ព័ត៌មាន
គជប ទទួលបណ្តឹងជាង ២២០០ ក្នុងការបោះឆ្នោតអាណតិ្តទី ៦ នេះ
ក្រោយការបោះឆ្នោត ២ ថ្ងៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានទទួលពាក្យបណ្តឹងចំនួនជាង ២២០០ បណ្តឹងពីគណបក្សនយោបាយមួយចំនួនដែលបានចូលរួមប្រកួតក្នុងការបោះឆ្នោត ក្នុងនោះបណ្តឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) មានចំនួនជាង ២១៧០ បណ្តឹងដោយប្តឹងលើ ...
សុទ្ធ គឹមសឿន
https://bit.ly/2LExcOd
មន្ត្រី គ.ជ.ប ចាត់ទុកសន្លឹកឆ្នោតមិនបានការជិត ៦០ ម៉ឺនសន្លឹកថា ជាការបង្ហាញឆន្ទៈពលរដ្ឋ
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចាត់ទុកសន្លឹកឆ្នោតមិនបានការប្រមាណជិត ៦០០ ០០០ សន្លឹកថា ក៏ជាការបង្ហាញនូវឆន្ទៈរបស់អ្នកបោះឆ្នោតដែរ ខណៈដែលចំនួនសន្លឹកឆ្នោតមិនបានការនេះមានការកើនឡើងខ្ពស់បើប្រៀបធៀបទៅនឹងការបោះឆ្នោតជាតិកាលពីឆ្នាំ ២០១៣។ ...
ម៉ិច ដារ៉ា
មន្ត្រីប្រតិកម្មទៅប្រទេស ៣ ដែលចេញសេចក្ដីប្រកាសព័ត៌មានមិនបញ្ជាក់ការពិត
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃម្សិលមិញបានប្រតិកម្មប្រឆាំងនឹងសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និងកាណាដាដែលបានវាយតម្លៃការបោះឆ្នោតដោយងងឹត និងមិនបញ្ជាក់ពីបរិយាកាសបោះឆ្នោតពិតនៅកម្ពុជា។ ...
នៀម ឆេង
https://bit.ly/2Arqp5p
អ្នកនាំពាក្យ៖ CPP ទទួលបានជ័យជម្នះនឹងកាន់កាប់អាសនៈស្ទើរតែទាំងអស់នៅសភា
បើទោះបីជាលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ មិនទាន់ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសជាផ្លូវការក្ដីក៏កាលពីម្សិលមិញអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថាគណបក្សកាន់អំណាចមួយនេះទទួលបានជ័យជម្នះលើសពី ...
បែន សុខហ៊ាន
https://bit.ly/2M6KzTs
អ្នកសង្កេតការណ៍មកពីប្រទេស ៦ ថាការបោះឆ្នោត សេរី យុត្តិធម៌ និងតម្លាភាព
តំណាងអ្នកសង្កេតការណ៍ការបោះឆ្នោតមកពីប្រទេសចំនួន ៦ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអះអាងថា ការបោះឆ្នោតក្នុងប្រទេសកម្ពុជាថ្ងៃទី ២៩ ខែកក្កដាបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងតម្លាភាព ហើយពួកគេបានសាទរ ចំពោះប្រជាពលរដ្ឋដែលបានចូលរួមបោះឆ្នោតនៅទូទាំងប្រទេសមានរហូតដល់ ៨២,១៧ ភាគរយ។ ...
ម៉ិច ដារ៉ា
https://bit.ly/2OsmTL7
ប្រជាជនគ្មានកំលាំងបន្ទាប់ពីការបោះឆ្នោតជាតិ
កាលពីម្សិលមិញ ប្រជាពលរដ្ឋបានសម្តែងការព្រួយបារម្ភអំពីកង្វះកំលាំងក្នុងដំណើរការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យ។ អ្នកស្រុកជាច្រើនក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀមបាននិយាយថា ពួកគេមានអារម្មណ៍មិនខុសពីមុន ទោះបីជាគណៈកម្មាធិការបោះ ...
ឃួន ណារីម
https://www.khmertimeskh.com/50517412/no-energy-after-national-election/
គ.ជ.ប ប្រកាសភាពជោគជ័យរបស់កម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដោយអ្នកបោះឆ្នោតមានចំនួនជិត ៧ លានស្មើ ៨២,១៧ ភាគរយ
ប្រមាណជាង ១ ម៉ោងក្រោយបិទការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសកាលពីថ្ងៃម្សិលមិញ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)បានប្រកាសលទ្ធផលបឋមចំពោះការជ្រើសតាំងតំណាងរាស្ត្រក្នុងនីតិកាលទី ៦ គឺជាជោគជ័យរបស់កម្ពុជាដែលមានអ្នកមានសិទ្ធិបោះឆ្នោតបានចេញទៅបោះឆ្នោតចំនួនជាង ...
នៀម ឆេង, ម៉ិច ដារ៉ា និង មាស សុខជា
https://bit.ly/2NWmmjm
CCJ ថា ព័ត៌មានមិនពិត (Fake News) កំពុងតែមានការរីករាលដាលខ្លាំង
ក្លឹបអ្នកកាសែតកម្ពុជា បានអះអាងថា «ព័ត៌មានមិនពិត ឬព័ត៌មានក្លែង (Fake News)» កំពុងតែរីករាលដាលខ្លាំងឡើង នៅលើបណ្ដាញសង្គម ខណៈដែល គ.ជ.ប បានបង្កើតក្រុមតាមដានព័ត៌មានមិនពិតនេះ ដែលអាចនឹងមានការផ្ទុះឡើងកាន់តែខ្លាំង នៅក្នុងការ ...
វ៉ន ដារ៉ា
https://bit.ly/2LFCmWd
ជនបរទេសជាង ២០០ នាក់នឹងតាមឃ្លាំមើលការបោះឆ្នោត
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញអះអាងថាចំនួនអ្នកសង្កេតការណ៍អន្តរជាតិដែលបានដាក់ពាក្យឃ្លាំមើលការបោះឆ្នោតជាតិនៅថ្ងៃទី ២៩ ខែកក្កដាបានកើនជាង ២០០ នាក់ បើទោះបីគ្មានអ្នកសង្កេតការណ៍មកពីបស្ចិមប្រទេសក៏ដោយ។ ...
បែន សុខហ៊ាន
https://bit.ly/2O9a8Vk
តើមានអ្វីនឹងកើតឡើងសម្រាប់ប្រទេសកម្ពុជាបន្ទាប់ពីការបោះឆ្នោតលើកក្រោយរបស់ខ្លួន?
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រពេលខាងមុខរបស់កម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ទំនងជាមានភាពចម្រូងចម្រាសបំផុតចាប់តាំងពីការបោះឆ្នោតជាតិជាលើកដំបូងនៅឆ្នាំ ១៩៩៣។ នៅចុងឆ្នាំ ២០១៧ គណបក្សប្រឆាំងធំគឺ គណបក្សសង្គ្រោះជាតិត្រូវបានរំលាយហើយ ...
ឈាង វណ្ណារិទ្ធ
http://www.eastasiaforum.org/2018/07/20/what-lies-ahead-for-cambodia-after-its-next-election/
ប្រធាន LDP រិះគន់ CPP ក្រោយពេល គ.ជ.ប បានបដិសេធសំណើ
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បានរិះគន់គណបក្សប្រជាជនកម្ពុជាថាបានប្រើប្រាស់ការគំរាមកំហែងដើម្បីយកឈ្នះការបោះឆ្នោត ខណៈសំណើសុំធ្វើវិសោធនកម្មនៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតត្រូវបាន គ.ជ.ប បដិសេធ ហើយលោកក៏បានឆ្លៀតវាយប្រហារលើអតីតគណបក្សសង្គ្រោះជាតិផងដែរ ដោយថាមិន ...
បែន សុខហ៊ាន
https://bit.ly/2Nv0cV1
មន្ត្រីមហាផ្ទៃ បង្ហាញពីសុវត្ថិភាពដល់មន្ត្រី គ.ជ.ប ទប់ទល់នឹងក្រុមហេកឃើរ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃបានធ្វើបទបង្ហាញអំពីសុវត្ថិភាពនៃការប្រើប្រាស់អ៊ីមែលដល់មន្ត្រី និងបុគ្គលិក (គ.ជ.ប) ស្របពេលដែលមានព័ត៌មានថា ក្រុមអ្នកលួចចូលប្រព័ន្ធកុំព្យូទ័រពីប្រទេសចិនកំពុងវាយលុកស្ថាប័ននានានៅកម្ពុជារួមទាំង គ.ជ.ប ផង ...
នៀម ឆេង
https://bit.ly/2LqL2PY
គ.ជ.ប បង្ហាញទឹកខ្មៅដល់ភាគីពាក់ព័ន្ធក្នុងការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីម្សិលមិញបានបង្ហាញចំនួន និងគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃដែលបម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃទី ២៩ កក្កដាខាងមុខក្រោយពីបានចំណាយថវិកាចំនួន ៨០ ម៉ឺនដុល្លារទិញពីក្រុមហ៊ុនមួយរបស់ប្រទេសឥណ្ឌា។ យោងតាមលោក ហ៊ឺ រ៉ុង ប្រធាននាយកដ្ឋានប្រតិបត្តិការទទួល ...
សុទ្ធ គឹមសឿន
អ្នកសង្កេតការណ៍បោះឆ្នោតជាតិកើនទ្វេដង បើធៀបឆ្នាំ ២០១៣
ការបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដាខាងមុខនឹងមានអ្នកសង្កេតការណ៍ក្នុងស្រុកចូលរួមសង្កេតការណ៍ជិត ៨ ម៉ឺននាក់គឺកើនឡើងទ្វេដង បើប្រៀបធៀបនឹងការបោះឆ្នោតជាតិកាលពីឆ្នាំ ២០១៣ ខណៈដែលភ្នាក់ងារសង្កេតការណ៍របស់គណបក្សក៏កើនឡើងជិតដល់ ៨ ម៉ឺននាក់ផងដែរ។ នេះបើតាមមន្ត្រី គ.ជ.ប ដែលបានថ្លែង ...
បែន សុខហ៊ាន
https://bit.ly/2JtFbI5
បក្ស ២ ថាមានការគំរាមកំហែងរហូតដល់បក្ស ១ ព្រមានដើរចេញពីរបោះឆ្នោត
ខណៈយុទ្ធនាការឃោសនារកសំឡេងឆ្នោតបានឈានចូលដល់ថ្ងៃទី ៩ កាលពីម្សិលមិញយ៉ាងហោចណាស់មានគណបក្សចំនួន ២ បានលើកឡើងពីបញ្ហាប្រឈមផ្សេងៗគ្នារួមទាំង ការគំរាមកំហែងរហូតដល់ព្រមានដើរចេញពីការបោះឆ្នោតនៅថ្ងៃទី ២៩ ខែកក្កដាខាងមុខ ខណៈ គ.ជ.ប ចាត់ទុកបញ្ហា ...
បែន សុខហ៊ាន
https://bit.ly/2NltEg5
ជប៉ុនប្រគល់ហិបឆ្នោតជាង ១ ម៉ឺន និងរថយន្ត ៤០ គ្រឿងដល់ គ.ជ.ប
ហិបឆ្នោតចំនួន ១១-០០០ និងរថយន្តភិកអាប់ ៤០ គ្រឿងត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ឆ្នាំនេះ ដែលគិតទាំងលើកនេះទៀតមានទឹកប្រាក់ជាង ៧ លាន ...
វ៉ន ដារ៉ា
https://bit.ly/2ulWMwT
មន្ត្រី គ.ជ.ប ថាភ្នាក់ងារសង្កេតការណ៍គណបក្សមានជាង ៥ ម៉ឺននាក់ ខណៈបក្សខ្លះខ្វះលទ្ធភាព
បើទោះជាគ្មានភ្នាក់ងារសង្កេតការណ៍បោះឆ្នោតមកពីគណបក្សប្រឆាំងដូចមុនៗក្ដី ក៏មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងកាលពីម្សិលមិញថាមានភ្នាក់ងារគណបក្សនយោបាយជាង ៥ ម៉ឺននាក់បានចុះឈ្មោះដើម្បីសង្កេតមើលការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ...
បែន សុខហ៊ាន
https://bit.ly/2NIL9bq
LDP និង CYP ប្រតិកម្មលើបំរាម គ.ជ.ប ដែលហាមមិនឲ្យរិះគន់វាយប្រហារ គោលនយោបាយបក្សគូប្រជែង
គណបក្សយុវជនកម្ពុជា (CYP) និងគណបក្សសម្ព័នដើម្បីប្រជាធិបតេយ្យ (LDP) កាលពីម្សិលមិញបានប្រតិកម្មលើបំរាមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា ជាការរឹតបន្តឹងដល់សេរីភាពនយោ ...
សុទ្ធ គឹមសឿន
https://bit.ly/2NKJfXQ
កម្ពុជា៖ អ្នកបោះឆ្នោតជ្រើសរើសរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យ
ក្នុងពេលតិចជាង៤សប្តាហ៍ ប្រជាជនកម្ពុជារាប់លាននាក់នឹងទៅកាន់ស្ថានីយ៍បោះឆ្នោត ដើម្បីអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ ដើម្បីកំណត់អនាគតរបស់ប្រទេសពួកគេ។ វានឹងក្លាយជាមហោស្រពប្រជាធិបតេយ្យដ៏ធំបំផុតរបស់ប្រទេសនេះ ខណៈ ...
Veeramalla Anjaiah
https://www.eurasiareview.com/05072018-cambodia-voters-to-choose-between-economic-development-and-democracy-oped/
គ.ជ.ប នឹងប្រើឧទ្ធម្ភាគចក្រសម្រួលការបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រើឧទ្ធម្ភាគចក្ររយៈពេល ៣ ថ្ងៃដើម្បីសម្រួលដល់ដំណើរការបោះឆ្នោតជាតិនាចុងខែកក្កដា ឆ្នាំនេះ ជាអ្វីដែលអ្នកនាំពាក្យ គ.ជ.ប ថ្លែងថា ក្នុងប្រវត្តិសាស្ត្របោះឆ្នោត ២០ ឆ្នាំ នៅកម្ពុជា គ.ជ.ប តែងប្រើប្រាស់ដោយសំអាងលើមូលហេតុចំនួន ៣ យ៉ាង ។ ...
នៀម ឆេង
https://bit.ly/2KBlQKB
CPP នឹងហែក្បួនធំក្នុងថ្ងៃយុទ្ធនាការឃោសនាដំបូង
ក្រៅពីការប្រមូលផ្តុំរបស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃសៅរ៍ដែលអ្នកនាំពាក្យរបស់គណបក្សនេះថ្លែងថា នឹងមានការចូលរួមពីអ្នកគាំទ្រ ១០ ម៉ឺននាក់ គណបក្ស ២ ទៀតបានប្រកាសផែនការសម្រាប់កម្មវិធីជួបជុំរបស់ពួកគេនៅថ្ងៃចាប់ផ្តើមនៃយុទ្ធនាការឃោសនាបោះឆ្នោតផងដែរ។ ...
បែន សុខហ៊ាន
https://bit.ly/2lQBwKT
ក្រសួង ២ ហាមមន្ត្រី និងអាជ្ញាធរយកឥទ្ធិពល និងទ្រព្យសម្បត្តិរដ្ឋទៅឃោសនាបម្រើបក្ស
ខណៈដែលយុទ្ធនាការឃោសនាបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី ៧ ខែកក្កដាក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំដល់អាជ្ញាធរឃុំ សង្កាត់ មិនត្រូវប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ និងមិនត្រូវប្រើប្រាស់មធ្យោបាយសម្ភារ ថវិកា ឬម៉ោងធ្វើការរបស់រដ្ឋទៅបម្រើឲ្យសកម្មភាពរបស់គណបក្សនយោបាយ ...
ម៉ិច ដារ៉ា
https://bit.ly/2z8depf
គ.ជ.ប ថា ខុសច្បាប់បើ ខុមហ្វ្រែល ដាក់ពង្រាយអ្នកឃ្លាំមើលបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរំឭកដល់ប្រធានគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតថា ជារឿងខុសច្បាប់ដែលអង្គការខុមហ្វ្រែលដាក់ពង្រាយពលរដ្ឋស្ម័គ្រចិត្តដើម្បីឃ្លាំមើលបរិយាកាសនយោបាយ និងសិទ្ធិមនុស្សតាមឃុំសង្កាត់មួយចំនួន។ ប៉ុន្តែមន្ត្រីខុមហ្វ្រែលថ្លែងថា វាជាសិទ្ធិពលរដ្ឋ ...
នៀម ឆេង
https://bit.ly/2KzJI0a
គ.ជ.ប ប្រតិកម្មនឹងអង្គការអន្ដរជាតិមួយ រឿងគាំទ្រញត្តិលោក សម រង្ស៊ី
គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតហៅកាត់ថា គ.ជ.ប កាលពីម្សិលម្ង៉ៃបានចេញសេចក្ដីថ្លែងការណ៍ប្រតិកម្មនឹងអង្គការអន្តរជាតិមួយមានឈ្មោះថា «អង្គការសេរីនិយមអន្តរជាតិ (Liberal International) មានមូលដ្ឋាននៅចក្រភពអង់គ្លេសភ្លាមៗបន្ទាប់ពីអង្គការនេះបានគាំទ្រលើញត្តិរបស់ចលនាសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី ដែលធ្វើ ...
សុទ្ធ គឹមសឿន
https://bit.ly/2ICecty