ព័ត៌មាន
ពលរដ្ឋរស់នៅរាជធានីភ្នំពេញទទូចជាថ្មីម្ដងទៀតឱ្យសាលាក្រុងចេញបណ្ណកម្មសិទ្ធិដីធ្លី និងសាងសង់ផ្លូវ
ប្រជាពលរដ្ឋប្រមាណ៥០នាក់មកពីសហគមន៍ចំនួនពីរក្នុងរាជធានីភ្នំពេញ ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍផ្លូវរថភ្លើងស្ថិតក្នុងខណ្ឌ ទួលគោក និងការសាងសង់ផ្លូវបេតុងប្រវែង ១ ៦០០ម៉ែត្រ ក្នុងខណ្ឌដង្កោ បានប្រមូលផ្តុំគ្នានៅមុខសាលាក្រុង នៅថ្ងៃទី១៩ ខែមិថុនា ដើម្បីទាមទារបណ្ណកម្មសិទ្ធិដីធ្លី ដោយព្រួយបារម្ភពីការបណ្តេញចេញ ទឹកជំនន់ និងដំណើរការមិនល្អ។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/phnom-penh-residents-push-city-hall-again-for-land-titles-road-construction/
កម្ពុជាបបួលថៃក្នុងពេលប្រជុំឱ្យយកតំបន់ជម្លោះចំនូន៤ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ
កម្ពុជាបានស្នើទៅភាគីថៃអំឡុងកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ឱ្យយកករណីព្រំដែនដែលមានជម្លោះទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ស្របពេលជាមួយគ្នានេះកម្ពុជាក៏បានបដិសេធការប្រើប្រាស់ផែនទីដែលគូដោយឯកតោរបស់ថៃ ដោយកម្ពុជាចោទថា«ជាប្រភពដ៏ចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ»។ ភាគីទាំងពីរយល់ព្រមជួបប្រជុំជាមួយគ្នាម្តងទៀតនៅខែកញ្ញា ឆ្នាំ២០២៥។ ...
រដ្ឋមន្ត្រីថា ក្រសួងដែនដីស្នើផែនការថ្មីមួយសម្រាប់ដោះស្រាយជម្លោះ និងការប្រើប្រាស់ដីតំបន់អង្គរ
ក្រសួងដែនដី បានស្នើវិធានការថ្មីមួយដើម្បីដោះស្រាយបញ្ហាជម្លោះដីធ្លីរ៉ាំរ៉ៃដែលមិនទាន់ដោះស្រាយបញ្ចប់នៅតំបន់អង្គរ។ កន្លងមកក្រសួងមួយនេះក៏បានចូលរួមក្នុងការប្ដូរទីតាំងរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់អង្គរ ...
ក្រសួងដែនដីបង្ហាញឫសគល់វិវាទដ៏ស្មុគស្មាញ នៃបុរីម៉ន ដានី ដែលកំពុងស្ថិតក្នុងការដោះស្រាយ
ក្រុមការងារក្រសួងដែន នគរូបនីយកម្ម និងសំណង់ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធបាននឹងកំពុងបន្តដោះស្រាយវិវាទបុរីដ៏ស្មុគស្មាញប្រមាណជា៣៩គម្រោង ដែលក្នុងនោះមានគម្រោងបុរីម៉នដានី ស្ថិតក្នុងខេត្តកំពង់ស្ពឺផងដែរ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-12-1614-262054
ជនរងគ្រោះដោយសារគម្រោងវិនិយោគដីធ្លីឆបោកស្នើឱ្យមានដំណោះស្រាយពីរដ្ឋាភិបាល ខណៈពួកគេកំពុងតស៊ូនឹងបំណុល
យោងតាមរបាយការណ៍ពីការិយាល័យឥណទានកម្ពុជា (CBC) បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ ប្រជាជនកម្ពុជាប្រមាណ ៥,០៤លាននាក់ជំពាក់គ្រឹះស្ថានហិរញ្ញវត្ថុ។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/land-investment-scam-victims-struggle-with-debts-plead-for-government-solution/
ពលរដ្ឋបឹងតាមោកប្រឈមនឹងជាប់ពន្ធនាគារ បើគ្មានប្រាក់បង់ពិន័យតាមបង្គាប់តុលាការ
អតីតប្រជាសហគមន៍បឹងតាមោក លោក ស៊ា សម្បត្តិ និងលោក ស៊ួន សៅ កំពុងប្រឈមនឹងការគំរាមចាប់ខ្លួន បើគ្មានប្រាក់បង់ពិន័យចំនួនមួយលានរៀលឱ្យបានមុនថ្ងៃទី ២២ ខែមេសា ក្រោយពីតុលាការកំពូលបានច្រានចោលបណ្តឹងសាទុក្ខរបស់ពួកគេកាលពីឆ្នាំមុន។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/boeung-tamok-residents-could-face-jail-term-for-not-paying-court-fine/
តំណាងសហគមន៍ការពារដីព្រៃមេត្តាធម្មជាតិ សុំឱ្យតុលាការទម្លាក់បទចោទប្រកាន់
តំណាងសហគមន៍៥នាក់ ដែលកំពុងតែជាប់បណ្តឹងនៅតុលាការខេត្តកំពង់ស្ពឺ ក្នុងទំនាស់ដីព្រៃមេត្តាធម្មជាតិ រវាងសហគមន៍ជាមួយ និងតំណាងក្រុមគ្រួសារទាហាន បានស្នើសុំឱ្យមានការពិចារណា ទម្លាក់បទចោទលើពួកគាត់ ខណៈបទល្មើសព្រៃឈើកំពុងបន្តកើតមានក្នុងតំបន់នោះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-21-1154-261677
លំនៅដ្ឋានពលរដ្ឋ ដែលមិនព្រមចាកចេញពីតំបន់អន្ទង់អាំង កំពុងត្រូវបានរុះរើ ក្រោយផុតឱសានវាទ
អាជ្ញាធរបានចាប់ផ្តើមរុះរើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលមិនព្រមចាកចេញពីតំបន់អន្ទង់អាំង(ភ្នំ១៥០០) ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង នៅពេលដែលផុតឱសានវាទ នៅថ្ងៃ អង្គារ ទី១៨ ខែមីនានេះ ដើម្បីរៀបចំឱ្យទៅជាតំបន់បៃតងឡើងវិញ។ សង្គមស៊ីវិលបានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការអនុវត្តវិធានការនេះ។ ...
ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-3-19-1019-261653
ជនជាតិដើមភាគតិចកួយទាមទាររកដំណោះស្រាយជុំវិញវិវាទដីធ្លីនៅខេត្តព្រះវិហារ
សមាជិកប្រជាសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តព្រះវិហារបានស្វែងរកការអន្តរាគមន៍ចំពោះដីសហគមន៍របស់ពួកគេ ដោយចោទថា មានក្រុមហ៊ុនមួយដែលមានម្ចាស់ជាមន្ត្រីជាន់ខ្ពស់ខេត្តបានកាប់ទន្ទ្រាន ប៉ុន្តែការលើកឡើងនេះត្រូវបានមន្ត្រីមូលដ្ឋានច្រានចោល ហើយអះអាងថា វាពាក់ព័ន្ធនឹងអ្នកវិនិយោគឯកជន។ ...
ឃួន ណារីម
https://khmer.cambojanews.com/kuy-indigenous-demand-resolution-over-land-dispute-in-preah-vihear/
រាជរដ្ឋាភិបាលកម្ពុជា ត្រៀមថវិកា១០០លានដុល្លារ ដើម្បីដោះស្រាយវិវាទដីធ្លីនៅឆ្នាំ២០២៩
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រោងនឹងផ្តល់ថវិកាប្រមាណ ១០០លានដុល្លារ សម្រាប់បោះបង្គោលព្រំដែន ដើម្បីដោះស្រាយវិវាទដីធ្លី។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501598713/royal-government-of-cambodia-to-allocate-100m-to-resolve-land-disputes-by-2029-pm-says/
ការដោះស្រាយវិវាទក្រៅតុលាការបានកាត់បន្ថយវិវាទដីធ្លីយ៉ាងច្រើន
រដ្ឋាភិបាលបានអះអាងថា ចំនួនវិវាទដីធ្លីបានថយចុះយ៉ាងខ្លាំង ដោយសារមន្ត្រីបានបង្កើនកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិវាទនៅខាងក្រៅតុលាការ ដើម្បីផ្តល់ដំណោះស្រាយយ៉ាងរហ័ស និងមានប្រសិទ្ធភាព។ ...
សែន ដាវិត
https://www.khmertimeskh.com/501564506/out-of-court-settlements-have-greatly-reduced-land-disputes/
តុលាការថៃនឹងបើកសវនាការលើបណ្ដឹងពលរដ្ឋក្នុងខេត្តឧត្តរមានជ័យដែលបានប្តឹងក្រុមហ៊ុនផលិតស្ករសលំដាប់ពិភពលោកមួយ
ពលរដ្ឋកម្ពុជាបីនាក់បានធ្វើដំណើរទៅប្រទេសថៃកាលពីថ្ងៃទី២៧ ខែមីនា ដើម្បីប្រគល់ឯកសារមួយចំនួនទៅតុលាការថៃប្រឆាំងនឹងក្រុមហ៊ុនផលិតស្ករសដ៏ធំមួយក្នុងពិភពលោក ដែលក្រុមហ៊ុននោះមានម្ចាស់ជាជនជាតិថៃ និងមានឈ្មោះថា Mitr Phol Sugar Co Ltd។ ...
សាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំជំនុំជម្រះករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន
សាលាឧទ្ធរណ៍ត្បូងឃ្មុំបានបើកការជំនុំជម្រះករណីទំនាស់ដីធ្លីដែលអូសបន្លាយពេលជាច្រើនឆ្នាំរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន ហាមិនីវិន អ៊ិនវេសមេន( Hamenivent Investment) នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ...
ពលរដ្ឋ២ភូមិមានចំនួនជាង២០០គ្រួសារក្នុងស្រុកស្អាងស្នើអាជ្ញាធរចេញបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់
ពលរដ្ឋ២ភូមិចំនួន២៥២គ្រួសារនៅឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល ស្នើអាជ្ញាធរចេញប្លង់កម្មសិទ្ធិ ដោយពួកគាត់អះអាងថា បានកាន់កាប់តាំងពីឆ្នាំ១៩៧៩ និងមានលិខិតកាន់កាប់ ប៉ុន្តែអាជ្ញាធរនៅតែមិនព្រមចេញប្លង់ជូនពួកគាត់ ខណៈអាជ្ញាធរបញ្ជាក់ថា ដី៩០ហិកតាដែលពលរដ្ឋទាមទារនោះជាដីរបស់រដ្ឋ។ ...
តុលាការខេត្តកំពង់ធំផ្តន្ទាទោសជនជាតិដើមភាគតិច២នាក់ដាក់ពន្ធនាគារ១ឆ្នាំពាក់ព័ន្ធទំនាស់ដីធ្លី
តុលាការខេត្តកំពង់ធំផ្តន្ទាទោសតំណាងជនជាតិដើមភាគតិចកួយ២នាក់ ដាក់ពន្ធនាគារ១ឆ្នាំ ក្រោមបទចោទ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូ។ ...
ពលរដ្ឋមានវិវាទដីធ្លីមិនទាន់ជឿជាក់ថា អាជ្ញាធររបស់រដ្ឋាភិបាលថ្មីនឹងផ្តល់យុត្តិធម៌ដល់ពួកគាត់
ពលរដ្ឋមកពីសហគមន៍មួយចំនួនដែលមានវិវាទដីធ្លីមិនមានសុទិដ្ឋិនិយមចំពោះអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលទើបបង្កើតថ្មីរបស់រដ្ឋាភិបាលនោះទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសកាលពីខែមុនថា ស្ថាប័នរដ្ឋាភិបាលនេះ អាចដោះស្រាយរឿងក្តីរដ្ឋប្បវេណីបានលឿនជាងតុលាការកម្ពុជា ប៉ុន្តែអ្នកមានវិវាទដីធ្លីមិនសូវទុកចិត្តចំពោះប្រព័ន្ធដែលអនុវត្តដោយអាជ្ញាធរមូលដ្ឋានដែលពួកគាត់មិនទុកចិត្តរួចហើយនោះ។ ...
ផុន សុទ្ធីរ័ត្ន
https://khmer.cambojanews.com/land-disputants-doubtful-that-new-government-authority-will-bring-justice/
អាជ្ញាធរអប្សរា ប្តឹងអ្នកភូមិអង្គរវត្ត ពីបទរារាំងការរុះរើសំណង់ខុសច្បាប់
អាជ្ញាធរជាតិអប្សរា បានប្តឹងអ្នកភូមិចំនួនប្រាំពីររូប រួមទាំងមេប៉ុស្តិ៍នគរបាលឃុំមួយរូប ដែលរស់នៅជុំវិញប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ពីបទញុះញង់ និងរារាំងការងារសាធារណៈកាលពីខែសីហា។ ...
ពលរដ្ឋរាប់រយនាក់នៅក្បែរតំបន់អង្គរផ្ទុះការតវ៉ាអំឡុងពេលអាជ្ញាធរជាតិអប្សរាចុះរុះរើផ្ទះដោយចោទថាសាងសង់ខុសច្បាប់
ពលរដ្ឋរាប់រយនាក់មកពី៧ភូមិនៅក្បែរតំបន់អង្គរ ស្ថិតនៅឃុំខ្នាត ស្រុកពួក និងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានផ្ទុះការតវ៉ាអំឡុងពេលអាជ្ញាធរជាតិអប្សរាចុះរុះរើដោយចោទថាពួកគាត់សាងសង់ខុសច្បាប់ ខណៈពួកគាត់ព្រួយបារម្ភពីការបណ្ដេញចេញដោយបង្ខំ និងគ្មានទីជម្រក យោងតាមពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។ ...
ប្រជាសហគមន៍ឧត្តមស្រែពស់៧នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺសាកសួរពាក់ព័ន្ធនឹងទំនាស់ដីធ្លី
ប្រជាពលរដ្ឋ៧នាក់ ដែលជាអ្នកការពារព្រៃឈើនៃសហគមន៍ «ឧត្តមស្រែពស់» ត្រូវបានតុលាការខេត្តកំពង់ស្ពឺសាកសួរកាលពីថ្ងៃទី១៨ ខែតុលា ជុំវិញទំនាស់ដីធ្លី។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/seven-people-from-udom-sre-puos-community-were-questioned-by-kampong-speu-provincial-court/
សាលាឧទ្ធរណ៍ថ្នាក់តំបន់ខេត្តព្រះសីហនុសម្រេចដោះលែងសកម្មជនដីធ្លីពីរនាក់នៅខេត្តកោះកុង
សាលាឧទ្ធរណ៍ថ្នាក់តំបន់ខេត្តព្រះសីហនុសបានសម្រេចឱ្យដោះលែងសកម្មជនដីធ្លីពីររូបនៅក្រៅឃុំបណ្តោះអាសន្នដាក់ក្រោមការត្រួតពិនិត្យផ្លូវតុលាការពីបទញុះញង់ និងបរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅខេត្តកោះកុង។ ...
អ្នកភូមិខ្មែរចោទក្រុមហ៊ុនជីករ៉ែចិនថារំលោភយកដីពួកគាត់
ប្រជាពលរដ្ឋប្រមាណ ២០០ គ្រួសារនៅភាគកណ្តាលនៃប្រទេសកម្ពុជា និយាយថា ពួកគេស្ថិតក្នុងគ្រោះថ្នាក់នៃការបាត់បង់ដីស្រែចំការរាប់រយហិកតា ដោយមាន ឬគ្មានសំណងដល់ក្រុមហ៊ុនរុករករ៉ែមាសរបស់ចិនដែលពង្រីកផ្ទៃដីជីកកកាយ។ ...
បុគ្គលិកវិទ្យុអាស៊ីសេរី
https://www.rfa.org/english/news/cambodia/mining-company-09132023175357.html
ជនរងគ្រោះនៃអំពើឆបោកដីធ្លីរបស់សេដ្ឋីធ្លាក់ទៅក្នុងពលកម្មកុមារ និងការចំណាកស្រុកដើម្បីរកប្រាក់សងបំណុល
អ្នកស្រី ស៊ាង ស៊ីណាត ក៏ដូចជាអ្នកជិតខាងច្រើននាក់ទៀតរបស់អ្នកស្រីដែរ បានខ្ចីប្រាក់រាប់ម៉ឺនដុល្លារដើម្បីវិនិយោគក្នុងគម្រោងដីធ្លីរបស់មហាសេដ្ឋីមួយរូប ដែលនាំឱ្យអ្នកស្រីធ្លាក់ទៅក្នុងការជំពាក់បំណុលវណ្ឌក នៅពេលដែលក្រុមហ៊ុននេះឈប់សងប្រាក់ឱ្យមកអ្នកស្រីវិញ។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/victims-of-tycoons-alleged-land-fraud-turn-to-child-labor-and-migration-to-repay-debt/
រដ្ឋមន្ត្រីមហាផ្ទៃថ្មី ប្រកាសលុបបំបាត់វប្បធម៌នាំកម្លាំងសមត្ថកិច្ចទៅកាងដីធ្លីមានជម្លោះ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រកាសលុបបំបាត់វប្បធម៌នាំកងកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានទូទាំងប្រទេស ដើម្បីកាងការពារដីធ្លីដែលមានជម្លោះរវាងភាគីអ្នកមានអំណាច និងប្រជាពលរដ្ឋមូលដ្ឋាន។ ...
ហង្ស ពណ្ណរាយ
https://tinyurl.com/kvfkbhsf
សកម្មជនបឹងតាមោករត់គេចខ្លួនទៅប្រទេសថៃ ដើម្បីស្វែងរកសិទ្ធិជាជនភៀសខ្លួន
ដោយបារម្ភពីការចាប់ខ្លួន អ្នកស្រី ប្រាក់ សុភា ដែលជាសកម្មជនសិទ្ធិដីធ្លីដ៏លេចធ្លោម្នាក់ ប្រាប់ ខេមបូចា ថា អ្នកស្រីបានគេចខ្លួនទៅកាន់ប្រទេសថៃដើម្បីស្វែងរកសិទ្ធិជនភៀសខ្លួនកាលពីសប្ដាហ៍កន្លងទៅ។ ...
ផុន សុទ្ធីរ័ត្ន
https://khmer.cambojanews.com/boeng-tamok-activist-flees-to-thailand-seeking-refugee-status/