ព័ត៌មាន​

ស្នងការ​នគរបាល​ជាតិ​ឲ្យ​គ្រួសារ​ជនរងគ្រោះ​ក្រោយ​ការ​បោះឆ្នោត​ដាក់​ពាក្យ​ប្តឹង

អគ្គស្នងការ​នគរបាល​ជាតិ​បាន​អំពាវនាវ​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​បាន​បាត់​កូន​នៅក្នុង​បាតុកម្ម​ក្រោយ​ពេល​បោះឆ្នោត​ឲ្យ​ដាក់​ពាក្យ​បណ្តឹង​មក​សមត្ថកិច្ច​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រក​ជនរងគ្រោះ​តាម​វិធានការ​ជំនាញ។   ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1ihnuOE

កម្ពុជា​ ថៃ​ ព្រម​បន្ថយ​ការ​ប្រើ​ហិង្សា​លើ​អ្នក​ឆ្លងដែន

ខណៈ​ដែល​អាជ្ញាធរ​កម្ពុជា និង​អាជ្ញាធរ​ថៃ​បាន​យល់​ព្រម​បន្ធូរបន្ថយ​​ក្នុង​ការ​​ប្រើប្រាស់​អំពើ​ហិង្សា​ប្រឆាំង​អ្នក​ឆ្លងដែន​ខុស​ច្បាប់​ចូល​ក្នុង​ប្រទេស​ទាំង​ពីរ​អាជ្ញាធរ​ថៃ​ មិន​បាន​​ធ្វើការ​សន្យា​ថា​បញ្ឈប់​ការ​បាញ់​ប្រហារ​មក​លើ​អ្នក​​ឆ្លងដែន​កម្ពុជា ...

វង្ស សុខេង
http://bit.ly/1KWnWZp

ចាប់​ចិន​ ២២ ​នាក់​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​អ៊ីនធឺណិត

ជនជាតិ​ចិន​ចំនួន​ ២២​ នាក់​ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្រុង​ស្វាយរៀង​ពី​បទ​ជំរិត​ទារ​ប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ...

សែន ដាវីត
http://bit.ly/1N3Euon

ក្រសួង​មហាផ្ទៃ​ឲ្យ​មន្ត្រី​បញ្ឈប់​ធ្វើការ​ពីរ​កន្លែង

ក្រសួង​មហាផ្ទៃ​បាន​ព្រមាន​ទៅ​ដល់​មន្ត្រី​របស់​ខ្លួន​ទូទាំង​ប្រទេស​ឲ្យ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ និង​មក​បំពេញ​ការងារ​នៅក្នុង​ស្ថាប័ន​របស់​ខ្លួន​វិញ​ក្រោយពី​បាន​រកឃើញ​ថា​មន្ត្រី​របស់​ខ្លួន​បាន​ទៅ​បម្រើ​ការងារ​នៅក្នុង​ស្ថាប័ន សង្គម​ស៊ីវិល វិស័យ​ឯកជន​ផ្សេងៗ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1Ee92RA

ទណ្ឌិត​ដែល​រួច​ទោស​ត្រូវ​ដោះលែង​មុន​ថ្ងៃ​សម្រាក

អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​បាន​​កំណត់​ឲ្យ​គ្រប់​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​ត្រូវ​ដោះលែង​​ជន​ជាប់​ឃុំ​ក្រោយពី​ទទួល​បាន​លិខិត​សម្រេច​ពី​តុលាការ​ឲ្យ​បាន​មុន​ថ្ងៃ​សៅរ៍-អាទិត្យ ឬ​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​សង្គម​ជាតិ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1E7RrKM

ឃាត់​ខ្លួន​ជនជាតិ​ស្បែក​ខ្មៅ​ ២៨ ​នាក់​​ ស្ត្រី​ហ្វីលីពីន​ម្នាក់

នជាតិ​ស្បែក​ខ្មៅ​នីហ្សេរីយ៉ា​ចំនួន ២៨​ នាក់​ និង​ស្រ្តី​ជនជាតិ​ ហ្វីលីពីន​ ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ម្សិលមិញ​ពី​បទ​រស់​នៅក្នុង​ទឹកដី​កម្ពុជា​ខុសច្បាប់​ក្នុង​បុរី​ពិភព​ថ្មី​ស្ថិត​នៅក្នុង​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ​។   ...

សែន ដាវីត
http://bit.ly/1NC3zDM

ក្រសួង​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បញ្ឈប់​ការ​ចេញ​លិខិត​ស្នាម​ឲ្យ​ជនបរទេស

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​បាន​​ណែនាំ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​ និង​ដាច់​ខាត​ចំពោះ​​ការ​ចេញ​​លិខិត​​ស្នាម​រដ្ឋបាល​ទទួល​ស្គាល់​ជនបរទេស​អន្តោប្រវេសន៍​ខុស​ច្បាប់​ បន្ទាប់ពី​ការ​ចុះ​ធ្វើ​ជំរឿន​​កន្លង​មក​បាន​រកឃើញ​ថា​មាន ...

ប៉ិច សុធារី
http://bit.ly/1IY3PZE

មន្ត្រី​នឹង​ចុះ​ពិនិត្យ​ការ​ធ្វើ​ទារុណកម្ម​នៅ​តាម​ពន្ធនាគារ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចាត់​ឲ្យ​មន្ត្រី​ថ្នាក់​ជាតិ​ចុះ​ទៅ​​អង្កេត និង​​ត្រួតពិនិត្យ​​ស្ថានភាព​នៅក្នុង​​​មណ្ឌល​​ស្តារនីតិសម្បទា ពន្ធនាគារ​ និង​មណ្ឌល​អប់រំ​កែប្រែ​ទាំងអស់​នៅ​ទូទាំង​រាជធានី-ខេត្ត ដោយ​មិន​ចាំបាច់​ផ្តល់​ដំណឹង​ជា​មុន​ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​ទារុណកម្ម​ចំពោះ​ជន​ដែល ...

ប៉ិច សុធារី
http://bit.ly/1L4ttjk

ព្រះមហាក្សត្រ​ដំឡើង​ឋានៈ​មន្ត្រី​នគរបាល​ ២០ ​រូប

ព្រះមហាក្សត្រ​បាន​ត្រាស់​បង្គាប់​ឲ្យ​ដំឡើង​ឋានន្តរស័ក្តិ​ដល់​នាយ​នគរបាល​ថ្នាក់​ឧត្តមសេនីយ៍ និង​នាយ​នគរបាល​ជាន់​ខ្ពស់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​នៃ​ក្រសួង​មហាផ្ទៃ​ចំនួន ២០ រូប​ពី​ឧត្តម​សេនីយ៍​ផ្កាយ ១ ទៅ​ឧត្តម​សេនីយ៍​ផ្កាយ​ ២ និង​ពី​វរសេនីយ៍​ស័ក្តិ​ ៥ ទៅ​ឧត្តម​សេនីយ៍​ផ្កាយ ១។   ...

តាំង វីដា
http://bit.ly/1g2NJae

កម្មការិនី​ទទូច​ឲ្យ​ចាប់​ ឈូក បណ្ឌិត ​មក​ផ្តន្ទាទោស

កម្មការិនី​រោងចក្រ​កាត់ដេរ​បី​នាក់​ដែល​រងរបួស​ធ្ងន់​ស្ទើរ​ស្លាប់​ដោយសារ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត បាញ់​ប្រហារ​កាលពី​ក្នុង​ឆ្នាំ​ ២០១២ ក្នុង​ការ​តវ៉ា​មួយ​នៅ​ខេត្ត​ស្វាយរៀង​ទទូច​សុំ​អន្តរាគមន៍​ពី​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ចេញ​បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​ធ្វើការ​ចាប់​ខ្លួន​ជនល្មើស​រូប​នេះ​យក ...

ឆាយ ច័ន្ទនីដា
http://bit.ly/1DKwyj7

៦ ខែ​ដើម​ឆ្នាំ​ក្រសួង​ផ្តល់​ប័ណ្ណ​ការងារ​ដល់​ជនបរទេស​ជាង​ ២ ​ម៉ឺន​នាក់

ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ផ្តល់​ប័ណ្ណ​ និង​សៀវភៅ​ការងារ​ដល់​ជនបរទេស​ដែល​​មក​ធ្វើ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចំនួន ២ ម៉ឺន​ ៥ ពាន់​នាក់​ក្នុង​រយៈពេល​ ៦ ​ខែ​ដើម​ឆ្នាំ​ ២០១៥ ដែល​តួលេខ​នេះ​​មាន​ការ​កើនឡើង​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​។   ...

ប៉ិច សុធារី
http://bit.ly/1CGoW6u

មន្ត្រី ៤៨ នាក់​ត្រូវ​បាន​ដំឡើង​ឋានន្តរស័កិ្ដ

មន្ត្រី​សរុប​ចំនួន ៤៨ នាក់​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ក្នុង​តំណែង​​ជាន់ខ្ពស់​នៅ​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយ​ក្នុង​នោះ​មាន​ពី​ឋានៈ​ឧត្តមសេនីយ៍ទោ​ផ្កាយ​មួយ​រហូត​ដល់​អនុរដ្ឋ​លេខាធិការ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​បន្ទាប់ពី​ពិធី​ផ្សព្វផ្សាយ ...

វង្ស សុខេង
http://bit.ly/1dNjfaC

តុលាការ​សម្រេច​ដោះ​លែង​មនុស្ស​ ១៧ ​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​សម្រេច​ដោះ​លែង​ជា​បណ្តោះ​អាសន្ន យុវជន​សង្ស័យ​ចំនួន ១៧ នាក់ ដែល​បាន​ចោទ​ប្រកាន់​ពីបទ «ក្លែង​បន្លំ​ឯកសារ​សម្រាប់​ចូល​ប្រឡង​ជំនួស​អ្នក​ដទៃ» ជាប់​ទាក់​ទង​នឹង​ករណី ស៊ី​ឈ្នួល​ប្រឡង​ភាសា​កូរ៉េ ប៉ុន្តែ​បាន​ដាក់​ពួកគេ​ឲ្យ​ស្ថិត​នៅ​ក្រោម ...

ប៊ុត រស្មីគង្គា
http://bit.ly/1KwEMD5

៦ ​ខែ​ដើម​ឆ្នាំ​​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ ១២២៩ នាក់

មន្រ្តី​រដ្ឋាភិបាល​បាន​​ឲ្យ​​ដឹង​ថា​អត្រា​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆមាស​ទី ១ ឆ្នាំ​ ២០១៥ ​មាន​ការ​កើនឡើង​​បើ​​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​មុន​ខណៈ​ពេល​ដែល​ករណី​គ្រោះថ្នាក់​មាន​ការ​ថយ​ចុះ។ លោក​ រ៉ុន រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់ ...

មុំ គន្ធា
http://bit.ly/1C1b06h

កម្ពុជា​ឲ្យ​បញ្ចូល​ការ​ជួញដូរ​ ឈើ​ សត្វ ​ជា​អាទិភាព

រដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ដល់​​តំណាង​មកពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ អាស៊ាន ឲ្យ​ពិចារណា​សំណើ​របស់​ថៃ ដែល​ស្នើឲ្យ​ទទួល​ស្គាល់​ការ​ជួញដូរ​សត្វព្រៃ និង​ឈើ ជា​អាទិភាព​ថ្មី​នៃ​ក្របខ័ណ្ឌ​តំបន់​ស្តី​ពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ឧត្តមមន្រ្តី​​លើក​ទី​ ១៥ ស្តីពី​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​កិច្ចប្រជុំ ...

វង្ស សុខេង
http://bit.ly/1e4p58E

ជន​បរទេស​ពីរ​នាក់​ត្រូវ​ចាប់​បញ្ជូន​មក​ក្រសួង​មហាផ្ទៃ

បុរស​ជន​បរទេស​ពីរនាក់ ដែល​លួច​លាក់​រស់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ខុស​ច្បាប់ ដោយ​ពុំ​មាន​លិខិត​ស្នាម​ផ្សេងៗ​នោះ ត្រូវ​បាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ ចាប់​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​ត្រូវ​បាន​បញ្ជូន​មក​កាន់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ​ កាល​ពី ...

ឆាយ ច័ន្ទនីដា
http://bit.ly/1DFNrdF

ទណ្ឌិត​ជាង​ ៨០០ នាក់​ត្រូវ​បាន​លើកលែង​ទោស​ និង​បន្ធូរបន្ថយ​ទោស​ក្នុង​រដូវ​ចូលឆ្នាំ

បញ្ជីឈ្មោះ​នឹង​ត្រូវ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទោស​​​សម្រាប់​បុណ្យ​ចូលឆ្នាំ​ខ្មែរ នា​ខែ​មេសា​ខាង​មុខ​នេះ ត្រូវ​បាន​ក្រសួង​យុត្តិធម៌​សម្រេច​ហើយ​ថា​មាន​ចំនួន ៨១២ នាក់ ដែល​មាន​អ្នក​ទោស​ខ្លះ​ត្រូវ​បាន​កាត់ទោស​​ឲ្យ​ជាប់​ពន្ធនា​គារ​ ២០ ​​ឆ្នាំ​ទាក់ទិន​នឹង​បទ​ឃាតកម្ម ...

ឆាយ ច័ន្ទនីដា
http://bit.ly/1Ou51Km

សមត្ថកិច្ច​បង្ហាញ​មុខ​ចោរ​ប្លន់​ពេល​យប់​ដែល​ក្លែង​ខ្លួន​ធ្វើ​ជា​នគរបាល

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​មុខ​ជា​សាធារណៈ​នូវ​បុរស​សង្ស័យ​ចំនួន ៥​នាក់ ដែល​ជា​ក្រុម​ចោរ​ប្លន់​ដ៏​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​បាន​ក្លែង​ខ្លួន​ជា​សមត្ថកិច្ច​នគរបាល​ម៉ូតូ​ហោះ​ជិះ​ម៉ូតូ​តាម​ចាប់​ជំរិត​ប្រាក់​និង​គាប​ស៊ី​ម៉ូតូ អ្នក​ធ្វើ​ដំណើរ​នៅ​ពេល ...

ប៊ុត រស្មីគង្គា
http://bit.ly/1DvBLzv

ទណ្ឌិត ៩០០ នាក់​ត្រូវ​ស្នើ​លើក​លែង​ទោស សម្រាល​ទោស​ពេល​ចូល​ឆ្នាំ

អ្នក​ទោស​ជាង ៩០០ នាក់ មាន​ឈ្មោះ​នៅ​ក្នុង​សំណើ​របស់​ក្រសួង​មហាផ្ទៃ ទៅ​កាន់​ក្រសួង​យុត្តិធម៌​ស្នើ​សុំ​ឲ្យ​ពិនិត្យ​លើ​ផ្លូវ​ច្បាប់ ដើម្បី​ទទួល​ការ​លើក​លែង​ទោស និង​សម្រាល​ទោស​ពី​ព្រះ​មហាក្សត្រ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ខាង​មុខ​នេះ។ លោក​ឧត្តម​សេនីយ៍ បេ ទាឡេង ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ ...

ឆាយ ច័ន្ទនីដា
http://bit.ly/1GX6dDN

ក្រុមម៉ាហ្វីយ៉ាមិនត្រូវបានស្វាគមន៍

លោក​អគ្គស្នងការ​នគរបាល​ជាតិ នេត សាវឿន បាន​ប្រាប់​ទៅស្ថានទូត​នានាថា​ កម្ពុជា​មិន​ស្វាគមន៍ “ក្រុមម៉ាហ្វីយ៉ា​បរទេស” ចូល​មក​កម្ពុជាឡើយ។ នេះ​ទំនង​ជា​សារ​ប្រយោល​ទៅដល់​ប្រទេស​រុស្ស៊ី​​ ទាក់ទិន​នឹង​ជម្លោះ​រវាងជនជាតិរុស្ស៊ីពីរ​ក្រុម​នៅខេត្ត​ព្រះសីហនុ កន្លង​ទៅនេះ។ តាម​ដែល​លោក​លើកឡើង ឯកឧត្ដម​ នេត​ សាវឿន​ បាន​អង្កេត​បទល្មើស​ដែល​កើត​មាន​កន្លង​មក​នៅ​ខេត្ត​ព្រះសីហនុដែល ...

វង្ស សុខេង និង Shaun Turton
http://www.phnompenhpost.com/mafia-not-welcome

ម៉ុងតាញ៉ា ៤ នាក់​បាត់​ខ្លួន​ពេល​បញ្ជូន​ទៅ​វៀតណាម

ជនជាតិ​ម៉ុងតាញ៉ា ៤ នាក់​ក្នុង​ចំណោម ៣៦ នាក់​ដែល​ត្រូវ​នគរបាល​ចាប់​បញ្ជូន​ទៅ​វៀតណាម​វិញ​នោះ បាន​បាត់​ខ្លួន​ពី​ភូមិ​បន្ទាប់​ពី​បញ្ជូន​ទៅ​ដល់​វៀតណាម​វិញ ខណៈ​អ្នក​ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ ១៣ នាក់​កំពុង​ខ្វះ​ស្បៀង។ ...

ផាក់ ស៊ាងលី
http://bit.ly/1D8hEqX

លីកាដូ​បង្ខំ​ចិត្ត​លុប​ចោល​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​ក្នុង​គុក

ដោយ​សារ​តែ​មាន​ការ​រឹត​ត្បិត​ខ្លាំង​ពេក​ពី​រដ្ឋាភិបាល អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​មាន​ភាព​ល្បី​ល្បាញ បាន​បង្ខំ​ចិត្ត​លុប​ចោល​កម្មវិធី​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ជាមួយ​ស្ត្រី​ក្នុង​ពន្ធនាគារ ដែល​តែង​តែ​ធ្វើ​ឡើង​ចំនួន ១៥ ឆ្នាំ​មក​ហើយ។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល ...

ឆាយ ច័ន្ទនីដា
http://bit.ly/1zRYb6B

ផែនការ​ដោះ​លែង​អ្នកទោស​បាន​ដាក់​ចេញ​ ខណៈ​ដែល​បញ្ហា​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​បានអើពើ​

កាលពី​ម្សិលមិញ​ អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​ លី​កាដូ​ បាន​កោតសរសើរ​ចំពោះ​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​លែង​ស្ត្រី​ដែល​ជាប់​ឃុំ​ កំពុង​មាន​ផ្ទៃពោះ​ ឬ​មានកូន​ជាប់​ឃុំ​ជាមួយ​នៅ​ក្នុង​ពន្ធនាគារ​ នៅ​ក្នុង​ស​ប្តា​ហ៍​ក្រោយ​ ប៉ុន្តែ​លី​កាដូ​បាន​និយាយ​ថា​ការ​ធ្វើ ...

Alice Cuddy និង ឆាយ ច័ន្ទនីដា
http://www.phnompenhpost.com/release-plan-ignores-issue-org

ចំនួន​អ្នក​ជាប់​ឃុំ​កើន​ឡើង ៣,០៧ ភាគរយ​នៅ ឆ្នាំ​២០១៤

ចំនួន​អ្នក​ជាប់​ឃុំ​នៅ ឆ្នាំ​២០១៤ មាន​ជាង ១៥០០០ នាក់ ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​ចាស់ ៣,០៧% ធ្វើ​ឲ្យ​គ្រប់​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​ទូទាំង​ប្រទេស នៅតែ​បន្ត​ប្រឈម​នឹង​ភាព​ចង្អៀត​ណែន។ នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​មហាផ្ទៃ។ នៅ​ក្នុង​របាយ​ការណ៍​ស្តីពី​លទ្ធផល​ការងារ ឆ្នាំ​២០១៤ និង​ទិសដៅ ...

ប៉ិច សុធារី
http://bit.ly/1M4qaIQ

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

ZzSD2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!