នាយករដ្ឋ​​​មន្ត្រី ​ហ៊ុន សែន ​ប្រកាស​​​​លុប​​​ចោល​​​​ការ​​​​យក​​​​ពន្ធ​​​តូច​​​​តាច​​​

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ប្រកាស​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ប្រជា​ពល​​​រដ្ឋ​​​សាមញ្ញ​​​​​នៅ​​​ក្នុង​​​ប្រទេស​​​នឹង​​​ទទួល​​​បាន​​​ការ​​​មិន​​យក​​​​ពន្ធ​​​មួយ​​​ចំនួន​​​ចាប់​​​ពី​​​ឆ្នាំ​​​២០១៦​​​ទៅ ​​​​​​ដោយ​​​ពន្ធ​​​ផ្លូវ​លើ​​​ម៉ូតូ​​​​​​ រ៉ឺម៉ក​​​ម៉ូតូ និង​​​គ្រឿង​​​ចក្រ​​​កសិកម្ម​​​ត្រូវ​​​លុប​​​ចោល​​​ រួ​​​ម​​​ទាំង​​​ថ្លៃ​​​តូប​​​នៅ​​​ក្នុង​​​ផ្សារ​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​ផង​​​ដែរ​​​។

ដោយ​​​និយាយ​​​តាម​​​បែប​​​ភាសាសាមញ្ញ​​​អំឡុង​​​ពិធី​​​សម្ពោធ​​​ដាក់​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ស្ពាន​​​មិត្ត​​​ភាព​​​កម្ពុជា​​​-ចិន​​​​​ចំណាយ​​​អស់​​​ទឹក​​​ប្រាក់​​​ចំនួន​​​២៧,៥លាន​​​ដុល្លារ​​​ដែល​​​​​​ជា​​​ជំនួយ​​​របស់​​​​​រដ្ឋាភិបាល​​​ក្រុង​​​ប៉េកាំង​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​បាន​​​លើក​​​ឡើង​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​នឹ​​​ងមិន​​​ចាំ​​​បាច់​​​គេច​​​ពី​​​អ្នក​​​ប្រមូល​​​ពន្ធ​​​ទៀត​​​ឡើយ​​​។ ​​​​​​…

កង សុធា
http://www.cambodiadailykhmer.com/news/28293/