ក្រុមម៉ាហ្វីយ៉ាមិនត្រូវបានស្វាគមន៍

លោក​អគ្គស្នងការ​នគរបាល​ជាតិ នេត សាវឿន បាន​ប្រាប់​ទៅស្ថានទូត​នានាថា​ កម្ពុជា​មិន​ស្វាគមន៍ “ក្រុមម៉ាហ្វីយ៉ា​បរទេស” ចូល​មក​កម្ពុជាឡើយ។ នេះ​ទំនង​ជា​សារ​ប្រយោល​ទៅដល់​ប្រទេស​រុស្ស៊ី​​ ទាក់ទិន​នឹង​ជម្លោះ​រវាងជនជាតិរុស្ស៊ីពីរ​ក្រុម​នៅខេត្ត​ព្រះសីហនុ កន្លង​ទៅនេះ។ ...

តាម​ដែល​លោក​លើកឡើង ឯកឧត្ដម​ នេត​ សាវឿន​ បាន​អង្កេត​បទល្មើស​ដែល​កើត​មាន​កន្លង​មក​នៅ​ខេត្ត​ព្រះសីហនុដែល​ក្នុង​នោះ​មាន​ជម្លោះ​របស់ សេរហ្គេ ប៉ូឡុនស្គី ដែល​ជា​សេដ្ឋីអចលនទ្រព្យ និង​ជន​រត់​គេច​ពីការចាប់​ខ្លួន​ ជាមួយនឹង​សេដ្ឋី នីកូឡៃ ដូរ៉ូសេនកូ ដែល​តាំងទី​​លើដី​កម្ពុជា​យូរ​មក​ហើយ។ ជម្លោះនេះ​ជា​ការ​ប៉ុនប៉ង​ធ្វើ​ឃាត ដើម្បី​បញ្ចប់​ជម្លោះ​រឿង​រកស៊ី​ក្រៅ​ប្រព័ន្ធ​តុលាការ ហើយ​បច្ចុប្បន្ន​ប៉ូលីស​កំពុង​ស៊ើបអង្កេត​ពី​ករណី​បន្ទុះ​មួយ​ដែល​កម្ទេច​ឡាន​របស់​ដូរ៉ូសេន​កូ​កាល​ពី​ថ្ងៃ​សុក្រ។ ...

វង្ស សុខេង និង Shaun Turton
http://www.phnompenhpost.com/mafia-not-welcome