ព័ត៌មាន
រូបភាពអប់រំអំពីការការពារជម្ងឺ Zika នឹងត្រូវបានចែកចាយ
ក្រសួងសុខាភិបាលបានណែនាំឱ្យមន្ទីរពេទ្យបង្អែកទាំងអស់បោះពុម្ភផ្សាយខិតបណ្ណរូបភាពស្តីពីជម្ងឺ Zika ដើម្បីចែកចាយដល់ប្រជាជនទូទាំងប្រទេស។ បើយោងតាមទំព័រហ្វេសបុករបស់នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងនៃក្រសួងសុខាភិបាលដែលបានសរសេរកាលពីថ្ងៃច័ន្ទថា លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា “ប្រជាជនគ្រប់រូបចាំបាច់ត្រូវស្វែងយល់ពីវីរុស Zika”។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/29437/zika-leaflets-to-be-distributed/
កាណាដា ច្រានចោលព័ត៌មានពីការផ្ដល់ជំនួយបន្ថែមដល់កម្ពុជា
ការិយាល័យការទូតរបស់កាណាដាប្រចាំកម្ពុជាបានបដិសេធចំពោះការអះអាងរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដែលថាប្រទេសកាណាដាបានយល់ព្រមផ្តល់ជំនួយបន្ថែមដល់ប្រទេសកម្ពុជា។ ព័ត៌មានបែបនេះបានកើតឡើងពីការបង្ហោះនៅលើហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានសរសេរថា៖ «កាណាដារីករាយសហការជាមួយកម្ពុជាលើបញ្ហាអាកាសធាតុ» និងអំពាវនាវទៅប្រទេសអ្នកមានៗឲ្យបរិច្ចាគជំនួយច្រើនជាងមុនចំពោះបុព្វហេតុនេះ។ ...
ប៊ុន សេងគង់
http://bit.ly/2c6iIAI
ពលរដ្ឋនៅភ្នំពេញថ្មី សុំឲ្យក្រសួងដែនដីនិរាករណ៍លិខិតចុះបញ្ជី និងផ្ដល់ប្លង់
ប្រជាពលរដ្ឋមកពីសង្កាត់ភ្នំពេញថ្មីប្រហែល ២០ នាក់បាននាំគ្នាមកកាន់ក្រសួងដែនដីដើម្បីដាក់ញត្តិសុំឲ្យនិរាករណ៍លិខិតរបស់ក្រសួងនេះដែលចេញកាលពីខែសីហាកន្លងទៅ និងបានបង្គាប់ឲ្យប្រធានមន្ទីរដែនដីរាជធានីចុះបញ្ជី និងផ្តល់ប្លង់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋដែលមានឈ្មោះ ជា សារ៉ុម ជាតំណាងតែអ្នកតវ៉ាថាឈ្មោះនេះមិនមែនតំណាងពួកគេទៀតទេ។ ...
ទូច សុខា
http://bit.ly/2cfBtGt
មន្ត្រីប៉ូលិស និងមន្ត្រីបរិស្ថានបង្ក្រាបរថយន្តស៊េរីទំនើបដឹកឈើប្រណិត
សមត្ថកិច្ចខេត្តមណ្ឌលគិរីបានសហការជាមួយមន្ទីរបរិស្ថានខេត្តបង្ក្រាបរថយន្តស៊េរីទំនើបម៉ាកឡិចស៊ីសដឹកឈើប្រណិតជាច្រើនដុំនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃអាទិត្យ។ លោក ប៉ែន ផល្លី នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តមណ្ឌលគិរី បាននិយាយថា ប្រតិបត្តិការចាប់រថយន្តស៊េរីទំនើបនេះគឺធ្វើឡើងនៅម៉ោង ១១យប់ថ្ងៃអាទិត្យ។ លោកបានថ្លែងថា៖ «យើងបង្ក្រាបរថយន្តនេះនៅម៉ោង២២ និង២២នាទីកាលពីថ្ងៃទី៤។ តាមពិតការបង្ក្រាបនេះមានការសហការជាមួយអង្គភាពពាក់ព័ន្ធ ហើយយើងបានរកឃើញប្រភេទឈើប្រណិតជាច្រើន»។ ...
ប៉ាវ ស៊ុយ
http://bit.ly/2czweRs
ក្រសួងគាំទ្រអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍
ក្រសួងទេសចរណ៍បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃចន្ទក្នុងការគាំទ្រទីផ្សារទេសចរណ៍សម្រាប់សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍នៃកិច្ចសហការរវាងសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក សហព័ន្ធទេសចរណ៍កម្ពុជា និងក្រសួងបរិស្ថាន។ លោក ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបូកសរុបការងារ អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ឆ្នាំ២០១៥ និងឆមាសទី១ ឆ្នាំ២០១៦ ថា អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ គឺជាផ្អែកមួយនៃវិស័យទេសចរណ៍ ដែលកំពុងរីកលូតលាស់ឡើងទាំងក្នុងតំបន់ និងពិភពលោក។ លោករដ្ឋមន្ត្រីថា វិស័យអេកូទេសចរណ៍ គឺជាទីផ្សារកំពុងតែងើបឡើង។ ក្នុងនោះវិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍បានកើនឡើងប្រមាណ ២០ភាគរយរៀងរាល់ឆ្នាំ។ ...
សុខ ចាន់
http://bit.ly/2cEUKBN
ក្រសួងសេដ្ឋកិច្ច ស្នើក្រសួងមហាផ្ទៃ ឲ្យរថយន្តស្លាកលេខ ន.ប បង់ពន្ធ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានស្នើទៅក្រសួងមហាផ្ទៃ ណែនាំដល់ម្ចាស់ ឬអ្នកកាន់កាប់រថយន្តពាក់ស្លាកលេខនគរបាល ឬ ន.ប. ដែលគ្មានពន្ធ ទៅបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករតាមបទប្បញ្ញត្តិជាធរមាន ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ នេះ។ យោងតាមលិខិតមួយច្បាប់របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី០១ ខែកញ្ញា បានលើកឡើងថា កន្លងមក ក្រសួងសេដ្ឋកិច្ច បានណែនាំដល់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ឲ្យផ្អាកចាប់រថយន្តពាក់ស្លាកលេខ ន.ប. នៅតាមទីសាធារណៈជាបណ្ដោះអាសន្ន ដោយគ្រាន់តែអនុវត្តនីតិវិធីសួរនាំម្ចាស់រថយន្ត ន.ប. ដែលសង្ស័យមួយចំនួន ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងបញ្ជីសារពើភណ្ឌទ្រព្យរដ្ឋរបស់អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធរបស់ក្រសួង។ ...
ប៉ិច សុធារី
http://bit.ly/2cfGBJM
ក្រសួងផ្តាំទៅក្រុមអ្នកហ្វឹកហាត់ការនៅក្នុងប្រទេសជប៉ុន
ក្រុមអ្នកហ្វឹកហាត់ការកម្ពុជាដែលកំពុងធ្វើការនៅប្រទេសជប៉ុនក្នុងលក្ខខណ្ឌ កម្មវិធីបណ្តុះបណ្តាលអ្នកហ្វឹកហាត់បច្ចេកទេស (TITP) មិនត្រូវរត់ចេញពីនិយោជកដែលពួកគេបានចុះកុងត្រាជាមួយ ឬស្វែងរកការងារជាមួយក្រុមហ៊ុនដទៃទៀតនោះទេ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន។ ក្រសួងក៏បានបន្តទៀតថា មាននិយោកជិកក្នុងស្រុកដែលមិនមានសីលធម៌បានប៉ុនប៉ងដើម្បីអូសទាញពលករកម្ពុជាជាមួយនឹងការសន្យារថានឹងផ្តល់ប្រាក់ឈ្នួលខ្ពស់ និងធ្វើការដោយស្របច្បាប់នៅជប៉ុន។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/29372/ministry-tells-interns--in-japan-to-behave/
ក្រសួងរៀបចំសេចក្តីព្រាងច្បាប់ អេកូទេសចរណ៍
ក្រសួងទេសចរណ៍កម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីអេកូទេសចរណ៍ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងអនុវត្តក្នុងវិស័យនេះក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងផ្តល់អត្ថប្រយោជន៍ទទួលបានពីវិស័យទេសចរដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសរបស់ក្រសួងទេសចរណ៍កាលពីម្សិលមិញ។ ...
ហ៊ គឹមសាយ
http://bit.ly/2c8zuSE
ក្រសួងប្រកាសចាត់វិធានការបង្ក្រាបរថយន្តកែច្នៃ
ក្រសួងសាធារណការបានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ចំពោះរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ខណៈដែលរថយន្តធុនធ្ងន់ដឹកទំនិញលើសចំណុះចំនួន ៤៤ គ្រឿងត្រូវបានមន្រ្តីជំនាញឃាត់នៅលើផ្លូវជាតិលេខ ២១៧ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញក្នុងរយៈពេល ៤ ថ្ងៃកន្លងមកនេះ។ ...
សែន ដាវីត
http://bit.ly/2c71UvK
តំបន់ទេសចរណ៍កោះក្របី នឹងបើកជាសាធារណៈពាក់កណ្តាលឆ្នាំ២០១៧
គម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍កោះក្របី ដែលត្រូវបានវិនិយោគនូវទឹកប្រាក់ប្រមាណ ២០លានដុល្លារនៅខេត្តព្រះសីហនុ គ្រោងនឹងបើកជាសាធារណៈនៅពាក់កណ្តាលឆ្នាំ២០១៧ បន្ទាប់ពីសម្រេចបានប្រមាណ ៧០ភាគរយ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងទេសចរណ៍។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រាប់ខ្មែរថាមស៍ កាលពីម្សិលមិញថា គម្រោងអភិវឌ្ឍន៍កោះក្របី នាពេលនេះជិតបញ្ចប់ការសាងសង់ហើយ ដែលសំណង់ដែលកំពុងសាងសង់សម្រេចបាន ៧០ភាគរយ។ លោកថា ចក្ខុវិស័យនៃការអភិវឌ្ឍកោះគឺជាគោលដៅទេសចរណ៍ដែលភាគច្រើនអ្នកទេសចរចូលចិត្តទៅកម្សាន្ត និងលំហែនៅតាមកោះ។ លោករដ្ឋមន្ត្រីថា រាល់ការអភិវឌ្ឍកោះទាំងអស់ត្រូវតែផ្តល់អាទិភាព និងសិក្សាលើផលប៉ះពាល់បរិស្ថានមុននឹងចាប់ផ្តើមអភិវឌ្ឍន៍គម្រោង។ ...
សុខ ចាន់
http://bit.ly/2bTwEAC
រាជរដ្ឋាភិបាលត្រូវការថវិកា៨០០លានដុល្លារអភិវឌ្ឍរថភ្លើងក្នុងរាជធានីភ្នំពេញ
រដ្ឋាភិបាលកម្ពុជាត្រូវការថវិកាប្រមាណ៨០០លានដុល្លារដើម្បីប្រើប្រាស់លើគម្រោងរថភ្លើងបើកបរស្វ័យប្រវត្តិតភ្ជាប់ពីទីក្រុងទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញស្របពេលដែលការសិក្សាលើគម្រោងនេះ រយៈពេលមួយឆ្នាំបញ្ចប់។ ការអភិវឌ្ឍប្រព័ន្ធរថភ្លើងស្វ័យប្រវត្តធុនស្រាល ដំបូងគេនៅក្រុងភ្នំពេញ ស្ថិតនៅក្រោមការសិក្សា របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយគម្រោងនេះនឹងជួយសម្រួលសេវាដឹកជញ្ជូននៅក្នុងទីក្រុង ដែលកំណើនប្រជាជនកំពុងកើនឡើង និងកាត់បន្ថយស្ទះចរាចរណ៍។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសដឹកជញ្ជូន រវាងកម្ពុជា និងជប៉ុន កាលពីម្សិលមិញ ថ្លែងថា រដ្ឋាភិបាលកម្ពុជា ត្រូវការថវិកាប្រមាណ ៨០០លានដុល្លារ ដើម្បីអភិវឌ្ឍគម្រោងរថភ្លើងស្វ័យប្រវត្ត ប្រសិនគម្រោងនេះ នឹងត្រូវអនុម័តឲ្យអភិវឌ្ឍន៍។ ...
ជា វណ្ណៈ
http://bit.ly/2cCy70Q
កម្ពុជា-ចិន បានចុះកិច្ចព្រមព្រៀងប្រឆាំងការលាងលុយ
កម្ពុជា និងចិនកាលពីសប្តាហ៍មុនបានចុះកិច្ចព្រមព្រៀងដោះដូរព័ត៌មានហិរញ្ញវត្ថុដើម្បីកម្ចាត់ការលាងលុយ និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម។ អង្គភាពព័ត៌មានចារកម្មហិរញ្ញវត្ថុរបស់កម្ពុជា និងមជ្ឈមណ្ឌលវិភាគ តាមដាន និងប្រឆាំងការលាងលុយរបស់ចិនកាលពីថ្ងៃអង្គារសប្តាហ៍មុនបានចុះអនុស្សរណៈនៃការយោគយល់គ្នាមួយដើម្បីសហការដោះស្រាយបញ្ហានេះ។ នេះបើតាមការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា។ . ...
Yesenia Amaro
http://bit.ly/2bScSlA
កម្ពុជា កំពុងស្វែងរកឱកាសនាំចេញសម្បុកត្រចៀកកាំ ទៅទីផ្សារចិន
កម្ពុជាកំពុងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មលើកដំបូងរបស់ខ្លួនសម្រាប់ការនាំចេញសម្បុកត្រចៀកកាំទៅប្រទេសចិន។ នេះបើយោងតាមមន្ដ្រីរដ្ឋាភិបាល។ លោក ហ៊ាន វណ្ណហន អនុរដ្ឋលេខាធិការក្រសួងកសិកម្មបានឲ្យដឹងថាសម្បុកត្រចៀកកាំកំពុងមានតម្រូវការខ្ពស់នៅប្រទេសចិនដែលពួកគេអាចទទួលបានតម្លៃជាង ២០០០ ដុល្លារក្នុងមួយគីឡូក្រាម។ ...
ចេង សុខហ័ង
http://bit.ly/2c8Bj21
រ៉ូយ៉ាល់គ្រុប នឹងចូលវិនិយោគក្នុងរោងចក្រថាមពលធ្យូងថ្ម
ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់លោក គិត ម៉េង ជាក្រុមហ៊ុនពហុផលិតផលមួយរបស់កម្ពុជានឹងចូលរួមវិនិយោគក្នុងរោងចក្រថាមពលធ្យូងថ្ម ៧០០ មេហ្គាវ៉ាត់ក្នុងខេត្តព្រះសីហនុសម្រាប់ដំណាក់កាលបន្ទាប់។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលទោះបីមិនមានព័ត៌មានលម្អិតទំហំវិនិយោគ ឬ ពេលវេលាច្បាស់លាស់ក៏ដោយ។ ...
Kali Kotoski
http://bit.ly/2c79KoV
ការចរចារតម្លៃឈើត្រូវបានបោះបង់ចោល ឈើដែលបានរឹបអូសនឹងត្រូវចាត់ចែងជាថ្មី
នៅថ្ងៃច័ន្ទ មន្ត្រីម្នាក់មាននិយាយថា អស់រយៈពេល ៥ថ្ងៃហើយដែលរដ្ឋាភិបាលបានបដិសេធការចរចារតម្លៃជាមួយនឹងអ្នកទិញដ៏មានសក្តានុពលជាច្រើនដែលការចរចារនេះត្រូវបានកំណត់ប្រព្រឹត្តនៅក្នុងសប្តាហ៍នេះ។ ...
អូន ភាព
https://www.cambodiadaily.com/news/timber-negotiations-scrapped-seized-wood-divided-117641/
ប្រទេសកាណាដាចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្ម
ប្រទេសកាណាដាមានគោលបំណងដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារការវិនិយោកជាមួយកម្ពុជា ដើម្បីជម្រុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បន្ទាប់ពីការធ្វើទស្សនៈកិច្ចនៃរដ្ឋមន្ត្រីការបរទេសកាណាដា លោក Stephane Dion នៅព្រះរាជានាចក្រកម្ពុជាកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/29361/canada-wants-trade-pact/
ភាពស្រពិចស្រពិលស្តីពីអ្នកផ្តល់សន្ទនីយភាព (LPs)
អស់រយៈពេលស្ទើរតែពីរសប្តាហ៍មកហើយ បន្ទាប់ពីផ្សារមូលបត្រកម្ពុជា (CSX) បានប្រកាសថាខ្លួនបាននឹងកំពុងទទួលពាក្យស្នើសុំសម្រាប់ជម្រើសនៃការអនុម័តអ្នកផ្តល់សន្ទនីយភាពថ្មី កាលពីម្សិលមិញ ផ្សារមូលបត្រកម្ពុជាបានទទួលស្គាល់ថា មិនទាន់មាននរណាម្នាក់បានដាក់ពាក្យស្នើសុំនៅឡើយទេ ខណៈដែលសមាជិករបស់ពួកគេបាននិយាយថា ពួកគេនីតែមិនទាន់ច្បាស់ពីកម្មវិធីនេះនៅឡើយ។ ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/29363/skepticism-on-liquidity-providers/
ពលរដ្ឋកម្ពុជាបានទទួលសេរីភាពពីប្រទេសម៉ាឡេស៊ី និងប្រទេសថៃ
ក្រសួងការបរទេសកាលពីថ្ងៃព្រហស្បត្តិ៍បានធានាពលរដ្ឋកម្ពុជា ២៣ នាក់ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនកាលពីខែមុនក្នុងករណីដែលទិដ្ឋការស្នាក់នៅរបស់ពួកគេហួសកំណត់ និងធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី។ ពលរដ្ឋកម្ពុជា ១៦ នាក់ទៀត ត្រូវបានឃុំខ្លួនដោយអាជ្ញាធរថៃពីបទមិនមានលិខិតឆ្លងដែន ក៏ត្រូវបានដោះលែងផងដែរ។ ...
វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/news/29331/cambodians-freed-from-malaysia--thailand/
កាណាដា ត្រៀមលុយជួយប្រទេសក្រីក្រ $២៦០០ លាន
លោក ស្តេហា្វន ឌីយ៉ុន (Stephane Dion) រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាណាដាកាលពីថ្ងៃសុក្របានជួបជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព រាជធានីភ្នំពេញដើម្បីពិភាក្សាគ្នារឹតបន្តឹងមិត្តភាព និងសហប្រតិបត្តិការគ្នាឲ្យបានរឹងមាំ។ ...
វង្ស សុខេង
http://bit.ly/2c7iUEC
មជ្ឈមណ្ឌលប្រមូលផ្តុំកសិផលស្វាយរៀង SAC បើកដំណើរការជាផ្លូវការ
ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃសហគមន៍ផ្តត់ផ្គង់កសិផលស្វាយរៀង (SAC) នៅក្នុងខេត្តស្វាយរៀង កាលពីសប្តាហ៍មុន បានប្រព្រឹត្តឡើងដោយមានវត្តមានចូលរួមដោយឥស្សរៈជនមួយចំនួន ក្នុងនោះរួមមាន លោក Fujimoto Toshiki លេខាទី២ នៃស្ថានទូតជប៉ុន, ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងលោកជំទាវ ពៅ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង។ ...
ទិន សុខាវុទ្ធ
http://www.khmertimeskh.com/news/29325/sac-shipping-center-opens/
ជម្លោះសមុទ្រចិនខាងត្បូងទំនងជាប្រធានបទពិសេសនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានប្រទេសឡាវ
នាថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូនៃក្រុមមន្ត្រីជាន់ខ្ពស់ទៅកាន់ប្រទេសឡាវ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី ២៩។ នៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកថា ជាការចូលរួមពិសេស បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការអន្តរជាតិខែកក្កដា ដែលបានកំណត់ថា “ខ្សែបន្ទាត់ដាច់ៗទីប្រាំបួន”- ដែលជាបន្ទាត់ព្រំដែនដែលត្រូវបានប្រើប្រាស់ដោយប្រទេសចិន ដើម្បីដាក់ពាក្យបណ្តឹងសមុទ្រចិនខាងត្បូង – មិនផ្ទៀងផ្ទាត់នឹងច្បាប់អន្តរជាតិទាក់ទងនឹងធនធានសមុទ្រនោះទេ។ ...
Cristina Maza
http://www.phnompenhpost.com/national/south-china-sea-likely-feature-asean-summit-laos
ភាគីថៃ សន្យាជួយសម្រួលការនាំចូលពោតរបស់កសិករកម្ពុជា
អាជ្ញាធរក្រសួងពាណិជ្ជកម្មថៃនឹងជួយសម្រួលការនាំចូលកសិផលពោតរបស់កសិករកម្ពុជានៅតាមព្រំដែនទៅប្រទេសថៃបន្ទាប់ពីដំណើរការរាំងស្ទះនាំផលិតផលកសិកម្មពីកម្ពុជា ចូលទៅប្រទេសថៃ បានកាលពីពេលថ្មីនេះ។ យោងតាមគេហទំព័រក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃសុក្រ អគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា លោក NuttavudhPhotisaro នៅក្នុងជំនួបជាមួយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សុខ សុភ័ក្រ បានថ្លែងថា លោកនឹងធ្វើរបាយការណ៍ដាក់ជូនក្រសួងការបរទេសនិងក្រសួងពាណិជ្ជកម្មថៃដើម្បីឲ្យជួយអន្តរាគមន៍ដើម្បីដោះស្រាយជាបន្ទាន់ជួយកសិករកម្ពុជា អាចនាំចូលទៅប្រទេសថៃ។ ...
ជា វណ្ណៈ
http://bit.ly/2cgfTil
SMEs ចាប់ដៃគូជាមួយអង្គការតម្លាភាពកម្ពុជា
សម្ព័ន្ធសហគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMAC) បានស្វែងរកការគាំទ្រពីអង្គការប្រឆាំងអំពើពុករលួយតម្លាភាពអន្តរជាតិ ដើម្បីរៀបចំខ្លួនក្លាយជាអង្គភាពអាជីវកម្មដែលគ្មានអំពើពុករលួយ និងដើម្បីជួយដល់សមាជិករបស់ខ្លួនអាចនេងត្រូវបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX)។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/29307/smes-in-anti-graft-partnership/
កងអង្គរក្សរបស់លោកនាយកដ្ឋមន្ត្រី ហ៊ុន សែន រំឭកខួបគម្រប់៧ឆ្នាំ
កាលពីម្សិលមិញ លោក ប៉ុល សារឿន អគ្គមេបញ្ជាការកងទ័ពបានមានប្រសាសន៍ថា កងកម្លាំងរបស់លោក”ស្មោះត្រង់ប្តូរផ្តាច់”ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកនៅពិធីមួយរំឭកខួបគម្រប់៧ឆ្នាំចាប់តាំងពីកងអង្គរក្សផ្ទាល់របស់លោក ហ៊ុន សែន ត្រូវបានបង្កើតឡើងជាអង្គ ភាពផ្សេងមួយចេញពីកងពលតូចលេខ៧០។ ...
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/34050