ព័ត៌មាន​

ស្ថានទូតជប៉ុនបដិសេធថា ពុំដែលមានគម្រោងផ្តល់​ដ្រូន​ចម្បាំង​ដ​ល់ប្រ​ទេស​ថៃនោះទេ

ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានបដិសេធថា រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់​ដ្រូន​ចម្បាំង​ដ​ល់ប្រ​ទេស​ថៃ ហើយ​ក៏មិ​ន​ធ្លា​ប់​បាន​ទទួលសំណើបែបនេះពីប្រទេសថៃនោះដែរនាពេលកន្លងមក។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-6-127-262876

យើង​មិន​កាន់​កាំភ្លើង​​ តែ​​យើង​មាន​សង្ឃឹម៖ ជន​ភៀសសឹក​​ជាង ៣ម៉ឺន​នាក់​នៅ​ខេត្ត​ព្រះវិហារ គេចពី​ការ​ឈ្លានពាន​របស់ទាហាន​ថៃ​​

​អំឡុងពេល​មានការប៉ះទង្គិចគ្នាដោយ​បង្ហូរ​ឈាមពីសំណាក់​ទាហានឈ្លាន​ពានថៃ​មកលើ​កម្ពុជា​ និង​ស្ថានភាពនៅ​បន្ដ​តានតឹង​​នៅជិតព្រំដែនកម្ពុជា-ថៃ គ្រួសារជនភៀសសឹក​រាប់​ម៉ឺន​នាក់បានជន់ចូលទៅទីកន្លែង​សុវត្ថិភាពបណ្តោះអាសន្ន។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-6-858-262874

តំណាងម្ចាស់អាជីវកម្មនៅកម្ពុជាប្តេជ្ញារំលាយកិច្ចសន្យាប្រេន ​PTT​ ទាំងអស់ទៅជាយីហោខ្មែរ

តំណាងម្ចាស់អាជីវកម្មនៅកម្ពុជាបានប្តេជ្ញារំលាយកិច្ចសន្យាប្រេនPTTទាំងអស់របស់ថៃ ឱ្យ​ទៅជាយីហោខ្មែរទូទាំង​​២៥​​ខេត្ត-ក្រុង ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក ខណៈម្ចាស់ហាង និងបុគ្គលិកជាច្រើនពាន់នាក់កំពុងប្រឈមធ្លាក់ចុះប្រាក់ចំណូល បាត់បង់ការងារ ដោយសារ​សកម្មភាពពហិការមិនប្រើផលិតផលនាំចូលពីប្រទេសថៃ។ ...

ឡូន សៅដា
https://khmer.cambojanews.com/cambodian-business-owners-vow-to-dissolve-all-ptt-brand-contracts-to-become-khmer-brands/

ICRC មិន​បញ្ចេញរបាយការណ៍​​ឃ្លាំមើល​ទាហាន​កម្ពុជា ១៨រូប ដែល​កង​ទ័ព​ថៃ​បាន​ចាប់​ពង្រត់ហើយ​ចាត់​ទុក​ជា​«អ្នក​ទោស​សង្គ្រាម»

ក្រោយ​ពេល​ចូលជួប​ជាមួយ​ទាហាន​កម្ពុជា ១៨ រូប​ដែល​ស្ថិត​ក្រោម​ការ​ឃុំ​ឃាំង​របស់​ថៃ កាល​ពី​ថ្ងទី៥ សីហា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បាន​ថ្លែង​ថា ខ្លួន​មិន​អាច​បង្ហាញ​អំពី​អ្វី​ដែល​ខ្លួន​បាន​រក​ឃើញ ឬ ការ​ឃ្លាំង​មើល​នោះ​ទេ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-6-93-262875

ម៉ាឡេស៊ីបញ្ជាក់ថាខ្លួនប្រើផ្កាយរណបដើម្បីតាមដានការអនុវត្តបទឈប់បាញ់នៅតំបន់ព្រំដែនកម្ពុជា-ថៃ

ប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម មានប្រសាសន៍ថា ផ្កាយរណបនឹងត្រូវបានប្រើប្រាស់ ដើម្បីត្រួតពិនិត្យឃ្លាំមើលនៅលើសមរភូមិព្រំដែនពីចម្ងាយ ដោយអនុព័ន្ធការពាររបស់ប្រទេសម៉ាឡេស៊ី និងសមភាគីអាស៊ាន។ ...

Sangeetha Amarthalingam
https://kiripostkhmer.com/stories/eyes-in-the-sky-satellite-monitoring-checks-cambodia-thailand-border-areas

«កម្ពុជាត្រូវការសន្តិភាព! ថៃត្រូវឈប់បំពានដែនដីកម្ពុជា!»

ប្រជាពលរដ្ឋខ្មែរប្រមាណ ១៥០០ នាក់ ដែលរស់នៅរដ្ឋវ៉ាស៊ីនតោន អូរីហ្គិន និងកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានប្រមូលផ្ដុំគ្នានៅទីក្រុងអូឡាំព្យា ក្នុងរដ្ឋវ៉ាស៊ីតោន នៅថ្ងៃអាទិត្យ ទី៣ សីហា ដើម្បីតវ៉ាប្រឆាំងដោយសន្តិវិធី ទៅនឹងការឈ្លានពានខុសច្បាប់របស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2025-8-5-185-262869

ក្នុង​ពេលសង្គ្រាមឈ្លានពានទឹកដី​ តើព័ត៌មានអ្វីខ្លះ គួរ និងមិនគួរចែករំលែក?

ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ តាមបណ្តាញសង្គមមួយចំនួន ធ្វើឱ្យមានភាពចលាចល បំ​ភិត​បំ​ភ័យ ជាពិសេសប៉ះពាល់ការស៊ើបអង្កេត កិច្ចការផ្ទៃក្នុងរបស់កងទ័ព និងនគរបាលជាតិ ព្រម​ទាំង​ធ្វើ​ឱ្យ​សត្រូវបានដឹងពីការចាប់បានរបស់ចារកិច្ចរបស់ខ្លួនថែមទៀត។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-4-1628-262855

ក្រុមអ្នកជំនាញគ្រាប់បែកអន្តរជាតិបញ្ជាក់ថា គ្រាប់​បែក​MK-84 អាចត្រូវបានថៃទិញពីក្រុមហ៊ុន អ៊ី​ស្រា​អែល​

ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពស៊ីម៉ាក់​ អង្គការ Golden West និងអង្គការ NPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាប់បែកជាលំអិត​ ដោយបានបញ្ជាក់ថា​ គ្រាប់​បែក​MK-84នេះ​ មានលេខLot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-4-1647-262856

ព្រះមហាក្សត្រ ប្រគល់​ភារកិច្ច​ដល់លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ា​ណែ​ត​ ដោះស្រាយកិច្ចការជាតិ

ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២៥ នេះ បានចេញ​ព្រះរាជសារ​ដ៏​មាន​សារៈសំខាន់​មួយ ដើម្បី​ប្រគល់​សិទ្ធិ​ជូន​លោក​​ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ  និងលោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន ម៉ា​ណែ​ត ក្នុងការ​បំពេញភារកិច្ច​ដ៏​ធំធេង​លើ​កិច្ចការ​ការពារជាតិ និង​បូរណភាព​ទឹកដី​។ ...

Hong Raksmey
https://www.phnompenhpost.com/national/king-assigns-hun-sen-and-hun-manet-to-oversee-defence-matters

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃៈ ថៃកាន់តែចូលអន្ទាក់ច្បាប់អន្តរជាតិ

បើ​ទោះបី​ថ្នាក់​ដឹកនាំ​កំពូល​រដ្ឋាភិបាល​កម្ពុជា និង​ថៃ​ បាន​ព្រម​ព្រៀង​គ្នា​លើ​បទ​ឈប់​បាញ់​​​ដែល​​បាន​ចូល​ជាធរមាន​តាំង​ពីម៉ោង ០០:០០នាទី​ថ្ងៃ​ទី​២៨ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែ​កក្កដាហើយ​ក៏​ដោយ ក៏​កង​ទ័ព​​ថៃ​នៅ​​តែបន្ត​​ព្យាយាម​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/national/2025-8-4-180-262858

កម្ពុជា​ស្វះស្វែង​រក​វិធី​យក​ទាហាន​របស់​ខ្លួន​ ១៨ នាក់​ដែល​ថែ​បន្ត​ឃុំ​ខ្លួន

កម្ពុជា​កំពុង​ខិតខំ​ស្វែង​រក​ផ្លូវ​នាំ​យក​ទាហាន​របស់​ខ្លួន ១៨​រូប ដែល​ស្ថិត​ក្រោម​ការ​ឃុំ​ឃាំង​របស់​ថៃ ទាំង​យន្តការ​ចរចា​ជាមួយ​ភាគី​ថៃ​ និង​យន្តការ​អន្តរជាតិ ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គាត់​បាន​វិល​ត្រឡប់​ឆាប់​រហ័ស និង​ប្រកប​ដោយ​សុវត្ថិភាព។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-4-1727-262857

កម្ពុជាអះអាងថាថៃមានគម្រោងបើកការវាយលុកតាមបណ្តោយព្រំដែននៅមុនកិច្ចប្រជុំ GBC

កម្ពុជាបានព្រមានអំពីគម្រោងបើកការវាយលុករបស់យោធាថៃនៅតាមតំបន់ព្រំដែនសំខាន់ៗ ដោយហៅវាថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា និងជំរុញឱ្យមានការអន្តរាគមន៍ពីអន្តរជាតិនៅមុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅនៅថ្ងៃទី៤ ដល់ទី៧ ខែសីហា នៅទីក្រុងកូឡាឡាំពួរ។ ...

យ៉ាត់​ ម៉ាឡៃ
https://kiripostkhmer.com/stories/cambodia-warns-of-imminent-thai-attack-ahead-of-border-talks

កម្ពុជាបានទទួលសពទាហានមួយរូបពីភាគីថៃ ខណៈ២០រូបទៀតដែលនៅរស់មិនទាន់បញ្ជូនមក

កម្ពុជាទទួលបានសាកសពទាហានកម្ពុជាមួយរូបពីភាគីថៃ និង២០រូបទៀតកំពុងស្ថិតក្រោមការគ្រប់គ្រង់របស់ភាគីថៃនៅឡើយ ដែលភាគីកម្ពុជាកំពុងចរចា ដើម្បីបញ្ជូនត្រឡប់មកវិញ បន្ទាប់ពីមានបទឈប់បាញ់។ ...

បុគ្គលិកខេមបូចា
https://khmer.cambojanews.com/cambodia-receives-body-of-one-soldier-from-thailand-20-more-yet-returned/

អន្តរជាតិអាចមើលឃើញច្បាស់ថា ភាគីណាដែលបានគោរពនិងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ដោយស្មោះស្ម័គ្រ

ក្រសួងការពារជាតិកម្ពុជាទទួលយកសំណើរបស់សមភាគីថៃក្នុងការរៀប​ចំ​កិច្ច​ប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅប្រទេសម៉ាឡេស៊ី ជាកន្លែងដែលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសជិតខាងទាំងពីរត្រូវបានចុះហត្ថលេខាកាលពីដើមសប្តាហ៍នេះ ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធរយៈពេលប្រាំថ្ងៃ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-1-931-262834

ស្អែកនេះ ថៃប្រគល់យោធិនកម្ពុជាវិញតែ២នាក់ប៉ុណ្ណោះ អះអាងថាមិនទាន់សាកសួរចប់

វេបសាយ Khaosod English របស់ថៃ បានផ្សាយមុននេះថា កងទ័ពភូមិភាគទី២ ពន្យារពេលធ្វើមាតុភូមិនិវត្តន៍របស់ទាហានខ្មែរ១៨នាក់ ខណៈការសួរចម្លើយមិនទាន់ចប់សព្វគ្រប់ ប៉ុន្តែនឹងបញ្ជូនទាហាន២នាក់ របួសម្នាក់ និងម្នាក់មានបញ្ហាផ្លូវចិត្ត ត្រឡប់ទៅវិញមុនគេតាមច្រកចុងចោម-អូរស្មាច់ នៅថ្ងៃស្អែក ទី០១ ខែសីហា។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-31-2141-262833

កម្ពុជា​ចោទប្រកាន់​ថៃបំពាន​កិច្ចព្រមព្រៀងបទឈប់បាញ់ និង​ឱ្យ​ភាគីថៃ​ដោះលែង​ទាហាន​ខ្មែរ​

យោធា​ថៃ ៧​នាក់​បានបំពាន​​បទ​ឈប់​បាញ់​ដោយពួកគេ​ដើរ​​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា។ លោក ​វិបុលសុភ័ក្រ្ត បាន​បង្ហាញ​រូបថត​បង្ហាញដល់​អនុព័ន្ធ​​យោធា​នូវ​ពី​សកម្មភាព​​ទាហាន​ថៃ​ទាំង​នោះ​អង្គុយ​ក្នុង​ដីកម្ពុជា ដោយ​មិន​ព្រមចាកចេញ​រហូត​ដល់​ពេល​យប់​ទើប​ត្រឡប់​ទៅវិញ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-30-1535-262823

កងទ័ពថៃបើកការបាញ់ប្រហារនៅខេត្តពោធិ៍សាត់របស់កម្ពុជា បន្ទាប់ពីកិច្ចប្រជុំអង្គការសហប្រជាជាតិបញ្ចប់

នៅម៉ោង ៥:០២ ព្រឹក នាថ្ងៃទី២៦ ខែកក្កដា ប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចប្រជុំបិទទ្វាររបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបញ្ចប់ ថៃបានពង្រីកតំបន់ជម្លោះដោយការបាញ់ប្រហារកាំភ្លើងធំចំនួន ៥ គ្រាប់ទៅលើទីតាំងជាច្រើននៅស្រុកវាលវែង ខេត្តពោធិ៍សាត់របស់ប្រទេសកម្ពុជា។ នេះបើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។ ...

ស៊ើង និមល់
https://khmer.cambojanews.com/as-u-n-meeting-ends-with-call-for-peace-thai-troops-open-fire-in-cambodias-pursat-province/

ថៃនៅតែបន្តបាញ់ប្រហារលើកម្ពុជា ទោះបីឯកភាពជាគោលការណ៍ជាមួយលោក ត្រាំ លើបទឈប់បាញ់

កងទ័ពថៃនៅតែបន្តវាយប្រយុទ្ធជាមួយកម្ពុជា ទោះបីភាគីទាំងពីរបានឯកភាពជាគោលការណ៍លើបទឈប់បាញ់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ យ៉ាងណាក្តី។ ...

ឃួន ណារីម​
https://khmer.cambojanews.com/thailand-continues-to-open-fire-at-cambodia-even-as-it-agreed-with-trump-to-a-ceasefire/

កម្ពុជា​មិន​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​ប្រើប្រាស់​មីសីល PHL-03 ចម្ងាយឆ្ងាយ​នោះ​ទេ

កម្ពុជាបានបដិសេធការចោទប្រកាន់របស់​ថៃ​ថាកម្ពុជា​បានបាញ់មីស៊ីល PHL-03 ទៅកាន់ប្រទេសថៃ ខណៈប្រទេសថៃបានបង្កើនការវាយប្រហារលើកម្ពុជា ដោយបន្តប្រតិបត្តិការ​របស់​ពួក​គេ​រហូតដល់សមុទ្រនៅថ្ងៃទីបីនៃជម្លោះ។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-7-26-1738-262787

ទាហានថៃនៅតែ​​វាយប្រហារ​សន្ធាប់​ ប្រើគ្រប់​សព្វាវុធ​ ទោះ​ទទួល​ពាក្យ​បទឈប់បាញ់ពី​ Donald Trump

ទោះ​ទទួលពាក្យបទឈប់បាញ់ពីលោកប្រធានាធិបតី Donald Trump ទាហានថៃនៅតែបន្ដវាយប្រហារដោយគឃ្លើន និងសន្ធាប់មកកាន់ដែនអធិប្បតេយ្យ​ភាព​កម្ពុជា ដោយ​ប្រើ​ប្រាស់​សព្វាវុធ​ធុនធំ យន្ដហោះ​ទម្លាក់គ្រាប់ និងគ្រាប់បែកចង្កោម កាន់តែច្រើន​ជាង​មុន។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-7-27-81-262788

កម្ពុជា​បោះឆ្នោត​គាំទ្រ UN ឱ្យ​រុស្ស៊ី​បញ្ចប់​ប្រតិបត្តិការ​យោធា​ជាបន្ទាន់​នៅ​អ៊ុយក្រែន

រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​យប់​ថ្ងៃទី ​២ ខែមីនា បាន​បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ដែល​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ចប់​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​ជាបន្ទាន់​នៅ​ប្រទេស​អ៊ុយក្រែន ហើយ​កម្ពុជា​ក៏បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​សង្គ្រាម​នៅ​ប្រទេស​នេះ​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-03-04-1010-232778.html

ប្រេសិត​ពិសេស​អង្គការសហប្រជាជាតិ​ប្ដេជ្ញាចិត្ត​ខិតខំ​ធ្វើការ​ជាមួយ​ប្រធាន​អាស៊ាន​ និង​អាស៊ាន​លើ​បញ្ហា​មីយ៉ាន់ម៉ា

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (UN) ប្តេជ្ញា​ចិត្តនឹង​ខិតខំ​ធ្វើ​ការងារ​ជាមួយ​អាស៊ាន​ដើម្បី​បញ្ចៀស​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ហើយ​លោក​ក៏​ស្នើឱ្យ​ប្រេសិត​ពិសេស ​UN នេះ​ធ្វើការ​ដោយផ្ទាល់​ជាមួយ​ប្រេសិត​ពិសេស​អាស៊ាន​លើ​បញ្ហា​មីយ៉ាន់ម៉ា​ផងដែរ​។   ...

រី សុចាន់
https://www.postkhmer.com/national/2022-01-14-1132-230067.html

លោក​ ហ៊ុន សែន ស្នើ​ ៣ ប្រទេស​នៃ​អាស៊ាន​បង្កើត​យន្តការ ធ្វើការ​លើ​បទ​ឈប់​បាញ់​នៅ​មីយ៉ាន់ម៉ា

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើ​បណ្តា​ប្រទេស​អាស៊ាន​បង្កើត​យន្តការ​ត្រយកា ​(Troika) ដែលមាន​ភាគី​ ៣ ​ប្រទេស​ចូលរួម គឺ​ប្រ៊ុយណេ កម្ពុជា​និង​ឥណ្ឌូនេស៊ី ដើម្បី​ធ្វើការ​សម្របសម្រួល​លើ​បទ​ឈប់​បាញ់ នៅ​មីយ៉ាន់ម៉ា បន្ទាប់ពី​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា បានប្រកាស​ពន្យារពេល​បទ​ឈប់​បាញ់​រហូតដល់​ចុងឆ្នាំ​ ២០២២​។ ...

រី សុចាន់
https://www.postkhmer.com/national/2022-01-11-1003-229816.html

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

vnD2n
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!