សេដ្ឋកិច្ច និងពាណិជ្ជកម្ម

ធនាគារ​អេស៊ីលីដា​ដាក់ឱ្យ​ដំណើរការ​នូវ​សេវា​ទូទាត់​តាម​ ខេអេចឃ្យូអកូដ (KHQR Code)

ធនាគារ​អេស៊ីលីដា​ដែល​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​​បានដាក់​ឱ្យប្រើប្រាស់​កម្មវិធី​​ទូរស័ព្ទ​ថ្មី​ជា​ផ្លូវការ​ដែលមាន ឈ្មោះ ថា KHQR Payment Service ដែល​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​អាច​បម្រើ​​សេវា​ទូទាត់​ KHQR Payment Service រួមគ្នា​សម្រាប់​ការទូទាត់​ទំនិញ​ និង​សេវាកម្ម​ផ្សេងៗ​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-26-1016-225689.html

កម្ពុជា​អនុម័ត​នូវ​គម្រោង​វិនិយោគ​ ៧ ​មាន​ទឹកប្រាក់​ជិត​ ១០០ ​លាន​ដុល្លារ

គម្រោង​វិនិយោគ​ចំនួន ៧ ដែលមាន​ទុនវិនិយោគ សរុប​ជិត ៩៤,៥ ​លាន​ដុល្លារ និង​បង្កើត​ការងារ​ថ្មី​បាន ៥ ៣១១ ​កន្លែង​ត្រូវបាន​ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​កាលពី​ចុង​សប្តាហ៍​កន្លងមក​។ ...

ហ៊ិន ពិសី
https://www.postkhmer.com/business/2021-10-26-1026-225691.html

លោក​នាយក​រដ្ឋមន្ត្រីបង្ហាញ​សុទិដ្ឋិនិយម​​សម្រាប់​ការ​ងើប​ឡើង​វិញ​នៃសេដ្ឋកិច្ច-សង្គម ​ពេល​ខាង​មុខ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថារដ្ឋាភិបាល​បាន​កំណត់​ដំណាក់កាល​សម្រាប់​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ និង​ការវិល​ទៅរក​ភាព​ប្រក្រតី​ថ្មី​នៅ​មុន​ដំណាច់​ឆ្នាំនេះ បន្ទាប់ពី​ការ​ចាក់​វ៉ាក់សាំង​ចំនួនពីរដង​ដោយ​ជោគជ័យ​លើ​ប្រជាជន​ជាង ៨៥ ភាគរយ​។ កម្ពុជានឹងប្រើប្រាស់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ដើម្បីជួយប្រទេសក្នុងតំបន់ឲ្យងើបឡើងវិញនៃសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត។ ...

មីឆែល ហ្វឹន
https://bit.ly/3vU6c1i

រដ្ឋមន្ត្រី​កម្ពុជានិង​អូស្ត្រាលី​​ពិភាក្សា​ការជំរុញ​ពាណិជ្ជកម្មនិង​វិនិយោគ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបជាមួយសមភាគីអូស្ត្រាលី ដើម្បីពិភាក្សាអំពីឱកាស និងមធ្យោបាយនានាដែលអាចជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេស។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/2XSmsmF

កម្ពុជា​គ្រោង​ដាក់ចេញ​មូលបត្រ​បំណុល ​​៣០០​លាន​ដុល្លារ​នៅ​ឆ្នាំ​ក្រោយ

រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបោះចេញមូលបត្របំណុល (sovereign bond) ដំបូងតម្លៃ ៣០០ លានដុល្លារ ដើម្បីប្រមែប្រមូលថវិការផ្តល់ហិរញ្ញប្បទានដល់គម្រោងវិនិយោគសាធារណៈ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច និងផលិតភាពរបស់ប្រទេស។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3ns6YP8

ការវិនិយោគលើក្រណាត់ 'មានសារៈសំខាន់សម្រាប់ការងើបឡើងវិញនៃប្រទេសអភិវឌ្ឍន៍តិចតួច'

យោងតាមអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា បានឱ្យដឹងកាលពីថ្ងៃទី២២ ខែតុលា ថាការសម្របសម្រួលលំហូរវិនិយោគទៅកាន់ប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍តិចតួចនិងការបង្កើតបរិយាកាសវិនិយោគអំណោយផលគឺចាំបាច់ដើម្បីគាំទ្រនិងពន្លឿនការស្តារសេដ្ឋកិច្ចនៅសម័យក្រោយកូវីដ-១៩ ។  ...

ម៉ៃ គុណមករា
https://www.phnompenhpost.com/business/investment-fabric-vital-ldc-recoveries

កម្ពុជាគ្រោងនឹងដាក់ចេញផែនការស្តារក្រោយកូវីដក្នុងពេលឆាប់ៗនេះ

កម្ពុជាគ្រោងនឹងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗនេះ ដែលជាផែនការស្តារសេដ្ឋកិច្ចក្រោយកូវីដ ដោយសារអត្រាខ្ពស់នៃការចាក់វ៉ាក់សាំងដែលមានចំនួន ៨៥.៣៣ ភាគរយគិតត្រឹមថ្ងៃសុក្រ ទី២២ ខែតុលា។ ...

Michael Firn
https://bit.ly/3vE8mSg

រដ្ឋាភិបាលអនុម័តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២

រដ្ឋាភិបាលកម្ពុជាបានអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាចំនួន ៣២.៥៧៦.៩ ពាន់ពាន់លានរៀល (ប្រមាណ ៨.០១៣ ពាន់លានដុល្លារ) សម្រាប់ចំណាយសម្រាប់ឆ្នាំ ២០២២ ជាមួយនឹងចំណូលជាតិកំណត់ចំនួន ២៣.៤៦២.៦ ពាន់ពាន់លានរៀល (ប្រមាណ ៥.៧៧១ ពាន់លានដុល្លារ)។ ...

ជា​ វណ្ណ​យុទ្ធ​
https://bit.ly/3Bhq3bD

KB ប្រកាស​ការបញ្ចប់​ការទិញ​ប្រា​សាក់​ជា​ផ្លូវការ​

ធនាគារ KB Kookmin របស់​កូរ៉េខាងត្បូងបានប្រកាស​ទិញ​ភាគហ៊ុន​ដែល​នៅ​សេសសល់​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ ដើម្បី​ធ្វើជា​ម្ចាស់​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំជាងគេ​មួយ​នេះ​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ សារព័ត៌មាន The Korea Herald នៅ​ថ្ងៃទី​នៅ​ថ្ងៃទី​ ២០ ខែតុលា​នេះ​។​ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-21-0942-225410.html

រយៈពេល​ ៣ ​ថ្ងៃ កបប រកឃើញ​ដេប៉ូ​លក់​ប្រេងសាំង​ ១៧ ​ទីតាំង​ក្នុង​ខេត្ត​ ៤ ធ្វើ​អាជីវកម្ម​មិន​សុចរិត

ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កបប ឬ CCF) រកឃើញ​ដេប៉ូ​លក់​ប្រេងឥន្ធនៈ​ចំនួន​ ១៧ ​ទីតាំង ក្នុង​ខេត្ត​ចំនួន​ ៤ ធ្វើ​អាជីវកម្ម មិន​អនុលោម​តាមច្បាប់ ខណៈ​ទំនិញ​ខូចគុណភាព​ជាង ១ ០០០ ​គីឡូក្រាម និង​អាល់កុល ភេសជ្ជៈ​ក្លែងក្លាយ​ជាង​ ៥០០ ​លីត្រ​ត្រូវបាន​ដកហូត និង​កម្ទេចចោល​។ ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2021-10-22-1050-225496.html

គម្រោង Arakawa Residence បានបញ្ចប់​ការសាងសង់​គ្រោង​អគារ​នៃ​ដំណាក់កាល​ទី ​២

ដំណើរការ​សាងសង់​គម្រោង​អគារ​ស្នាក់នៅ​រួម​តម្លៃ​សមរម្យ​អារ៉ាខាវ៉ា (Arakawa Residence) ដែលមាន​ទុនវិនិយោគ​ជាង ៧០ ​លាន​ដុល្លារ​បាននិង​កំពុង​ដំណើរ​ទៅមុខ​ជាប្រចាំ ដោយ​ដំណាក់កាល​ទី​ ១ មាន​អតិថិជន​ចូល​ស្នាក់នៅ​ប្រហែល ១០០ ​យូនីត ចំណែក​ដំណាក់កាល​ទី២ បានបញ្ចប់​គ្រោង​អគារ​រួច​ទាំងស្រុង​។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/post-property/2021-10-21-1119-225430.html

កម្ពុជា-កូរ៉េ គ្រោង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​សប្តាហ៍​ក្រោយ

ប្រទេស​កម្ពុជា និង​កូរ៉េខាងត្បូង គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ​ (CKFTA) ​នៅ​ថ្ងៃទី​ ២៦ ខែតុលា ខាងមុខ ដែល​នេះ​គឺជា​ការបើក​ទំព័រ​ថ្មី​មួយទៀត​ ដើម្បី​ជំរុញ​លំហូរ​ពាណិជ្ជកម្ម និង​វិនិយោគ រវាង​ប្រទេស​អាស៊ី​ទាំង​ ២​។ ...

ម៉ៃ គុណមករា
https://www.postkhmer.com/business/2021-10-21-1434-225431.html

ដើមទុន​អប្បបរមា​សម្រាប់​ប្រតិបត្តិការ​កាស៊ីណូ ត្រូវ​កំណត់​ចាប់ពី ៤០០ ​ពាន់​លាន​រៀល

រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ដើមទុន​អប្បបរមា​សម្រាប់​ប្រតិបត្តិការ​ល្បែង​កាស៊ីណូ ដែល​ស្ថិតក្នុង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម សមាហរ័ណ ត្រូវមាន​ចាប់ពី ៨០០ ០០០ ០០០ ០០០ (​ប្រាំបី​រយ​ពាន់​លាន​) ​រៀល​ឡើងទៅ និង​ប្រតិបត្តិការ​ល្បែង​កាស៊ីណូ​មិន​ស្ថិតក្នុង​មណ្ឌល​ល្បែង​ពាណិជ្ជកម្ម សមាហរ័ណ ត្រូវមាន​ចាប់ពី ៤០០ ០០០ ០០០ ០០០ (​បួនរយ​ពាន់​លាន​) ​រៀល​ឡើងទៅ​។   ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-10-21-1119-225428.html

កិច្ចព្រមព្រៀងកម្ពុជា-កូរ៉េខាងត្បូងនឹងត្រូវចុះហត្ថលេខានៅសប្តាហ៍ក្រោយ

កម្ពុជា និងសាធារណរដ្ឋកូរ៉េនឹងចុះហត្ថលេខាលើសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅសប្តាហ៍ក្រោយ ដោយសារប្រទេសទាំងពីរបានមើលឃើញពីទំហំនៃការកើនឡើងរវាងពាណិជ្ជកម្មទ្វេភាគី។ ...

ជា​ វណ្ណ​យុទ្ធ​
https://bit.ly/3B2sY7V

ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមកើនឡើង ៤ ដង

យោងតាមស្ថិតិពីអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថាការនាំចេញរបស់កម្ពុជាទៅកាន់វៀតណាមកើនឡើងជិត ៤ ដង ដែលមានទំហំទឹកប្រាក់ដល់ទៅ ៣,៧ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/30HNDlj

តម្រូវការនៃការនាំចេញផ្លែចេករបស់កម្ពុជា ត្រូវបានកត់សម្គាល់ថា បានជិត ៣៥០.០០០ តោនក្នុងរយៈពេល ៩ ខែដំបូង

ក្នុងរយៈពេល ៩ ខែដំបូង នៃឆ្នាំ២០២១ កម្ពុជាបាននាំចេញចេកស្រស់ចំនួន ៣៤៣.៨១២ តោនកើនឡើង ៤៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3n35V84

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យផ្សេងៗនៅកម្ពុជា

ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (U.S.-ABC) ចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជាលើវិស័យថាមពលឧស្សាហកម្ម សុខភាព បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងការនាំចូល-នាំចេញ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3b8RHgx

ADB អនុម័តថវិកាចំនួន ៤០ លានដុល្លារដើម្បីផ្តល់ឥណទានក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ អនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៤០ លានដុល្លារ​ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទានក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (MSMEs) និងអនុវត្តកំណែទម្រង់ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុនិងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនា​សម្ព័ន្ធវិស័យហិរញ្ញវត្ថុ។ ...

មីឆែល ហ្វឹន
https://bit.ly/3poim1b

សំណើវិនិយោគឧស្សាហកម្មថ្មីបានចុះបញ្ជីហើយ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានអនុម័តគម្រោងវិនិយោគឧស្សាហកម្មថ្មីសរុបចំនួន ១២៤ នៅចន្លោះខែមករា និងកញ្ញាឆ្នាំនេះ ដែលនាំឲ្យរោងចក្រវិនិយោគសកម្មសរុបមានចំនួន ១.៨៤៣។ ...

ជា​ វណ្ណ​យុទ្ធ​
https://bit.ly/3vqP2YO

ប្រមូលចំណូលពន្ធបានជាង ២.១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៩ ខែដំបូង

អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានប្រមាណ ៨.៥៤៩ ពាន់លានរៀល (ប្រហែល ២.១១១ លានដុល្លារអាមេរិក) ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះស្មើនឹង ៩៤.១២% នៃផែនការប្រចាំឆ្នាំ។ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://bit.ly/3BXgUGg

​ធនាគារកណ្តាល​អំពាវនាវ​ឱ្យ​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​គាំទ្រ​ការ​ស្តារ​ឡើង​វិញ​របស់​អាស៊ាន​

អភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ង្គ​ការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ បន្ត​គាំទ្រ​ដល់​សេដ្ឋកិច្ច​អាស៊ាន​ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​បានជា​សះស្បើយ​ពី​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រូ​ណា​។​ ...

មីឆែល ហ្វឹន
https://www.khmertimeskh.com/50953619/central-bank-calls-on-imf-to-support-aseans-recovery/

​រដ្ឋាភិបាល​ស្នើ​ឱ្យ​អូស្ត្រាលី​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)

រដ្ឋមន្ត្រី​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ប៊ិ​ន​ ឈិ​ន​បាន​ស្នើ​សុំ​ឱ្យ​ប្រទេស​អូស្ត្រាលី​ផ្តល់​ថវិកា​ដល់​ភាគី​ជាតិ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)។ ...

យិ​ន​ សឿ​ម
https://www.khmertimeskh.com/50953481/government-asks-australia-for-financial-support-for-eccc/

ទីផ្សារ​ធំៗ​ចំនួន ៣ ស្រូបយក​កសិផល​នាំចេញ​របស់​កម្ពុជា​ប្រមាណ​ជាង​ ៩៥%

យោងតាម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នា​ថ្ងៃទី​ ១៤ ខែតុលា ឱ្យដឹងថា ការនាំចេញ​កសិផល​ទៅកាន់ ៩០ ​ប្រទេស​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០២១ នេះ​សម្រេចបាន ៥,៩៣ ​លាន​តោន ក្នុង​នោះ​ទៅ​ប្រទេស​វៀតណាម ចំនួន ៦៤,១១ ​ភាគរយ​, ថៃ ២១,៤៩ ​ភាគរយ និង​ចិន ៩,៦៩ ​ភាគរយ ខណៈ​ទៅ​គោលដៅ​ប្រទេស​ ៨៧ ផ្សេងទៀត ៤,៧១ ​ភាគរយ​។ ...

នៅ ស៊ីវុត្ថា
https://www.postkhmer.com/business/2021-10-15-1407-225135.html

សហរដ្ឋអាមេរិក​នៅ​តែ​ជាទី​ផ្សារ​ធំ​បំផុត​សម្រាប់​អ្នក​នាំ​ចេញ​

​សហរដ្ឋអាមេរិក​នៅ​តែ​ជាទី​ផ្សារ​ធំ​បំផុត​សម្រាប់​ផលិតផល​នាំ​ចេញ​របស់​កម្ពុជា​នៅ​ឆ្នាំ​ ២០២១​ ទោះបី​មាន​ជំងឺឆ្លង​កូ​វី​ដ​-១៩​ ក៏​ដោយ​។​ ការ​នាំ​ចេញ​រយៈពេល​ ៨​ ខែ​របស់​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក​បាន​កើនឡើង​យ៉ាង​ខ្លាំង​ទោះបីជា​ផលិតផល​មួយ ...

ជា​ វណ្ណ​យុទ្ធ​
https://www.khmertimeskh.com/50952218/us-remains-the-biggest-market-for-exporters/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

9YvjZ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!