ព័ត៌មាន
ការគាំទ្រយុទ្ធនាការស្តីពី “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ”
អ្នកវិភាគសង្គម និងប្រធានសហជីពកម្មករបានសម្តែងការគាំទ្រចំពោះយុទ្ធនាការស្តីពី “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៤ ខាងមុខនេះ។ ...
បុគ្គលិក ខ្មែរថាមស៍
https://tinyurl.com/3utjcaxt
ក្រសួងឲ្យម្ចាស់រោងចក្របើកប្រាក់ឈ្នួលឲ្យកម្មករពីរដងមួយខែ
សហជីពមានការគាំទ្រទៅដល់ចំណាត់ការរបស់ក្រសួងការងារលើការកំណត់ឲ្យនិយោជកអនុវត្តនូវមាត្រា១១៦ នៃច្បាប់ស្ដីពីការងារដោយតម្រូវឲ្យម្ចាស់រោងចក្រ សហគ្រាសបើកប្រាក់ឈ្នួល ២ដងក្នុង១ខែជូនដល់កម្មករនិយោជិក ដោយក្រសួងបានកំណត់ចាប់ផ្តើមនៅដើម ...
មុំ គន្ធា
http://bit.ly/2np3jSL
ក្រសួងការងារ ថា បដិវត្តពណ៌អាចកើតចេញពីបាតុកម្មរបស់កម្មករ
មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារបានលើកឡើងថា បដិវត្តពណ៌អាចនឹងកើតចេញពីបាតុកម្មរបស់កម្មករកម្មការិនីកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ប្រសិនបើមិនមានការបង្ក្រាបទាន់ពេលវេលារបស់រាជរដ្ឋាភិបាល។ ...
មុំ គន្ធា
http://bit.ly/2mvzYYf
ក្រសួងរកការងារឲ្យពលរដ្ឋខ្មែរធ្វើទាំងក្នុង និងក្រៅប្រទេសជាង២១ម៉ឺននាក់
ក្រសួងការងារ បានប្រកាសថាមួយឆ្នាំ២០១៦កន្លងមកនេះក្រសួងបានរកការងារជូនប្រជាពលរដ្ឋរបស់ខ្លួនបានចំនួនជាង២១ម៉ឺននាក់ទាំងក្នុងស្រុកនិងនៅតាមបណ្តាប្រទេសមួយទៀត។ជាមួយគ្នានេះដែរ ចំនួននៃគ្រឹះស្ថាន សហគ្រាសដែលចុះបញ្ជីមានការកើនឡើង។ យោងតាមរបាយការណ៍របស់ក្រសួង ...
មុំ គន្ធា
http://bit.ly/2lYZFkr
រដ្ឋមន្ត្រីក្រសួងការងារនឹងធ្វើវិសោធនកម្មមាត្រាច្បាប់ការងារមួយចំនួនដើម្បីប្រយោជន៍កម្មករ
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកំពុងតែពិចារណាទៅលើការធ្វើវិសោធនកម្មមាត្រាមួយចំនួនទៅលើច្បាប់ការងារដោយកំណត់ប្រាក់ឈ្នួលកម្មករត្រូវបើកក្នុងរយៈពេល២សបា្តហ៍ម្តងដើម្បីជាប្រយោជន៍របស់កម្មករ-និយោជិក និងរក្សានូវអត្ថប្រយោជន៍ដល់ពួកគាត់ ក្នុងករណីដែល ...
មុំ គន្ធា
http://bit.ly/2kUKV4k
ក្រុមសហជីពស្នើដល់ក្រសួងការងារកែប្រែខ្លឹមសារខ្លះនៃសេចក្តីព្រាងច្បាប់
ក្រុមសហជីពមកពីគ្រប់និន្នាការប្រមាណជាង៤០ស្នើដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កែប្រែខ្លឹមសារប្រមាណ ១០ចំណុច នៅក្នុងមាត្រាមួយចំនួននៃសេចក្តីព្រាងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ខណៈដែលពួកគេអះអាងថា វិសាលភាពសេចក្តីព្រាងច្បាប់នេះ មិនបានគ្របដណ្ដប់ទៅលើគ្រប់វិស័យ និងមាន ...
ប៉ិច សុធារី
http://bit.ly/2gFDKLo
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញានឹងទាក់ទងអ្នកវិនិយោគទុនថ្មីៗមកកម្ពុជា
លោកនាយករដ្ឋមន្ត្រីបានប្ដេជ្ញាចំពោះមុខកម្មករ-កម្មការិនីដោយបន្តខិតខំទាក់ទងអ្នកវិនិយោគទុនថ្មីៗ និងសម្រួលពាណិជ្ជកម្មជាមួយនឹងអ្នកវិនិយោគទុនចាស់ៗដើម្បីជាផលប្រយោជន៍សម្រាប់កម្មករខ្មែរហើយលោកអំពាវនាវកុំឲ្យជឿទៅលើការញុះញង់របស់ក្រុមមួយចំនួនដែលនាំមកនូវហិង្សា បាត់បង់ ...
មុំ គន្ធា
http://bit.ly/2gHu7cw
ប្រមុខរដ្ឋាភិបាល ស្នើឲ្យម្ចាស់ផ្ទះកុំដំឡើងថ្លៃឈ្នួល
ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាបានស្នើសុំដល់ម្ចាស់ផ្ទះជួលសម្រាប់កម្មករនិយោជិកទាំងអស់កុំដំឡើងថ្លៃផ្ទះរបស់ខ្លួនខណៈដែលប្រាក់ឈ្នួលអប្បបរមារបស់កម្មករថ្មីនឹងចាប់ផ្តើមអនុវត្តចាប់ពីខែមករា ក្រោយនេះទៅ។ នៅក្នុងពិធី ...
មុំ គន្ធា
http://bit.ly/2h9VX15
រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ ដែលមានសមាសភាពពីក្រសួងពាក់ព័ន្ធចំនួនដើម្បីពិនិត្យ ផ្តល់យោបល់ និងអប់រំផ្សព្វផ្សាយចំណេះដឹងផ្នែកសុខភាព និងសុវត្ថិភាពការងារ។ តាមរយៈអនុក្រឹត្យចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ (គ.ជ.ស.ក.) ត្រូវបានបង្កើតឡើង ...
មុំ គន្ធា
http://bit.ly/2gei71H
សហជីពទម្លាក់តួលេខមក ១៧៧.៥៩ដុល្លារសម្រាប់ប្រាក់ខែគោល
ការជួបចរចាពិភាក្សាលើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិកក្នុងវិស័យកាត់ដេរនិងផលិតស្បែកជើងឆ្នាំ២០១៧ រវាងភាគីសហជីព និងនិយោជកនៅថ្ងៃទី២ នេះ សហជីពបានទម្លាក់តួលេខរបស់ខ្លួនពី ១៧៩.៦០ដុល្លារ មកនៅ១៧៧.៥៩ដុល្លារ ខណៈដែលក្រុមនិយោជកមិនបានបន្ថែមតម្លៃរបស់ពួកគេទៀតឡើយ។ មុនពេលធ្វើការចរចា ភាគីទាំងពីរបានកំណត់នូវតួលេខរបស់គេរៀងៗខ្លួនដោយភាគីសហជីពដែលជាតំណាងឲ្យកម្មករបានទាមទារប្រាក់ឈ្នួលសម្រាប់កម្មកររហូតជិត ១៨០ដុល្លារក្នុងមួយខែ ឯខាងភាគីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) តំណាងឲ្យនិយោជកបានកំណត់នូវតួលេខសម្រាប់ការផ្តល់ជូនមានចំនួន ១៤៤.២០ដុល្លារក្នុងមួយខែ។ ...
មុំ គន្ធា
http://bit.ly/2d4g8Qb
ការចរចាប្រាក់ខែអប្បបរមាកម្មករចាប់ផ្ដើម តែគ្មានលទ្ធផល
កិច្ចប្រជុំក្រុមការងារបច្ចេកទេសត្រីភាគីលើប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៧បានចាប់ផ្តើមជាលើកដំបូងកាលពីសុក្រសបា្តហ៍មុននេះដោយក្នុងនោះខាងភាគីរដ្ឋាភិបាលបានដាក់តួលេខមួយផងដែរសម្រាប់ភាគីទាំងពីរធ្វើការពិចារណាប៉ុន្តែមិនទាន់មានលទ្ធផលណាមួយនៅឡើយទេ។ ...
មុំ គន្ធា
http://bit.ly/2cC2a5w
ក្រសួងការងារ រៀបចំឲ្យមានបទប្បញ្ញត្តិពេលថៅកែបិទទ្វារ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងតែពិភាក្សាក្នុងការរៀបចំឲ្យមាននូវបទប្បញ្ញត្តិទាក់ទិននឹងការធានារ៉ាប់រងទៅលើអត្ថប្រយោជន៍និងប្រាក់បៀវត្សរបស់កម្មករនិយោជិតនៅពេលដែលថៅកែរបស់ពួកគេបានបិទទ្វាររោងចក្រ រត់ចោលដោយមិនគ្មានការទទួលខុសត្រូវ។ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានប្រាប់កាសែតខ្មែរថាមស៍ថាការបិទទ្វាររោងចក្រ មិនមែនថៅកែរោងចក្រទាំងអស់រត់ចោលកម្មករដោយគ្មានទទួលខុសត្រូវនោះទេគឺមានតិចតួចប៉ុណ្ណោះដែលមិនដោះស្រាយជូនកម្មករនិយោជិករបស់ខ្លួន។ ...
មុំ គន្ធា
http://bit.ly/2bWRYFe
ក្រសួងការងាររំឭកពីការអនុវត្តច្បាប់សហជីពថ្មីដែលបានចូលជាធរមាន
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរំឭកទៅដល់មេដឹកនាំសហជីពឬសហជីពមួយចំនួនឲ្យបានដឹងជាថាច្បាប់សហជីពត្រូវបានចូលជាធរមានហើយហើយក៏បានចាប់ផ្តើមអនុវត្តលើច្បាប់ថ្មីនេះពីពេលនេះផងដែរ។ ...
មុំ គន្ធា
http://bit.ly/2973iw4
សហជីពនិងសមាគម ៩ ជូនដំណឹងពីការធ្វើមហាបាតុកម្ម
សហព័ន្ធ សហជីព និងសមាគមដែលកំពុងធ្វើការជាមួយកម្មករក្នុងវិស័យជាច្រើននៅក្នុងប្រទេស កម្ពុជា ប្រកាសធ្វើមហាបាតុកម្មទាមទារឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស កម្មករ និងបន្តទាមទារឲ្យដំឡើងប្រាក់ឈ្នួលសម្រាប់កម្មករយ៉ាងតិច ១៦០ ដុល្លារក្នុងឆ្នាំនេះ។ យោង ...
មុំ គន្ធា
http://postkhmer.com/national/1-national-news/109540-2014-01-22-03-15-14