នាយករដ្ឋមន្ត្រីថា ការបិទសារព័ត៌មានVOD គឺជួយពង្រឹងវិស័យសារព័ត៌មាន ហើយប្រកាសផ្តល់ការងារដល់អ្នកសារព័ត៌មាន
បើទោះជាមានការព្រួយបារម្ភពីអន្តរជាតិជាច្រើនជុំវិញការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យគឺវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា អាជ្ញាប័ណ្ណរបស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយនេះ នឹងមិនត្រូវបានផ្តល់ឡើងវិញនោះទេ ហើយជំនួសមកវិញ លោកប្រកាសផ្តល់ការងាររដ្ឋដល់អ្នកសារព័ត៌មាន VOD តាមបណ្តាញហ្វេសប៊ុកកាលពីថ្ងៃអង្គារ។ …