ព័ត៌មាន​

លោក ឈាង​ វុន អះអាង​ថា ​ពលករ​ខ្មែរ​នៅ​ថៃ​ជិត​ ២០០០ នាក់​នឺង​​មក​បោះ​ឆ្នោតឲ្យ CPP ថ្ងៃ​ទី ​២៩ កក្កដា

ពល​ករ​ខ្មែរ​ដែល​កំ​ពុង​ធ្វើ​ការ​នៅ​ក្នុង​ខេត្ត​រ៉ាក់យ៉ង​ ​នៃ​ប្រ​ទេស​ថៃ ​ប្រ​មាណ​ជិត​ ២០០០ នាក់បាន​អះ​អាង​ចំ​ពោះ​មុខ​ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជាថា​ ពួក​គេ​នឹង​វិល​ត្រឡប់​មក​កម្ពុជា​ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ជ្រើស ...

នៀម ឆេង
https://bit.ly/2tXGUj4

លោក ហ៊ុន សែន ប្រាប់​ឲ្យ​ពលរដ្ឋ​ងើប​បះបោរ​ផ្ដួលរំលំ​លោក ឬ​លោក​សុខចិត្ត​ចុះ​ចេញ​ពី​អំណាច បើ​មិន​អាច​ធ្វើ​តាម​ការសន្យា

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ពី​ម្សិលមិញ​ប្រកាស​ប្រាប់​ឲ្យ​ពលរដ្ឋ​ងើប​ «​បេះបោរ​» ​ផ្តួលរំលំ​រូប​លោក​ចេញ​ពី​អំណាច ឬ​លោក​សុខចិត្ត​ចុះ​ចេញ​ពី​អំណាច​ដោយ​ខ្លួនឯង បើ​មិន​អាច​អនុវត្ត​បាន​តាម​ការសន្យា​ក្រោយ​លោក​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី ខណៈ​អ្នក​វិភាគ​រំឭក​ឲ្យ ...

បែន សុខហ៊ាន
https://bit.ly/2MvW9aq

បក្ស​កាន់អំណាច​ថា​ពលរដ្ឋ​ជាង​ ៨០% ​នឹង​ទៅ​បោះឆ្នោត ខណៈ​អ្នក​ឃ្លាំមើល​ថា​ប្រហែល​ ៧០% ​មិន​សប្បាយ​ចិត្ត

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់អំណាច​អះអាង​ថា សម្រាប់​ការបោះឆ្នោត​ជាតិ​នា​ចុង​ខែ​ក្រោយ​នេះ​នឹង​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៨០ ​ភាគរយ​នៃ​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នឹង​ទៅ​បោះឆ្នោត​ដោយ​ចាត់ទុក​នេះ​ជា​ជោគជ័យ​ក្នុង​ដំណើរការ​បោះឆ្នោត​ ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​ថា ពលរដ្ឋ​មិន ...

បែន សុខហ៊ាន និង មាស សុខជា
https://bit.ly/2ypDxH3

CPP អះអាង​ពី​ការ​ចុះចូល​បន្ថែម​លើ​សមាជិក​ជាង​ ៥ លាន​របស់​ខ្លួន

ខណៈ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ​កាន់តែ​ខិត​ជិត​មក​ដល់​មន្ត្រី​គណបក្ស​កាន់​អំណាច​អះអាង​ថា មាន​អតីត​សមាជិក​គណបក្ស​ប្រឆាំង​ «​ច្រើន​ពាន់​នាក់​» ​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ថែម​លើ​សមាជិក​ជាង​ ៥ ​លាន​នាក់​ដែល​ខ្លួន​មាន ប៉ុន្តែ​អ្នក​ឃ្លាំមើល និង ...

បែន សុខហ៊ាន
https://bit.ly/2lb8zcm

លោក​ សម រង្ស៊ី ថា​ស្ថានការណ៍​បោះឆ្នោត​ឆ្នាំ​នេះ​ល្អ​សម្រាប់​ពលរដ្ឋ ​តែ​មន្ត្រី​ថា ​ល្អ​មែន​គឺ​ល្អ​សម្រាប់​បក្ស​កាន់​អំណាច

អតីត​មេដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម រង្ស៊ី ចាត់​ទុក​ស្ថានភាព​នយោបាយ​ក្នុង​ឆ្នាំ​បោះឆ្នោត​ជាតិ​នេះ គឺ​ល្អ​ខ្លាំង​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្វី​ដែល​លោក​អះអាង​ថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កំពុង​លេង​ល្បែង​នយោបាយ​ភ្លាត់ស្នៀត​ក្រោយ​ពី​បក្សប្រឆាំង​ដ៏ធំ​របស់​លោក​ត្រូវ​បាន ...

មាស សុខជា
https://bit.ly/2LHDjO2

បក្ស​ចូលរួម​បោះឆ្នោត​បង្ហាញ​ពី​ថវិកា​ និង​ជំហរ​ ខណៈ​មាន​ការ​រិះគន់​ថា ពួកគេ​ចូលរួម​បោះឆ្នោត​គ្រាន់​តែ​កំដរ​បក្ស​កាន់​អំណាច

ស្រប​ពេល​ដែល​កំពុង​មាន​ការ​រិះគន់​ថា គណបក្ស​នយោបាយ​ចំនួន​ ២០ ​ដែល​ក្នុង​នោះ​បក្ស​ចំនួន​ ១៩ ​ត្រូវ​បាន​គេ​លើក​ឡើង​ថា បង្កើត​ឡើង​ដោយ​មាន​ការ​ផ្ចុងផ្តើម​ពី​អ្នក​មាន​អំណាច​ដើម្បី​ឲ្យ​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត គ្រាន់​កំដរ​បក្ស​កាន់​អំណាច​របស់​លោក ...

មាស សុខជា និង បែន សុខហ៊ាន
https://bit.ly/2IIyw18

បក្ស​ប្រជាជន​ដាក់​មន្ត្រី​យោធា​ និង​នគរបាល​ជាន់ខ្ពស់​ឱ្យ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​

បើ​ទោះបីជា​គ្មាន​គណបក្សប្រឆាំង​ ដែល​ជា​គូប្រជែង​ដ៏​ស្រួចស្រាល់​របស់​ខ្លួន​ចូលរួម​ប្រកួត​ នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​ នា​ខែកក្កដា​ខាង​មុខ​ក៏​ដោយ​ ក៏​គណបក្សកាន់អំណាច​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ដាក់​បញ្ចូល​មន្ត្រី​យោធា​ជាន់ខ្ពស់​ និង​មន្ត្រី​នគរបាល​ ដែល​មាន​ឥទ្ធិពល​ឱ្យ​ឈរឈ្មោះ ...

បែន សុខហ៊ាន
https://bit.ly/2KJSmFP

លោក​ ហ៊ុន សែន បញ្ជា​ឲ្យ​មន្ត្រី​សម្រួល​ដល់​បក្សនយោបាយ ទើប​តែ​បង្កើត​ថ្មី និង​ចំអក​ដាក់​អតីត​មេបក្ស​ប្រឆាំង​ដែល​តែង​លើក​ពី​សម្ពាធ​សហគមន៍​អន្តរជាតិ

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្លួន​ «​សម្រួល​» ​និង​ «​បង្ក​លក្ខណសម្បត្តិ​» ​ងាយស្រួល​ដល់​គណបក្ស​នយោបាយ​ទើប​តែ​បង្កើត​ថ្មី​ដែល​មាន​បំណង​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ ហើយ​ក៏​ហាក់​ដូចជា​ចំអក​ដាក់​អតីត ...

បែន សុខហ៊ាន
https://bit.ly/2FUFSIr

​គណបក្ស​ចុះ​ឈ្មោះ​នៅ​ គ​.​ជ​.​ប​ ជា​ថ្ងៃ​ចុង​ក្រោយ​

​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​រូប​បាន​និយាយ​កាលពី​ល្ងាចម្សិលមិញ​ថា​ គណបក្ស​នយោបាយ​ចំនួន​ ៨​ បន្ថែម​ទៀត​បាន​ទទួល​ពាក្យសុំ​របស់​ខ្លួន​សម្រាប់​បេក្ខជន​ ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោតជាតិ​នា​ខែកក្កដា​។​ មន្ត្រី​រូប​នោះ​ក៏​បាន​និយាយ​ផង​ដែរ​ថា ...

មុំ សុភ័ណ
https://www.khmertimeskh.com/50487390/parties-register-with-nec-as-deadline-looms/

លោក ស ខេង ប្រាប់​ឲ្យ​កងកម្លាំង​ប្រុង​ប្រយ័ត្ន​លើ​ចលាចល​ក្នុង​ការ​បោះឆ្នោត

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ថ្លែង​ទៅ​កាន់​មន្ត្រី និង​កងកម្លាំង​នៅ​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឲ្យ​ពួកគេ​ប្រុងប្រយ័ត្ន​ក្នុង​ការបោះឆ្នោត​ជាតិ​ដែល​ចូល​មក​ដល់​ក្នុង​ខែ​កក្កដា​ខាង​មុខ​ចំពោះ​សកម្មភាព​ប្រឆាំង​ណា​មួយ​ ខណៈ​ដែល​លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ចលនា​ប្រឆាំង ...

ម៉ិច ដារ៉ា
https://bit.ly/2FloCfe

មាន​ការ​បារម្ភ​ ខណៈ​ព្រឹទ្ធសភា ​នឹង​ក្លាយ​ទៅ​ជា​ស្ថាប័ន​ឯកបក្ស

​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង និង​បក្សនយោបាយ​មួយ​ផ្សេង​ទៀត​ព្រមទាំង​សង្គម​ស៊ីវិល​បាន​សម្តែង​ការ​ព្រួយបារម្ភ ចំពោះ​ការវិវត្ត​ទៅ​រក​ការដឹកនាំ​តាម​បែប​ប្រព័ន្ធ​ឯកបក្ស​របស់​ប្រទេស​កម្ពុជា ខណៈ​គណបក្ស​ប្រជាជន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​គេ​គណនា​ថា​ បាន​ឈ្នះ​អាសនៈ​ទាំងអស់​ចំនួន ៥៨ របស់​ស្ថាប័ន​ព្រឹទ្ធសភា នៅ​ក្នុង ...

បែន សុខហ៊ាន និង Ananth Baliga
http://bit.ly/2FxuNOY

អ្នក​បោះឆ្នោត​ព្រឹទ្ធសភា មាន​ចំនួន​ជាង​ ៩៩% គ.ជ.ប នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃ ៣ មីនា

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កាល​ពី​ម្សិល​មិញ ​បាន​អះ​អាង​ថា ​ការ​បោះ​ឆ្នោត​បាន​ដំណើរការ​ដោយ​បរិយាកាស​ល្អ​ប្រសើរ​គ្មាន​អំពើ​ហិង្សា​កើត​ឡើង និង​ភាព​មិន​ប្រក្រតី​នោះ​ទេ ខណៈ​ដែល​លទ្ធ​ផល​បណ្ដោះ​អាសន្ន​នៃ​ ចំនួន​អ្នក​បោះ​ឆ្នោត​ជ្រើស ...

បែន សុខហ៊ាន
http://bit.ly/2FvpbF0

បក្ស​កាន់​អំណាច​ជំរុញ​ឱ្យ​តាមដាន​អតីតមន្ត្រី​បក្ស​ប្រឆាំង​នៅ​មូលដ្ឋាន

​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ត្រូវ​បាន​ប្រគល់​នូវ​គោលការណ៍​ច្រើន​ចំណុច​ពី​ថ្នាក់ដឹកនាំ​របស់​ខ្លួន​បន្ថែម​ពីលើ​ដំណើរការ​ជា​យុទ្ធសាស្ត្រ​កន្លង​មក​ ដែល​ទំនងជា​ការ​បេ្ដ​ជ្ញា​ចិត្ត​ថ្មី​មួយទៀត​ ដើម្បី​បង្កើន​ការ​ឃ្លាំមើល​ និង​រឹតត្បិត​ក្រុម​អ្នកប្រឆាំង​នៅ​ថ្នាក់​មូលដ្ឋាន​ ជា​អ្វី ...

ម៉ិច ដារ៉ា
http://bit.ly/2HsOUyy

សមាជិក​រដ្ឋសភា​ទាំងអស់​ ១២៣ ​រូប​បោះឆ្នោត​គាំទ្រ​ច្បាប់​តាម​សំណើ​រដ្ឋាភិបាល

សមាជិក​រដ្ឋសភា​ទាំងអស់​ចំនួន​ ១២៣ រូប​ដែល​ភាគច្រើន​មកពី​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ម្សិលមិញ​បាន​បោះឆ្នោត​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​វិសោធនកម្ម​ច្បាប់​ចំនួន ៤ ដែល​ស្នើ​ដោយ​រាជរដ្ឋាភិបាល ជា​ច្បាប់​ដែល​អង្គការ​ជាតិ និង​អន្តរជាតិ​ចាត់ទុក​ថា​ជា​ការ​ «​គំរាម​កំហែង​ធ្ងន់ធ្ងរ និង​ជា​គ្រោះមហន្តរាយ​សម្រាប់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ...

សុទ្ធ គឹមសឿន និង Leonie Kijewski
http://bit.ly/2F3xMhY

ការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​​ ហាក់​ដូចជា​ស្ងប់ស្ងាត់

ការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ដែល​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​សៅរ៍​ហាក់​ដូចជា​ស្ងប់ស្ងាត់ ដោយ​គេ​ឃើញ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ ដែល​ចេញ​ហែ​ក្បួន​ឃោសនា បើ​ទោះបី​ជា​មាន​ការ​រំពឹង​ថា គណបក្ស​កាន់​អំណាច​យូរ​អង្វែង​មួយ​នេះ​អាច​នឹង​ឈ្នះ​អាសនៈ ...

នៀម ឆេង
http://bit.ly/2BUZn6p

ស្ថានភាពសន្តិសុខមនុស្សនៅកម្ពុជា

អំពើហិង្សានៅកម្ពុជាបានកើនឡើងក្នុងប៉ុន្មានខែចុងក្រោយនេះជាមួយការប៉ុនប៉ងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីទម្លាក់ការប្រកួតប្រជែងមុនការបោះឆ្នោតនាថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៨។ វិធានការសន្តិសុខ និងឃ្លាំមើលត្រូវបានពង្រឹង ប្រព័ន្ធផ្សព្វផ្សាយត្រូវបានបិទ ការតវ៉ាត្រូវបានជួបប្រទះនឹងអំពើហិង្សា និងការចាប់ខ្លួនមនុស្សជាច្រើន ហើយសកម្មជនសិទ្ធិមនុស្ស និងបរិស្ថានបានក្លាយជាជនរងគ្រោះនៃការធ្វើទុក្ខបុកម្នេញដោយអំពើហិង្សាហើយជួនកាលឃាតកម្ម។ ...

Pascale Hunt
https://thediplomat.com/2018/02/the-state-of-human-security-in-cambodia/

​ជំនួយ​យោធា​ថ្មី​ជំរុញ​ចំណងទាក់ទង​ការពារ​ជាតិ​រវាង​ចិន​ និង​កម្ពុជា​?

​នៅ​ថ្ងៃ​ទី​២៨​ ខែមករា​ លោក​ ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា​ ចិន​នឹង​ផ្តល់​ឱ្យ​កម្ពុជា​នូវ​ជំនួយ​យោធា​ថ្មី​។​ របាយការណ៍​នេះ​បាន​ធ្វើ​ឡើង​ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​ស្វែងរក​ការ​លើកកម្ពស់​ទំនាក់ទំនង​ការពារ​ជាតិ​របស់​ខ្លួន​នៅ​ឆ្នាំ ...

Prashanth Parameswaran
https://thediplomat.com/2018/02/a-new-military-aid-boost-for-china-cambodia-defense-ties/

គណបក្ស​ សិទ្ធិមនុស្ស ​ធ្វើការ​ប្រកាស​រំលាយ​ខ្លួន​ដោយ​ខ្លួនឯង

គណបក្ស​សិទ្ធិ​មនុស្ស បាន​ប្រកាស​រំលាយ​ខ្លួន​ដោយ​ខ្លួនឯង ស្រប​ពេល​ដែល​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​នេះ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដែល​ការ​ប្រកាស​រំលាយ​នេះ​គឺជា​អ្វី​ដែល​ត្រូវ​បាន​គេ​ពន្យល់​ថា​ដើម្បី​បញ្ជាក់​ពី​ជំហរ​នៃ​ការ​រួបរួម​មិន​មាន​ការ​បែកបាក់​គ្នា​របស់ ...

ម៉ិច ដារ៉ា
http://bit.ly/2DMTs4t

គណបក្សកាន់អំណាច​របស់​កម្ពុជា​បាន​បន្ថែម​សមាជិក​គណៈ​ក​ម្មា​ធិ​ការណ្តាល​ថ្មី​ ៣៤២​ នាក់​

​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្សកាន់អំណាច​បាន​បន្ថែម​សមាជិក​ថ្មី​ ៣៤២​ នាក់​ ទៅ​ក្នុង​គណៈកម្មាធិការ​កណ្តាល​របស់​ខ្លួន​ក្នុងអំឡុងពេល​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃអាទិត្យ​នេះ​ ដែល​នាំ​ឱ្យ​ចំនួន​សរុប​នៃ​សមាជិក​គណៈកម្មាធិការ​កណ្តាល​ឡើង​ដល់​ចំនួន​ ៨៦៥​ នាក់​ នេះ​បើ​ឱ្យ​ដឹង​ពី​អង្គប្រជុំ ...

Yan
http://www.xinhuanet.com/english/2018-01/21/c_136913347.htm

បក្ស​ប្រជាជន​ ត្រូវ​បាន​រំពឹង​ថា ​នឹង​ឈ្នះ​អាសនៈ​ទាំងអស់​ ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា

គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ឈ្នះ​អាសនៈ​ទាំងអស់​ចំនួន​ ៥៨ ​ដោយ​ងាយស្រួល​នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នា​ខែ​កុម្ភៈ បើ​ទោះបី​ជា​មាន​ការ​ធានា​អះអាង​ពី​គណបក្ស​កាន់​អំណាច​ថា ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​កំពុង​មាន​ភាព​រីកចម្រើន​បន្ទាប់ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ ...

Ananth Baliga and នៀម ឆេង
http://bit.ly/2pHjO14

សម្តេច​សង្ឃ ទេព វង្ស អំពាវនាវ​ឲ្យ​ព្រះសង្ឃ​បោះឆ្នោត​ឲ្យ​បក្ស​ប្រជាជន

ព្រះតេជគុណ ទេព វង្ស ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សម្ដេច​សង្ឃ​នៅ​កម្ពុជា​ពី​ម្សិលមិញ​អំពាវនាវ​ឲ្យ​ព្រះសង្ឃ​នៅ​ទូទាំង​ប្រទេស​ចូលរួម​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) បន្ទាប់ពី​ព្រះអង្គ​ធ្លាប់​បាន​អំពាវនាវ​កាលពី​ឆ្នាំ​ ២០១៤ ​កុំ​ឲ្យ​ព្រះសង្ឃ​បោះឆ្នោត ឬ​ចូលរួម​ក្នុង​សកម្មភាព​ការ​​បោះឆ្នោត ដោយ​ជំរុញ​ឲ្យ ...

សុទ្ធ គឹមសឿន
http://bit.ly/2jRxcdZ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​​ផ្តើម​រៀបចំ​បេក្ខជន​ឈរ​តំណាងរាស្ត្រ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​( GDP) ​ដែល​ថ្នាក់ដឹកនាំ​មួយ​ចំនួន​កើត​ចេញ​ពី​អតីត​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល បាន​អះអាង​កាលពី​ម្សិលមិញ​ថា​នឹង​ដាក់​តំណាង​ឈរ​ឈ្មោះ​ទូទាំង​ប្រទេស ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ឆ្នាំ ២០១៨ ខាង​មុខ​នេះ​ក្រោយពី​គណបក្ស ...

បែន សុខហ៊ាន
http://bit.ly/2B6oy4I

អតីត​មន្ត្រី​បក្ស​ប្រឆាំង​ចុះ​ចូល​នឹង​បក្ស​កាន់​អំណាច​ច្រើន​ឡើង

គិត​មក​ត្រឹម​ថ្ងៃ​ទី​ ២០ ខែ​វិច្ឆិកា​ម្សិលមិញ​ចំនួន​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ហើយ​បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ចំនួន​សរុប​ ៣៩០ ​នាក់​ក្នុង​នោះ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ៣៥៦ ​នាក់​ដែល​មាន​មេឃុំ​ចៅសង្កាត់​ ៣៣ ​នាក់​ជំទប់​ទី ...

នៀម ឆេង
http://bit.ly/2mMOCMC

សមាជិករដ្ឋសភា៦៧រូបមកពីCPPអនុម័តច្បាប់ជាឯកច្ឆន្ទបើកផ្លូវឱ្យចែកអាសនៈពេលរំលាយបក្សប្រឆាំង

សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជាចំនួន៦៧រូបបានលើកដៃអនុម័តជាឯកច្ឆន្ទកាលពីម្សិលមិញលើសេចក្តីព្រាងច្បាប់ចំនួន៤ដែលពាក់ព័ន្ធគ្នាដើម្បីត្រួសត្រាយផ្លូវសម្រាប់បែងចែកអាសនៈរបស់គណបក្សសង្គ្រោះជាតិទៅឱ្យគណបក្សនយោបាយដទៃនៅពេលណាមួយដែលបក្សប្រឆាំងមួយនេះត្រូវបានរំលាយ។ ...

ម៉ិច ដារ៉ា និង បែន សុខហ៊ាន
http://www.phnompenhpost.com/national/cpp-plans-reallocate-legislative-local-council-seats-get-assembly-nod

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3Ge4R
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!