ព័ត៌មាន​

លោក ហ៊ុន សែន៖ អង្គការ​ក្រៅរដ្ឋាភិបាល​ណាខ្លះ ទទួល​លុយ​ពី​ណាខ្លះ ត្រូវតែ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជាសាធារណៈ​ថា​លោក និង​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានពិភាក្សាគ្នា​រួចហើយ គឺមិនដក​ថយ​ឡើយ ដោយតម្រូវ​ឱ្យ​អង្គការ​សមាគម ក្រៅរដ្ឋាភិបាល​ស៊ីវិល ត្រូវតែ​ធ្វើ​របាយការណ៍​ប្រភព​ហិរញ្ញវត្ថុ​ ជាចាំបាច់ ​និងមិនត្រូវដកចេញ​ពីសេចក្តី​ព្រាង​វិសោធ​ន​កម្ម​ច្បាប់​ស្តីពី​អង្គការ​សង្គមស៊ីវិល​នោះទេ។ ...

គឹម យុត្ថារ៉ូ
https://www.postkhmer.com/national/2023-06-03-0830-250804.html

សាច់ញាតិ​នាយក​រដ្ឋមន្ត្រី​ទទួល​បាន​ដី​ព្រៃ​ខេត្តមណ្ឌលគិរី​ ៣០​ហិ​កតា​

​មន្ត្រី​រដ្ឋាភិបាល​លោក​ ឌី​ បញ្ញា​ បាន​ទទួល​ដី​ទំហំ​ ៣០,៧៩​ ហិ​កតា​នៅ​ភាគ​ឦសាន​ខេត្តមណ្ឌលគិរី​ដែល​ត្រូវ​បាន​កាត់​ពី​គម្រប​ព្រៃឈើ​នៅ​ក្នុង​អនុក្រឹត្យ​ដែល​ចេញផ្សាយ​ជា​សាធារណៈ​កាលពីដើម​ឆ្នាំ​នេះ​។​ ​ ...

អឿ ស៊ា និង ឃួន ណារីម​
https://cambojanews.com/prime-ministers-relative-receives-30-hectares-of-mondulkiri-forest-land/

លោក​ ហ៊ុន សែន អរគុណ​មិត្ត​បរទេស​ដែល​សហ​ការនាំ​ចម្លាក់​បុរាណ​មក​កម្ពុជា​វិញ

លោកនាយករ​ដ្ឋ​​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​មិត្ត​បរទេស​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​កិច្ចការងារ​អភិរក្ស​ប្រាសាទ​របស់​ខ្មែរ ជា​​ពិសេស​បាន​នាំយក​នូវ​ចម្លាក់​បុរាណ​ខ្មែរ ដែល​ត្រូវបាន​បាត់​បង់ យកមក​កាន់​កម្ពុជា​វិញ​។​ ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-04-18-0925-249105.html

លោក​ ហ៊ុន សែន រំឭក​ពី​ជីវិត​គ្រោះថ្នាក់ ​និង​ផុយស្រួយ​របស់លោក​ ពេល​ចូល​គ្រប់គ្រង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​ទសវត្សរ៍​ ១៩៨០

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រំឭក​ពី​ជីវិត​គ្រោះថ្នាក់​និង​ផុយស្រួយ​របស់លោក នៅពេល​ចូល​គ្រប់គ្រង​តំណែង​ជា​នាយករដ្ឋមន្ត្រី ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ​ក្រោយពី​របប​ខ្មែរក្រហម ហើយ​លោក​ថា នាពេលនោះ លោក​បាន​ដាក់ចេញ​នូវ​កញ្ចប់​កែទម្រង់​ ២​ ដើរ​ទន្ទឹមគ្នា​គឺ​កំណែ​​ទម្រង់​ខាង​នយោបាយ និង​កំណែទម្រង់​ខាង​សេដ្ឋកិច្ច​។​ ...

រី សុចាន់
https://www.postkhmer.com/national/2023-03-21-0857-248223.html

លោក​ ហ៊ុន សែន អំពាវ​នាវឱ្យ​ពលរដ្ឋ​ចូលរួម​ទប់ស្កាត់​បដិវត្តន៍​ពណ៌

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ធ្វើការ​អំពាវ​សាជាថ្មី​​ទៀត​ ឱ្យ​ពលរដ្ឋ​គ្រប់រូប​ចូលរួម​ទប់ស្កាត់​បដិវត្តន៍​ពណ៌​និង​ថែរក្សា​សុខសន្តិភាព​ និង​បាន​ប្រកាស​មិន​លើកលែងឱ្យ​ជន​ណាក៏ដោយ​​ ដែល​មាន​បំណង​បំផ្លាញ​សន្តិភាព​របស់​កម្ពុជា។ ...

សំបាន ច័ន្ទដារ៉ា និង រី សុចាន់
https://www.postkhmer.com/national/2023-03-06-1955-247692.html

លោកនាយក​រដ្ឋមន្ត្រី​ អំពាវនាវ​ដល់​បក្សនយោបាយ​ឱ្យ​គោរព​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អំពាវនាវ​ដល់​បណ្តាគ​ណ​បក្សនយោបាយ ឱ្យ​គោរព​ដល់​សិទ្ធិសេរីភាព​ខាង​ន​យោ​បាយ​របស់​ប្រជាពលរដ្ឋ ក្នុងការ​ជ្រើសរើស​គណបក្ស​ដែល​ពួកគេ​ពេញចិត្ត ខណៈដែល​សមាជិក​គណ​បក្សប្រឆាំង​បាន​ងាក​មក​ចូលរួម​ជាមួយ​គណបក្ស​កាន់អំណាច​ជា​បន្តបន្ទាប់ ប៉ុន្តែ​ត្រូវបាន​រិះគន់ថា លក់​ឧ​ត្ត​ម​គតិ​។​ ...

សុខ រក្សា
https://www.postkhmer.com/national/2023-03-02-0925-247541.html

លោក ​ហ៊ុន សែន ​បដិសេធ​ការសុំ​ទោស​ពី​លោក​ សុន ​ឆ័យ​ ជុំវិញ​ការ​ចោទ​គណ​​បក្ស​ប្រជាជន​លួច​សន្លឹកឆ្នោត​

លោកនាយក​រដ្ឋមន្ត្រីបា​នប​ធិ​សេធ​ការ​សុំទោស​របស់លោក​ សុន ​ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន ពាក់ព័ន្ធ​នឹង​ការ​ចោទ​គណបក្ស​ប្រជា​ជនកម្ពុជា​ពី​ការ​លួច​សន្លឹកឆ្នោត ក្នុងការ​បោះឆ្នោត​កន្លង​មក ដោយ​លោក ​ហ៊ុន សែន ថ្លែងថា​ លោក​ធ្លាប់មាន​បទពិសោធន៍​ជូរចត់​នឹង​ការសុំ​ទោស​ច្រំ​ដែល​នេះ​ច្រើនដង​ហើយ​របស់លោក​ សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-03-01-0842-247493.html

លោក ​ហ៊ុន សែន ឱ្យ​មន្ត្រី​ធ្វើ​វិសោធនកម្ម​ច្បាប់​លើ​កថាខណ្ឌ​ដែល​រារាំង​ដល់​ការចិញ្ចឹម​សត្វព្រៃ​របស់​ប្រជាពលរដ្ឋ ក្រោយពី​មាន​ករណី​ចាប់​សត្វ​ក្ងោក​

ក្រោយពី​មាន​បញ្ហា​ពាក់​ព័ន្ធ​ការចាប់យក​សត្វ​ក្ងោក​ពី​ប្រជា​ពលរដ្ឋ​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​សំឡេង​ដល់​រដ្ឋមន្ត្រីក្រសួង​ក​សិ​កម្ម​រុក្ខាប្រមាញ់ និង​នេសាទ អ្នកច្បាប់ និង​មន្ត្រី​ដែល​ទទួលខុសត្រូវ​ខាង​សត្វ ត្រូវធ្វើ​វិសោធនកម្ម​ជាបន្ទាន់ ហើយ​លុបចោល​កថាខណ្ឌ​ណា​ដែល​ទាក់​ទង​នឹង​ការចាប់យក​សត្វ ដែលជា​ការ​រារាំង​ដល់​ចលនា ...

ឡុង គីមម៉ារីតា
https://www.postkhmer.com/national/2023-03-01-0819-247486.html

ក្រសួង​ការ​បរទេស​នឹង​រៀប​ចំ​សន្និ​បាត​ប្រចាំ​ឆ្នាំ​នៅ​ដើមខែមីនា​ ដើម្បី​វាយ​តម្លៃ​សមិ​ទ្ធ​ផល​ការងារ​ និង​រៀប​ចំ​ផែន​ការ​ថ្មី​

ក្រសួងកា​របរទេស និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​កម្ពុជា​នឹង​រៀបចំ​សន្និ​បាត​ប្រចាំ​ឆ្នាំ​នៅ​ដើម​ខែ​មីនាខាង​មុខ​ ដើម្បី​វាយ​តម្លៃ​លើ​សមិ​ទ្ធ​ផល​ការងារ​ការ​ទូត និង​រៀបចំ​ផែនការ​សកម្ម​ភាព​ថ្មី​​ដើម្បី​ពិនិត្យ​ភូមិសាស្ត្រ​ន​យោបាយ ​បញ្ហា​តំបន់ ​ការ​ទូត​សេដ្ឋ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-02-27-1655-247425.html

លោក ​ហ៊ុន សែន ស្នើ​ AFD បន្ត​ជួយ​កម្ពុជា​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស វិស័យ​ទឹកស្អាត និង​ហេដ្ឋារចនាសម្ព័ន្ធ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បានស្នើ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD) បន្ត​ជួយ​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស វិស័យ​ទឹកស្អាត និង​ហេដ្ឋារចនាសម្ព័ន្ធ ខណៈ ​AFD សន្យា​បន្ត​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា​ក្នុង​ឆ្នាំ​ខាងមុខ ប្រមាណ​ជាង​ ១០០​ លាន​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ឆ្នាំ​។​ ...

រី សុចាន់
https://www.postkhmer.com/national/2023-02-23-0852-247276.html

លោក​ ហ៊ុន សែន​៖ វិទ្យុ VOD គ្មាន​ថ្ងៃ​បើក​វិញ​ឡើយ​ ព្រោះ​ការផ្សាយ​ថា ហ៊ុន ម៉ា​ណែ​ត ចុះហត្ថលេខា​ជំនួស​ឪពុក​ជាការ​ប្រមាថ​រដ្ឋាភិបាល​ធ្ងន់ធ្ងរ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ជំហរ​ជាថ្មី​ថា វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ​(VOD)​ នឹង​គ្មាន​ថ្ងៃ​បើក​ដំណើរការ​វិញ​ទេ ព្រោះ​ការផ្សាយ​ព័ត៌មាន​ថា លោក ហ៊ុន ម៉ា​ណែ​ត ដើរតួ​ជំនួស​ឪពុក​ចុះហត្ថលេខា​ផ្តល់ជំនួយ​ដល់​តួ​ក​គី​ជាការ​ប្រមាថ​ធ្ងន់ធ្ងរ​ដល់​រដ្ឋាភិបាល ហើយ​អាច​នាំឱ្យមាន​ការបែកបាក់​ផ្ទៃក្នុង​គណៈរដ្ឋមន្ត្រី ដែល​លោក​មិនអាច​លើកលែង​ឱ្យបាន ហើយ​ការបិទ​នេះ​ក៏ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-02-21-0844-247194.html

លោកនាយក​រដ្ឋមន្ត្រី​ បង្ហាញ​ពី​ទំនាក់ទំនង​បុគ្គល​រវាង​រូបលោក ជាមួយនឹង​ប្រធានាធិបតី​បារាំង​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​ពី​ទំនាក់ទំនង​បុគ្គល និង​បុគ្គល រវាង​រូបលោក និង​ប្រធានាធិបតី​បារាំង លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) រហូតដល់​មាន​ទូរស័ព្ទ​ឆ្លើយឆ្លង​គ្នា​ក្រៅពី​ទំនាក់ទំនង​រដ្ឋ​និង​រដ្ឋ រវាង​កម្ពុជា​បារាំង​។​ ...

រី សុចាន់
https://www.postkhmer.com/national/2023-02-21-0918-247199.html

នាយក​រដ្ឋមន្ត្រី​ថា ការ​បិទសារព័ត៌មាន​VOD គឺជួយ​ពង្រឹង​វិស័យ​សារព័ត៌មាន ហើយ​ប្រកាស​​ផ្តល់​​ការងារ​ដល់​អ្នក​សារព័ត៌មាន

បើទោះជាមានការព្រួយបារម្ភពីអន្តរជាតិជា​ច្រើន​ជុំវិញការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យគឺ​វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា អាជ្ញាប័ណ្ណរបស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយនេះ​ នឹងមិនត្រូវបានផ្តល់​ឡើងវិញនោះ​ទេ ហើយជំនួស​មក​វិញ​ លោក​ប្រកាស​ផ្តល់​ការងាររដ្ឋដល់​អ្នកសារព័ត៌មាន VOD តាមបណ្តាញ​ហ្វេសប៊ុកកាលពីថ្ងៃអង្គារ​។ ...

ឃួន ណារីម​
https://khmer.cambojanews.com/prime-minister-says-vod-shutdown-strengthens-journalism-offers-reporters-government-jobs/

​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​ផ្តល់​ក្របខ័ណ្ឌ​រដ្ឋ​ដល់​បុគ្គលិក VOD ដែល​បាត់បង់​ការងារ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្តល់​ក្របខ័ណ្ឌ​រដ្ឋ​ជូន​ដល់​បុគ្គលិក​វិទ្យុសំឡេង​ប្រជាធិបតេយ្យ (VOD) ដែលមាន​បំណង​ចូល​បម្រើ​កិច្ច ការ​រដ្ឋ ដោយសារ​វិទ្យុ​នេះ​ត្រូវបាន​បិទ​និង​មិន​មានឱកាស​បើក​ឡើងវិញ និង​ដោយ​លោក​គិត​ទៅដល់​ជីវភាព​របស់​បុគ្គលិក​ដែល​បាត់បង់​ការងារ​។​ ...

រី សុចាន់
https://www.postkhmer.com/national/2023-02-15-0904-246986.html

បុគ្គលិកសារព័ត៌មានVOD និងសង្គមស៊ីវិលមានការសោកស្តាយយ៉ាងខ្លាំង ខណៈរដ្ឋាភិបាលបានដកអាជ្ញាប័ណ្ណ

អង្គភាពសារព័ត៌មានVOD ត្រូវបានដកអាជ្ញាប័ណ្ណ និងបិទការផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់​ពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យលុប​អាជ្ញាប័ណ្ណ ទោះបី​មានការ​សុំទោសពីស្ថាប័ននេះ ដោយលោកយល់ថា ស្ថាប័ននេះបានចេញ​លិខិត​សុំទោស​យឺតពេល​ ខណៈបុគ្គលិកស្ថាប័ននេះមានការសោកស្តាយយ៉ាងខ្លាំង។ ...

ផុន សុទ្ធីរ័ត្ន និង ឃី សុវុឌ្ឍី
https://khmer.cambojanews.com/vod-staffers-express-regret-over-government-revocation-of-license/

លោកនាយករដ្ឋមន្ត្រីបញ្ជាឱ្យលុបអាជ្ញាប័ណ្ណវិទ្យុVOD ទោះបីស្ថាប័ននេះបានចេញលិខិតសុំអធ្យាស្រ័យ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យក្រសួងព័ត៌មានលុបអាជ្ញាប័ណ្ណវិទ្យុ VOD ដោយ​កំណត់​ត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ទោះបីជា មជ្ឈមណ្ឌល ដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បានផ្ញើលិខិតទៅកាន់លោក ហ៊ុន សែន សុំ​អធ្យាស្រ័យក៏ដោយ ​បន្ទាប់ពីស្ថាប័ន​ព័ត៌មាន​នេះ ចេញអត្ថបទមួយកាលពីថ្ងៃទី៩ ខែកុម្ភៈ អំពីលោក ហ៊ុន ម៉ាណែត ដើរតួនាទី​ចុះហត្ថលេខាជំនួសនាយករដ្ឋមន្រ្តី ដើម្បីផ្តល់ជំនួយដល់ប្រទេសទួកគីដែល​រងគ្រោះរញ្ជួយ​​ដី។ ...

សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/pm-orders-revocation-of-vod-radio-license-despite-apology/

លោក​ ហ៊ុន សែន ​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន​លុបចោល​អាជ្ញាប័ណ្ណ​វិទ្យុ VOD

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ល្ងាច​ថ្ងៃទី​ ​១២ ​ខែកុម្ភៈ បាន​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន​លុបចោល​អាជ្ញាប័ណ្ណ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD)​ ចាប់ពីពេលនេះ​តទៅ និង​ត្រូវ​បញ្ចប់​ការផ្សាយ​នៅត្រឹម​ម៉ោង ​១០ ​និង​០០ ​នាទី​ព្រឹក​ថ្ងៃទី​ ១៣ ​កុម្ភៈ​ឆ្នាំ ​២០២៣ ​ជា​កំហិត​បន្ទាប់ពី​វិទ្យុ​នេះ មិន​ព្រម​សូមទោស​ជា​សាធារណៈ​។​ ...

ឡាយ សាមាន
https://www.postkhmer.com/national/2023-02-12-1153-246890.html

ក្រសួង​អប់រំ​តម្រូវឱ្យ​សិស្ស​ជាប់​និទ្ទេស ​A ធ្វើតេស្ត​​រក​មេរោគ​កូ​វីដ​ ១៩​ មុន​ជួប​សំណេះ​សំណាល​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ដ្រី​

​ក្រសួង​អប់រំ ​យុវ​ជន និង​កីឡា​បាន​ណែនាំ​ឱ្យ​សិស្ស​ដែល​បាន​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ (​បាក់​ឌុប​) និង​សញ្ញា​បត្រ​បច្ចេក​ទេស​និង​វិ​ជ្ជាជីវៈ​កម្រិត​ ៣ ​ដែល​ទទួល​បាន​និទ្ទេស​Aត្រូវ​ធ្វើ​តេស្ត​រហ័ស​រក​មេរោគ​កូវីដ​ ១៩​ ដើម្បី ...

នាង សុគន្ធា
https://www.postkhmer.com/national/2023-02-01-1517-246525.html

មេដឹកនាំ​បក្ស​ភ្លើងទៀន​រិះគន់​ការ​ធ្វើទុក្ខបុកម្នេញ​ ខណៈ​លោក​ ហ៊ុន​ សែន​ គំរាម​ប្ដឹង​ថែម​ទៀត​

​ខណៈ​ការ​បោះ​ឆ្នោតជាតិ​នឹង​ចូល​មក​ដល់​នៅ​ខែ​ក​ក្ក​ដា​ គណបក្ស​ភ្លើងទៀន​បាន​មើលឃើញ​ពី​ការ​ធ្វើទុក្ខបុកម្នេញ​កាន់តែ​ខ្លាំង​ ខណៈ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​គំរាម​ប្តឹង​គណបក្ស​នេះ​ចំពោះ​ការ​រិះគន់​លើ​គណបក្ស​ប្រជាជន​កម្ពុជា​។​ ​ ...

ស៊ន សារ៉ាត
https://khmer.cambojanews.com/candlelight-leaders-decry-persecution-as-hun-sen-threatens-another-lawsuit/

លោក ​ហ៊ុន សែន ​ផ្ញើ​សារ​ព្រមាន​ដល់​គណបក្សនយោបាយ​ដែល​វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជាថា ​នឹង​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ក្នុងករណី​ចាំបាច់​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ព្រមាន​ដល់​គណបក្សនយោបាយ​ដែល​វាយប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ប្រសិនបើ​បន្ត​វាយ​​ប្រហារ​តទៅទៀត គណបក្ស​លោក នឹង​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ក្នុងករណី​ចាំបាច់​តាម​រយៈផ្លូវ​ច្បាប់ និង​មួយទៀត​ប្រើ​ «​ដំបង​»​។​ ...

រី សុចាន់
https://www.postkhmer.com/national/2023-01-10-0850-245764.html

លោក​ ហ៊ុន សែន គ្រោង​ទៅ​ទស្សនកិច្ច​នៅ​ចិន ដើម្បី​ចរចា​លើ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គ្រោង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ចិន ដើម្បី​ជួបចរចា​នឹង​ភាគី​ចិន ក្នុងការ​សម្របសម្រួល​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ បន្ថែមទៀត ក្នុងនោះ​ក៏មាន​ផ្លូវ​ល្បឿន​លឿន ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​ផងដែរ ចំពេល កម្ពុជា និង​ចិន គម្រប់​ខួប​ទី​​ ៦៥ នៃ​ទំនាក់ទំនង​មិត្តភាព​ទ្វេភាគី​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ ...

សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2023-01-03-0850-245454.html

លោក​ ហ៊ុន សែន​ អំពាវនាវ​ឱ្យ​អាស៊ាន ​និង​អឺរ៉ុប​ ប្រឹង​ឱ្យអស់​លទ្ធភាព​ក្នុង​ការកសាង​សន្ដិភាព​និង​ស្ថិរភាព​ក្នុង​តំបន់ និង​ពិភពលោក​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អំពាវនាវ​ដល់​អាស៊ាន និង​សហភាព​អឺរ៉ុប ​(EU) ​ប្រឹងប្រែង​ឱ្យអស់​លទ្ធភាព​ដើម្បី​កសាង​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ក៏ដូចជា​ពិភព​លោក ដោយ​លោក​អះអាងថា​សន្តិភាព​សកល​កំពុង​ទទួលរង​នូវ​ការគំរាមកំហែង​ដោយ​ប្រទេស​មួយចំនួន​។​ ...

រី សុចាន់ and សំបាន ច័ន្ទដារ៉ា
https://www.postkhmer.com/national/2022-12-16-0828-244771.html

​លោក ​ហ៊ុន សែន សម្រេច​បញ្ចេញ​ថវិកា​សន្សំ​របស់​រាជរដ្ឋាភិបាល ៣០ លានដុល្លារ​ទៀត ដាក់​ទៅជា​មូលនិធិ​បំផ្លាញ​ចោល​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បញ្ចេញ​ថវិកា​សន្សំ​របស់​រាជរដ្ឋាភិបាល​ចំនួន ៣០ លានដុល្លារ​អាមេរិក​បន្ថែមទៀត ដាក់​ទៅជា​មូលនិធិ​បំផ្លាញ​ចោល​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ខណៈដែល​ថវិកា​ចំនួន ១៨ ៤៧៣ ៥៧០ លានដុល្លារ​អាមេរិក ដែល​ចេញពី​ព្រះរាជ​អំណោយ​របស់ ព្រះករុណា​មហាក្សត្រ និង​សម្តេចម៉ែ និង​សប្បុរសជន សម្រាប់​ការដោះមីន​ត្រូវ​ចំណាយ​អស់​នៅត្រឹម​ព្រឹក​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២២។​ ...

បុគ្គលិកភ្នំំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2022-12-02-0933-244274.html

កម្ពុជា​មិន​បាន​ដាក់​ស៊ុត​ទាំងអស់​ក្នុង​កន្ត្រក​របស់​ចិន​ទេ​

​គោលនយោបាយ​ការ​បរទេស​របស់​កម្ពុជា​ត្រូវ​បាន​រៀបចំ​ដោយ​ទស្សនៈ​ពិភពលោក​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​មានបទពិសោធន៍​ជាក់ស្តែង​ជាង​បួន​ទសវត្សរ៍​ក្នុង​វិស័យ​ការទូត​ និង​កិច្ចការបរទេស​។​ ​ ...

ឈាង វណ្ណារិទ្ធ
https://asiatimes.com/2022/09/cambodia-hasnt-put-all-its-eggs-in-chinas-basket/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

jLbWX
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!