ព័ត៌មាន​

រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ីនឹងមកទស្សនកិច្ចនៅកម្ពុជា

រដ្ឋមន្ត្រីក្រសួងការពារជាតិនឹងដឹកនាំគណៈប្រតិភូមកធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃ ដែលគិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃព្រហស្បត្តិ៍ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីស្ថានទូតឥណ្ឌូនេស៊ី។ ...

ចេង សុខា
http://www.khmertimeskh.com/news/28207/indonesia---s-defense-minister-to-visit/

រាជរដ្ឋាភិបាល ចេញ​អនុក្រឹត្យ​បង្កើត​គណៈ​បញ្ជាការ​សន្តិសុខ អចិន្ត្រៃយ៍​សម្រាប់​ការពារ​អ្នក​បោះឆ្នោត

រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យបង្កើតគណៈបញ្ជាការសន្តិសុខ អចិន្ត្រៃយ៍សម្រាប់ការពារការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។ ការបង្កើតគណៈបញ្ជាការនេះដើម្បីតាមដានត្រួតពិនិត្យ និងគ្រប់គ្រងការប្រើប្រាស់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ធានាឲ្យដំណើរការប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានការភ័យខ្លាច គម្រាមកំហែង និងគ្មានអំពើហិង្សាផ្សេងៗ។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/29RfCQc

មន្ត្រីកងរាជអាវុធហត្ថត្រូវបានរំលឹកឱ្យការពាររដ្ឋាភិបាល

កាលពីម្សិលមិញ នៅក្នុងជំនួបនៃកិច្ចពិភាក្សាសមិទ្ធិផលការងារក្នុងរយៈពេល០៦ខែដំបូងនៃឆ្នាំនេះជាមួយមន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថជាតិ មន្ត្រីនគរបាលត្រូវបានរំលឹកអំពីកាតព្វកិច្ចក្នុងកិច្ចការពារ រដ្ឋាភិបាលស្របច្បាប់និងបញ្ឈប់បដិវត្តព័ណ ដែលគម្រាមកំហែងដល់រដ្ឋអំណាចនេះ។ ...

វង្ស សុខហេង
http://www.phnompenhpost.com/national/rcaf-officials-told-protect-govt

ប្រទេសវៀតណាម និងកម្ពុជាបង្កើនទំនាក់ទំនងកិច្ចការពារជាតិ

ប្រទេសវៀតណាម និងប្រទេសកម្ពុជាបានព្រមព្រៀងគ្នាក្នុងការសម្រេចឱ្យបានជារូបរាងពេញលេញ និងមានប្រសិទ្ធិភាពលើកិច្ចសហប្រតិបត្តិការគ្នាក្នុងកិច្ចការពារជាតិ ក្នុងគោលបំណងដើម្បីបង្កើនការយល់ពីគ្នាទៅវិញទៅមក និងការជឿទុកចិត្ត ក៏ដូចជាដើម្បីធានាដល់បរិយាកាសដែលពោរពេញដោយសន្តិភាព និងស្ថេរភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងបង្ការការធ្វើឱ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរអន់ខ្សោយដោយប្រការណាមួយ។ ...

The Jakarta Post's Team
http://www.thejakartapost.com/seasia/2016/06/06/vietnam-cambodia-beef-up-defense-ties.html

កម្ពុជា៖ ប្រមុខនៃមន្ទីរបញ្ចកោណអះអាងថាចិន "ស្វ័យឯកា" គឺមិនត្រឹមត្រូវ

លោកឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសកម្ពុជា ទៀ បាញ់ បាននិយាយកាលពីម្សិលមិញថា ការអះអាងរបស់ប្រមុខនៃមន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិកថា ចិន “ស្វ័យឯកា” គឺមិនត្រឹមត្រូវ។ ...

Tian Shaohui
http://news.xinhuanet.com/english/2016-06/04/c_135412903.htm

ឧត្តមសេនីយ៍​ ទា​បាញ់​ និយាយ​ថា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មិន​ស្ថិត​ក្នុង​កិច្ច​ពិភាក្សា​ជា​មួ​​យ​វៀតណាម​ទេ​

ខណៈពេលជំនួបជាមួួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទាបាញ់ បានប្រាប់អ្នកការសែតថាបញ្ហាសមុទ្រចិនខាងត្បូងដែលជាបញ្ហាក្តៅគគុកនោះ នឹងមិនត្រូវបានយកមកពិភាក្សាក្នុងកិច្ចប្រជុំនោះទេ។ ...

Khuon Narim
https://www.cambodiadaily.com/news/gen-banh-says-sea-not-on-agenda-with-vietnam-113384/

មន្ត្រី​យោធា​ជាន់​ខ្ពស់​កំពុង​នៅ ​ឡាវ​ ដើម្បី​ប្រជុំ​ពី​បញ្ហា​សន្ដិសុខ​បច្ចេកវិទ្យា

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងមន្រ្តីយោធាជាន់ខ្ពស់កម្ពុជាដទៃៗប្រមាណ ១០ នាក់កំពុងស្ថិតនៅក្នុងប្រទេសឡាវនាសប្តាហ៍នេះដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានដែលនឹងផ្តោតជាសំខាន់ទៅលើការពិភាក្សាអំពីសន្តិសុខបច្ចេកវិទ្យាការពារជាតិ និងមធ្យោបាយដោះស្រាយបញ្ហាដែលកើតឡើងពីគ្រោះធម្មជាតិ។ ...

វង្ស សុខេង
http://bit.ly/1XqTXlX

ព្រះមហាក្សត្រ​តែង​តាំង​កូន​លោក​ ទៀ​ បាញ់ ពីរ​នាក់​ជា​ជំ​នួយការឪពុក

ព្រះមហាក្សត្រ​សម្ដេចព្រះ​បរមនាថ​នរោត្តម​សីហ​មុនី​បាន​ចេញ​ព្រះរាជក្រឹត្យ​ដោយ​បាន​ប្រថាប់​ព្រះរាជ​ល​ញ្ជ​ករ​តែងតាំង​និង​ផ្ដល់​ឋានៈ​ជំនួយការ​លោកនាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ចំនួន​៤​នាក់​មាន​ឋានៈ​ស្មើ​អគ្គនាយក​ កាលពី​ថ្ងៃ​ទី​១១​ ខែ ...

ម៉ៃ​ ទិត្យថារ៉ា
http://bit.ly/1VHHGKT

ក្រសួង​ការពារជាតិ​ច្រាន​ចោល​ការ​បើក​ច្រក​ចូល​ប្រាសាទ​ព្រះវិហារ​ពី​ព្រំដែន​ថៃ

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ បាន​ធ្វើ​ការ​ច្រានចោល​ការ​លើក​ឡើង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ប្រទេស​ ថៃ​ដែល​ថា លោក​ ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​បាន​ពិភាក្សា​ពី​ការ​បើក​ច្រក​ចូល​ប្រាសាទ​ ព្រះ​វិហារ​ពី​ខាង​ព្រំដែន​ថៃ​ឡើង​វិញ នៅ ...

វង្ស សុខេង
http://bit.ly/1UWmYVv

កម្ពុជាពិចារណាពីការអនុញ្ញាតឱ្យចូលមកកាន់ប្រាសាទព្រះវិហារពីខាងប្រទេសថៃ

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ លោក​ ទៀ​ បាញ់​ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ កម្ពុជា​កំពុង​ពិចារណា​លើ​ការ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ថៃ​ចូល​ទស្សនា​ប្រាសាទព្រះវិហារ​ដោយ​ផ្ទាល់​។​ ​ ...

Wassana Nanuam
http://www.bangkokpost.com/news/security/909368/cambodia-mulls-preah-vihear-access-from-thailand

កិច្ចប្រជុំព្រំប្រទល់កម្ពុជា-ថៃសំដៅលើការពង្រឹងសន្តិសុខ

គណៈប្រតិភូ​នៃ​មន្ត្រី​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​រយៈពេល​បី​ថ្ងៃ​នៅ​ស​ប្តា​ហ៍​នេះ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​លើក​ទី​ ១១​ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​ថៃ​ (GBC)​ ដែល​នឹង​ផ្តោត​លើ​ការ​ពង្រឹង​សន្តិសុខ​ និង​ការ​អភិវឌ្ឍ​តាម​ព្រំដែន​រវាង ...

បាន សុខរិទ្ធ
http://www.khmertimeskh.com/news/22983/thai-cambodia-border-meeting-focuses-on-security/

រដ្ឋមន្ត្រីក្រសួងការពាជាតិនឹងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីដើម្បីពង្រឹងសម័្ពន្ធភាពយោធា

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ លោក​ ទៀ​ បាញ់​ នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​រុ​ស្ស៊ី​ជា​ផ្លូវការ​ នៅ​ខែឧសភា​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា​រវាង​ប្រទេស​ទាំង​ពីរ​។​ ​ ...

បាន សុខរិទ្ធ
http://www.khmertimeskh.com/news/22270/defense-minister-to-visit-russia-to-strengthen-military-relationship/

លោក​ ទៀ បាញ់ ​ការពារ​កូន​ចៅ​ដែល​ត្រូវ​គេ​ចោទ​ពី​​បទ​ពុករលួយ

បន្ទាប់ពី​មាន​ពាក្យ​បណ្តឹង​ពី​ជន​អនាមិក ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ប្តឹង​មេបញ្ជាការ​រង​ភូមិ​ភាគ ​ដែល​រួម​បញ្ចូល​ការ​ចោទ​ប្រកាន់​ថា​ បាន​កាត់​ប្រាក់​ខែ​ទាហាន​ក្រសួង​ការពារ​ជាតិ​ បាន​ធ្វើការ​ស៊ើបអង្កេត​ហើយ​លោក​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​នេះ​ប្រកាស ...

ប៊ុន សេងគង់
http://bit.ly/20wObzK

អគ្គលេខាធិការ​បក្ស​គាំទ្រ​ទំនាក់ទំនង​វិស័យ​ការពារ​ជាតិ​កាន់តែ​ជិត​ស្និ​ទ្ធជាមួយ​កម្ពុជា​

​នៅ​ក្នុង​ពិធី​ទទួល​បដិសណ្ឋារកិច្ច​ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃ​សៅរ៍​ អគ្គលេខាធិការ​បក្ស​ ង្វៀ​ង​ ភូ​ទ្រុង​ ជម្រុញ​ឱ្យ​ក្រសួងការពារជាតិ​នៃ​ប្រទេស​វៀតណាម​ និង​ប្រទេស​កម្ពុជា​ បង្កើន​កិច្ច​សហប្រតិបត្តិការ​។​​ ...

បុគ្គលិកសារព័ត៌មាន Viet Nam News
http://vietnamnews.vn/politics-laws/279796/party-general-secretary-advocates-close-defence-ties-with-cambodia.html

វៀតណាម​ និង​ កម្ពុជា​ ចុះហត្ថលេខា​លើ​ផែនការ​សហប្រតិបត្តិការ​ការពារ​ជាតិ​ឆ្នាំ​២០១៦

ភាគី​ទាំង​សងខាង​ បាន​យល់ព្រម​នឹង​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការ​ផ្លាស់​ប្តូរ​គណៈប្រតិ​ភូ​នៅ​គ្រប់​កំរិត​ ជា​ពិសេស​ក្នុង​ចំណោម​មន្ត្រី​វ័យក្មេង​ កិច្ច​សន្ទនា​គោលនយោបាយ​ការពារ​ជាតិ​ថ្នាក់​អនុរដ្ឋមន្ត្រី​ វគ្គ​បណ្តុះបណ្តាល​បុគ្គលិក​ និង​ការ​ល្បាត​សមុទ្រ​រួម​គ្នា​។​​ ...

បុគ្គលិកសារព័ត៌មាន Vietnamnet
http://english.vietnamnet.vn/fms/government/148691/vietnam--cambodia-sign-defence-cooperation-plan-for-2016.html

ចិន​សន្យា​ជំនួយ​យោធា​ថ្មី​ដល់​កម្ពុជា​

ប្រទេស​ចិន​ និង​ប្រទេស​កម្ពុជា​ បាន​ព្រមព្រៀង​បង្កើន​ទំនាក់ទំនង​ខាង​យោធា​បន្ថែម​ទៀត​ នៅ​ក្រោយ​ពី​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​ កាលពី​ថ្ងៃ​ទី​ ៦​ ខែវិច្ឆិកា​ នៅ​រាជធានី​ភ្នំពេញ​ នៃ​ប្រទេស​កម្ពុជា​។​​បើ​ទោះបីជា​ព័ត៌មាន​ល​ម្អិត​ស្តី​ពី ...

Prashanth Parameswaran
http://thediplomat.com/2015/11/china-pledges-new-military-aid-to-cambodia/

ចិន​ផ្តល់​ឱ្យ​កម្ពុជា​នូវ​ជំនួយ​យោធា​ថ្មី​ជា​អាវុធ​ប្រឆាំង​យន្តហោះ​

​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​កម្ពុជា​ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា​ ប្រទេស​ចិន​បាន​ផ្តល់​ឱ្យ​កម្ពុជា​នូវ​មី​សុីល​ប្រឆាំង​យន្តហោះ​ពាក់​នឹង​ស្មា​ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​បាន​យល់ព្រម​លើ​ជំនួយ​យោធារ​ថ្មី​ សំដៅ​បង្កើន​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ ...

Prak Chan Thul, Ben Blanchard
http://www.reuters.com/article/2015/11/06/us-cambodia-china-idUSKCN0SV12R20151106#Wbm84zfVBvrtiZyO.97

ចិន​កម្ពុជា​កសាង​ទំនាក់ទំនង​យោធា​នៅ​ក្នុង​កាលៈទេសៈ​តានតឹង​

រដ្ឋមន្ត្រី​ការពារ​ជាតិចិន​លោក​ Chang​ Wanquan​ បាន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃនេះ​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​បួន​ថ្ងៃ​ដើម្បី​ពង្រឹង​ចំណង​ទំនាក់ទំនង​ ឱ្យ​កាន់តែ​ប្រសើរ​ ខណៈ​ពេល​នៃ​ភាព​តានតឹង​កាន់តែ​កើនឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ក្រុង​ប៉េ​កាំ​ង​និង​សហរដ្ឋអាមេរិក​ ចំពោះ​ជំហរ ...

Cheang Sokha
http://www.khmertimeskh.com/news/17514/china--cambodia-build-military-ties-in-tense-times/

រាជរដ្ឋាភិបាលប្រាប់វៀតណាមពីកិច្ចខិតខំប្រឹងប្រៀងលើបញ្ហាព្រំដែនជាមួយគណបក្សប្រឆាំង

​កាលពី​ថ្ងៃ​ចន្ទ​ ក្នុងអំឡុងពេល​កិច្ចប្រជុំ​សម្ងាត់​ រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ ទៀ​ បាញ់​ បាន​ប្រាប់​សម​ភាគី​វៀតណាម​ពី​ជោគជ័យ​របស់​គណបក្ស​ ប្រជាជន​កម្ពុជា​ក្នុង​ការ​ហាមប្រាម​យុទ្ធនា​របស់​គណបក្សប្រឆាំង​លើ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម​ ក៏​ដូច​ជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ ជួយ​ធានា ...

ម៉ិច ដារ៉ា
https://www.cambodiadaily.com/news/hanoi-briefed-on-quashed-cnrp-border-efforts-97739/

ប្រទេសម៉ាឡេស៊ីនិងកម្ពុជាសន្យាពង្រឹងទំនាក់ទំនងយោធា

កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀបាញ់ បានជួបជាមួយប្រមុខកងទ័ពរបស់ប្រទេសម៉ាឡេស៊ី លោក Raja Mohamed Affandi bin Raja Mohamed Noor ដើម្បីពិភាក្សាអំពីមធ្យោបាយដើម្បីពង្រឹងទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ។ ...

Chea Takihiro
http://www.khmertimeskh.com/news/14302/malaysia-and-cambodia-pledge-to-strengthen-military-ties/

លោក ​ទៀ ​បាញ់ ​បញ្ជាក់​ពី​ការ​ត្រៀម​ទប់​បដិវត្តន៍​ពណ៌

លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា​កងកម្លាំង​ប្រដាប់​អាវុធ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បំបែក​ការ​ប្រមូល​ផ្តុំ​ដែល​​អាច​ចាត់ទុក​ថា​ជា​បដិវត្តន៍​ពណ៌​មាន​បំណង​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​។ ...

ជាង សុខា
http://bit.ly/1I0njzg

ទំនាក់ទំនង​យោធា​របស់​កម្ពុជា​ ជាមួយនឹង​ចិន​ កំពុង​ត្រូវ​បាន​ពង្រឹង​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ប្រទេស​កម្ពុជា​ ទៀ​ បាញ់​ បាន​ធ្វើ​ទស្សនកិច្ច​រយៈពេល​ប្រាំ​ថ្ងៃ​កាលពី​ស​ប្តា​ហ៍​មុន​ នៅ​ប្រទេស​ចិន​ និង​បាន​ជួប​ជាមួយ​មន្ត្រី​យោធា​ជាន់ខ្ពស់​ និង​ ទទួល​បាន​ការ​សន្យា​ខាង​ជំនួយ​ពី​យោធា​ចិន​។​​ ...

នៅ វណ្ណារិន
http://www.voacambodia.com/content/cambodia-military-ties-with-china-strengthening/2871797.html

កម្ពុជាឆ្លើយថា "ទេ"

ក្នុងសប្តាហ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់អង្គការមិនមែនរដ្ឋាភិបាល បើទោះជារងសម្ពោធនិងមតិរិះគន់ពីសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកក៏ដោយ។ ...

James Brooke
http://www.khmertimeskh.com/news/13289/the-cambodia-that-can-say-no/

លោក​ ទៀ បាញ់ ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន

រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ បាន​ដឹកនាំ​គណៈប្រតិភូ​ចាកចេញ​ទៅ​ប្រទេស​ចិន​កាល​ព្រឹក​ម្សិលមិញ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ដើម្បី​ជំរុញ​​កិច្ចសហប្រតិបត្តិការ​​​យោធា​ទ្វេភាគី​ជាមួយ​ប្រទេស​ចិន​ដែល​ជា​ប្រទេស​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​យូរអង្វែង​ជាមួយ​កម្ពុជា​។ ...

ជាង សុខា
http://bit.ly/1MgwNYe

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hS7UR
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!