ព័ត៌មាន
RDB ប្រកាសគម្រោងកម្ចីឃ្លាំងស្តុកស្រូវ
ធនាគារអភិវឌ្ឍន៍ជនបទ(RDB) បានឲ្យដឹងថាមកដល់ពេលនេះមានក្រុមហ៊ុនបួនហើយដែលបានដាក់ពាក្យស្នើសុំកម្ចីសម្រាប់សាងសង់ឃ្លាំងស្តុក និងឡសម្ងួតស្រូវនៅក្នុងខេត្តបាត់ដំបងក្នុងទឹកប្រាក់១០លានដុល្លារ។ ...
ហ៊ គឹមសាយ
http://bit.ly/2hWRmiD
ស្ថាប័នធំពីររួមគ្នាជំរុញគ្រឹះស្ថានហិរញ្ញវត្ថុទទួលយកចលនវត្ថុធ្វើទ្រព្យបញ្ចាំ
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់រោងម៉ាស៊ីនកិនស្រូវខ្នាតតូចនិងមធ្យមនិងក្រុមហ៊ុននាំចេញដែលបច្ចុប្បន្នមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ជារបស់បញ្ចាំក្នុងការទទួលបានប្រាក់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុនានាធនាគារជាតិនៃកម្ពុជា (NBC) បានចូលរួមជាមួយសហព័ន្ធស្រូវអង្ករ ...
ម៉ៃ គុណមករា
http://bit.ly/2eh3iL9
ការប្រើប្រាស់មូលនិធិស្រូវរបស់រដ្ឋាភិបាលនៅទាប
មូលនិធិស្រោចស្រង់ស្រូវផ្តល់ដោយរាជរដ្ឋាភិបាល ២៧ លានដុល្លារ ដែលបានប្រកាសកាលពីខែមុនចំពេលដែលមានបណ្តឹងជាច្រើនពីក្រុមកសិករ និងរោងម៉ាស៊ីនកិនស្រូវអំពីតម្លៃប្រកួតប្រជែងទាប និងសមត្ថភាពផ្ទុកស្រូវនៅមានកម្រិតដែលបានកំពុងធ្វើឱ្យតម្លៃស្រូវ ...
សុខ ចាន់
http://www.khmertimeskh.com/news/31195/low-uptake-of-gov---t-rice-fund/
RDB បានផ្តល់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ចំនួនពីរជិត ១ លានដុល្លារ
ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានផ្តល់កម្ចីប្រមាណ ៨០០ ០០០ ដុល្លារដល់រោងម៉ាស៊ីនកិនស្រូវពីរ ចាប់តាំងពីរដ្ឋាភិបាលបានអនុម័តទឹកប្រាក់ ២៧ លានដុល្លារក្នុងការគាំទ្រតម្លៃស្រូវមក។ នេះបើយោងទៅតាមអគ្គនាយក (RDB)។ ...
ចេង សុខហ័ង
http://bit.ly/2dMXU3w
សហព័ន្ធស្រូវអង្ករ ស្នើបង្កើតឥណទានគ្រប់គ្រងកញ្ចប់ថវិកា
សហព័ន្ធស្រូវអង្ករកម្ពុជា(CRF)បានដាក់សំណើទៅរដ្ឋាភិបាលដើម្បីស្នើបង្កើតគណៈកម្មាធិការឥណទានចម្រុះមួយដើម្បីគ្រប់គ្រងកញ្ចប់ថវិកាពិសេសដែលរដ្ឋាភិបាលបានទម្លាក់ជូនដល់បណ្តារោងម៉ាស៊ីនកិនស្រូវនិងអ្នកនាំចេញអង្ករដែលត្រូវការទុនបង្វិលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដើម្បី ...
សុខ ចាន់
http://bit.ly/2dDAhw9
RDB បន្ទាបការប្រាក់ដើម្បីបង្កើនតម្លៃនៃការទិញស្រូវ
ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានសម្រេចបន្ទាបអត្រាការប្រាក់ដែលផ្តល់ឲ្យរោងម៉ាស៊ីកិនស្រូវ ១ ភាគរយបន្ថែមទៀតដើម្បីជួយសម្រួលដល់ការទិញស្រូវពីកសិករឲ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមអគ្គនាយក RDB។ RDB ភ្លាមៗបន្ទាប់ពីទទួល ...
ហ៊ គឹមសាយ
http://bit.ly/2dvnUzR
កម្ពុជា ស្នើចិន ពន្លឿនទិញអង្ករពីកម្ពុជា តាមការសន្យា
រាជរដ្ឋាភិបាលកម្ពុជា បានស្នើភាគីចិន ឲ្យពន្លឿនការទិញអង្ករពីកម្ពុជា គ្រប់ចំនួន តាមការសន្យា បន្ទាប់ពីភាគីទាំងពីរបានសម្រេចកិច្ចសន្យាទិញលក់ស្រូវថ្មីកាលពីពេលថ្មីនេះ។ ការស្នើសុំពន្លឿនការទិញ ...
ជា វណ្ណៈ
http://bit.ly/2dy9Jg4
ស្ថាប័នហិរញ្ញវត្ថុកំពុងមើលផលប៉ះពាល់នៃការធ្លាក់ថ្លៃស្រូវ
មន្ត្រីជំនាញបានឲ្យដឹងថាស្ថាប័នហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាកំពុងតែឃ្លាំមើលនូវប្រាក់កម្ចីដែលបានផ្ដល់ឲ្យកសិករដែលជាអតិថិជនរបស់ខ្លួនខណៈដែលការធ្លាក់ចុះតម្លៃស្រូវក្នុងឆ្នាំនេះអាចនឹងប៉ះពាល់ការទូទាត់សងត្រឡប់នៃប្រាក់កម្ចី។ ...
ម៉ៃ គុណមករា
http://bit.ly/2de2FCa
កសិករនៅខេត្តបាត់ដំបង ពុំហ៊ានច្រូតស្រូវបន្ទាប់ពីតម្លៃអង្ករធ្លាក់ចុះហើយគ្មានកន្លែងស្តុក
វាគឺជាពេលវេលាដ៏ក្តៅមួយសម្រាប់មនុស្សធម្មតាដែលធ្វើការនៅក្រោមពន្លឺព្រះអាទិត្យចាប់ផ្តើមពីម៉ោង១០ព្រឹកប៉ុន្តែវាគឺជាពេលវេលាដ៏ល្អសម្រាប់ក្រុមគ្រួសារកសិករនៅក្នុងខេត្តបាត់ដំបង ដើម្បីហាលស្រូវរបស់ពួកគេបន្ទាប់ពីពួកគេបរាជ័យក្នុងការលក់ចេញទៅឲ្យឈ្មួញដែលបានផ្តល់នូវតម្លៃទាបជាងតម្លៃទីផ្សារ។ លោក សួន សារិទ្ធ ជាកសិករដែលមានអាយុ ៥៥ឆ្នាំ មានកូនបួននាក់នៅក្នុងបន្ទុកគ្រួសារ បានដាក់ស្រូវចុះនៅលើប្លាស្ទិកដែលមានប្រវែងពីមួយទៅមួយនៅតាមបណ្តោយផ្លូវក្នុងឃុំបវេល ដើម្បីហាលបន្ទាប់ពីឈ្មួញបានបដិសេធមិនទទួលទិញស្រូវរបស់លោក។ លោកថា មានឈ្មួញអង្ករមួយចំនួនមកហើយឲ្យតម្លៃស្រូវទាបជាងលោកចង់បានហើយបន្ទាប់មកពួកគេត្រឡប់ទៅវិញដែលបន្សល់ទុកនូវស្រូវដែលគេមិនត្រូវការ។ ...
ជា វណ្ណៈ
http://bit.ly/2d3eTBq
មន្ត្រី រដ្ឋ ឯកជន និងបក្សផ្សេងនាំគ្នាទិញអង្ករ
មន្ត្រីនៅតាមស្ថាប័នរដ្ឋ និងក្រុមហ៊ុនក្នុងស្រុករួមទាំងមកពីគណបក្សផ្សេងៗផងនោះបានចាប់ផ្ដើមបញ្ជាទិញអង្ករខ្មែរជាអ្វីដែលជាការលើកទឹកចិត្តដល់ប្រជាកសិករឲ្យផលិតបានច្រើនជាងមុនខណៈពួកគាត់កំពុងបារម្ភពីការចុះថោកតម្លៃស្រូវនាពេលបច្ចុប្បន្ន និងជាការឆ្លើយតបទៅនឹងការអំពាវនាវរបស់ធនាគារអភិវឌ្ឍន៍ជនបទកាលពីថ្ងៃទី ១៩ ខែកញ្ញាឲ្យពលរដ្ឋខ្មែររួមគ្នាទិញអង្ករខ្មែរ។ ...
ទូច សុខា
http://bit.ly/2d0Njlo
RDB ឲ្យរោងម៉ាស៊ីនកិនស្រូវទាំងអស់ស្នើកម្ចីឥណទានរបស់រដ្ឋាភិបាល
ធនាគារអភិវឌ្ឍន៍ជនបទបានប្រកាសកាលពីម្សិលមិញថារាល់រោងម៉ាស៊ីនកិនស្រូវទាំងអស់អាចស្នើសុំកម្ចីឥណទានពិសេសរបស់រដ្ឋាភិបាលបានចាប់ពីថ្ងៃនេះតទៅសម្រាប់បញ្ជាទិញស្រូវសែនក្រអូបស្រាល ពីប្រជាកសិករដើម្បីស្ដារនូវតម្លៃស្រូវឲ្យកើនឡើងវិញបន្ទាប់ពីតម្លៃស្រូវបានធ្លាក់ខ្លាំងក្នុងប៉ុន្មានពីរសបា្តហ៍ចុងក្រោយនេះ។ នេះបើ យោងតាមមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ជនបទ។ ...
សុខ ចាន់
http://bit.ly/2cqlgwo
នាយករដ្ឋមន្ត្រីថា តម្លៃស្រូវរងឥទ្ធិពលពីក្រៅ
ខណៈមានការផ្ទុះឡើងនូវការតវ៉ារបស់កសិករទៅលើតម្លៃស្រូវដែលធ្លាក់ចុះខ្លាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យកសិករយោគយល់ចំពោះសភាពការណ៍ជារួមស្របពេលរដ្ឋាភិបាលបញ្ចេញមូលនិធិដើម្បីទ្រទ្រង់តម្លៃស្រូវ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅទីក្រុងភ្នំពេញកាលពីថ្ងៃម្សិលមិញលោកនាយករដ្ឋមន្ត្រីអះអាងថានេះមិនមែនជាបញ្ហាក្នុងស្រុកប៉ុណ្ណោះទេនៅពេលដែលវិបត្តិសេដ្ឋកិច្ចសកលមិនទាន់បានឆ្លងផុតនៅឡើយនោះ។ ...
ហ៊ គឹមសាយ
http://bit.ly/2cDL9bI
នាយករដ្ឋមន្ត្រី ស្វែងរកថវិកា ៣០០ លានដុល្លារពីចិនដើម្បីជួយដល់វិស័យស្រូវអង្ករ
ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីៗនេះ ដើម្បីកាត់បន្ថយការប៉ះពាល់នៃការធ្លាក់ចុះនៃតម្លៃស្រូវអង្ករ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលបាននឹងកំពុងស្វែងរកថវិកា ៣០០ លានដុល្លារពីចិន ដើម្បីជួយជម្រុញដល់ក្រុមម៉ាស៊ីនកិនស្រូវ និងផ្តល់មូលនិធិដល់ពួកគេសម្រាប់ការទិញស្រូវពីកសិករ។ ...
គុច ណារ៉េន និង Janelle Retka
https://www.cambodiadaily.com/news/prime-minister-seeks-300-million-china-rice-sector-118209/
រាជរដ្ឋាភិបាល បញ្ចេញ$២៧លានដើម្បីទប់តម្លៃស្រូវធ្លាក់ចុះ
រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញថវិកាចំនួន២៧លានដុល្លារអាមេរិកជាបន្ទាន់ឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងចំពោះមុខដែលតម្លៃស្រូវក្រអូប និងពូជស្រូវសែនក្រអូបបានធ្លាក់ចុះថ្លៃជាបន្តបន្ទាប់តាំងពីសបា្តហ៍មុនហើយកញ្ចប់ថវិកានេះនឹងរួមចំណែកដោះស្រាយបញ្ហាខ្វះខាតទុនទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅតាមបណ្តាខេត្តមួយចំនួន និងជំរុញការប្រមូលទិញស្រូវក្រអូបដែលកំពុងចាប់ផ្តើមដល់រដូវប្រមូលផលបណ្តើរៗចាប់ពីពាក់កណ្តាលខែសីហា តទៅ រហូតដល់ចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ...
សុខ ចាន់
http://bit.ly/2cx6EsO
ធនាគារស្រូវឲ្យកសិករឈប់លក់ស្រូវក្នុងតម្លៃ ក្រោម៨៤០រៀល
ដោយមានកិច្ចសហការគាំទ្រហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍ជនបទនៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយនិងទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃស្រូវសែនក្រអូប នាពេលបច្ចុប្បន្ននេះ ធនាគារស្រូវ (កម្ពុជា) ភីអិលស៊ី បានប្រកាសជូនដំណឹងដល់ប្រជាកសិករទាំងអស់នៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ឈប់បន្តលក់ស្រូវសែនក្រអូបសើមនៅក្នុងតម្លៃក្រោម៨៤០រៀលក្នុងមួយគីឡូក្រាមមិនតែប៉ុណ្ណោះធនាគារស្រូវនឹងចុះទៅទិញស្រូវប្រជាកសិករនៅនឹងកន្លែងក្នុងតម្លៃ៨៤០រៀលក្នុងមួយគីឡូក្រាម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារស្រូវដែលបានចេញផ្សាយកាលពីម្សិលមិញ។ ...
សុខ ចាន់
http://bit.ly/2cBd9NU
អ្នកក្នុងវិស័យស្រូវអង្ករបារម្ភការនាំចូលផ្តួលតម្លៃអង្ករក្នុងស្រុក
អ្នកនៅក្នុងវិស័យស្រូវអង្ករបានសម្ដែងការព្រួយបារម្ភជុំវិញការហូរចូលអង្ករតម្លៃថោកពីប្រទេសជិតខាងនៅតែបន្តផ្តួលតម្លៃអង្ករផលិតក្នុងស្រុកដែលកសិករផលិតចំណាយថ្លៃដើមផលិតខ្ពស់ ហើយស្នើឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធចាត់វិធានការទប់ស្កាត់។ ការព្រួយបារម្ភជុំវិញចំពោះតម្លៃអង្ករក្នុងស្រុកមិនអាចប្រកួតប្រជែងនឹងអង្ករនាំចូលនេះធ្វើឡើងស្របពេលដែលបណ្តារោងម៉ាស៊ីនកិនស្រូវកំពុងខ្វះទុនបង្វិលដើម្បីប្រមូលទិញស្រូវ ក្នុងរដូវប្រមូលផលជិតចូលមកដល់។ ...
ជា វណ្ណៈ
http://bit.ly/2ciX3qs
ឥណទានសង្គ្រោះលើវិស័យស្រូវអង្កររំពឹងធ្លាក់មុនរដូវប្រមូលផល
វាមានរយៈពេល៧ខែហើយបន្ទាប់ពីឥណទានសង្គ្រោះប្រមាណ៣០លានដុល្លារមិនទាន់ទម្លាក់ដល់ដៃរោងម៉ាស៊ីនកិនស្រូវនៅឡើយបន្ទាប់ពីខាងផ្នែកស្រូវអង្ករស្នើទៅរដ្ឋាភិបាលដើម្បីជួយទប់ស្កាត់ការដួលរលំនៅក្នុងវិស័យស្រូវអង្ករនៅក្នុងរដូវប្រមូលផលស្រូវឆ្នាំនេះ ប៉ុន្តែទាំងមន្ត្រី និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះ ជឿជាក់ថា ឥណទាននឹងសម្រេចបាននៅមុនរដូវប្រមូលផលស្រូវខាងមុខ។ សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីខែមីនា កន្លងទៅ បានស្នើរដ្ឋាភិបាល ផ្តល់មូលនិធិ ប្រមាណ៣០លានដុល្លារ ទៅធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់កម្ចីដល់បណ្តារោងម៉ាស៊ីនកិនស្រូវ ជាទុនបង្វិលក្នុងការប្រមូលទិញស្រូវពីកសិករ នៅក្នុងរដូវប្រមូលផលស្រូវខាងមុខ ដោយសារតែភាគច្រើននៃបណ្តារោងម៉ាស៊ីនកិនស្រូវទាំងនោះ មិនអាចស្នើឥណទានគ្រប់គ្រាន់ពីធនាគារពាណិជ្ជ។ ...
ជា វណ្ណៈ
http://bit.ly/2cmOews
ធនាគារស្រូវត្រូវការទុនបន្ថែម $៧០ លាន
បន្ទាប់ពីដំណើរការបានរយៈពេលពីរឆ្នាំមកធនាគារស្រូវកម្ពុជាត្រូវការទុនបន្ថែម ៧០ លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំទៅមុខទៀតដើម្បីឆ្លើយតបតម្រូវការកម្ចីនៅឧស្សាហកម្មស្រូវអង្ករ។ នេះបើតាមលោក ភូ ពុយ អគ្គនាយកធនាគារស្រូវ។ ធនាគារស្រូវកម្ពុជាដែលមានទីតាំងក្នុងខេត្តបាត់ដំបងបានបើកដំណើរការកាលពីខែសីហា ឆ្នាំ ២០១៤ ដោយចាប់ផ្តើមទុនដំបូង ៧ លានដុល្លារ និងទទួលបានស្រូវដាក់បញ្ចាំចំនួន ២០ ០០០ តោន។ នេះបើតាមលោក ភូ ពុយ។ ...
ចេង សុខហ័ង
http://bit.ly/2bV36ju
សហព័ន្ធស្រូវអង្ករកម្ពុជាត្រូវការប្រាក់ប្រមាណ$៣០លានជួយស្រោចស្រង់វិបត្តិ
ដូចការគ្រោងទុកកាលពីថ្ងៃម្សិលមិញសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់សហជីពបានដំណើរការដោយមានការជជែកដេញដោលការស្នើសុំកែលំអនិងការស្នើបំពេញខ្លឹមសារបន្ថែមទៅលើបទបញ្ញត្តិមួយចំនួន ពីសំណាក់ភាគីពាក់ព័ន្ធ ដើម្បីធានាប្រយោជន៍រួមដល់កម្មករនិ ...
សុខ ចាន់
http://bit.ly/1SECg0V
សហព័ន្ធអ្នកនាំចេញអង្ករកម្ពុជាប្រហែលជាត្រូវការដើមទុនពីធនាគារ និងរដ្ឋាភិបាល
សហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា មានគម្រោងខ្ចីដើម ទុនយ៉ាងហោចណាស់៤០០.០០០ដុល្លារសម្រាប់ ...