សេដ្ឋកិច្ច និងពាណិជ្ជកម្ម

ការនាំចូលក្រណាត់សម្រាប់ឧស្សាហកម្មកាត់ដេរកើនឡើងដល់ ៣.៥ ពាន់លានដុល្លារក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ

វិស័យកាត់ដេរនៅកម្ពុជាបានបង្ហាញពីដំណើរការល្អទាំងផ្នែកផលិតកម្ម ការនាំចេញ និងកំណើននៃការបញ្ជាទិញ ខណៈដែលការនាំចូលក្រណាត់សម្រាប់ផលិតសម្លៀកបំពាក់កើនឡើងជាង ២៥%។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3oY2a5P

ចំណូល​ពន្ធ​ពី​មធ្យោបាយ​ដឹកជញ្ជូន​សម្រេច​បាន​ជាង $៩៣ ​លាន

អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​បាន​ប្រមាណ ៩៣ ​លាន​ដុល្លារ​ពី​យានយន្ត​ជិត ៨០ ​ម៉ឺន​គ្រឿង ស្មើនឹង ១៧៤,២ ​ភាគរយ​នៃ​ផែនការ​ឆ្នាំ​ ២០២១ កើន​ជិត ៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​ក្នុង​ថ្ងៃទី​ ៩ ខែធ្នូ ឆ្នាំ​ ២០២១ ...

ហំ ផានិត
https://www.postkhmer.com/business/2021-12-10-1122-228123.html

ក្រសួង​ពាណិជ្ជកម្ម និង​ធនាគារ ABA បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ភាព​ជា​ដៃគូ​ប្រព័ន្ធ​ទូទាត់​ឌីជីថល​រវាង ផ្សារ​ខេមបូឌាត្រេដ (CambodiaTrade) និង​ធនាគារ ABA

ក្រសួង​ពាណិជ្ជកម្ម និង​ធនាគារ ABA កាល​ពី​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ ២០២១ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) លើ​ភាព​ជា​ដៃគូ​ប្រព័ន្ធ​ទូទាត់​ឌីជីថល និង​ការ​ចែក​រំលែក​ចំណេះដឹង។ ...

ភ្នំពេញ ប៉ុស្តិ៍
https://www.postkhmer.com/business/2021-12-09-1022-228062.html

កម្មវិធី​ថ្នាក់ជាតិ​ស្តីពី​ «​ធុរកិច្ច​ថ្មី​កម្ពុជា​» ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ផ្លូវការ

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រកាស​ដាក់ឱ្យ​ដំណើរការ​នូវ​កម្មវិធី​ថ្នាក់ជាតិ​ស្តីពី​ «​ធុរកិច្ច​ថ្មី​កម្ពុជា​» (Startup Cambodia) ដើម្បី​ឆ្លើយតប​គាំទ្រ និង​ជ្រោមជ្រែង​ដល់​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥ ដែល​ទើប​ត្រូវបាន​ដាក់ចេញ​កាលពីពេល​ថ្មីៗ​នេះ​។ ...

ហំ ផានិត
https://www.postkhmer.com/business/2021-12-09-0940-228055.html

ការបញ្ឈប់​ការផ្តល់​អាជ្ញាប័ណ្ណ​ថ្មី MDI នឹងធ្វើ​ឱ្យ​វិស័យ​ហិរញ្ញវត្ថុ​កាន់តែ​រីកចម្រើន

អ្នកជំនាញ​សេដ្ឋកិច្ច និង​អ្នក​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​លើកឡើងថា ការសម្រេច​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការបញ្ឈប់​ការផ្តល់​អាជ្ញាប័ណ្ណ​ថ្មី​ប្រកប​អាជីវកម្ម​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ (MDI) និង​ការលើកទឹកចិត្ត​ឱ្យមាន​ការច្របាច់​បញ្ចូល​គ្នា​រវាង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែលមាន​ស្រាប់ គឺជា​វិធីសាស្ត្រ​មួយ​ដែល​នឹង​ជួយ​ធ្វើឱ្យ​វិស័យ​ហិរញ្ញវត្ថុ​នៅ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-12-09-0946-228056.html

បរិមាណ​ថ្នាំជក់​នាំចេញ​មាន​ជិត ៤,៣ ​ពាន់​តោន ធ្លាក់​ជាង ២៤%

កម្ពុជា​បាន​នាំចេញ​ថ្នាំជក់​ជិត ៤,៣ ​ពាន់​តោន​ក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២១ ថយចុះ ២៤ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដោយ​ក្នុងនោះ​ការនាំ​ចេញទៅ​ទីផ្សារ​វៀតណាម​គ្របដណ្តប់​ស្ទើរ​ទាំង​ស្រុង​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួង​កសិកម្ម​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-12-08-1054-228023.html

វិស័យ​ពាណិជ្ជកម្ម​ត្រូវការ​ការជួយ​របស់ TWO សម្រាប់​ការចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច

កម្ពុជា​ស្នើឱ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO) គាំទ្រ​ដល់​ការសិក្សា​គ្រប់​ជ្រុងជ្រោយ​ពី​យុទ្ធសាស្ត្រ​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​របស់ខ្លួន ជាពិសេស​ការផ្តល់​ជំនួយ​លើ​ផ្នែក​គោលនយោបាយ និង​បច្ចេកទេស​ដើម្បី​ធ្វើឱ្យ​ការចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​របស់​កម្ពុជា​មាន​ភាពរលូន គ្មាន​ឧបសគ្គ និង​ចៀសវាង​ការចាកចេញ​ហើយ​សុំ​ត្រឡប់​ចូល​វិញ​ដូច​បណ្តា ...

ហំ ផានិត
https://www.postkhmer.com/business/2021-12-08-1113-228025.html

អ្នក​ក្នុង​ផ្នែក​វារីវប្បកម្ម​កម្ពុជា រីករាយ​ចំពោះ​ការនាំចេញ​ត្រីប្រា​ទៅ​ទីផ្សារ​ចិន

អ្នក​នៅក្នុង​ផ្នែក​វារីវប្បកម្ម បាន​សាទរ​ចំពោះ​ព័ត៌មាន​ដែល​ភាគី​ចិន​នឹង​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំចូល​ត្រីប្រា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ប៉ុន្តែ​ទន្ទឹមនឹង​នេះ​ពួកគេ​ក៏​សម្តែង​ក្តីបារម្ភ​ទាក់ទង​នឹង​ស្តង់ដា​គុណភាព សុវត្ថិភាព បរិមាណ និង​តម្លៃ​ទីផ្សារ​ផងដែរ​។ ...

ហំ ផានិត
https://www.postkhmer.com/business/2021-12-08-1118-228026.html

ពាណិជ្ជកម្ម​កម្ពុជា-ជប៉ុន ១០ ​ខែ ឆ្នាំ​ ២០២១ ​សម្រេចបាន​ជិត​ ២ ​ពាន់​លាន​ដុល្លារ

​ទីផ្សារ​ជប៉ុន​បាន​កំពុង​ក្លាយជា​ទីផ្សារ​មួយ​ដ៏មាន​សារៈសំខាន់​ក្នុង​ការ​ជំរុញ​ការនាំចេញ​របស់​កម្ពុជា​ ទោះបី​ជា​បរទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​មួយ​នៅ​អាស៊ី​មួយ​នេះ​ក៏​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក្តី ក៏​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន ក្នុង​រយៈពេល ១០ ​ខែ ឆ្នាំ​ ២០២១ មាន​តម្លៃ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-12-07-1130-227967.html

ប្រទេស​កូរ៉េ​នឹង​ធ្វើការ​សាងសង់​ មជ្ឈមណ្ឌល​ពិសោធន៍​ចំណីអាហារ ​នៅ​កម្ពុជា

ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​សហការ​ជាមួយ​ប្រទេស​កូរ៉េ សិក្សា​ទីតាំង​សម្រាប់ បង្កើត​មជ្ឈមណ្ឌល​ពិសោធន៍​ចំណីអាហារ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ក្រុមហ៊ុន ឧស្សាហកម្ម ផលិត​ចំណីអាហារ​យកមក​ត្រួតពិនិត្យ ដើម្បី​សុវត្ថិភាព គុណភាព និង​ស្តង់ដា​សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ និង​ធ្វើការ​នាំចេញ​បាន​លឿន​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-12-07-1118-227966.html

ផលិតផល​ម្រេច​កម្ពុជា ​កំពុង​មាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ​អន្តរជាតិ​ជាមួយ​ស្ថិរភាព​ថ្លៃ

កម្ពុជា​នាំចេញ​ផលិតផល​ម្រេច​បាន​ប្រមាណ ២៧ ៧៣០,០៧ ​តោន​នៅក្នុង​រយៈពេល​ ១១ ​ខែ​ឆ្នាំ​នេះ​កើនឡើង ៤៥៦,៥៣% ដោយ​ក្នុង​នោះ​មាន​ទាំង​ម្រេច​កំពត ដែល​ជា​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) និង​ម្រេច​ធម្មតា​មិនមាន​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​។ នេះ​បើតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម​។ ...

ហំ ផានិត
https://www.postkhmer.com/business/2021-12-07-1134-227968.html

អគារ​ដែល​ផ្អាក​ការសាងសង់​នៅ​ខេត្ត​ព្រះសីហនុ អាច​នឹង​ដំណើរការ​ឡើងវិញ 

ក្រុមហ៊ុន​អចលនទ្រព្យ​នៅក្នុង​ស្រុក​ចំនួន​ ៣ បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​ប្រទេស​សិង្ហបុរី​ ដើម្បី​រួមគ្នា​សម្របសម្រួល​ដោះស្រាយ​វិវាទ​ផ្សេងៗ ដោយ​ធ្វើយ៉ាងណា​ ដើម្បី​ឱ្យ​អគារ​ដែល​បាន​ផ្អាក​ការសាងសង់​នៅ​ខេត្ដ​ព្រះសីហនុ បាន​ដំណើរការ​ឡើងវិញ ដែល​ការចុះ​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​តាមរយៈ​កិច្ចសម្របសម្រួល​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-12-07-1056-227963.html

ការដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-ហ្វីលីពីន​រំពឹងថា​នឹងមាន​កំណើន​ច្រើនជាង​មុន

កម្ពុជា-ហ្វីលីពិន​បាន​ប្តេជ្ញា​ក្នុង​ការជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម និង​បង្កើន​ទំហំ​នៃ​ការវិនិយោគ​ ដើម្បី​ធ្វើ​យ៉ាងណា​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​នៃ​ប្រទេស​ដែលជា​សមាជិក​អាស៊ាន​ទាំង​ ២ ​កាន់តែ​ច្រើន​បន្ថែមទៀត​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-12-06-1053-227882.html

MB ជ្រើសរើសដៃគូយុទ្ធសាស្ត្រសម្រាប់ធនាគារបណ្តាក់ទុនរួមគ្នាពាណិជ្ជកម្មនៅកម្ពុជា

MB និងធនាគារ Shinsei បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមេស្តីពីការបង្កើតធនាគារបណ្តាក់ទុនពាណិជ្ជកម្មរួមគ្នា នៅកម្ពុជាកាលពីថ្ងៃទី២ ខែធ្នូ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3rtISHd

កម្ពុជា​ប្តេជ្ញា​ចំពោះ​និរន្តរភាព​ និង​សមធម៌​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​

​កម្ពុជា​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ “​Blue Print for Sustainability, Equity and Integrity”​ ដើម្បី​លើកកម្ពស់​ភាព​ធន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​។​ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://www.khmertimeskh.com/50981930/cambodia-committed-to-sustainability-and-equity-in-socio-economic-development/

កម្ពុជា-វៀតណាម គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​នៅក្នុង​ខែធ្នូ​នេះ

ប្រទេស​សមាជិក​ប្រជាជាតិ​អាស៊ាន​ជាប់​ព្រំដែន​គ្នា កម្ពុជា-វៀតណាម គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​នៅក្នុង​ខែធ្នូ​នេះ ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​កំណើន​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ជាពិសេស​ការនាំចេញ​កសិផល​កម្ពុជា​។ ...

ហំ ផានិត
https://www.postkhmer.com/business/2021-12-02-1111-227710.html

មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា​ដើមខែ​នេះ​​ ដើម្បី​បង្ហាញ​សក្តានុពល​នៃ​ខេត្ត​ជាប់​សមុទ្រ

មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា​លើក​ទី​ ៧ ឆ្នាំនេះ ដែល​កម្ពុជា​រៀបចំ​ឡើង​ពីថ្ងៃ​ទី​ ១-២ ខែធ្នូ ក្នុង​ខេត្ដ​ព្រះសីហនុ គឺ​ដើម្បី​បង្ហាញ​អន្តរជាតិ​ពី​សក្តានុពល​នៃ​ខេត្ត​នៅជាប់​មាត់សមុទ្រ​។ អភិបាលខេត្ដ​ព្រះសីហនុ លោក គួច ចំរើន ក៏​រំពឹង​ដែរ​ថា តាមរយៈ​នេះ​នឹង​ផ្ដល់​ពុទ្ធិ បទពិសោធ និង​ផែនការ​មួយចំនួន សម្រាប់​យកមក​កែលម្អ​ឆ្នេរសមុទ្រ​ក្នុង​ខេត្ដ​ប្រកបដោយ​ចីរភាព​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2021-12-01-1021-227632.html

សហភាព​អឺរ៉ុប​សន្យា​ផ្តល់​ក្របខណ្ឌ​ជំនួយ​ថ្មី​ដើម្បី​គាំទ្រ​ដល់វិស័យ​អាទិភាព​របស់​កម្ពុជា

សហភាពអឺរ៉ុបបានសន្យាបន្តគាំទ្រកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌជំនួយថ្មីរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3I4dB3L

អាល្លឺម៉ង់​ចាប់អារម្មណ៍​ផលិតផល​ស្វាយស្រស់ និង​ស្ងួត​របស់​កម្ពុជា

កម្ពុជា​គ្រោង​នាំចេញ​ស្វាយ​ស្រស់ និង​ស្ងួត​ទៅ​ទីផ្សារ​អឺរ៉ុប ពិសេស​ទីផ្សារ​ប្រទេស​អាល្លឺម៉ង់ ខណៈ​មន្ត្រី​ជំនាញ​របស់​ប្រទេស​នេះ​កំពុង​ធ្វើការ​សិក្សា​អំពី​លទ្ធភាព​នៃ​ការនាំចេញ​។   ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-11-29-1046-227536.html

សាធារណរដ្ឋ​ឆែក​ បាន​ឯកភាព​កៀរគរ​ក្រុមហ៊ុន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា

សាធារណរដ្ឋ​ឆែក​បាន​ឯកភាព​ធ្វើការ​កៀរគរ​សហគ្រាស​ធុន​តូច មធ្យម​និង​ក្រុមហ៊ុន​ឯកជន​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ខណៈ​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។   ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-11-30-0945-227592.html

សហគ្រិនខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញារួមគ្នាលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម

សហគ្រិនខ្មែរ (KE) ដែលជាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរផ្សារភ្ជាប់ទំនាក់ទំនង និងការប្តេជ្ញារួមគ្នា លើកកម្ពស់លទ្ធភាព ទទួលបានហិរញ្ញវត្ថុ ក្នុងប្រព័ន្ធអេកូឡូស៊ី នៃសហគ្រាសធុនតូច និងមធ្យម។ ...

ជា​ វណ្ណ​យុទ្ធ​
https://bit.ly/3FZhUvh

កម្ពុជា​ប្រាប់​ឥណ្ឌូនេស៊ី​ពី​សក្តានុពល​វិនិយោគ​លើ​វិស័យ​កសិកម្ម​

កម្ពុជា​នឹង​រង់ចាំ​ស្វាគមន៍​ជានិច្ច​ចំពោះ​វិស័យ​ឯកជន​ឥ​ណ្តូ​នេ​ស៊ី ដែលមាន​បំណង​ធ្វើការ​វិនិយោគ​លើ​វិស័យ​កសិកម្ម ខណៈ​បច្ចុប្បន្ន​វិស័យ​កសិកម្ម​នៅ​កម្ពុជា​មិន​ត្រឹមតែ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ផ្គត់ផ្គង់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានធ្វើការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ក្នុង​បរិមាណ​កើន​ឡើងជា​រៀងរាល់ឆ្នាំ​។​ ...

ហុឹន ពិសី
https://www.postkhmer.com/business/2021-11-26-1441-227458.html

CSX ចុះ MoU ជាមួយ SSE ដើម្បី​អភិវឌ្ឍ​ផលិតផល​ហិរញ្ញ​វត្ថុ​ថ្មីៗ

ផ្សារ​មូលបត្រ​កម្ពុជា (CSX) បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ​ផ្សារ​មូលបត្រ សៀងហៃ(SSE) លើ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ចែក​រំលែក​ព័ត៌មាន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ធ្វើ​ការ​សិក្សា​ស្រាវជ្រា​វរួមគ្នា​ដើម្បី​អភិវឌ្ឍ​ផលិតផលហិរញ្ញ​វត្ថុ​ថ្មីៗ​បន្ថែម​ទៀត។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-11-27-1001-227486.html

វិស័យអចលនទ្រព្យនៅតែមានសក្តានុពល

បើទោះបីជាហានិភ័យសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩ បន្តអូសបន្លាយពេលក៏ដោយ វិស័យអចលនទ្រព្យកម្ពុជានៅតែផ្តល់នូវសក្តានុពលដ៏សម្បូរបែប ក៏ដូចជាតម្លៃទាបសមរម្យសម្រាប់ការវិនិយោគ ជាពិសេសនៅក្នុងតំបន់សំខាន់ៗមួយចំនួនដែលមានការចាប់អារម្មណ៍កើនឡើង និងការបន្តកើនឡើងបន្តិចម្តងៗនៃសកម្មភាពវិនិយោគ នេះបានតាមប្រសាសន៌របស់ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។   ...

ហ៊ឹន ពិសី
https://www.phnompenhpost.com/post-property/real-estate-still-boasts-potential

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

L8944
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!