ព័ត៌មាន
អ្នកក្នុងវិស័យស្រូវអង្ករបារម្ភការនាំចូលផ្តួលតម្លៃអង្ករក្នុងស្រុក
អ្នកនៅក្នុងវិស័យស្រូវអង្ករបានសម្ដែងការព្រួយបារម្ភជុំវិញការហូរចូលអង្ករតម្លៃថោកពីប្រទេសជិតខាងនៅតែបន្តផ្តួលតម្លៃអង្ករផលិតក្នុងស្រុកដែលកសិករផលិតចំណាយថ្លៃដើមផលិតខ្ពស់ ហើយស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់។ ការព្រួយបារម្ភជុំវិញចំពោះតម្លៃអង្ករក្នុងស្រុកមិនអាចប្រកួតប្រជែងនឹងអង្ករនាំចូលនេះធ្វើឡើងស្របពេលដែលបណ្តារោងម៉ាស៊ីនកិនស្រូវកំពុងខ្វះទុនបង្វិលដើម្បីប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលជិតចូលមកដល់។ ...
ជា វណ្ណៈ
http://bit.ly/2ciX3qs
សហព័ន្ធស្រូវអង្កររំពឹងការផ្គត់ផ្គង់អង្ករនៅទីផ្សារឥណ្ឌូណេស៊ី
សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ការរំពឹងផ្គត់ផ្គង់អង្ករទៅទីផ្សារប្រទេសឥណ្ឌូណេស៊ីដែលជាទីផ្សារធំបំផុតមួយនៅក្នុងតំបន់។ហើយការផ្គត់ផ្គង់នេះរំពឹងថាត្រូវការអង្ករកម្ពុជា ប្រមាណជិត ២០ម៉ឺនតោន ស្របពេលភាគីទាំងពីរមានអនុស្សរណៈយោគយល់ស្ដីពីការនាំអង្ករចូលឥណ្ឌូណេស៊ី។ ការដាក់ការរំពឹងនាំចេញអង្ករកម្ពុជា ទៅក្នុងប្រទេសក្នុងតំបន់ បន្ទាប់ពីកម្ពុជា ទើបតែបរាជ័យជាថ្មីម្តងទៀតដណ្តើមទីផ្សារប្រទេសហ្វីលីពីន ដែលបញ្ជាទិញប្រភេទអង្ករសប្រមាណ ២៥ម៉ឺនតោន។ ការបរាជ័យនេះមិនមែនជាលើកទីមួយឡើយ ដែលកម្ពុជា មិនអាចដណ្តើមទីផ្សារនាំអង្កររបស់ខ្លួនទៅប្រទេសជិតខាងថៃ និងវៀតណាម។ លោក ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ថា ឥណ្ឌូណេស៊ី ជាទីផ្សារមួយធំក្នុងតំបន់ដែលនាំចូលអង្ករច្រើនពីបរទេស។ «ទាំងឥណ្ឌូណេស៊ី និងម៉ាឡេស៊ី នៅអាស៊ាន ជាទីផ្សារសក្ដានុពលធំ បើប្រទេសនីមួយៗអាចនាំចូលអង្ករក្នុងកម្រិតខ្ទង់សែនតោន»។ ...
ជា វណ្ណៈ
http://bit.ly/2cqiiqY
ឥណទានសង្គ្រោះលើវិស័យស្រូវអង្កររំពឹងធ្លាក់មុនរដូវប្រមូលផល
វាមានរយៈពេល៧ខែហើយបន្ទាប់ពីឥណទានសង្គ្រោះប្រមាណ៣០លានដុល្លារមិនទាន់ទម្លាក់ដល់ដៃរោងម៉ាស៊ីនកិនស្រូវនៅឡើយបន្ទាប់ពីខាងផ្នែកស្រូវអង្ករស្នើទៅរដ្ឋាភិបាលដើម្បីជួយទប់ស្កាត់ការដួលរលំនៅក្នុងវិស័យស្រូវអង្ករនៅក្នុងរដូវប្រមូលផលស្រូវឆ្នាំនេះ ប៉ុន្តែទាំងមន្ត្រី និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះ ជឿជាក់ថា ឥណទាននឹងសម្រេចបាននៅមុនរដូវប្រមូលផលស្រូវខាងមុខ។ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីខែមីនា កន្លងទៅ បានស្នើរដ្ឋាភិបាល ផ្តល់មូលនិធិ ប្រមាណ៣០លានដុល្លារ ទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់កម្ចីដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ជាទុនបង្វិលក្នុងការប្រមូលទិញស្រូវពីកសិករ នៅក្នុងរដូវប្រមូលផលស្រូវខាងមុខ ដោយសារតែភាគច្រើននៃបណ្តារោងម៉ាស៊ីនកិនស្រូវទាំងនោះ មិនអាចស្នើឥណទានគ្រប់គ្រាន់ពីធនាគារពាណិជ្ជ។ ...
ជា វណ្ណៈ
http://bit.ly/2cmOews
ធនាគារស្រូវត្រូវការទុនបន្ថែម $៧០ លាន
បន្ទាប់ពីដំណើរការបានរយៈពេលពីរឆ្នាំមកធនាគារស្រូវកម្ពុជាត្រូវការទុនបន្ថែម ៧០ លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំទៅមុខទៀតដើម្បីឆ្លើយតបតម្រូវការកម្ចីនៅឧស្សាហកម្មស្រូវអង្ករ។ នេះបើតាមលោក ភូ ពុយ អគ្គនាយកធនាគារស្រូវ។ ធនាគារស្រូវកម្ពុជាដែលមានទីតាំងក្នុងខេត្តបាត់ដំបងបានបើកដំណើរការកាលពីខែសីហា ឆ្នាំ ២០១៤ ដោយចាប់ផ្តើមទុនដំបូង ៧ លានដុល្លារ និងទទួលបានស្រូវដាក់បញ្ចាំចំនួន ២០ ០០០ តោន។ នេះបើតាមលោក ភូ ពុយ។ ...
ចេង សុខហ័ង
http://bit.ly/2bV36ju
ក្រសួងនឹងដាក់ផលិតផល ១០ ប្រភេទដើម្បីលើកកម្ពស់កសិកម្មខ្នាតតូច
ក្រសួងសេដ្ឋកិច្ច និងសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃម្សិលមិញបានពិភាក្សាជាមួយគម្រោងមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ដើម្បីត្រួតពិនិត្យលើគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច (AIMS) រយៈពេល ៥ ឆ្នាំដែលគ្រោងនឹងប្រើប្រាស់ថវិកា ៨៥ លានដុល្លារក្នុងការលើកកម្ពស់ផលិតផលកសិកម្ម ១០ ប្រភេទ។ ...
ចេង សុខហ័ង
http://bit.ly/2bfWnCZ
គណៈកម្មាធិការនឹងដោះស្រាយបញ្ហាស្រូវ
សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញបានយល់ព្រមបង្កើតគណៈកម្មាធិការកម្រិតខេត្តដើម្បីផ្តល់កិច្ចអន្តរាគមន៍ភ្លាមៗដល់បញ្ហាប្រឈមនានាក្នុងវិស័យស្រូវអង្ករ ដែលថ្មីៗនេះកំពុងស្ថិតនៅក្នុងវិបត្តិដោយសារការនាំចេញធ្លាក់ចុះ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28624/committees-to-tackle-rice-woes/
កម្ពុជាស្នើឲ្យប្រទេសទីម័រឡេស្តេ ធ្វើការនាំចូលអង្ករ និងស្ករ
កម្ពុជា ស្នើប្រទេសទីម័រឡេស្តេ នាំចូលអង្ករ និងស្ករពីកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្បែរខាងក្នុងការផ្គត់ផ្គង់ផលិតផលកសិកម្មទាំងពីរនេះ នៅទីម័រ ដែលកំពុងមានតម្រូវការច្រើន ហើយអ្នកនៅក្នុងវិស័យនេះយល់ឃើញថា បើទីម័រ សម្រេចនាំចូលអង្ករ និងស្ករពីកម្ពុជា នឹងជួយជំរុញការនាំចេញផលិតផលកសិកម្មសក្ដានុពលកម្ពុជា ទៅទីផ្សារខាងក្រៅបន្ថែមទៀត។ ...
ជា វណ្ណៈ
http://bit.ly/2bayVqn
កម្ចីសម្រាប់សាងសង់ឃ្លាំងជម្រុកស្រូវ
វាហាក់មើលទៅមិនមានការកំណត់កាលបរិច្ឆេទច្បាស់លាស់នៃកម្ចីប្រាក់ ៣០០ លានដុល្លារពីរដ្ឋាភិបាលចិន ដើម្បីសាងសង់ឃ្លាំងជម្រុកធំមួយដើម្បីស្តុកស្រូវសម្រាប់កិន ដែលនឹងត្រូវផ្តល់ឱ្យមកប្រទេសកម្ពុជានោះទេ។ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/28139/loan-for-silos-in-limbo/
ការក្ស័យធនក្នុងវិស័យស្រូវអង្ករកាន់តែកើនឡើង
ប្រផ្នូរនៃការក្ស័យធនយ៉ាងច្រើននៅក្នុងអាជីវកម្មរោងកិនស្រូវនៅកម្ពុជាកាន់តែកើនឡើង ដោយសារតែមានការអន្តរាគមន៍ពីរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់កម្ចីសង្គ្រោះបន្ទាន់ដើម្បីជួយស្រោចស្រង់វិស័យនេះ ដែលបច្ចុប្បន្ននេះ វិស័យនេះកំពុងមានភាពមិននឹងនរបន្ទាប់ពីរងឥទ្ធិពលនៃគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរមក រួមទាំងការប្រឈមនឹងការប្រកួតប្រជែងដ៏តឹងតែងដោយសារការហូរចូលនូវអង្ករដែលមានគុណភាពអន់ពីប្រទេសវៀតណាមក្នុងទីផ្សារនៅប្រទេសកម្ពុជា។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27470/insolvency-looms-in-rice-sector/
មានការភ័ណ្ឌច្រឡំច្រើនអំពីឈ្មោះស្រូវ
ការភ័ណ្ឌច្រឡំពីឈ្មោះនៅក្នុងវិស័យឧស្សាហកម្មស្រូវអង្ករបានកំពុងបន្ត។ បន្ទាប់ពីការដាក់ឈ្មោះប្រភេទអង្ករផ្ការំដួល និងផ្កាច័ន្ទសែនស ជាឈ្មោះស្តង់ដារសម្រាប់អង្ករដែលមានក្លិនក្រអូប និងលំដាប់លេខមួយនៃព្រះរាជាណាចក្រកម្ពុជាកាលពីសប្តាហ៍មុន ក្រុមប្រឹក្សាស្តង់ដាជាតិបាននិយាយកាលពីម្សិលមិញថា មិនមានការដាក់បញ្ជូលប្រភេទអង្ករ “អង្គរម្លិះ” ជាឈ្មោះស្តង់ដារអង្ករកម្ពុជានោះទេ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/27410/more-rice-name-confusion/
កម្ពុជា សម្រេចដាក់ឈ្មោះឲ្យអង្ករ ពីរប្រភេទជាអង្ករស្តង់ដាររបស់ជាតិ
ក្រុមប្រឹក្សាស្តង់ដារជាតិកម្ពុជា បានសម្រេចគាំទ្រស្តង់ដារជាតិនៃអង្ករផ្ការំដួល និងផ្កាសែនស ជាឈ្មោះស្តង់ដារអង្ករជាតិកម្ពុជា ក្នុងគោលបំណងជំរុញការនាំចេញ តាមរយៈភ្ជាប់ទៅនឹងការកំណត់អត្តសញ្ញាណជាតិ។ ...
ស៊ុំ ម៉ាណេត
http://bit.ly/2a1nZuB
រដ្ឋាភិបាលយល់ព្រមផ្តល់ប្រាក់កម្ចីសម្រាប់ស្រូវ
រដ្ឋាភិបាលបានចូលមកជួយសង្គ្រោះដល់ក្រុមអ្នកផលិត និងអ្នកនាំចេញអង្ករ ដែលពេលថ្មីៗនេះពួកគេជាប់គាំងដោយវិបត្តហិរញ្ញវត្ថុ ជាមួយនឹងការផ្តល់ប្រាក់កម្ចីដល់សហព័ន្ធស្រូវងអង្ករកម្ពុជាចន្លោះពី ២០ ទៅ ៣០ លានដុល្លារ។ ការផ្តល់ប្រាក់កម្ចីនេះនឹងជួយជាដើមទុនសម្រាប់ការទិញស្រូវពីប្រជាកសិករ បន្ទាប់ពីការប្រមូលផលនៅខែវិច្ឆិកានេះ ដើម្បីស្ទុកទុកនៅក្នុងឃ្លាំង និងកែច្នៃស្រូវទាំងនោះសម្រាប់នាំចេញ នេះបើឱ្យដឹងពីសហព័ន្ធស្រូវអង្ករកម្ពុជា។ ...
សុខ ចាន់
http://www.khmertimeskh.com/news/26615/govt-approves-rice-loans/
ការនាំចេញអង្ករបន្តធ្លាក់ចុះ ៣ ខែជាប់ៗគ្នា
ការនាំចេញអង្កររបស់កម្ពុជាបន្តធ្លាក់ចុះរយៈពេល ៣ ខែជាប់ៗគ្នាក្នុងឆ្នាំ ២០១៦ បើធៀបនឹងឆ្នាំមុនដែលជាការបារម្ភដ៏ធំមួយនៅក្នុងឧស្សាហកម្មនេះ។ នេះបើយោងតាមមន្ត្រីមកពីក្រសួងកសិកម្ម។ ...
ចេង សុខហ័ង
http://bit.ly/1VNspHK
សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងបោះឆ្នោតរើសក្បាលម៉ាស៊ីនថ្មី ក្រោយជួបវិបត្តិ
សហព័ន្ធស្រូវអង្ករកម្ពុជាគ្រោងបោះឆ្នោតរើសប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលសម្រាប់អាណត្តិទី២ស្របពេលដែលជំនួញហិរញ្ញប្បទានដើម្បីស្តារវិស័យស្រូវអង្ករដែលស្នើឲ្យភាគីរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍នៅមានស្រពិចស្រពិលនៅឡើយ។ ...
http://bit.ly/1XjHClt
http://www.khmertimeskh.com/news/25665/rice-body-elections-come-at-crucial-time/
រុស្ស៊ីនឹងនាំចូលផលិតផលកសិកម្មពីកម្ពុជា
រុស្ស៊ីបានយល់ព្រមនាំចូលផលិតផលកសិកម្មពីកម្ពុជា ខណៈដែលមេដឹកនាំនៃប្រទេសទាំងពីរបានសន្យារជំរុញពាណិជ្ជកម្មទ្វេរភាគីក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរក្នុងសប្តាហ៍កន្លងទៅ។ ...
ជា វណ្ណៈ
http://www.khmertimeskh.com/news/25272/russia-to-import-agricultural-products/
កម្ពុជានឹងប៉ះពាល់តិចតួចពីការបញ្ចេញអង្ករពីស្តុករបស់ថៃ
សហព័ន្ធស្រូវអង្ករកម្ពុជា និងអ្នកឧស្សាហកម្មនេះបានលើកឡើងពីការព្រួយបារម្ភកាលពីថ្ងៃអង្គារថាផែនការនាំចេញយ៉ាងគំហុកនៃស្តុកអង្កររបស់ប្រទេសថៃក្នុងរយៈពេលពីរខែក្រោយនេះនឹងមានផលប៉ះពាល់ដល់តម្លៃទីផ្សារសកល និងការ ...
ម៉ៃ គុណមករា
http://bit.ly/1Nyos7B
កម្ពុជាដេញថ្លៃសម្រាប់កិច្ចសន្យាផ្គត់ផ្គង់អង្ករឱ្យហ្វីលីពីន
នាយកប្រតិបត្តិឧស្សាហកម្មបាននិយាយកាលពីម្សិលមិញថា កម្ពុជាមិនរំពឹងថានឹងឈ្នះបានកិច្ចសន្យាផ្គត់ផ្គង់អង្ករកន្លះលានតោនឱ្យហ្វីលីពីនក្នុងអំឡុងពេលដែលដំណើរការនៃការដេញថ្លៃនឹងចាប់ផ្តើមនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយលើកឡើង ...
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/23965/cambodia-to-bid-for-philippines-rice-contract--for-show/
ផលិតផលជាង៥០០០ម៉ាក បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម
ក្នុងរយៈពេលជិតមួយត្រីមាសឆ្នាំ២០១៦ក្រសួងពាណិជ្ជកម្មបានចុះបញ្ជីម៉ាកផលិតផលបន្តបានប្រមាណជាង៥០០០ម៉ាកដើម្បីទទួលបានសិទ្ធិស្របច្បាប់ក្នុងការការពារនូវស្លាកយីហោឬកម្មសិទ្ធិបញ្ញានៃផលិតផលរបស់អាជីវករ ឬក្រុមហ៊ុនទាំងជាតិ និងអន្តរជាតិ។ នេះបើតាម ...
សុខ ចាន់
http://bit.ly/1UofGeo
កម្ពុជាសុំឲ្យចិនទទួលផលិតផលកសិកម្ម
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានសុំឲ្យប្រទេសចិននាំចូលផលិតផលកសិកម្មពីប្រទេសកម្ពុជាក្នុងគោលបំណងបង្កើនការធ្វើពាណិជ្ជកម្មទ្វេភាគីនិងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរដោយហេតុថាប្រទេសទាំងពីរនឹងបង្កើនការធ្វើពាណិជ្ជកម្មទ្វេភាគីរហូតដល់ ៥ ពាន់ ...
ជា វណ្ណៈ
http://bit.ly/1RCqllp
អ្នកជំនួញស្រូវក្នុងស្រុកបារម្ភពីទិសដៅនាំអង្ករចេញរបស់ឡាវ
រោងម៉ាស៊ីនកិនស្រូវក្នុងស្រុកនិងក្រុមហ៊ុននាំចេញបានលើកឡើងពីការព្រួយបារម្ភលើគោលដៅរបស់រដ្ឋាភិបាលឡាវ ក្នុងការនាំចេញអង្ករមួយលានតោនក្នុងឆ្នាំនេះ ខណៈដែលបញ្ហាប្រឈម និងបញ្ហានៃឧស្សាហកម្មមួយនេះមិនទាន់បានដោះស្រាយរួចរាល់។ ...
ម៉ៃ គុណមករា
http://bit.ly/1R5g9v9
វិស័យស្រូវអង្ករនៅកម្ពុជា ប្រឈមនឹងការដួលរលំ
យ៉ាងហោចណាស់ក៏មានចំនួនរោងម៉ាស៊ីនកិនស្រូវនិងក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុននាំចេញស្ទើរពាក់កណ្ដាលត្រូវបានបិទទ្វារកាលពីឆ្នាំមុន ហើយនឹងនៅតែបន្តមានការបិទទ្វារបន្ថែមទៀតក្នុងរយៈពីរឆ្នាំខាងមុខនេះប្រសិនជាគ្មានវិធានការណាមួយពីសំណាក់រដ្ឋាភិបាលក្នុងការ ...
ម៉ៃ គុណមករា
http://bit.ly/217jj7c
ការធ្លាក់ចុះតម្លៃស្រូវអង្ករធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុននាំចេញ
ការធ្លាក់ចុះតម្លៃស្រូវអង្ករនៅក្នុងតំបន់អាស៊ីដោយសារការធ្លាក់ចុះសេដ្ឋកិច្ចសកលនិងការប្រកួតប្រជែងក្នុងតំបន់ គឺជាហេតុដែលធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុននាំចេញ និងកសិករកម្ពុជា បើទោះបីជាការនាំចេញកាលពីខែមុនបានកើនឡើងជាង ២០ ភាគរយ ...
ស៊ុំ ម៉ាណែត
http://www.khmertimeskh.com/news/21838/falling-rice-price-taking-a-toll-on-exporters/
Cambodian rice knocked from top spot this year
Cambodia’s Somaly rice came in second place against other fragrant rice types from around the world in the 7th World Rice Competition in Kuala Lumpur late last month, with the result of the annual competition announced on the final day of October, officials said. ...
Sum Manet
http://www.khmertimeskh.com/news/17402/cambodian-rice-knocked-from-top-spot-this-year/
Kingdom to reach rice target
Following a considerable increase in Cambodia’s milled rice exports in the first four months of the year, Minister of Commerce Cham Prasidh said he was optimistic the Kingdom’s rice exports would reach the 2015 target of one million tonnes. With this year’s export figures notably higher ...
http://www.phnompenhpost.com/2013051065539/Business/kingdom-to-reach-rice-target.html