ព័ត៌មាន​

កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ចប់ ខណៈ​សង្គ្រាម​រវាងកម្ពុជា និងថៃ នៅតែបន្ត

កម្ពុជាបានលើកឡើងថា យោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់​បែក​លើតំបន់យោធភូមិភាគទី៥ ជាពិសេសនៅក្នុងតំបន់នៃខេត្តបន្ទាយមានជ័យ ត្រឹមតែប៉ុន្មានម៉ោងមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសនៅថ្ងៃទី២២ ខែធ្នូ នៅទីក្រុងកូឡាឡាំពួ ដើម្បីពិភាក្សាអំពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ...

ឃួន ណារីម​
https://khmer.cambojanews.com/cambodia-says-thai-military-armed-assaults-continue-hours-before-special-asean-foreign-ministers-meeting/

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ អ្វីដែល​យើង​ចង់បាន​គឺ​បញ្ឈប់ការ​ប្រយុទ្ធគ្នា បញ្ចប់​នូវ​ទុក្ខ​វេទនា​របស់​ប្រជាជន

គោលដៅតែមួយគត់របស់កម្ពុជាក្នុងការចូលទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី២២ ធ្នូ គឺបញ្ឈប់នូវទុក្ខវេទនារបស់ប្រជាជន និងបញ្ឈប់ការប្រយុទ្ធដែលបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជន។ នេះជាការលើកឡើងរបស់លោក ប្រាក់សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-23-1625-264222

យោធាថៃ​បន្ដ​វាយ​ប្រហារ​ ជាការ​សាកល្បង​ការទូត​អាស៊ានក្រោយ​​​​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ពិសេស​នៅ​​ម៉ាឡេស៊ី​

ភាពជឿជាក់​នៃ​តួនាទី​គ្រប់គ្រង​ជម្លោះ​របស់​អាស៊ាន​នៅមាន​ភាព​ស្រពិចស្រពិល​ ​ដោយ​នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែធ្នូ ​​កងកម្លាំង​យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ចូល​​ទឹកដី និង​តំបន់​ស៊ីវិល​របស់​កម្ពុ​ជា ទោះ​បីមាន​ការ​កោះប្រជុំ​​រដ្ឋមន្ត្រី​អាស៊ាន​ពិសេស​នៅ​ប្រទេស​ម៉ាឡេស៊ី ដែលមាន​គោលបំណង​បន្ធូរបន្ថយ​ភាព ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-23-1213-264214

ថៃ​ប្រើ​គ្រាប់​បែក​ចង្កោម M46 បាញ់​មក​លើ​កម្ពុជា ខណៈ​ការ​វាយ​ប្រហារ​នៅ​តែ​បន្ត​នៅ​រសៀល​នេះ

យោធាថៃ​បន្ត​បាញ់​មក​លើ​កម្ពុជា ដោយ​ប្រើ​គ្រាប់​បែក​ចង្កោម ដែលការបាញ់​​ចុង​ក្រោយ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣ ធ្នូ​នេះ​និង​ម្សិល​មិញ។ នេះ​បើ​តាម​លោក ហេង រតនា អគ្គនាយក​អង្គភាព​កម្ចាត់​មីន​ស៊ីម៉ាក់។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-23-1433-264217

ជប៉ុន​គាំទ្រយន្ដការ​​អាស៊ាន​​​បញ្ឈប់​ការប៉ះទង្គិច​គ្នា​រវាង​កម្ពុជា​-​ថៃ​ ខណៈ​ជនរងគ្រោះបន្ដ​កើនឡើង

ជប៉ុន​បាន​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​របស់​អាស៊ាន​ដើម្បី​បន្ធូរបន្ថយ​ការប៉ះទង្គិច​គ្នា​កាន់តែខ្លាំង​ឡើង​រវាង​កម្ពុជា និង​ថៃ ដោយ​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការស្លាប់ និង​របួស​ជន​ស៊ីវិល​ និង​ការខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ជន​ស៊ីវិល​ចាប់តាំងពី​ការប្រយុទ្ធ​គ្នា​បាន​ផ្ទុះឡើង​ម្តងទៀត​នៅ​ខែ​នេះ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-23-94-264213

កម្ពុជា​គាំទ្រ​កិច្ចប្រជុំ GBC ដើម្បី​ពង្រឹង​បទ​ឈប់​បាញ់

កម្ពុជា​បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ថ្ងៃស្អែក ដោយ​សង្ឃឹម​ថា​បទ​ឈប់​បាញ់​ភ្លាមៗ​នឹង​ត្រូវ​លើក​ឡើង។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-23-837-264212

ចំនួនពលរដ្ឋកម្ពុជាស្លាប់កើនឡើងសរុប២១នាក់ និងរបួស៨៣នាក់ ដោយសារគ្រាប់ផ្លោង និងការទម្លាក់គ្រាប់គ្រប់ប្រភេទរបស់យោធាថៃ

ការផ្លោង និងទម្លាក់គ្រាប់គ្រប់ប្រភេទគ្រប់ទម្រង់ចូលតំបន់ជនស៊ីវិលពីសំណាក់យោធាថៃ បានបណ្តាលឱ្យពលរដ្ឋកម្ពុជាស្លាប់សរុប២១នាក់ និងរបួស៨៣នាក់ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-12-22-2237-264211

ជនជាតិ​ចិនម្នាក់រងរបួស​នៅ​បាត់ដំបង ខណៈការបាញ់ប្រហារ​តាម​ព្រំដែន​កាន់​តែឡើងកម្តៅ

ជនជាតិចិន​ម្នាក់​បាន​រង​របួស​នៅ​ព្រឹកថ្ងៃចន្ទ​នេះ ដោយសារ​ការបាញ់ប្រហារ​របស់​ថៃ​ចូលទៅកាន់តំបន់រស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។ ក្រសួងមហាផ្ទៃបានបញ្ជាក់ថា គេហដ្ឋានរបស់ជនរងគ្រោះត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនេះ ខណៈអត្តសញ្ញាណពេញលេញរបស់ជនរងគ្រោះរូបនេះនៅមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ ...

យ៉ាត ម៉ាឡៃ
https://kiripostkhmer.com/stories/chinese-national-injured-in-battambang-as-border-shelling-intensifies

ចិន​លើកឡើង​ថា កម្ពុជា និង​ថៃ​បង្ហាញ «ឆន្ទៈ» ក្នុង​ការ​អនុវត្ត​បទ​ឈប់​បាញ់

ដំណោះស្រាយការទូតថ្មីៗ​របស់​ប្រទេស​ចិន ​រវាង​ប្រទេស​កម្ពុជា និង​ថៃ​​ ត្រូវ​បាន​បញ្ចប់​ដោយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំងពីរបហ្ហាញពី «ឆន្ទៈ» ក្នុង​ការ​បន្ធូរបន្ថយ​ភាព​តានតឹង និង​អនុវត្ត​បទឈប់បាញ់ ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​តាម​បណ្តោយ​ព្រំដែន​រួម​របស់​ពួកគេ​អស់រយៈពេលជិត​ពីរ​សប្តាហ៍​​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន។ ...

ស៊ើង និមល់
https://khmer.cambojanews.com/china-says-cambodia-thailand-show-willingness-to-implement-ceasefire/

ចំណងពាណិជ្ជកម្ម ទេសចរណ៍ និងការងារ កាន់តែរងផលប៉ះពាល់ ខណៈការប្រយុទ្ធអូសបន្លាយ

គ្រាប់បែក និងគ្រាប់ផ្លោងនៅតែបន្តហោះឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។ ស្របពេលជាមួយគ្នានេះ អ្នកជំនួញក្នុងស្រុក បញ្ញវន្ត និងអ្នកជំនាញអាជីវកម្ម ក៏បានបង្ហាញក្តីបារម្ភស្រដៀងគ្នាថាជម្លោះដែលផ្ទុះឡើងវិញនៅខែធ្នូនេះក៏នឹងធ្វើឱ្យសេដ្ឋកិច្ចក្នុងសហគមន៍ដែលប្រឈមផ្ទាល់នឹងការប្រយុទ្ធគ្នា ជួបវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេលយូរផងដែរ។ ...

ស៊ើង និមល់
https://khmer.cambojanews.com/trade-tourism-and-labor-ties-fray-as-fighting-drags-on/

ជម្លោះ​ ថៃ​-កម្ពុជា៖ សហរដ្ឋអាមេរិកមាន​សុទិដ្ឋិនិយម​ថា​នឹង​​មានលទ្ធផល​ល្អ​​ពី​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីការបរទេស​ថ្ងៃទី២២ ធ្នូ

សហរដ្ឋអាមេរិកកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដ៏សំខាន់មួយ ដើម្បីនាំប្រទេសថៃនិងកម្ពុជាឱ្យត្រលប់មកអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដែលពួកគេបានចុះហត្ថលេខាពីមុននៅប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីប្រធានាធិបតីត្រាំ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-20-745-264198

ក្រសួងព័ត៌មាន៖ ចាប់​ពី​​ថ្ងៃថៃ​វាយប្រហារ​ជាលើក​ទី២​លើ​កម្ពុជា មាន​ព័ត៌មាន​ក្លែងក្លាយ​ ២១៨​ករណី

ថៃបានបន្តបង្កើតព័ត៌មានក្លែងក្លាយជាច្រើន រួម​ទាំង​ប្រើ​ AI ដើម្បីប្រឌិត កាឡៃការពិតជុំវិញស្ថានភាពជម្លោះបច្ចុប្បន្ន និងថ្មីៗនេះបានបង្កើតរូបភាពអវិជ្ជមានប៉ះពាល់ធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិ រាជរដ្ឋាភិបាល កងទ័ព និងពលរដ្ឋកម្ពុជាដែល​ជា​ជន​ភៀសសឹក។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-21-929-264200

លោក ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ពិសេស​ស្តីពី​ស្ថានភាព​កម្ពុជា​-​ថៃ

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២១ ខែធ្នូ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ពិសេស​ស្តីពី​ស្ថានភាព​បច្ចុប្បន្ន​រវាង​ក​ម្ពុ​ជា និង​ថៃ នៅ​ថ្ងៃទី​២២ ខែធ្នូ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-21-1440-264202

កម្ពុជា​ចេញ​លិខិត​ចំហរទៅកាន់សហគមន៍​អន្ដរជាតិ​​ចោទប្រកាន់​​ថៃ​ពីបទ​ឈ្លានពាន​​​ដែល​បានគ្រោង​ទុក

កម្ពុជា​បានចេញ​លិខិត​ចំហរ​មួយ​ផ្ញើ​ទៅកាន់​សហគមន៍​អន្តរជាតិ ដោយ​ចោទប្រកាន់​ប្រទេស​ថៃ​ថា​បាន​​ឈ្លានពាន​ដោយ​យោធា​ដែល «​បានគ្រោង​ទុក វាយ​ប្រហារ​ទាំង​កម្រោល និងមាន​​ចេតនា​» តាម​បណ្តោយ​ព្រំដែន​ភាគ​ខាងលិច​របស់​កម្ពុជា​ចាប់តាំងពី​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ ហើយ​ព្រមាន​ថា ភាព​ស្ងៀមស្ងាត់ ឬ​អសកម្ម​អាចធ្វើឱ្យ​ខូច​ភាពជឿជាក់​នៃ​សណ្តាប់ធ្នាប់​ផ្លូវច្បាប់ ...

ហុង រស្មី
https://www.postkhmer.com/national/2025-12-22-94-264203

ចំនួនពលរដ្ឋស្លាប់កើនដល់១៧នាក់ និងរបួស៧៧នាក់, យោធាថៃបន្តទំលាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 នៅភូមិព្រៃចាន់

ចំនួនពលរដ្ឋស្លាប់ដោយសារសង្រ្គាមឈ្លានពានបានកើនឡើងដល់ ១៧នាក់ និងរបួសចំនួន៧៧នាក់ គិត ម៉ោង​៦ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោយពីមានពលរដ្ឋស្លាប់ចំនួន២នាក់បន្ថែមទៀតនៅខេត្តកោះកុង ក្នុងមណ្ឌលសុវត្ថិភាព និងរបួសចំនួន២នាក់ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-12-17-857-264166

កម្ពុជារាយការណ៍ពីការវាយប្រហារតាមអាកាសរបស់ថៃលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបន្ទាប់ពីការប្រកាសបទឈប់បាញ់

រដ្ឋមន្ត្រីក្រសួងព័ត៌មានបាននិយាយថាយន្តហោះចម្បាំង F-16 របស់ថៃបានទម្លាក់គ្រាប់បែកលើសណ្ឋាគារ និងស្ពានមួយកន្លែងនៅខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃសៅរ៍ទី១៣ ខែធ្នូឆ្នាំ២០២៥។ ...

ប្រាក់ ចាន់ថុល
https://kiripostkhmer.com/stories/cambodia-accuses-thailand-of-airstrikes-on-civilian-infrastructure-after-ceasefire-announcement

ប្រជាពលរដ្ឋកម្ពុជា​រស់នៅ​អូស្ត្រាលីរាប់រយនាក់​អំពាវនាវ​ឱ្យ​បញ្ចប់​ការ​ប៉ះទង្គិច​គ្នា​រវាង​កម្ពុជា​និង​ថៃ

ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីរាប់រយនាក់បានធ្វើបាតុកម្មនៅប្រទេសអូស្ត្រាលីនៅថ្ងៃទី១៤ ខែធ្នូ ដោយអំពាវនាវឱ្យមានសន្តិភាព និងបញ្ចប់សង្គ្រាមរវាងកម្ពុជា និងថៃ ខណៈដែលកងកម្លាំងថៃបន្តបាញ់ប្រហារក្នុងតំបន់មួយចំនួនតាមបណ្តោយព្រំដែន។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/hundreds-of-cambodians-in-australia-call-for-end-to-cambodia-thailand/

អ្នកវិភាគ៖ ការគណនាផ្នែកនយោបាយ ជម្លោះដែលមិនទាន់ដោះស្រាយ បង្កឱ្យមានការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ

ខណៈសំឡេងកាំភ្លើងធំបន្លឺឡើងពាសពេញព្រំដែនកម្ពុជា-ថៃក្នុងសប្ដាហ៍នេះ ដែលបានបង្ខំឱ្យពលរដ្ឋរាប់ពាន់គ្រួសារត្រូវភៀសខ្លួនហើយសាលារៀនរាប់សិបកន្លែងត្រូវបិទទ្វា ការប្រយុទ្ធគ្នាជាថ្មីនេះ ក៏ធ្វើឱ្យមានចោទសួរនូវសំណួរបន្ទាន់មួយចំនួនដួចជាថាតើអ្វីទៅដែលជំរុញឱ្យមានការកើតឡើងនៃជម្លោះនេះ ហើយអ្វីដែលអាចនឹងកើតឡើងបន្ទាប់ទៀត។ ...

ស៊ើង និមល់
https://khmer.cambojanews.com/political-calculations-unresolved-disputes-fuel-thaicambodian-border-clashes-analysts/

លោក ហ៊ុន សែន៖ ពលរដ្ឋ​ថៃ​នៅ​តែអាចធ្វើដំណើរទៅ​ស្រុក​វិញ​បានធម្មតាតាម​ផ្លូវអាកាស ព្រោះគ្មានការប្រយុទ្ធនៅព្រលានយន្តហោះ​ទេ

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ថ្លែង​ថា កម្ពុជា​មិន​បាន​​​បិទ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​​ថៃ​មិន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​ពួក​គេ​វិញ​នោះ​ទេ ដោយ​ពួក​គេ​​អាច​ធ្វើ​ដំណើរ​តាម​យន្តហោះ ដោយហេតុ​ថា​កម្ពុជា​បាន​បិទ​ច្រក​ព្រំដែន​ផ្លូវគោក​ នៅ​ចំពោះ​មុខ​ការ​វាយ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-14-2024-264141

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​នឹង​ដាក់​ញត្តិ​ទៅ​អង្គការ​សហប្រជាជាតិ​​ប្ដឹង​មេ​យោធាថៃ​ពី​បទ​ឧក្រិដ្ឋកម្មសង្គ្រាម

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាន​ថ្លែង​ថា ខ្លួន​នឹង​ដាក់​​ញត្តិបន្ទាន់បន្ថែមទៀត លើករណីអំពើព្រៃផ្សៃនិងយង់ឃ្នងរបស់យោធាថៃ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និងលោក Worayos Luangsuwan មេបញ្ជាការភូមិភាគ១ថៃ ដែល​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មសង្គ្រាម និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-11-1629-264110

ក្រសួង​ការពារជាតិចាត់​ទុកថា​ជា​ព័ត៌មាន​ភូត​កុហក់​ ដែល​ភាគី​ថៃ​ថា​កម្ពុជា​ជួល​បរទេស​មក​បញ្ជា​ដ្រូន​អត្តឃាត

ក្រសួងការពារជាតិ​បាន​បដិសេធ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ​ The Nation Thailand ដែល​ចោទ​ថា ​កម្ពុជា​ប្រើ​ប្រាស់​ទាហាន​ស៊ីឈ្នួល​បរទេស​មក​ជួយបង្ហោះដ្រូនអត្តឃាតក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-11-1552-264109

តួលេខ​ជនស៊ីវិល​ស្លាប់​កើន​ដល់​១០​នាក់​និង​របួស ៦០ ខណៈ​ប្រាសាទ​តា​ក្របី​រង​ការ​បាញ់​ជា​លើក​ទី២

ជន​ស៊ីវិលដែល​ស្លាប់​ដោយ​ការ​បាញ់​ប្រហារមិន​រើស​មុខ​ពី​យោធាថៃ បាន​កើន​ដល់ ១០​នាក់ ហើយ​របួស​កើន​ដល់ ៦០​នាក់ គិត​ត្រឹម​ល្ងាច​ថ្ងៃទី១០ ធ្នូ​ ខណៈ​​កង​ទ័ពថៃ​កំពុង​បន្ត​វាយ​ចូល​ក្នុង​ទឹកដី​កម្ពុជា​ជា​ច្រើន​ចំណុច នៅ​ថ្ងៃទី១១​ធ្នូ​នេះ។ នេះ​បើ​យោង​តាម​លោកស្រី ម៉ាលី សុជាតា អ្នក​នាំ​ពាក្យ​ក្រសួង ...

នៀម ឆេង
https://www.postkhmer.com/national/2025-12-11-1020-264103

ជម្លោះព្រំដែនកាន់តែធ្ងន់ធ្ងរ មុនពេលការហៅទូរសព្ទរបស់លោក ត្រាំ

សហរដ្ឋអាមេរិក នៅថ្ងៃទី៩ ខែធ្នូ បានសម្តែងការព្រួយបារម្ភអំពីការប៉ះទង្គិចគ្នាឡើងវិញ និងការស្លាប់ និងរបួសនៅតាមព្រំដែនកម្ពុជា-ថៃ ដោយអំពាវនាវឱ្យភាគីទាំងពីរគោរពកិច្ចព្រមព្រៀងសន្តិភាព នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ...

ស៊ើង និមល់
https://khmer.cambojanews.com/border-conflict-deepens-ahead-of-trump-call/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

7Y4hS
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!