អតីត​សមាជិក​បក្សប្រឆាំង​ដែល​ត្រូវកោះហៅ​ដោយ​តុលាការ​និង​ប៉ូលិស​ឡើង​ដល់​១៤០​នាក់

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មួយ​រូប​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ រហូតមក​ទល់​ពេល​នេះ​មាន​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៤០​នាក់​ហើយត្រូវ​បាន​កោះ​ហៅ​ដោយ​តុលាការ​និង​ដោយ​ប៉ូលិស។​ លោក ​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ​បាន​បញ្ជាក់​ឲ្យ​ VOA ​ដឹងថា​ ​ ក្នុង​ចំណោម​សកម្មជន​នយោបាយ​ទាំង​នោះ​ ​តុលាការខេត្ត​បាត់​ដំបង​កោះហៅ​៣៥នាក់​ ​នគរ​បាល​ខេត្ត​កំពង់ធំ​កោះហៅ​៣៥​នាក់ នគរ​បាល​ខេត្ត​កណ្តាលកោះហៅ​៣៦​នាក់​ តុលាការ​កំពង់​ស្ពឺ​កោះហៅ​៦នាក់​ នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យកោះ​ហៅ​៨នាក់​ ​នគរបាល​កំពង់ឆ្នាំងចាប់​ខ្លួន​ម្នាក់​ និងកោះហៅ​ម្នាក់ ​ តុលាការ​ខេត្ត​កំពត​កោះ​ហៅ​ម្នាក់​ និង​នគរ​បាល​កោះ​ហៅ​៣​នាក់ និង​នគរបាល​ខេត្ត​ត្បូង​ឃ្មុំកោះ​ហៅ​ពីរ​នាក់។​ …

ហ៊ុល រស្មី
https://khmer.voanews.com/a/number-of-opposition-members-subpoenaed-and-called-by-police-rose-to-140/4929720.html