ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា ត្រៀមថវិកា១០០លានដុល្លារ ដើម្បីដោះស្រាយវិវាទដីធ្លីនៅឆ្នាំ២០២៩
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រោងនឹងផ្តល់ថវិកាប្រមាណ ១០០លានដុល្លារ សម្រាប់បោះបង្គោលព្រំដែន ដើម្បីដោះស្រាយវិវាទដីធ្លី។ ...
បុគ្គលិក ខ្មែរថាមស៍
https://www.khmertimeskh.com/501598713/royal-government-of-cambodia-to-allocate-100m-to-resolve-land-disputes-by-2029-pm-says/
ការដោះស្រាយវិវាទក្រៅតុលាការបានកាត់បន្ថយវិវាទដីធ្លីយ៉ាងច្រើន
រដ្ឋាភិបាលបានអះអាងថា ចំនួនវិវាទដីធ្លីបានថយចុះយ៉ាងខ្លាំង ដោយសារមន្ត្រីបានបង្កើនកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិវាទនៅខាងក្រៅតុលាការ ដើម្បីផ្តល់ដំណោះស្រាយយ៉ាងរហ័ស និងមានប្រសិទ្ធភាព។ ...
សែន ដាវិត
https://www.khmertimeskh.com/501564506/out-of-court-settlements-have-greatly-reduced-land-disputes/
តុលាការថៃនឹងបើកសវនាការលើបណ្ដឹងពលរដ្ឋក្នុងខេត្តឧត្តរមានជ័យដែលបានប្តឹងក្រុមហ៊ុនផលិតស្ករសលំដាប់ពិភពលោកមួយ
ពលរដ្ឋកម្ពុជាបីនាក់បានធ្វើដំណើរទៅប្រទេសថៃកាលពីថ្ងៃទី២៧ ខែមីនា ដើម្បីប្រគល់ឯកសារមួយចំនួនទៅតុលាការថៃប្រឆាំងនឹងក្រុមហ៊ុនផលិតស្ករសដ៏ធំមួយក្នុងពិភពលោក ដែលក្រុមហ៊ុននោះមានម្ចាស់ជាជនជាតិថៃ និងមានឈ្មោះថា Mitr Phol Sugar Co Ltd។ ...
សាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំជំនុំជម្រះករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន
សាលាឧទ្ធរណ៍ត្បូងឃ្មុំបានបើកការជំនុំជម្រះករណីទំនាស់ដីធ្លីដែលអូសបន្លាយពេលជាច្រើនឆ្នាំរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចិន ហាមិនីវិន អ៊ិនវេសមេន( Hamenivent Investment) នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។ ...
ពលរដ្ឋ២ភូមិមានចំនួនជាង២០០គ្រួសារក្នុងស្រុកស្អាងស្នើអាជ្ញាធរចេញបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់
ពលរដ្ឋ២ភូមិចំនួន២៥២គ្រួសារនៅឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល ស្នើអាជ្ញាធរចេញប្លង់កម្មសិទ្ធិ ដោយពួកគាត់អះអាងថា បានកាន់កាប់តាំងពីឆ្នាំ១៩៧៩ និងមានលិខិតកាន់កាប់ ប៉ុន្តែអាជ្ញាធរនៅតែមិនព្រមចេញប្លង់ជូនពួកគាត់ ខណៈអាជ្ញាធរបញ្ជាក់ថា ដី៩០ហិកតាដែលពលរដ្ឋទាមទារនោះជាដីរបស់រដ្ឋ។ ...
តុលាការខេត្តកំពង់ធំផ្តន្ទាទោសជនជាតិដើមភាគតិច២នាក់ដាក់ពន្ធនាគារ១ឆ្នាំពាក់ព័ន្ធទំនាស់ដីធ្លី
តុលាការខេត្តកំពង់ធំផ្តន្ទាទោសតំណាងជនជាតិដើមភាគតិចកួយ២នាក់ ដាក់ពន្ធនាគារ១ឆ្នាំ ក្រោមបទចោទ «ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូ។ ...
ពលរដ្ឋមានវិវាទដីធ្លីមិនទាន់ជឿជាក់ថា អាជ្ញាធររបស់រដ្ឋាភិបាលថ្មីនឹងផ្តល់យុត្តិធម៌ដល់ពួកគាត់
ពលរដ្ឋមកពីសហគមន៍មួយចំនួនដែលមានវិវាទដីធ្លីមិនមានសុទិដ្ឋិនិយមចំពោះអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលទើបបង្កើតថ្មីរបស់រដ្ឋាភិបាលនោះទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសកាលពីខែមុនថា ស្ថាប័នរដ្ឋាភិបាលនេះ អាចដោះស្រាយរឿងក្តីរដ្ឋប្បវេណីបានលឿនជាងតុលាការកម្ពុជា ប៉ុន្តែអ្នកមានវិវាទដីធ្លីមិនសូវទុកចិត្តចំពោះប្រព័ន្ធដែលអនុវត្តដោយអាជ្ញាធរមូលដ្ឋានដែលពួកគាត់មិនទុកចិត្តរួចហើយនោះ។ ...
ផុន សុទ្ធីរ័ត្ន
https://khmer.cambojanews.com/land-disputants-doubtful-that-new-government-authority-will-bring-justice/
អាជ្ញាធរអប្សរា ប្តឹងអ្នកភូមិអង្គរវត្ត ពីបទរារាំងការរុះរើសំណង់ខុសច្បាប់
អាជ្ញាធរជាតិអប្សរា បានប្តឹងអ្នកភូមិចំនួនប្រាំពីររូប រួមទាំងមេប៉ុស្តិ៍នគរបាលឃុំមួយរូប ដែលរស់នៅជុំវិញប្រាសាទអង្គរវត្ត ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ពីបទញុះញង់ និងរារាំងការងារសាធារណៈកាលពីខែសីហា។ ...
ពលរដ្ឋរាប់រយនាក់នៅក្បែរតំបន់អង្គរផ្ទុះការតវ៉ាអំឡុងពេលអាជ្ញាធរជាតិអប្សរាចុះរុះរើផ្ទះដោយចោទថាសាងសង់ខុសច្បាប់
ពលរដ្ឋរាប់រយនាក់មកពី៧ភូមិនៅក្បែរតំបន់អង្គរ ស្ថិតនៅឃុំខ្នាត ស្រុកពួក និងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានផ្ទុះការតវ៉ាអំឡុងពេលអាជ្ញាធរជាតិអប្សរាចុះរុះរើដោយចោទថាពួកគាត់សាងសង់ខុសច្បាប់ ខណៈពួកគាត់ព្រួយបារម្ភពីការបណ្ដេញចេញដោយបង្ខំ និងគ្មានទីជម្រក យោងតាមពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន។ ...
ប្រជាសហគមន៍ឧត្តមស្រែពស់៧នាក់ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺសាកសួរពាក់ព័ន្ធនឹងទំនាស់ដីធ្លី
ប្រជាពលរដ្ឋ៧នាក់ ដែលជាអ្នកការពារព្រៃឈើនៃសហគមន៍ «ឧត្តមស្រែពស់» ត្រូវបានតុលាការខេត្តកំពង់ស្ពឺសាកសួរកាលពីថ្ងៃទី១៨ ខែតុលា ជុំវិញទំនាស់ដីធ្លី។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/seven-people-from-udom-sre-puos-community-were-questioned-by-kampong-speu-provincial-court/
សាលាឧទ្ធរណ៍ថ្នាក់តំបន់ខេត្តព្រះសីហនុសម្រេចដោះលែងសកម្មជនដីធ្លីពីរនាក់នៅខេត្តកោះកុង
សាលាឧទ្ធរណ៍ថ្នាក់តំបន់ខេត្តព្រះសីហនុសបានសម្រេចឱ្យដោះលែងសកម្មជនដីធ្លីពីររូបនៅក្រៅឃុំបណ្តោះអាសន្នដាក់ក្រោមការត្រួតពិនិត្យផ្លូវតុលាការពីបទញុះញង់ និងបរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងរឿងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនៅខេត្តកោះកុង។ ...
អ្នកភូមិខ្មែរចោទក្រុមហ៊ុនជីករ៉ែចិនថារំលោភយកដីពួកគាត់
ប្រជាពលរដ្ឋប្រមាណ ២០០ គ្រួសារនៅភាគកណ្តាលនៃប្រទេសកម្ពុជា និយាយថា ពួកគេស្ថិតក្នុងគ្រោះថ្នាក់នៃការបាត់បង់ដីស្រែចំការរាប់រយហិកតា ដោយមាន ឬគ្មានសំណងដល់ក្រុមហ៊ុនរុករករ៉ែមាសរបស់ចិនដែលពង្រីកផ្ទៃដីជីកកកាយ។ ...
បុគ្គលិកវិទ្យុអាស៊ីសេរី
https://www.rfa.org/english/news/cambodia/mining-company-09132023175357.html
ជនរងគ្រោះនៃអំពើឆបោកដីធ្លីរបស់សេដ្ឋីធ្លាក់ទៅក្នុងពលកម្មកុមារ និងការចំណាកស្រុកដើម្បីរកប្រាក់សងបំណុល
អ្នកស្រី ស៊ាង ស៊ីណាត ក៏ដូចជាអ្នកជិតខាងច្រើននាក់ទៀតរបស់អ្នកស្រីដែរ បានខ្ចីប្រាក់រាប់ម៉ឺនដុល្លារដើម្បីវិនិយោគក្នុងគម្រោងដីធ្លីរបស់មហាសេដ្ឋីមួយរូប ដែលនាំឱ្យអ្នកស្រីធ្លាក់ទៅក្នុងការជំពាក់បំណុលវណ្ឌក នៅពេលដែលក្រុមហ៊ុននេះឈប់សងប្រាក់ឱ្យមកអ្នកស្រីវិញ។ ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/victims-of-tycoons-alleged-land-fraud-turn-to-child-labor-and-migration-to-repay-debt/
រដ្ឋមន្ត្រីមហាផ្ទៃថ្មី ប្រកាសលុបបំបាត់វប្បធម៌នាំកម្លាំងសមត្ថកិច្ចទៅកាងដីធ្លីមានជម្លោះ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រកាសលុបបំបាត់វប្បធម៌នាំកងកម្លាំងសមត្ថកិច្ចនៅតាមមូលដ្ឋានទូទាំងប្រទេស ដើម្បីកាងការពារដីធ្លីដែលមានជម្លោះរវាងភាគីអ្នកមានអំណាច និងប្រជាពលរដ្ឋមូលដ្ឋាន។ ...
ហង្ស ពណ្ណរាយ
https://tinyurl.com/kvfkbhsf
សកម្មជនបឹងតាមោករត់គេចខ្លួនទៅប្រទេសថៃ ដើម្បីស្វែងរកសិទ្ធិជាជនភៀសខ្លួន
ដោយបារម្ភពីការចាប់ខ្លួន អ្នកស្រី ប្រាក់ សុភា ដែលជាសកម្មជនសិទ្ធិដីធ្លីដ៏លេចធ្លោម្នាក់ ប្រាប់ ខេមបូចា ថា អ្នកស្រីបានគេចខ្លួនទៅកាន់ប្រទេសថៃដើម្បីស្វែងរកសិទ្ធិជនភៀសខ្លួនកាលពីសប្ដាហ៍កន្លងទៅ។ ...
ផុន សុទ្ធីរ័ត្ន
https://khmer.cambojanews.com/boeng-tamok-activist-flees-to-thailand-seeking-refugee-status/
ជម្លោះអូសបន្លាយជាយូរឆ្នាំឈានដល់ការដុតស្នាក់ការរបស់ក្រសួងបរិស្ថាន
សំណល់ទីស្នាក់ការរបស់ក្រសួងបរិស្ថាននៅរាយប៉ាយ បន្ទាប់ពីត្រូវអ្នកភូមិជាង៣០០នាក់បានដុតកម្ទេចចោលកាលពីពីរសប្តាហ៍មុន។ សូម្បីតែបន្ទប់ទឹកក៏ត្រូវបានវាយកម្ទេចរាបដល់ដីដែរ ដោយបញ្ចប់នូវជម្លោះជាច្រើនឆ្នាំរវាងសហគមន៍មូលដ្ឋាន និង ...
Andrew Califf ស៊ើង និមល់ និង អ៊ឹង ស៊ា
https://khmer.cambojanews.com/burning-of-environment-ministry-station-caps-off-years-long-feud/
តំណាងពលរដ្ឋ៥នាក់ត្រូវបានតុលាការខេត្តបាត់ដំបងឃុំខ្លួនដោយចោទថារំលោភលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនឯកជន
តំណាងប្រជាពលរដ្ឋប្រាំនាក់ក្នុងចំណោម៦នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួននាថ្ងៃសុក្រ ទី២៣ ខែមិថុនា ដោយចោទប្រកាន់ពាក់ព័ន្ធនឹងករណីរំលោភយកដីកម្មសិទ្ធិឯកជនរបស់រដ្ឋ ដែលជួលឱ្យក្រុមហ៊ុន រ័ត្ន សម្បត្តិ ស្ថិតនៅភូមិអូរតាតៀក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ ...
កម្មករប្រដាប់ដោយកាំភ្លើងរបស់ក្រុមហ៊ុនចម្ការកៅស៊ូបន្តការឈូសឆាយដីចម្ការរបស់ជនជាតិដើមភាគតិចចារ៉ាយក្នុងខេត្តរតនគិរី
កម្មករដែលមានកាំភ្លើងក្នុងដៃតំណាងឱ្យក្រុមហ៊ុនចម្ការក្ដៅស៊ូបានបន្តឈូសឆាយដីកសិកម្មរបស់សហគមន៍ជនជាតិដើមភាគតិចចារ៉ាយក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរី នេះបើតាមវីដេអូឃ្លីបដែលខេមបូចាទទួលបាន។ ...
ប្រជាពលរដ្ឋខេត្តកណ្ដាលតវ៉ានឹងការចាក់ដីនៅក្បែរគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះ
ប្រជាពលរដ្ឋរស់នៅខេត្តកណ្ដាលបានចេញតវ៉ានៅថ្ងៃព្រហស្បតិ៍ប្រឆាំងនឹងការចាក់ដីក្បែរផ្ទះរបស់ពួកគាត់ក្នុងគម្រោងអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មីតម្លៃ១,៥ពាន់លានដុល្លារ ខណៈដែលបុគ្គលិកក្រុមហ៊ុនអះអាងថាពួកខ្លួនចាក់បំពេញដីតែផ្ទះ ...
រ៉ាន់ ស្រីដែត និង ឃួន ណារីម
https://khmer.cambojanews.com/kandal-residents-protest-new-land-filling-near-airport-development/
ប៉ូលិសចាប់ខ្លួនជនជាតិដើមភាគតិចព្នង៣នាក់ជុំវិញជម្លោះដីធ្លីនៅខេត្តមណ្ឌលគិរី
សមាជិកគ្រួសារជនជាតិដើមភាគតិចព្នងបីនាក់ត្រូវបាននគរបាលខេត្តមណ្ឌលគិរីចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ជុំវិញជម្លោះដីធ្លីនៅភូមិចំការតែ ឃុំស្ពានថ្ម។ ...
សុវណ្ណ ស្រីពេជ្រ និង រ៉ាន់ ស្រីដែត
https://cambojanews.com/police-arrested-3-bunong-over-land-dispute-in-mondulkiri-province/
រយៈពេល ៧ ខែ ខេត្តបាត់ដំបងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានចំនួន ១៤០ ករណី
រដ្ឋបាលខេត្តបាត់ដំបងបានសម្រុះសម្រួលដោះស្រាយវិវាទដល់ប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការបានចំនួន ១៤០ ករណី ក្នុងរយៈពេលប្រមាណ ៧ ខែចុងក្រោយនេះ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តដោះស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាននូវយុត្តិធម៌។ ...
រី សុចាន់
https://www.postkhmer.com/national/2023-06-03-1024-250791.html
ពលរដ្ឋ២០០គ្រួសារនៅខេត្តកោះកុងបញ្ចប់វិវាទដីធ្លីដែលអូសបន្លាយច្រើនឆ្នាំជាមួយនឹងក្រុមហ៊ុនស្ករអំពៅរបស់ចក្រភពអង់គ្លេស
ប្រជាពលរដ្ឋ២០០គ្រួសារនៅខេត្តកោះកុង ដែលមានជម្លោះដីធ្លី ដោយតាមចោទថា ត្រូវបានក្រុមហ៊ុនស្ករអំពៅលួចយកក្នុងឆ្នាំ២០០៦នោះ ទីបំផុតសម្រេចបានដំណោះស្រាយមួយកាលពីចុងឆ្នាំ២០២២។ អង្គការសមធម៌កម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសឱ្យដឹងអំពីដំណោះស្រាយនៅសប្តាហ៍នេះ។ ...
ប្រជាសហគមន៍ដូនឪក្នុងខណ្ឌដង្កោបានដាក់ញត្តិស្នើឱ្យសាលាក្រុងជួយដោះស្រាយបញ្ហាដីធ្លី
ប្រជាពលរដ្ឋប្រមាណជិត៨០នាក់តំណាងឱ្យ៥៦គ្រួសារក្នុងសហគមន៍ដូនឪ សង្កាត់ជើងឯក ខណ្ឌដង្កោ ដែលកំពុងបារម្ភពីការបណ្តេញចេញ បានជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញជួយពន្លឿនការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី និងការអភិវឌ្ឍនៅនឹងកន្លែង។ ...
ផុន សុទ្ធីរ័ត្ន និង រ៉ាន់ ស្រីដែត
https://khmer.cambojanews.com/daun-ouv-community-in-dangkor-district-has-submitted-a-petition-to-the-city-hall-to-help-resolve-the-land-issue/
ពលរដ្ឋនៅខេត្តកណ្តាល៥០០គ្រួសារដាក់ញត្តិឲ្យអាជ្ញាធរបញ្ឈប់ការបណ្ដេញចេញពីគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋាន
ពលរដ្ឋរាប់រយគ្រួសារដែលប្រឈមនឹងការផ្លាស់ទីលំនៅពីគម្រោងសាងសង់ព្រលានយន្តហោះតម្លៃ ១,៥ ពាន់លានដុល្លារនៅខេត្តកណ្តាលបានដាក់ញត្តិទៅអភិបាលខេត្តកាលពីថ្ងៃច័ន្ទ ដោយស្នើសុំអាជ្ញាធរផ្តល់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់ និងអនុញ្ញាតឱ្យពួកគាត់បន្តរស់នៅលើដីនោះ។ ...
ស៊ន សារ៉ាត និង រ៉ាន់ ស្រីដែត
https://cambojanews.com/500-kandal-families-petition-authorities-to-halt-evictions-for-airport-development/