ព័ត៌មាន​

យោធភូមិភាគទី៣របស់​កម្ពុជា​បញ្ជូនលិខិតអញ្ជើញទៅកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត​របស់ថៃ​ សម្រាប់​កិច្ច​ប្រជុំ RBC នៅចុង​សប្ដាហ៍នេះ

ក្នុង​ស្មារតី​ជំរុញ​ការ​គោរព​បទ​ឈប់បាញ់ និង​លើក​កម្ពស់​សន្តិភាពរវាង​ប្រទេស​ទាំង​ពីរ​ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ របស់​កម្ពុជា និងកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត របស់​ថៃ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ។​ នេះបើ​តាម​ក្រសួង​ការពារ​ជាតិ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-30-198-263393

ការ​ជម្លៀស​របស់​ថៃ​បង្កើន​ហានិភ័យ​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា

បទបញ្ជា​នា​ពេល​ថ្មីៗ​នេះ​របស់​ប្រទេស​ថៃ​សម្រាប់​នាយកដ្ឋាន​ឧទ្យាន​ជាតិ​ អភិរក្ស​សត្វព្រៃ​ និង​រុក្ខជាតិ​ (DNP)​ ដើម្បី​រៀបចំ​ប្រតិបត្តិការ​ជម្លៀស​នៅ​តាម​ព្រំដែន​បាន​បង្កើន​ការ​ព្រួយបារម្ភ​សម្រាប់​កម្ពុជា​ ដែល​សហគមន៍​មូលដ្ឋាន​កំពុង​ជួប​ការ​លំបាក​ជាមួយនឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដែល​បណ្តាល​មក ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/mek8Y

ក្រសួងមហាផ្ទៃ​​​តប​នឹង​ការបកស្រាយ​បង្វែរពីឧក្រិដ្ឋជនជាជន​រង​គ្រោះ​​របស់​រដ្ឋ​មន្ត្រី​ថៃ ជុំវិញ​ជម្លោះព្រំដែន​

ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​ចេញ​មុខ​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​ ដែល​មាន​សុពលភាព​តែ​៤​ខែ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ ដោយ​បាន​ចោទប្រកាន់​ទីក្រុង​បាងកក​ពី​បទ​បំភ្លៃ​ការ​ពិត​អំពី​ជម្លោះព្រំដែន​ដែល​កំពុង​កើតឡើង​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-9-30-826-263382

អភិបាលខេត្ត​បន្ទាយមានជ័យតវ៉ា​ប្រឆាំង​នឹង​ភាគីថៃ​ដែល​បាន​លើក​បដា​ជាថ្មី​​ស្ដីពី​ការ​ប្រើ​ប្រាស់​ច្បាប់​ក្នុង​ស្រុក​​ថៃ​លើ​ពលរដ្ឋ​កម្ពុជា

លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​សរសេរ​លិខិត​តាវ៉ា​ប្រឆាំងភ្លាមៗ​បន្ទាប់​ពី​អាជ្ញាធរ​ថៃ​ខេត្ត​ស្រះកែវ មិនគោរព​ខ្លឹមសារ​អនុស្សរណៈ​ឆ្នាំ​២០០០ ដោយ​បាន​​លើក​បដា​ជា​ថ្មី​នៅ​ថ្ងៃ​ទី២៨ កញ្ញា នៅភូមិ​ព្រៃចាន់ និង​ភូមិ​ជោគជ័យ អំពី​ផែនការអនុវត្ត​ច្បាប់​ថៃ ទៅ​​លើ​ទីតាំង​ដែល​ពលរដ្ឋ​ខ្មែរ​រស់​នៅ​រាប់​ទសវត្សរ៍​មក ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-29-1254-263375

ប្រជាពលរដ្ឋ​តាម​​ព្រំដែន​បារម្ភ​ខ្លាចពីការ​ឈ្លានពាន​រាយ​​លួស​បន្លា​ច្រើនជាង​ការបិទច្រក​ព្រំដែន

សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ដែល​រស់​នៅតាម​បណ្ដោយ​ព្រំដែន​ ការបិទច្រក​ទ្វារ​ព្រំដែន​ជា​ផ្លូវការ ឬ​កែសម្រួល​ពេលវេលារបស់​​ថៃ មិនមែនជា​វិបត្តិ​ដូច​ការចោទ​​នោះទេ​។​ ប្រជាពលរដ្ឋ​នៅតាម​​ភូមិឋាន​នានា​​បន្តជិវិត​រស់នៅ​​ដោយ​ប្រកប​របរ​​ធ្វើ​ស្រែចម្ការ អាជីវកម្ម​តូច​ និង​កម្លាំង​ពលកម្ម​ក្នុងស្រុក​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-9-29-1659-263380

ការ​បាញ់​កាំភ្លើង​ដែល​បង្ក​ដោយ​ទាហ៊ានថៃ​បង្ក​ឱ្យ​មាន​ការ​ជម្លៀស​ និងរំខាន​ដល់​សេដ្ឋកិច្ច​តាម​ព្រំដែន​របស់​កម្ពុជា

ការបាញ់កាំភ្លើងឯកតោភាគីរបស់កងកម្លាំងប្រដាប់អាវុធថៃកាលពីថ្ងៃសៅរ៍បានបង្ខំឱ្យពលរដ្ឋនៅខេត្តព្រះវិហារ និងខេត្ត Ubon Ratchathani ជម្លៀសចេញពីផ្ទះរបស់ពួកគេយ៉ាងឆាប់រហ័ស ដោយបង្កើតឱ្យមានការភ័យ និងនាំឱ្យមានការរំខានផ្នែកសេដ្ឋកិច្ច ដែលប៉ះពាល់ដល់វិស័យកសិកម្ម ពាណិជ្ជកម្ម និងជីវភាពប្រចាំថ្ងៃសម្រាប់សហគមន៍ព្រំដែនកម្ពុជា-ថៃ។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/wNTrW

ព្រឹកនេះ ​​អ្នកសង្កេតការណ៍អន្ដរកាល​​អាស៊ាន IOT ​ទៅដល់​ទីតាំង​ទាហាន​ថៃ​បាញ់​ផ្លោង​ចូល​ដី​ខ្មែរ​​

ក្រសួងការពារជាតិ​ នៅ​ថ្ងៃអាទិត្យ​នេះ បាន​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អ្នកសង្កេតការណ៍​អន្ដរកាល​​អាស៊ាន (IOT) ដឹកនាំ​ដោយ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ត្រួតពិនិត្យ​មូលដ្ឋាន​យោធា​កម្ពុជា​ក្នុង​ខេត្តព្រះវិហារ​ដែល​ត្រូវបាន​រង​ការបាញ់ប្រហារ​ពី​កងកម្លាំង​ថៃ​កាលពី​ម្សិលមិញ​​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-9-28-1221-263370

ពីប្រទេស​ញាំញីដោយសង្គ្រាមទៅជា​​អ្នកផ្តល់​ស​ន្តិ​ភាព​៖ ពេល​នេះ​កម្ពុជារងការ​បំពាន​​តាម​ព្រំដែន

​កម្ពុជា​បាន​ប្រើ​សុន្ទរកថា​របស់ខ្លួន​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ (UNGA) ដើម្បី​បញ្ជាក់​​ការផ្លាស់ប្តូរ​​​ពី​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​ ក្រោម​ការទទួល​​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ទៅជា​អ្នក​រួមចំណែក​យ៉ាងសកម្ម​ជាស​កល​ក្នុងការ​ផ្ដល់​សន្តិភាព​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-9-28-81-263369

រដ្ឋមន្ត្រីការបរទេស៖សន្តិភាពដែលបានមកដោយលំបាកកំពុងរងការគម្រាមកំហែង ស្នើជំនួយពីមេដឹកនាំពិភពលោក

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្វែងរកជំនួយពីមេដឹកនាំពិភពលោកក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយកត់សម្គាល់ថា សន្តិភាពដែលកម្ពុជាឈ្នះបានមកអស់ជាច្រើនទសវត្សរ៍មកហើយ កំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយសារការបន្ត វាយប្រហារដែលរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ ...

Sangeetha Amarthalingam
https://kiripostkhmer.com/stories/cambodias-hard-won-peace-in-jeopardy-with-border-conflict-sokhonn-tells-unga

ការ​វាយ​ប្រហារ​ជន​ស៊ីវិល​តាម​ព្រំដែន​បង្កើនសន្ទុះបន្ថែមក្នុងការធ្វើ​ពហិការ​មិនទិញ​​ទំនិញ​ថៃ

ការវាយប្រហារដោយទាហានថៃមកលើជនស៊ីវិលកម្ពុជាកាលពីថ្ងៃពុធ ដែលបានដកបន្លាលួសបន្លាចេញពីដីស្រែចំការ បណ្តាលឲ្យរងរបួសយ៉ាងតិច ២៣ នាក់ រួមទាំងស្ត្រី និងព្រះសង្ឃផងដែរនោះ បានបង្កើនសន្ទុះធ្វើពហិការទំនិញថៃ ខណៈដែលសាធារណជនបានអំពាវនាវឱ្យមានចលនាកាន់តែខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ...

ញ៉ា​ន​ ​ចំ​រ៉ុ​ង
https://shorturl.at/J7Dsd

លោក​ ហ៊ុន ម៉ាណែត សុំ​«អន្តរាគមន៍​បន្ទាន់» ពី​ប្រធាន​អាស៊ាន​កុំ​ឲ្យ​ថៃបន្ត​រាយ​បន្លា​លួស និងពង្រីក​វិសាលភាពនៃ​ជម្លោះ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សុំ​«អន្តរាគមន៍​បន្ទាន់» ពី​ប្រធាន​អាស៊ាន ដោយ​លោក​​ស្នើ​ឲ្យ​ប្រធាន​អាស៊ាន​ធ្វើ​យ៉ាង​ណា​​កុំ​ឲ្យ​ភាគី​ថៃ​​រាយ​បន្លា​លួស​នៅ​ភូមិ​ព្រៃ​ចាន់ឬ​តំបន់​ផ្សេង​ទៀត​​ និង​ស្នើ​ឲ្យ​​រក្សា​ស្ថានភាព​បច្ចុប្បន្ន ទុក​បញ្ហា​ឲ្យ​ JBC ដោះស្រាយ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-18-1841-263323

ការប្រើប្រាស់អំពើហិង្សារបស់យោធាថៃលើពលរដ្ឋកម្ពុជា«ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចាត់ទុក ការប្រើប្រាស់អំពើហិង្សារបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជាថា «ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ» ហើយអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយអន្តរាគមន៍ និងជំរុញភាគីថៃឱ្យគោរពតាមច្បាប់តំបន់ និងច្បាប់អន្តរជាតិជាធរមាន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-18-120-263317

អនុព័ន្ធយោធាម៉ាឡេស៊ីរិះគន់ថៃតាម​ភាសា​ការទូត​​និង​ឲ្យ​ថៃ​រក្សាភាពស្ងប់ស្ងៀមនៅ​ភូមិ​ព្រៃចាន់ទុក​បញ្ហា​​ឲ្យ​ JBC ដោះស្រាយ

លោក សាមសុល រីហ្សាល់ ប៊ីន មូសា (Samsul Rizal Bin Musa) អនុព័ន្ធយោធាជំនួយការម៉ាឡេស៊ី និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ប្រចាំប្រទេសថៃ បានជំរុញឱ្យប្រទេសថៃរក្សាភាពស្ងប់ស្ងៀម និងបញ្ឈប់រាល់សកម្មភាពនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅទល់មុខតំបន់ បានណង​ យ៉ាកែវ។ លោក​បាន​​ស្នើឱ្យអនុញ្ញាតឱ្យគណៈកម្មាធិការព្រំដែនរួម (JBC) ធ្វើការងាររបស់ពួកគេសម្រាប់ករណីនេះ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-18-810-263311

អភិបាល​ខេត្ដ​បន្ទាយ​មានជ័យ​ និងស្រះកែវ​ចរចា​ ខណៈកងកម្លាំងថៃប្រើហឹង្សា​លើ​ជនស៊ីវិល​កម្ពុជា​

លោក​ អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ជួបប្រជុំ​ជាមួយ​អភិបាលខេត្ត​ស្រះកែវ នៅ​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ពិភាក្សា​សម្របសម្រួល​ស្វែងរក​ដំណោះស្រាយ​ល្អ​ជូន​ប្រជាពលរដ្ឋ​នៃ​ខេត្ត​ទាំងពីរ​។ ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥នេះ​ លោក​ រាត្រី ​បាន​លើកសំណើ​ទៅ​ភាគី​ថៃ​ចំនួន ៤ ចំណុច។​​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-9-17-184-263309

កងទ័ព​ជើង​ទឹកថៃចោទ​​ថាកម្ពុជា​ទន្ទ្រាន​ដីថៃ ខណៈ​ដែល​កម្ពុជា​បញ្ជាក់​ថាទីតាំង​ទាំង​នោះ​ត្រូវ​បាន​បក​ស្រាយ​ច្បាស់​លាស់​ហើយ​នៅឆ្នាំ​២០២២

លោកស្រី ម៉ាលី សុជាតា អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​បំភ្លឺ​ថា ចំណុច​​ដែល​​កង​ទ័ព​ជើង​ទឹកថៃបាន​លើក​ឡើង​ថា​កម្ពុជា​បំពាន​ដីថៃ​​ តាម​ពិត​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់​តាំង​ពី​ឆ្នាំ២០២២ ចំណែក​ចំណុច​នៅ​សេសសល់​គួរ​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​កិច្ច​ការ​របស់ គណៈកម្មាធិការចម្រុះព្រំដែន (JBC)។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-16-1827-263294

សារធាតុពុលដែលបន្សល់ទុកពីសង្រ្គាមព្រំដែន កំពុង​បង្ក​ហានិ​ភ័​យដ​ល់​សុខភាពមនុស្ស និង​បរិ​ស្ថាន​

​សម្ព័ន្ធអង្គការសង្គមស៊ីវិលកម្ពុជាជិត១០ និងក្រុមអ្នកជំនាញបានរកឃើញ​សញ្ញា​យ៉ា​ងខ្លាំង​នៃវត្ត​មាន​សារ​ធាតុ​គី​មី​ពុល​ ដែល​​ត្រូវ​បានប្រើប្រាស់​ក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ហើយ​វា​កំពុង​តែ​បង្ក​ហានិ​ភ័​យដ​ល់​សុខភាពមនុស្ស និងបរិស្ថាននៅសហគមន៍តាម​តំបន់ព្រំដែន។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-15-1054-263265

អន្តរជាតិ​សាទរ​លទ្ធផល​វិជ្ជមាន​នៃ​ការ​រក​ដំណោះ​ស្រាយ​ជម្លោះ​កម្ពុជា​-ថៃ ប៉ុន្តែ​សំណើ​សុំ​បើក​ព្រំដែនឡើង​វិញ​​មិន​ទទួល​បាន​ការ​គាំទ្រ

មន្ត្រី​ការទូតបរទេសបានសាទរចំពោះការវិវឌ្ឍជាវិជ្ជមានលើជម្លោះព្រំដែនកម្ពុជា-ថៃ ការអនុវត្តបទឈប់បាញ់ ប៉ុន្តែ​សំណើ​បើកព្រំដែនឡើងវិញ​ពី​សំណាក់​ប្រទេស​ជប៉ុន​ដើម្បី​សម្រួល​ដល់​ច្រវ៉ាក់​ផលិតកម្ម នៅ​តែជាបញ្ហាចម្រូងចម្រាស។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-12-1145-263251

​ក្រុម​សង្កេតការណ៍អន្ដរកាល​​អាស៊ានចាប់ផ្ដើម​ចុះ​ទៅកាន់ទីតាំង​តាមបណ្ដា​ខេត្ត​ជាប់​ព្រំដែន

​ក្រសួងការពារជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អន្ដរកាល​អាស៊ាន​ (IOT)​ ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្តព្រះវិហារ​ និង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាប់ផ្តើម​ត្រួតពិនិត្យ​នៅ​នឹង​កន្លែង​នៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​កម្ពុជា​ និង​ថៃ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-9-11-1418-263246

ការស៊ើបអង្កេតបឋមរកឃើញថា ​ជម្លោះព្រំដែនមានប្រើ​«ផ្សែង​ពុល​» ជំរុញឱ្យមានការឆ្លើយតបបន្ទាន់​

​សម្ព័ន្ធ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​ដែល​មាន​សមាជិក​ចំនួន​ប្រាំពីរ​ស្ថាប័ន​បាន​ចេញ​របាយការណ៍​បឋម​របស់​ខ្លួន​ក្រោយ​ពី​បាន​ធ្វើការ​សិក្សា​រហ័ស​មួយ​។​ ការ​សិក្សា​នេះ​បាន​បង្ហាញ​ពី​កង្វល់​ដែល​ថា​អាច​មានការ​ប្រើប្រាស់​ផ្សែង​គីមី​អំឡុង​ពេល​ប៉ះទង្គិច​គ្នា ...

ស៊ើង និមល់
https://khmer.cambojanews.com/preliminary-probe-links-border-clashes-to-toxic-smoke-urges-response/

កម្ពុជា-ថៃ​រកវិធី​បន្ថយ​ភាពតានតឹង​តាមរយៈការកែសម្រួលយុទ្ធោបករណ៍និងសម្ភារៈយោធា​ និង​​ពិភាក្សា​ករណី​ទាហាន​កម្ពុជា១៨រូបដែល​ថៃ​កំពុង​ឃុំឃាំង

ម្ពុជា​ និង ថៃ ពិភាក្សា​គ្នា​អំពី​ការ​កាត់បន្ថយ​ភាព​តានតឹង ការដោះលែង​ទាហាន​កម្ពុជា ១៨រូប និង​​ការ​ស្នើ​របស់​ជប៉ុន​ក្នុង​ការ​បើក​ច្រក​ព្រំដែន​មួយ​ចំនួន នៅ​ក្នុង​កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃទី១០ ខែកញ្ញា​នេះ​ នៅខេត្តកោះកុង។ កិច្ច​ប្រជុំ GBC ដែល​ជា​កិច្ច​ប្រជុំ​កម្រិត​ក្រសួង​ការពារ​ជាតិ ធ្វើ​ឡើង​ដោយ​មាន​ការ​ចូលរួម​របស់​លោក ទៀ សីហា រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា និង​លោក​ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-10-1358-263231

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌មាន​ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​ មាន​មនសិការ​និងតម្កល់ឧត្តមប្រយោជន៍របស់ជាតិ​​និង​ក្រមសីលធម៌​ វិជ្ជាជីវៈ

ខណៈដែល​រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តអនុវត្តយន្តការដោះស្រាយវិវាទព្រំដែនរកម្ពុជា-ថៃ ដោយសន្តិភាពនិយម និងគោលការណ៍ច្បាប់ អ្នកសារព័ត៌មាន ដើរតួនាទីសំខាន់ក្នុងការរាយការណ៍ព័ត៌មានពិតអំពីបញ្ហាជម្លោះព្រំដែន និងព្រឹត្តិការណ៍ជុំវិញដែលកើតឡើង ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ទេព អស្នារិទ្ធ អ្ន​ក​នាំ​ពាក្យ​ក្រសួងព័ត៌មាន។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-9-1654-263219

យោធិន​កម្ពុជា ១៨នាក់ ដែលទាហាន​ថៃចាប់ខ្លួន មានឱកាសតបសំបុត្រ​​ជាមួយក្រុមគ្រួសារ​ជាលើកដំបូង​​

កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានបញ្ជាក់ថា យោធិន​កម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានកងកម្លាំងថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា បានទទួលសារដំណឹងពីគ្រួសារ និងបានសរសេរសារតបត្រឡប់វិញតាមរយៈប្រព័ន្ធមនុស្សធម៌។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-9-9-1938-263222

លោក​ ហ៊ុន ម៉ាណែត ទម្លាយ​​ពីមូលហេតុដែលរដ្ឋាភិបាលរក្សា​ភាព​ស្ងាត់ស្ងៀម

បន្ទាប់​ពី​សកម្មភាព​របស់​លោក​​នៅ​លើ​បណ្ដាញ​សង្គម​​​ហាក់​មាន​ភាព​ថមថយ គិត​ចាប់​ពី​ការផ្ទុះ​ឡើង​នៃ​ជម្លោះ​ប្រដាប់​អាវុធ ពី​ថ្ងៃទី២៤ ដល់​ថ្ងៃទី២៨ កក្កដា​ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី៩ កញ្ញា​នេះ បាន​ចេញ​សារឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ពីស្ងាត់​ស្ងៀម​របស់​រាជរដ្ឋាភិបាល។ ...

សួស យ៉ាមី
https://www.postkhmer.com/national/2025-9-9-1535-263218

សម្តេចម៉ែព្រះប្រទានថវិកាដល់CMAC ដើម្បីបោសម្អាតមីននៅតាមព្រំដែនកម្ពុជាថៃ

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បាន​ប្រោស​ប្រទាន​ព្រះ​រាជ​ទ្រព្យចំនួន២​ម៉ឺ​នដុ​ល្លា​រ​អាមេរិកដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC)​ដើម្បី​ប្រើប្រាស់ក្នុងការបោស​សម្អា​ត​សំ​ណល់​យុ​ទ្ធភណ្ឌសង្គ្រាម នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-5-112-263179

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

bGhZ7
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!