ព័ត៌មាន
សកម្មជនព្រៃឈើថា ពួកគេនឹងចុះអង្កេតបទល្មើសព្រៃឈើទៀត ទោះមានការរារាំងក្តី
ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោក ជា ហ៊ាន និងក្រុមការងាររបស់គាត់ គ្រោងចុះអង្កេតស្រាវជ្រាវបទល្មើសកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និង ភ្នំក្រវាញនៃខេត្តពោធិ៍សាត់ជាថ្មីទៀតក្នុងពេលឆាប់ៗនេះ បើទោះជា ...
ឃុត សុភចរិយា
https://bit.ly/2RytsQH
សាលាដំបូងខេត្តឲ្យអាវុធហត្ថ បន្តឃុំខ្លួនបុរសខ្មែរ-វៀតណាម រឿងបង្កើតឡធ្យូង
សាលាដំបូងខេត្ត ក្រចេះកាលពីម្សិលមិញបាន សម្រេចឲ្យមន្ត្រីកងរាជអាវុធហត្ថនាំជនសង្ស័យ ២ នាក់ដែលជាប់ពាក់ព័ន្ធករណីលួចបង្កើតឡធ្យូងខុសច្បាប់យកទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តវិញ ដើម្បីរង់ចាំការសាកសួរជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃចន្ទនេះ។ ...
ឃុត សុភចរិយា
https://bit.ly/2ErhG48
សកម្មជនការពារព្រៃឡង់ ល្បាតព្រៃរឹបអូសបានរណារយន្ត ៧ គ្រឿង និងឈើក្ដារ ៣ ម៉ែត្រគុប
រណារយន្ត ៧ គ្រឿង និងឈើក្ដារប្រមាណ ៣ ម៉ែត្រគុបដែលក្រុមជនល្មើសបានកាប់ច្រៀក និងលាក់ទុកនៅក្នុងតំបន់ដែនជម្រក សត្វព្រៃ ព្រៃឡង់ ត្រូវបានក្រុមសកម្មជនបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ ប្រទះឃើញ និងប្រមូលយកទៅប្រគល់ជូនមន្ត្រីឧទ្យានុរក្សស្នាក់ការអូរផ្អាវ ដើម្បីរក្សាទុក និងចាត់ចែងបន្តតាមនីតិវិធី។ ...
ឃុត សុភចរិយា
https://bit.ly/2SwJYNO
ខេត្ត ២ បានចុះរឹបអូសឈើជាង ១០០ កំណាត់ និងគោយន្ត ៩ គ្រឿង
សមត្ថកិច្ចខេត្តរតនគិរី និងសកម្មជនការពារព្រៃឈើបានចុះរឹបអូសឈើជ្រុងប្រភេទគគីរ និងមូលប្រភេទសុក្រំ និងធ្នង់ជាង ១០០ កំណាត់ដែលប្រភេទឈើជ្រុងត្រូវបានក្រុមឈ្មួញដឹកយកទៅលាក់ទុកក្រោយសាលាឃុំវ៉ើនសៃ និងសាលាឃុំប៉ក់កាឡាន់ក្នុងស្រុកវ៉ើនសៃ ខេត្តរតនគិរី បន្ទាប់ពីពលរដ្ឋរាយការណ៍ ឯ ...
សុទ្ធ គឹមសឿន
https://bit.ly/2FRhvRv
តំណាងសហគមន៍ថា បទល្មើសដឹកឈើចេញទៅវៀតណាម នៅតែបន្ដកើតមាន
តំណាងសហគមន៍នៅមណ្ឌលគិរីបានអះអាងថា ការដឹកឈើខុសច្បាប់ឆ្លងដែនទៅវៀតណាមនៅតែបន្តកើតមានឥតឈប់ឈរ និងទ្រង់ទ្រាយធំ បើទោះបីនាយករដ្ឋមន្ត្រីបានព្រមាន និងបញ្ជាឲ្យឧទ្ធម្ភាគចក្រតាមដានអ្នកលួចកាប់ព្រៃឈើ ហើយបាញ់ពីលើ ខណៈរដ្ឋមន្ត្រីមហាផ្ទៃលោក ស ខេង ក៏បានព្រមានបន្ថែមយ៉ាង ...
ម៉ិច ដារ៉ា
https://bit.ly/2qufWhS
កម្ពុជា-វៀតណាម ប្តេជ្ញាប្រឆាំងបទល្មើសព្រៃឈើ
បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៥ ថ្ងៃនៅប្រទេសវៀតណាមកាលពីសប្ដាហ៍មុនជាមួយសមភាគីវៀតណាមអំពីករណីជួញដូរឈើខុសច្បាប់ និងបទល្មើសសត្វព្រៃដែលនាំចេញពីកម្ពុជា រដ្ឋបាលព្រៃឈើកម្ពុជាបានឲ្យដឹងថា ភាគីទាំង ២ នឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសទាំងនោះ។ ...
គង់ មេត្តា
https://bit.ly/2DbDHDu
សកម្មជនថាបទល្មើសកាប់ឈើក្នុងព្រៃឡង់នៅតែបន្ដកើតមាន
ក្រុមបណ្ដាញសហគមន៍ព្រៃឡង់បានអះអាងកាលពីម្សិលមិញថា បទល្មើសព្រៃឈើនៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ បើទោះជាក្រុមឧទ្យានុរក្ស និងសកម្មជនការពារព្រៃឡង់ បានរួមសហការគ្នាចុះបង្ក្រាប និងទប់ស្កាត់យ៉ាងណាក៏ដោយ។ ...
ឃុត សុភចរិយា
https://bit.ly/2O0Ns8I
សកម្មជនថា ការកាប់ឈើក្នុងព្រៃឡង់ នៅតែបន្តកើតមាន
ក្រុមបណ្ដាញសកម្មជនការពារព្រៃឡង់ ខេត្តកំពង់ធំកាលពីម្សិលមិញអះអាងថាព្រៃឡង់នៅតែរងការកាប់ទន្ទ្រាន និងលួចដឹកឈើចេញពីសំណាក់ជនល្មើសអនាធិបតេយ្យ អ្នកមានអំណាច និងមន្ត្រីមូលដ្ឋានមួយចំនួន ប៉ុន្ដែមន្ត្រីថាសកម្មភាពទាំងនោះមិនមានជាលក្ខណៈទ្រង់ទ្រាយធំទេដោយ ...
សុទ្ធ គឹមសឿន
https://bit.ly/2AgWn23
EU ធានាចំពោះអង្គការមិនមែនរដ្ឋាភិបាលអំពីពាណិជ្ជកម្មឈើជាមួយប្រទេសវៀតណាម
សហភាពអឺរ៉ុបបានទម្លាក់ការព្រួយបារម្ភរបស់អង្គការផ្នែកបរិស្ថាននៅកម្ពុជាជាច្រើន អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឈើ ជាមួយប្រទេសវៀតណាម ដោយនិយាយថាគម្រោងនេះ គឺដើម្បីលើកកម្ពស់ឈើដែលប្រមូលផលតាមផ្លូវច្បាប់ នេះបើយោងតាមប្រសាសន៍របស់ឯកអគ្គរដ្ឋទូត របស់សហភាព ...
តាំង វីដា
https://www.khmertimeskh.com/50541199/eu-reassures-ngos-over-timber-trade-with-vietnam/
សហគមន៍ក្នុងខេត្តមណ្ឌលគីរីព្រួយបារម្ភអំពីការកាប់ព្រៃឈើ
ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី កាលពីម្សិលមិញបានសម្តែងការព្រួយបារម្ភអំពីសកម្មភាពកាប់ព្រៃ នៅដែនជម្រកសត្វព្រៃភ្នំព្រេច ដែលពួកគេអះអាងថាត្រូវបានអនុញ្ញាត ដោយអាជ្ញាធរឃុំមួយចំនួន។ ...
ប៉ិច សុធារី
https://www.khmertimeskh.com/50540804/mondulkiri-communities-worried-over-forest-clearing/
អ្នកស្រាវជ្រាវជនជាតិ ដាណឺម៉ាក ម្នាក់ទទួលពានរង្វាន់ក្នុងកម្មវិធី រក្សាព្រៃឡង់កម្ពុជា
អ្នកស្រាវជ្រាវជនជាតិដាណឺម៉ាកម្នាក់ឈ្មោះ Ida Theilade បានទទួលពានរង្វាន់ច្នៃប្រឌិតពីសាកលវិទ្យាល័យ Copenhagen ប្រចាំឆ្នាំនេះ តាមរយៈការបង្កើតកម្មវិធីស្មាតហ្វូន(Smartphone) ដែលជួយដល់ការពារការកាប់បំផ្លាញព្រៃឈើ ...
សុទ្ធ គឹមសឿន
https://bit.ly/2RRtIr2
ក្រុមអង្គការជាង ២០ សុំឱ្យ EU បញ្ឈប់កិច្ចព្រមព្រៀងទិញឈើជាមួយវៀតណាម
អង្គការសមាគមជាតិ និងអន្តរជាតិជាង ២០ ស្ថាប័នបានដាក់ញត្តិទៅសហគមន៍អឺរ៉ុប (EU) ដើម្បីឱ្យបញ្ឈប់កិច្ចព្រមព្រៀងស្ដីពីការធ្វើអាជីវកម្មឈើ (The EUTR and FLEG/T) ជាមួយវៀតណាម ក្រោយពីពួកគេរកឃើញថា កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យព្រៃឈើកម្ពុជាហិនហោចកាន់តែខ្លាំងឡើង។ ...
សុទ្ធ គឹមសឿន
https://bit.ly/2PEvqe8
មេឃុំ និង មេភូមិកំពង់ចាម ដែលតំណាងពលរដ្ឋ នឹងស្នើដកមន្ដ្រីដែនជម្រកសត្វព្រៃ ព្រៃឡង់ និង មន្ដ្រីបរិស្ថាន
មេឃុំនិងមេភូមិតំណាងពលរដ្ឋនៅឃុំ កំពង់ចាម ស្រុកសំបូរ ខេត្ដក្រចេះចំនួន ១២៩៤ នាក់ នឹងស្នើដកលោក ញ៉ែម វិសាល មន្ដ្រីបរិស្ថានទទួលបន្ទុកដែនជម្រកសត្វព្រៃព្រៃឡង់ និង មន្ដ្រីបរិស្ថានមួយចំនួន នៅក្នុងពេលកិច្ចប្រជុំអន្ដរ ...
វ៉ន ដារ៉ា
https://bit.ly/2IxqwN6
ថៃ ចាប់ពលរដ្ឋខ្មែរ ចូលកាប់ឈើបញ្ជូនទៅតុលាការ
ពលរដ្ឋខ្មែរម្នាក់ក្នុងចំណោមគ្នា ៦ នាក់ត្រូវបានទាហានឈុតប៉ារ៉ាថៃចាប់ខ្លួនបញ្ជូនទៅតុលាការកាលពីយប់ថ្ងៃអាទិត្យក្រោមការចោទប្រកាន់ពីបទលួចឆ្លងដែនដោយខុសច្បាប់ចូលទៅកាប់ឈើគ្រញូងក្នុងទឹកដីថៃ។ លោក ពៅ ភេង អនុប្រធានក្រុមការងារនគរបាលទំនាក់ទំនងកិច្ចការ ...
ឃុត សុភចរិយា
https://bit.ly/2zNe0GH
លោក ហ៊ុន សែន ថាស្អប់ចោរលួចកាប់ឈើ និងបញ្ជាឲ្យបាញ់ពីលើឧទ្ធម្ភាគចក្រ
ជាមួយនឹងការបញ្ជាក់ខ្លាំងៗថាលោកស្អប់ខ្លាំងណាស់ចំពោះក្រុមចោរលួចកាប់ព្រៃឈើ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានព្រមានពីនាយសមុទ្រយ៉ាងម៉ឺងម៉ាត់មកថា ឲ្យចាប់ក្រុមចោរកាប់ឈើទាំងនោះ ហើយជាថ្មីម្តងទៀតបញ្ជាឲ្យឧទ្ធម្ភាគចក្រតាមដានជនដែលចូលលួចកាប់ព្រៃឈើ ហើយបាញ់ពី ...
ម៉ិច ដារ៉ា
https://bit.ly/2Nf1fIi
ជនជាតិភាគតិចព្នងចាប់ឃាត់ខ្លួនអ្នកកាប់រានដីព្រៃសហគមន៍២នាក់ប្រគល់ឲ្យសមត្ថកិច្ច
ប្រជាសហគមន៍ពូទិល ស្ថិតក្នុងឃុំប៊ូស្រា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី ២៧ខែកញ្ញា បានចាប់ បញ្ជូនបុរសពីរនាក់ និងវត្ថុតាងមួយចំនួន ទៅឲ្យនគរបាលស្រុកពេជ្រាដា ចាត់វិធានការទៅតាមផ្លូវច្បាប់ បន្ទាប់ពីបុរសទាំងពីរនាក់នោះ បានលួចកាប់ទន្ទ្រានដីព្រៃនៅក្នុងសហគមន៍ របស់ពួកគេ អស់ ...
ឃុត សុភចរិយា
https://bit.ly/2xHfroq
ពលរដ្ឋថា ក្រុមហ៊ុន ហ៊ាងលី បន្ដឈូសឆាយដីក្នុងដែនជម្រកសត្វព្រៃ
ប្រជាសហគមន៍ស្រែពកជាង ១០០ គ្រួសារនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា បានចោទក្រុមហ៊ុន ហ៊ាងលី ថានៅតែបន្តឈូសឆាយដីព្រៃក្នុងតំបន់ជម្រកសត្វព្រៃស្រែពកហើយបានស្នើឲ្យអាជ្ញាធរជួយទប់ស្កាត់ ប៉ុន្ដែមន្ត្រីថាក្រុមហ៊ុនបានបញ្ឈប់សកម្មភាពតាមកិច្ចសន្យាហើយ។ ...
សុទ្ធ គឹមសឿន
https://bit.ly/2OQpFcI
លោក ស ខេង រិះគន់ច្បាប់ និងមន្ត្រីចំពោះបទល្មើសព្រៃឈើ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានរិះគន់ច្បាប់ព្រៃឈើ និងស្តីបន្ទោសមន្ត្រីចំពោះការបណ្តោយឲ្យមានបទល្មើសព្រៃឈើ និងការប្រើលេសសម្អាតបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោម២ ទៅបំផ្លាញព្រៃឈើខណៈសកម្មជនការពារបរិស្ថានថា វិធានការមានភាពយឺតយ៉ាវ និងគ្មានប្រសិទ្ធភាព។ ...
ម៉ិច ដារ៉ា
https://bit.ly/2OMHxFi
តំណាងសហគមន៍ ត្រូវបានកោះហៅឱ្យបំភ្លឺ ករណីរានដីក្នុងតំបន់ការពារ
តំណាងសហគមន៍ជនជាតិទំពូនម្នាក់ ក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវបានមន្ត្រីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិនៃការិយាល័យដែនជម្រកសត្វព្រៃលំផាត់ កោះឲ្យចូលខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីឆ្លើយបំភ្លឺជុំវិញករណីកាប់គាស់ ...
ឃុត សុភចរិយា
https://bit.ly/2MNLR5f
បណ្ដាញព្រៃឡង់ រកឃើញបទល្មើសជិត ៣ ពាន់ករណី
យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថាបណ្ដាញសហគមន៍ព្រៃឡង់ (PLCN) បានកត់ត្រាតាមរយៈកម្មវិធីបច្ចេកវិទ្យាស្មាតហ្វូនដោយរកឃើញនូវសកម្មភាពខុសច្បាប់សរុបចំនួន ២៩២៩ ករណីនៃបទល្មើសព្រៃឈើនៅក្នុងខេត្តចំនួន ៤ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០១៥ មក។ ...
ផាក់ ស៊ាងលី
https://bit.ly/2O5iM6Z
អ្នកភូមិ ១៤ នាក់ដែលដឹកឈើខុសច្បាប់ ត្រូវបានដោះលែង
អ្នកភូមិ ១៤ នាក់ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ ដោះលែងវិញហើយ បន្ទាប់ពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កងរាជអាវុធហត្ថប្រចាំស្រុកភ្នំក្រវាញឃាត់ខ្លួន កាលពីថ្ងៃសុក្រ ពាក់ព័ន្ធនឹងករណីដឹកជញ្ជូន ...
ឃុត សុភចរិយា
https://bit.ly/2wZWbkX
តំបន់ព្រៃការពារ នៅសំឡូត កើតមានករណីទន្ទ្រាន យកដីជាកម្មសិទ្ធិ
ដីព្រៃនៅក្នុងតំបន់ការពារធនធានធម្មជាតិប្រើប្រាស់ច្រើនយ៉ាងសំឡូតត្រូវបានគេរាយការណ៍ថាមានការលួចឈូសឆាយនិងកាប់ទន្ទ្រានយកដីជាកម្មសិទ្ធិពីក្រុមឈ្មួញខិលខូចនិងមន្ត្រីមានឥទ្ធិពលមួយចំនួន ប៉ុន្តែ ...
ឃុត សុភចរិយា
https://bit.ly/2wEW26v
ជនជាតិភាគតិចចោទ អាជ្ញាធរថា បានឃុបឃិតឱ្យគេចូលកាប់ឈើសហគមន៍
ជនជាតិភាគតិចទំពួន ក្នុងសហគមន៍ព្រៃឈើ ភូមិ កែងសាន់ ដែលនៅជិតជម្រកសត្វព្រៃ លំផាត់ ក្នុងឃុំ សេដា ស្រុក លំផាត់ ខេត្តរតនគិរី បានឲ្យដឹងនៅថ្ងៃទី ២៣ សីហានេះថា អាជ្ញាធរមូលដ្ឋាននិងប្រធាន ...
ឃុត សុភចរិយា
https://bit.ly/2P1PZjP
សហគមន៍ព្នងនៅស្រុកពេជ្រាដាថាសកម្មភាពដឹកឈើមានពី២០ទៅ៣០ឡានក្នុង១យប់
សហគមន៍ជនជាតិភាគតិចព្នងនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានអះអាងនៅថ្ងៃទី២៣សីហានេះថា សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ក្នុងមួយយប់មានរថយន្តចាប់ពី២០ទៅ៣០គ្រឿង ចេញ ...
សុទ្ធ គឹមសឿន
https://bit.ly/2MuDpwE