រដ្ឋាភិបាលសម្រេចផ្អាកការដឹកឈើចេញពីតំបន់សង់ទំនប់សេសាន ២
រដ្ឋាភិបាលបានសម្រេចផ្អាកការដឹកជញ្ជូនឈើនៅតំបន់បាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោម ២ ក្នុងខេត្តស្ទឹងត្រែង និងផ្អាកការឈូសឆាយ នៅដីសម្បទានសេដ្ឋកិច្ច «ជាបន្ទាន់រហូតដល់ការបោះឆ្នោតជាតិ» ក្នុងខែកក្កដាខាងមុខនេះរួច ខណៈដែលអ្នកឃ្លាំមើលបញ្ហាបរិស្ថានចង់ឲ្យបញ្ឈប់សកម្មភាពប្រមូលឈើរបស់ក្រុមហ៊ុនជាស្ថាពរតែម្តង ដោយសារតែអស់ឈើស្របច្បាប់។ ការសម្រេចផ្អាកនេះត្រូវបានធ្វើឡើងតាមរយៈ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៧ ខែកុម្ភៈដោយឆ្លើយតបទៅនឹងលិខិតស្នើសុំរបស់ក្រសួងបរិស្ថានចុះថ្ងៃទី ២១ ខែកុម្ភៈកន្លងមក។
…
ផាក់ ស៊ាងលី
http://bit.ly/2oD9eFu