ព័ត៌មាន
លោកហ៊ុនសែនសន្យាផ្តល់ប្រាក់បៀវត្សរ៍ ២៥០ដុល្លារដល់មន្ត្រីរាជការស៊ីវិលនៅឆ្នាំ ២០១៨
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសថា មន្ត្រីរាជការស៊ីវិលនិងសមាជិកកងកម្លាំងប្រដាប់អាវុធនឹងទទួលបានប្រាក់បៀវត្សរ៍ ប្រចាំខែអប្បបរមាចំនួន២៥០ដុល្លារ នៅឆ្នាំ២០១៨ ជាឆ្នាំដែលការបោះឆ្នោតជាតិត្រូវបានគ្រោងនឹងប្រារព្ធធ្វើឡើង។ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/hun-sen-pledges-250-civil-servant-salary-by-2018-98954/
នាយករដ្ឋមន្ត្រីឲ្យសិស្សខំរៀន ដើម្បីរួមចំណែកអភិវឌ្ឍសង្គម
ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ថ្មី ២០១៥-២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវ ឲ្យសិស្សានុសិស្ស បន្តពង្រឹងការសិក្សា កសាងសមត្ថភាពឲ្យកាន់តែខ្លាំង ដើម្បីប្រែក្លាយសង្គមឲ្យមានការអភិវឌ្ឍជឿនលឿន ឆ្លើយតបនឹងសកលភាវូបនីយកម្ម ទាំងក្នុងកម្រិតតំបន់ និងពិភពលោក។ ...
តាំង វីដា
http://bit.ly/20mlZjJ
គណបក្សប្រជាជនកម្ពុជា៖ លោកសមរង្ស៊ីត្រូវតែសុំទោសលោកហ៊ុនសែន
“វប្បធម៍នៃការសន្ទនា”រវាងលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងមេដឹកនាំបក្សប្រឆាំងលោកសមរង្ស៊ីនឹងត្រូវបាត់បង់លុះត្រាតែលោកសមរង្ស៊ីចេញមុខសុំទោសជាសាធារណៈចំពោះការពិព័រនាលោកនាយករដ្ឋមន្ត្រីថាជាមេដឹកនាំផ្តាច់ការ ...
ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/sam-rainsy-must-apologize-to-hun-sen-cpp-says-98794/
លោក ហ៊ុន សែន បញ្ជាឲ្យតាមចាប់ក្រុមជនវ៉ៃប្រហារតំណាងរាស្ត្រ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាផ្ទាល់មាត់ឲ្យតាមចាប់ខ្លួនឲ្យបានជនដៃដល់ដែលវាយទៅលើអ្នកតំណាងរាស្ត្រពីររូបរបស់គណបក្សសង្គ្រោះជាតិ និងស្នើឲ្យអ្នកពាក់ព័ន្ធដែលថតបានរូបភាពវីដេអូនានារបស់ជនដៃដល់ត្រូវ ...
ឆាយ ច័ន្ទនីដា និង មាស សុខជា
http://bit.ly/1PSdzwU
នាយករដ្ឋមន្ត្រីភ្ជាប់ការចូលទៅជិតអាស៊ានជាមួយវិនិយោគិនបារាំង
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវឱ្យមានការវិនិយោគបន្ថែមទៀតពីប្រទេសបារាំង ដោយលោកបានប្រាប់ទៅកាន់ ម្ចាស់អាជីវកម្មនៅទីក្រុងប៉ារីសថាពួកគេអាចចូលទៅជិតទីផ្សារតំបន់ទាំងមូលនៅពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ...
May Kunmakara
http://www.khmertimeskh.com/news/17217/pm-pitches-asean-access-to-french-investors/
ប្រទេសបារាំងចុះហត្ថលេខាលើប្រាក់កម្ចីចំនួន១១៥លានដុល្លារនិងសន្ធិសញ្ញាបត្យាប័ន
កាលពីថ្ងៃចន្ទ ទឹកប្រាក់កម្ចីសម្បទនាចំនួន ១១៥លានដុល្លារមកកាន់កម្ពុជា និងសន្ធិសញ្ញាបត្យាប័នត្រូវបានអនុម័តក្នុងកិច្ចប្រជុំមួយរវាងលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងលោកប្រធានាធិបតីបារាំង Francois Hollande នៅទីក្រុងប៉ារីស នេះបើយោងតាមគេហទំព័រ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/france-signs-off-on-115m-in-loans-and-extradition-treaty-98523/
លោកហ៊ុនសែននិងលោករង្ស៊ីតតាំងគ្នាពីបញ្ហាអ្នកបោះឆ្នោតនៅបរទេស
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន និងលោកសមរង្ស៊ីមេដឹកនាំគណបក្សប្រឆាំងបានប៉ះទង្គិចគ្នាលើបញ្ហាប្រជាជនកម្ពុជាដែលកំពុងរស់នៅបរទេស ឱ្យមានលទ្ធភាពក្នុងការបោះឆ្នោតខណៈពេលបោះឆ្នោត។ ...
Ven Rathavong
http://www.khmertimeskh.com/news/17214/hun-sen--rainsy-battle-on-overseas-voters/
លោកហ៊ុនសែនព្រមានលោកសមរង្ស៊ីពីបញ្ហាផ្លូវច្បាប់ថ្មីៗ
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានព្រមានលោកសមរង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិថា លោកសម រង្ស៊ី អាចនឹងត្រូវបានកាត់ទោសលើករណីក្លែងបន្លំនិងបទញុះញង់ដូចគ្នា ដែលនាំឱ្យមានការចាប់ខ្លួនសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងលោក ហុង សុខហួរ ...
គុច ណារ៉េន
https://www.cambodiadaily.com/news/98370-98370/
CPP ចាត់ទុកបាតុកម្មខ្មែរ នៅប៉ារីសថា ជាការជ្រៀតជ្រែកកម្ពុជា
គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយកាលថ្ងៃសៅរ៍ដោយហៅបាតុកម្មដែលរៀបចំឡើងដោយក្រុមជនជាតិកម្ពុជាមួយក្រុមនៅក្នុងទីក្រុងប៉ារីសថាជ្រៀតជ្រែកកិច្ចការអធិបតេយ្យភាពផ្ទៃក្នុងរបស់កម្ពុជា និងជាឥរិយាបថនៃការរើសអើង និងបង្កអស្ថិរភាព ...
វង្ស សុខេង
http://bit.ly/1GsoBpN
នាយករដ្ឋមន្ត្រីកម្ពុជា ចង់បង្កើតទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយអ្នកការទូតបរទេស
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ AKP បានឲ្យដឹងថា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា មានបំណងបង្កើតទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ រវាងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលប្រទេសកម្ពុជា ជាមួយនឹងអ្នកការទូតបរទេស ប្រចាំនៅប្រទេសកម្ពុជា។ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodian-premier-wants-to-build-closer-ties-with-foreign-diplomats-9047
អង្គការសិទ្ធិមនុស្សស្នើប្រធានាធិបតីបារាំងដាក់សម្ពាធហ៊ុនសែន លើបញ្ហាសិទ្ធិមនុស្ស
នៅចំពេលទស្សនកិច្ចផ្លូវការដោយនាយករដ្ឋមន្ត្រីនាចុងសប្តាហ៍នេះ អង្គការសិទ្ធិមនុស្សក្នុងស្រុកនិងក្រៅស្រុក បានស្នើសុំប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ ដាក់សម្ពាធនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានការដោះលែងសកម្មជន២១រូប។ ...
លោក ហ៊ុន សែន ទាមទារឲ្យមានការទទួលខុសត្រូវចំពោះសង្គ្រាមនៅកម្ពុជា
លោកនាយករដ្ឋមន្រ្តីបានទាមទារឲ្យអ្នកដែលបានបង្កសង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាត្រូវតែទទួលខុសត្រូវចំពោះការបាត់បង់ជីវិតរបស់ប្រជាជនដោយអះអាងថាមូលហេតុដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចុះថ្ងៃទី ២៣ ខែតុលា ...
មាស សុខជា
http://bit.ly/1H3Xf40
នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលុបចោលការយកពន្ធតូចតាច
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា ប្រជាពលរដ្ឋសាមញ្ញនៅក្នុងប្រទេស ...
នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ នាយករដ្ឋមន្ត្រីរុស្សុីនឹងធ្វើទស្សនកិច្ចកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហ៊ុន សែន បានឲ្យដឹងព្រឹកនេះថា ប្រសិនបើពំុមានអ្វីផ្លាស់ប្តូរទេ នាយករដ្ឋមន្ត្រីរុស្សីុ ឯកឧត្តម មីទ្រី មីវីដេវ នឹងធ្វើទស្សកិច្ចនៅប្រទេសកម្ពុជា នៅថ្ងៃទី ២៣-២៤ ខែវិច្ឆិកា ឆ្នាំ ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/premier-hun-sen:-russian-pm-to-visit-cambodia-on-nov-23-2015-9042
នៅក្នុងរដ្ឋសភាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ឲ្យគណបក្សសង្គ្រោះជាតិមានការគួរសម
ដោយខឹងនឹងសារហ្វេសប៊ុកថ្មីមួយបង្ហោះដោយអ្នកនាំពាក្យគណបក្សប្រឆាំង និងការអត្ថាធិប្បាយរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបទៀតអំពី “ផែនការ ក៥”ដ៏គ្រោះថ្នាក់របស់រដ្ឋាភិបាល ...
នាយករដ្ឋមន្ត្រីកម្ពុជាចាប់ផ្តើមចូលចិត្ត ហ្វេសប៊ុក ខណៈពេលបក្សប្រឆាំងព្យាយាមរកការគាំទ្រពីអ្នកបោះឆ្នោតតាមអនឡាញ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា កំពុងតែបោះជំហានយឺតៗទៅក្នុងសម័យអុីនធឺណេត ក្នុងគោលបំណងទាក់ទាញអ្នកបោះឆ្នោតវ័យក្មេងនៅទីក្រុង ខណៈពេលដែលលោកព្យាយាមទប់ស្តាត់ការប្រកួតប្រជែងមិនធ្លាប់មានពីគណបក្សប្រឆាំង បន្ទាប់ពីកាន់អំណាច ...
ប្រាក់ ចាន់ធុល
http://www.reuters.com/article/2015/10/20/us-cambodia-socialmedia-idUSKCN0SE2RW20151020
នាយករដ្ឋមន្ត្រីព្រមានថា កងកម្លាំងប្រដាប់អាវុធអាចធ្វើឲ្យគណបក្សសង្គ្រោះជាតិមានបញ្ហា
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា រដ្ឋាភិបាលអនាគតដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ នឹងប្រឈមប្រតិកម្មយ៉ាងខ្លាំងក្លា ប្រសិនបើខ្លួនព្យាយាមជំនួសមុខតំណែងលោក ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធលពលខេរមភូមិន្ទ និង ...
គុច ណារ៉េន និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/28210/
លោក ហ៊ុន សែន បារម្ភខ្លាចរោងចក្ររត់ទៅប្រទេសផ្សេង
កម្មកររោងចក្រកាត់ដេរ និងស្បែកជើង នឹងទទួលបានប្រាក់ឈ្នួលថ្មី នៅដើមឆ្នាំក្រោយ ហើយប្រាក់ឈ្នួលថ្មីនេះនឹងខ្ពស់ជាងប្រទេសដទៃទៀតដែលធ្វើឲ្យលោកនាយករដ្ឋមន្រ្តីព្រួយបារម្ភអំពីរោងចក្រមួយចំនួន អាចផ្លាស់ទៅកាន់ប្រទេស ...
មុំ គន្ធា
http://bit.ly/1PD3Zgk
នាយករដ្ឋមន្ត្រីកម្ពុជាជួបជាមួយក្រុមហ៊ុននាំចូលប្រេងសាំង
យោងទៅតាមប្រភពព័ត៌មានមកពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នឹងជួបជាមួយប្រធានក្រុមហ៊ុននាំចូលប្រេងសាំង ក្នុងពេលឆាប់ៗ ដើម្បីពិភាក្សាលើតម្លៃប្រេងសាំង នៅប្រទេសកម្ពុជា។បច្ចុប្បន្ន ប្រទេសកម្ពុជាមាន ...
បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/cambodian-pm-to-meet-with-gasoline-importing-companies-9030
នាយករដ្ឋមន្ត្រីអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងបញ្ហារត់ពន្ធព្រំដែន
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានសំដែងការអំពាវនាវដល់មន្ត្រីរដ្ឋាភិបាលដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងការរត់ពន្ធទំនិញដែលបណ្តាលឱ្យខាតបង់ប្រាក់ចំណូលពន្ធរដ្ឋជាច្រើន។ ...
ខេង សុធា
https://www.cambodiadaily.com/news/pm-orders-government-to-raise-efforts-in-fighting-smuggling-97496/
កម្ពុជាកោតសរសើរគោលនយោបាយការបរទេសថ្មីរបស់ចិន
លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយថ្មីដ៏ពោរពេញដោយមហិច្ឆតារបស់ចិន ដែលមានតម្លៃជាទឹកប្រាក់រាប់ ពាន់លានដុល្លារដើម្បីស្តារផ្លូវជំនួញសូត្រ(Silk Road) ដែលជាផ្លូវពាណិជ្ជកម្មបុរាណឆ្លងកាត់ទ្វីបទាំងបីនិងតភ្ជាប់ប្រទេស ...
Pav Suy
http://www.khmertimeskh.com/news/16810/cambodia-lauds-new-silk-road/
នាយករដ្ឋមន្ត្រីជំរុញឱ្យុមានសមាហរណកម្មសេដ្ឋកិច្ចកាន់តែច្រើនជាមួយប្រទេសចិន
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតនិងការធ្វើសមាហរណកម្មទីផ្សារ ហិរញ្ញវត្ថុនៅកម្រិតតំបន់ជាពិសេសជាមួយប្រទេសចិន ដែលជាប្រទេសនៃសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកដើម្បីទប់ស្កាត់ឥទ្ធិពល នៃកំណើនសេដ្ឋកិច្ចសកលលោក ...
May Kunmakara
http://www.khmertimeskh.com/news/16773/pm-urges-greater-economic-integration-with-china/
លោកប្រធានម៉ាកាវ មានជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា
លោកប្រធានម៉ាកាវ បានជួបជាមួយលោកនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ នៅឯវិមានសាន់តា។ លោក Chui Sai On និងលោក ហ៊ុន សែន បានផ្លាស់ប្តូរមតិយោបល់លើទស្សនៈនៃមធ្យោបាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងម៉ាកាវនិងកម្ពុជា។ ...
បុគ្គលិកសារព័ត៌មាន ម៉ាកាវដេលីថាម
http://macaudailytimes.com.mo/ce-meets-with-cambodian-prime-minister.html
នាយករដ្ឋមន្ត្រីទទួលបានបណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យនៅប្រទេសចិន
លោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងទទួលបានបណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រខ្មែរពីសាកលវិទ្យាល័យរបស់ប្រទេសចិនក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិនដើម្បីចូលរួមក្នុងវេទិកានិងសន្និសិទមួយចំនួន។ ...
Ven Rathavong
http://www.khmertimeskh.com/news/16721/pm-to-receive-honorary-doctorate-from-chinese-university/