើខុសច្បាប់ក្នុងទ្រង់ទ្រាយធំនៅក្នុងតំបន់ព្រៃការពារ និងរកបានប្រាក់រាប់លានពីធនធានធម្មជាតិរបស់ប្រទេសកម្ពុជាបានវិនិយោគលើអាជីវកម្មថ្មីទៀតលើការផ្គត់ផ្គង់ប្រេងនៅកម្ពុជា។ ...

Kali Kotoski
http://bit.ly/2arsETU

កម្ពុជា​ ស្នើ​ឲ្យ​ក្រុមហ៊ុន​ចម្ការ​​ចេក​ចិន​ចូល​មក​កម្ពុជា

លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានជំរុញឲ្យក្រុមហ៊ុនដំណាំចេករបស់ចិនមកវិនិយោគលើការដាំដុះដំណាំចេកនៅកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោក។ ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://bit.ly/2awueou

ចិន និង​កម្ពុជា ពិភាក្សា​ការ​សង់​​អាកាស​យានដ្ឋាន ​ផ្លូវ​ដែក​ កសិកម្ម

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន លោក Gao Huchengនឹងធ្វើការពិភាក្សាអំពីការសាងសង់ផ្លូវរថភ្លើងការសាងសង់អាកាសយានដ្ឋានផ្លូវថ្នល់ និងវិស័យកសិកម្ម ជាមួយប្រទេសកម្ពុជា។ ...

វ៉ែន រដ្ឋាវង្ស
http://bit.ly/2aLSWWA

អំបិល​ខេត្ត​កំពត កែប អាច​​ផ្គត់ផ្គង់​ទីផ្សារ តែ​បារម្ភ​អំបិល​នាំចូល​តម្លៃ​ទាប

ទិន្នផលអំបិលខេត្តកំពតនិងកែបអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកទាំងមូលបាននិងក៏កំពុងសម្លឹងមើលពីលទ្ធភាពធ្វើការនាំចេញទៅផ្គត់ផ្គង់ទីផ្សារក្រៅប្រទេសតែអ្នកជំនាញក្នុងវិស័យនេះបារម្ភពីការហូរចូលអំបិលតម្លៃទាបពីប្រទេសជិតខាងប៉ះពាល់ដល់ផលិតកម្មអំបិលក្នុងស្រុក។ ...

ជា វណ្ណៈ
http://bit.ly/2ahQFxd

រដ្ឋាភិបាល​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ

បន្ទាប់ពីរយៈពេលប្រាំបីឆ្នាំក្នុងការរៀបចំចងក្រង កាលពីម្សិលមិញ ក្រសួងកសិកម្មបានផ្សព្វផ្សាយច្បាប់ជាលើកដំបូងរបស់ប្រទេសកម្ពុជាស្តីពីការគ្រប់គ្រងគុណភាពនៃផលិតផលសាច់ក្នុងស្រុកនិងនាំចូល ហើយនិងបសុសត្វ។ ...

អូន ភាព និង ជេនណែល រ៉េតខា​
http://www.cambodiadailykhmer.com/33374

ធនាគារ​ជាតិ​ និង​ក្រសួង​អប់រំ បញ្ចូល​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​កម្មវិធី​សិក្សា

ធនាគារជាតិនៃកម្ពុជា(NBC)បានសហការជាមួយក្រសួងអប់រំយុវជននិងកីឡាក្នុងការដាក់បញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីអប់រំដើម្បីផ្សព្វផ្សាយនិងបំពាក់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សិស្សសាលាចាប់ពីកម្រិតថ្នាក់បឋមសិក្សា ទៅមធ្យមសិក្សា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា។ ...

សុខ ចាន់
http://bit.ly/2aMnGXT

កម្ពុជា​រៀបចំ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​វ័យ​ចំណាស់

កម្ពុជាកំពុងរៀបចំគោលនយោបាយទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវទេសចរវ័យចំណាស់ ខណៈចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជាដែលមានអាយុលើសពី ៦៥ ឆ្នាំកំពុងកើនឡើងគួរឲ្យកត់សម្គាល់។ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍កាលពីម្សិលមិញ។ ...

ហ៊ គឹមសាយ
http://bit.ly/2aJCzc5

ក្រុមហ៊ុន​អាមេរិក ​វិនិយោគ​១២០​លាន​ដុល្លារ​​នៅ​តំបន់​ឆ្នេរទសចរណ៍

ក្រុមហ៊ុនធំមួយរបស់អាមេរិក គ្រោងនឹងវិនិយោគប្រាក់ចំនួន ១២០ដុល្លារលើការអភិវឌ្ឍសណ្ឋាគារ និងរមណីយដ្ឋានទេសចរណ៍នៅខេត្តព្រះសីហនុ។ ...

ស៊ុំ ម៉ាណេត
http://bit.ly/2au8D2z

ការ​ងាប់របស់​សត្វ​តាម​រយៈ​ថ្នាំ​សម្លាប់​សត្វល្អិត​បង្ក​ឱ្យ​មាន​ភាព​ភ័យ​ខ្លាច​

ភស្តុតាងនៃការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតដែលមានគ្រោះថ្នាក់សម្រាប់ការសម្លាប់សត្វព្រៃតាមប្រភពថ្លុកទឹកក្នុងខេត្តពីរបានបង្កឱ្យមានភាពភ័យខ្លាចនៃការបំពុលក្នុងទ្រង់ទ្រាយធំដែលអាចធ្វើឱ្យប៉ះពាល់ដល់ជីវៈចម្រុះនិងសុខភាពនៃសហគមតាមទីជនបទ នេះបើយោងតាមរបាយការណ៍ថ្មីមួយ។ ...

ខេង សុធា និង Sonia Kohlbacher
https://www.cambodiadaily.com/news/animal-deaths-from-pesticide-spark-fears-116162/

ប្រទេសកម្ពុជាចុះហត្ថលេខាជាមួយនឹង Morocco

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយកាលពីសប្តាហ៍មុនជាមួយនឹងអាជ្ញាធរអាកាសចរស៊ីវិល Morocco ដែលអនុញ្ញាតឱ្យមានការហោះហើរដោយផ្ទាល់រវាងប្រទេសទាំងពីរនេះ។ ...

Wanwisa Ngamsangchaikit
http://www.ttrweekly.com/site/2016/08/cambodia-signs-mou-with-morocco/

រក​ឃើញ​ត្រី​ផ្សោត​ញី​មួយក្បាលនិង​កូន​​បាន​ស្លាប់​ក្នុង​ខេត្តក្រចេះ​

មូលនិធិសត្វព្រៃពិភពលោក (WWF)  កាលពីព្រឹកម្សិលមិញបានឱ្យដឹងថា ត្រីផ្សោតញីមួយក្បាលនិងកូនរបស់វាបានស្លាប់ក្នុងស្រុកចិត្រ បូរី ខេត្តក្រះចេះ ដោយដើមហេតុនៃការស្លាប់នេះនៅមិនទាន់បានរកឃើញនៅឡើយ។ ...

Niem Chheng
http://www.phnompenhpost.com/national/mother-and-baby-irrawaddy-dolphins-found-dead-kratie

អ្នក​ដឹកឈើ​ខុសច្បាប់​រត់គេច​ខ្លួន​ខណៈ​មានការ​ឆែកឆេរ​តាម​ដងផ្លូវ​

កាលពីថ្ងៃសៅរ៍ អាជ្ញាធរបានបញ្ឈប់រថយន្តដឹកឈើខុសច្បាប់មួយដែលដឹកឈើក្រញូងកាត់តាមខេត្តក្រចេះ ប៉ុន្តែបរាជ័យក្នុងការឃាត់ខ្លួនអ្នកបើកបរនិងជំនួយការរបស់គេ ដែលបានរត់គេចខ្លួនដោយថ្មើរជើង នេះបើយោងតាមពាក្យសម្តីរបស់មន្ត្រីមួយរូបបានឱ្យដឹងកាលពីថ្ងៃអាទិត្យ។ ...

អូន ភាព
https://www.cambodiadaily.com/news/timber-smugglers-flee-during-roadside-inspection-116114/

ត្បិត​សង្គ្រាម​បាន​បញ្ចប់​​ ជនរងគ្រោះ​នៅតែ​​បន្ត​វេទនា​

បុរសម្នាក់វ័យ ៤៦ឆ្នាំលោកផុនចិត្ត ដែលពិការជើងឆ្វេងកាលពី១៤ឆ្នាំមុន កំពុងអង្គុយជាមួយនឹងជនរងគ្រោះដទៃទៀតនៅមជ្ឈមណ្ឌលមួយនាខេត្តកំពង់ចាម អំឡុងពេលទស្សនកិច្ចរបស់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។ គាត់រំឭកប្រាប់ថា ការបាត់បង់ជើងនេះគឺដោយសារតែកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះតាំងពីជំនាន់សង្គ្រាមស៊ីវិលនាអំឡុងឆ្នាំ១៩៧០។ គ្រោះថ្នាក់នេះមិនត្រឹមតែបណ្តាលឲ្យគាត់មិនអាចទទួលការសិក្សាតែម្នាក់ឯងនោះទេ សូម្បីតែកូនៗទាំង៦នាក់ និងភរិយារបស់លោកក៏មិនអាចមានឱកាសដូចជាគាត់ដែរ។ បន្ថែមពីនេះ ភរិយាលោកក៏ពិការភ្នែកដោយសារតែអំបែងគ្រាប់ ហើយមិនអាចមើលអ្វីឃើញរហូតដល់សព្វថ្ងៃ។ ថ្វីបើបាត់បង់ជើងក៏ដោយ តែលោកមិនត្រូវបានចាត់ទុកថា ជាជនពិការនោះឡើយ លោកត្រឹមតែជនកម្សោយ ត្បិតអីលោកមានសមត្ថភាពរកស៊ីចិញ្ចឹមគ្រួសារបាននៅឡើយ។ ...

សន ប៊ុនស៊ីម​
http://bit.ly/2aavbGS

មានការ​ស៊ើបអង្កេត​លើ​គ្រោះថ្នាក់​ចរាចរ​នៅ​លើ​ស្ពាន​ដែល​បណ្តាល​ឱ្យ​មានការ​ស្លាប់​នៅ​ខេត្តកណ្តាល​

មន្ត្រីរដ្ឋាភិបាលកម្ពុជាបានធ្វើការស៊ើបអង្កេតមួយទៅលើក្រុមហ៊ុនសំណង់កូរ៉េឈ្មោះ Hanshin អំពីការររំលោភកិច្ចសន្យាដោយមិនបានគោរពតាមបទប្បញ្ញាត្តិសុវត្ថិភាពដែលបានកំណត់ បន្ទាប់ពីបុរសពីរនាក់បងប្អូនត្រូវបានស្លាប់ខណៈពេលដែលពួកគេបើកបរលើស្ពានដែលមិនទាន់បានសាង់សង់រួចរាល់ ក្នុងការដ្ឋានរបស់ក្រុមហ៊ុន Hanshin កាលពីសប្តាហ៍មុន។ ...

គង់ មេត្តា and Andrew Nachemson
http://www.phnompenhpost.com/national/fatal-bridge-accident-kandal-prompts-inquiry

ក្រុមហ៊ុន​រ៉ុ​ករក​រ៉ែ​មាស​ Emerald​ នឹង​រ៉ុ​ករក​លើ​ទឹកដី​ថ្មី​

ក្រុមហ៊ុនរុករកអូស្ត្រាលី Emerald Resources កំពុងរៀបចំការរុករកសាកល្បងលើកទីមួយនៅតំបន់អូរមាននៃភាគឥសានប្រទេសកម្ពុជា ដែលដីបានមកពីចំណែកដីគំរូបានបង្ហាញថាមានសារធាតុមាសនៅទីនោះ នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសរបស់ក្រុមហ៊ុននេះ។   ...

ក្រុមការងារភ្នំពេញប៉ុស្តិ៍
http://www.phnompenhpost.com/business/emeralds-gold-search-heads-fresh-territory

រដ្ឋមន្ត្រី៖ ក្រុមហ៊ុនកូរ៉េបំពានកិច្ចសន្យាររបស់ខ្លួន

លោករដ្ឋមន្ត្រីនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ក្រុមហ៊ុនHanshin Engineering and Construction Company, ដែលជាក្រុមហ៊ុនកូរ៉េបានទទួលកិច្ចសន្យារកែលម្អផ្លូវជាតិលេខ ២១ បានបំពានកិច្ចសន្យារជាមួយរដ្ឋាភិបាលដោយជួលអ្នកចុះកិច្ចសន្យារបន្តដើម្បីធ្វើការងារនេះ។ ...

ទីន សុខាវុទ្ធ
http://www.khmertimeskh.com/news/27873/korean-firm-violated--its-contract--minister/

ប្រទេស CLMV ពិភាក្សា​ពី​សហប្រតិបត្តិការ​ទេសចរណ៍​ក្នុង​តំបន់

លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានចូលរួមកិច្ចប្រជុំ «ប្រទេស ៤ ទិសដៅមួយ» នៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសៅរ៍ដើម្បីផ្សព្វផ្សាយទេចរណ៍ទូទាំងតំបន់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។ នេះបើយោងតាមមន្ដ្រីខុទ្ទកាល័យក្រសួងទេសចរណ៍។ ...

ឆេង សុខហុង
http://www.phnompenhpost.com/business/southeast-asian-countries-share-efforts-promote-tourism

រថយន្តដឹកឈើត្រូវបានរឹបអូសក្នុងខេត្តក្រចេះ

មន្ត្រីប៉ូលីសសហការជាមួយមន្ត្រីរដ្ឋាភិបាលនៅក្នុងខេត្តក្រចេះបានចាប់បានរថយន្តដែលដឹកសុទ្ធតែឈើប្រណីតនៅក្នុងស្រុកចិត្របុរី ភូមិចង្ក្រង់ កាលពីរសៀលថ្ងៃសៅរ៍។ ...

ប៉ាវ ស៊ុយ
http://www.khmertimeskh.com/news/27871/timber-truck-seized-in-kratie/

ចិន​នឹង​ចេញថ្លៃ​សាងសង់​អាគារ​ការិយាល័យ​ថ្មី​សម្រាប់​រដ្ឋសភា​

ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសកម្ពុជាត្រូវបានចោទប្រកាន់ពីការបដិសេធក្នុងសេចក្តីថ្លែងការណ៍របស់អាស៊ានមួយស្តីអំពីបញ្ហាសមុទ្រចិនខាងត្បូង ចិនបានសន្យាក្នុងការបង់ប្រាក់ចំនួន១៦លានដុល្លារ សម្រាប់ការសាងសង់អាគាររដ្ឋសភាចំនួន១២ជាន់មួយ ខណៈពេលទស្សនកិច្ចរបស់គណៈប្រតិភូនៃប្រទេសនេះមកកាន់ប្រទេសកម្ពុជា ដោយដឹកនាំដោយ ប្រធាននៃរដ្ឋសភាលោក ហេងសំរិនកាលពីសប្តាហ៍មុន។   ...

Vong Sokheng
http://www.phnompenhpost.com/national/china-foot-bill-new-national-assembly-offices

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hkHvY
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!