ផែនការ​ដោះ​លែង​អ្នកទោស​បាន​ដាក់​ចេញ​ ខណៈ​ដែល​បញ្ហា​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​បានអើពើ​

កាលពី​ម្សិលមិញ​ អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​ លី​កាដូ​ បាន​កោតសរសើរ​ចំពោះ​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​លែង​ស្ត្រី​ដែល​ជាប់​ឃុំ​ កំពុង​មាន​ផ្ទៃពោះ​ ឬ​មានកូន​ជាប់​ឃុំ​ជាមួយ​នៅ​ក្នុង​ពន្ធនាគារ​ នៅ​ក្នុង​ស​ប្តា​ហ៍​ក្រោយ​ ប៉ុន្តែ​លី​កាដូ​បាន​និយាយ​ថា​ការ​ធ្វើ​កំណែទម្រង់​ត្រូវការ​ឲ្យ​មាន​ភាព​ស៊ីជម្រៅ​បន្ថែម​ទៀត​។​

​ក្នុង​សេចក្តីថ្លែងការណ៍​ អង្គការ​នេះ​ បាន​ថ្លែង​ថា​ខ្លួន​ស្វាគមន៍​ចំពោះ​សេចក្តី​ប្រកាស​កាលពី​ស​ប្ដា​ហ៍​មុន​អំពី​ការ​បង្កើត​គណៈកម្មាធិការ​ថ្មី​នៃ​ក្រសួងយុត្តិធម៌​ ដែល​មាន​ស្ត្រី​ចំនួន​១៥​នាក់​ ដែល​កំពុង​មាន​ផ្ទៃពោះ​ និង​មានកូន​ នឹង​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ មុន​ពេល​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅ​ថ្ងៃអាទិត្យ​។​ ...​

Alice Cuddy និង ឆាយ ច័ន្ទនីដា
http://www.phnompenhpost.com/release-plan-ignores-issue-org