លោក​ ហ៊ុន សែន បញ្ជា​ឲ្យ​តាម​​ចាប់​ក្រុម​ជន​វ៉ៃ​ប្រហារ​តំណាងរាស្ត្រ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​​ផ្ទាល់​មាត់​ឲ្យ​តាម​ចាប់​ខ្លួន​ឲ្យ​​បាន​ជន​ដៃដល់​ដែល​វាយ​​​ទៅលើ​អ្នក​តំណាងរាស្ត្រ​ពីរ​រូប​របស់​គណបក្ស​​សង្គ្រោះ​ជាតិ និង​ស្នើ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ដែល​ថត​បាន​រូបភាព​វីដេអូ​នានា​របស់​ជន​ដៃ​ដល់​ត្រូវ​​ផ្ញើ​ជូន​នគរបាល​ដើម្បី​​ងាយស្រួល​ដល់​ការ​កំណត់​អត្តសញ្ញាណ​អ្នក​ប្រព្រឹត្ត​បើ​ទោះបី​ជា​អ្នក​ទាំង​នោះ​ជា​សមាជិក​​គណបក្ស​ប្រជាជន​ក្តី​។

លោក ហ៊ុន សែន បាន​វិល​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​បារាំង​វិញ​កាលពី​ម្សិលមិញ និង​បាន​ផ្តល់​​សេចក្តី​ថ្លែងការណ៍​ប្រមាណ ១០ នាទី​ជា​បន្ទាន់​នៅ​វេលា​ម៉ោង​ ៧ យប់​ដែល​ត្រូវ​បាន​ផ្សាយ​​​តាម​កញ្ចក់​ទូរទស្សន៍​ទាក់ទង​នឹង​ព្រឹត្តិការណ៍​តវ៉ា​នៅ​មុខ​រដ្ឋសភា​ប្រឆាំង​អនុប្រធាន​ទី ១ រដ្ឋសភា លោក កឹម សុខា រហូត​​ដល់​​មាន​ហេតុការណ៍​ប្រើ​ហិង្សា​វាយ​ដំ​តំណាងរាស្ត្រ​ពីរ​រូប​ឲ្យ​រងរបួស​ជា​ទម្ងន់​។ …

ឆាយ ច័ន្ទនីដា និង មាស សុខជា
http://bit.ly/1PSdzwU