ព័ត៌មាន​

ការ​ដោះ​មីន​នៅ​ព្រំដែន​នៅ​តែបន្តដោយ​ផ្ដោត​អាទិភាព​លើតំបន់មានការខណ្ឌសីមាច្បាស់​លាស់​និង​ទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម

អាជ្ញាធរមីន​បានគូសបញ្ជាក់ប្រាប់​ទៅ​សហភាព​អឺរ៉ុប​ថា ការ​ដោះ​មីន​នៅ​តាម​ព្រំដែន​ថៃ នៅ​តែបន្ត​ធ្វើ​​ដោយ​ផ្តោតសំខាន់ជាអាទិភាពលើតំបន់មានការខណ្ឌសីមាច្បាស់លាស់ ទីកន្លែងដែលមានប្រជាជនរស់នៅ និងទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម។ ការ​ថ្លែង​បែប​នេះ​ធ្វើ​ឡើង​ដោយ​លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្នុង​ជំនួប​ជាមួយ លោក Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា នៅ​ថ្ងៃទី១៦ កញ្ញា​នេះ ដែល​ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​ការ​បោស​សម្អាត​មីន​នៅ​តាម​ព្រំដែន។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-9-16-1650-263292

សម្តេចម៉ែព្រះប្រទានថវិកាដល់CMAC ដើម្បីបោសម្អាតមីននៅតាមព្រំដែនកម្ពុជាថៃ

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បាន​ប្រោស​ប្រទាន​ព្រះ​រាជ​ទ្រព្យចំនួន២​ម៉ឺ​នដុ​ល្លា​រ​អាមេរិកដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា(CMAC)​ដើម្បី​ប្រើប្រាស់ក្នុងការបោស​សម្អា​ត​សំ​ណល់​យុ​ទ្ធភណ្ឌសង្គ្រាម នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-9-5-112-263179

កម្ពុជាត្រូវ​ចំណាយ​ពេល​រាប់​ឆ្នាំ​ក្នុង​​ការ​បោសសម្អាត​​សំណល់ជាតិ​ផ្ទុះ​​​គ្រាប់​បែក​របស់​ថៃ

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) បាន​បញ្ជាក់ថា កងកម្លាំង​ថៃ​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម និង​ទម្លាក់​គ្រាប់បែកដទៃ​ទៀត​ដ៏​ច្រើន​សន្ធឹក​​អំឡុង​ការប៉ះទង្គិច​ព្រំដែន​ថ្ងៃទី ២៤-២៨ ខែកក្កដា​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-9-2-1422-263143

​សំណល់​យុទ្ធភណ្ឌរបស់​ថៃក្នុងការ​​វាយ​ប្រហារ​​៥​ថ្ងៃ​បង្ក​ហានិភ័យ​ដល់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ឆ្នាំ​ទៀត

គ្រាប់បែក​មិន​បង្ក​គ្រោះថ្នាក់​ទេ នៅពេល​រក្សាទុក​ក្នុង​ឃ្លាំង​យោធា ប៉ុន្តែ​វា​ក្លាយជាឃាតករ​យ៉ាង​សាហា​វ​​​នៅពេលត្រូវ​បាន​​ទម្លាក់ ជាពិសេស​នៅ​តំបន់​លំនៅឋាន​ប្រជាពលរដ្ឋ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-30-754-263117

មន្ត្រី៖ ថៃ​យក​រឿង​ផ្ទុះ​មីន​ជា​ឈ្នាន់​ដើម្បី​ឈ្លានពាន​កម្ពុជា​និង​បង្ក​ភាព​តានតឹង​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​បោស​សម្អាត​មីន​យល់​ឃើញ​ថា​ ថៃ​បាន​យក​ឧប្បត្តិហេតុ​ផ្ទុះ​មីន​ជា​លេស​ និង​ជា​ឈ្នាន់​ដើម្បី​វាយ​ប្រហារ​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-8-18-1737-262987

អ្នកសារព័ត៌មានចុះផ្ទាល់ដល់ទីតាំងគ្រាប់បែក​មិន​ទាន់​ផ្ទុះ ខណៈ​កម្ពុជា​ច្រានចោលការអះអាងរបស់ថៃ

គ្រាប់បែក MK-84 មិនទាន់ផ្ទុះមួយគ្រាប់ ស្ថិតនៅក្នុងរណ្តៅមួយក្បែរផ្ទះប្រជាពលរដ្ឋដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ កណ្តាលវាលស្រែ ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ...

Marissa Carruthers និង ម៉ុន សុកែវ
https://kiripostkhmer.com/stories/unexploded-bomb-shown-to-press-as-cambodia-counters-thai-claims

កម្ពុជា​ស្វាគមន៍​ជំនួយ​របស់ចិន​ក្នុង​ការ​បោសសម្អាត​មីន​តាម​ព្រំដែន​ដែលមាន​កិច្ច​ព្រមព្រៀង​កម្ពុជា​-ថៃ​

កម្ពុជាអរគុណ​ដល់​​ប្រទេស​ចិន ដែល​បានបង្ហាញ​ឆន្ទៈ​ក្នុងការ​ផ្តល់ជំនួយ​មនុ​ស្ស​ធម៌​ជាច្រើន​ប្រភេទ រួមទាំង​ការ​បោសសម្អាត​មីន​នៅតាម​តំបន់​ព្រំដែន ដែលមាន​ការព្រមព្រៀង​គ្នា​រវាង​កម្ពុជា និង​ថៃ​។ ...

ហុង រស្មី
https://www.postkhmer.com/national/2025-8-15-1349-262972

ទេសរដ្ឋមន្រ្តី​ លី​ ធុជ​៖ ទោះមានបទឈប់បាញ់ ​សត្រូវ​លាក់​មុខ​ជា​យុទ្ធភណ្ឌគ្រឿង​​ផ្ទុះ​ នៅ​រាយប៉ាយ​ ដែល​នៅ​តែ​បង្ក​​គ្រោះ​ដល់​អាយុ​ជីវិត​គ្រប់​ពេល​វេលា

ទោះ​បី​មាន​បទ​ឈប់​បាញ់​គ្នា​របស់​កម្ពុជា​ និងថៃ​យ៉ាងណាក៏ដោយ​ ក៏​សត្រូវ​លាក់​មុខ​ជា​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះ​នៅ​សេសសល់​ និង​នៅ​រាយប៉ាយ​ ដែលនៅ​តែ​អាច​បង្ក​គ្រោះថ្នាក់​ជា​យ​កថា​ហេ​តុ​ណាមួយ​ដល់​អាយុ​ជីវិត​គ្រប់​ពេល​វេលា។​ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-8-4-1123-262850

សំណល់យុទ្ធភណ្ឌសង្គ្រាម៤៥គ្រាប់ ត្រូវបានរាវរកឃើញ និងកម្ទេចចោល

សំណល់យុទ្ធភណ្ឌសង្គ្រាមកប់លាក់ទុក ក្នុងសម័យសង្គ្រាម​ចំនួន៤៥គ្រាប់ ត្រូវបានកម្លាំងជំនាញរកឃើញ ក្នុងដីរស្រែរបស់ប្រជាពលរដ្ឋ នៅភូមិទ្រាល​ ឃុំគោកកឋិន​ ស្រុកថ្មពួក​ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការកម្ទេចចោល។ ...

ផាក់ ស៊ាងលី
https://www.postkhmer.com/national/2025-5-29-122-262204

ប្រទេស​លុចសំបួ​ផ្ដល់​ជំនួយ​ឥត​សំណង​២លាន​អឺរ៉ូ​សម្រាប់​សកម្មភាព​មីន

ប្រទេស​លុចសំបួ ​ផ្ដល់​ជំនួយ​ឥត​សំណង​ក្នុង​ទឹក​ប្រាក់ ២​លាន​អឺរ៉ូ ឬ​ប្រមាណ​២,១៦​លាន​ដុល្លារ​សម្រាប់​គាំទ្រ​គម្រោង​បោស​សម្អាត​មីន​ដើម្បី​លទ្ធផល ដែល​ជា​គម្រោង​គ្រប់គ្រងរួម​គ្នា​ដោយ​អាជ្ញាធរ​មីន និង អង្គការ​ UNDP ក្នុង​ការ​កិច្ច​ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា។​ ...

នៀម ឆេង
https://www.postkhmer.com/national/2025-4-1-1727-261774

រដ្ឋាភិបាល​ចិន​បន្ត​​ផ្ដល់​ជំនួយ​សម្រាប់​ការ​បោស​សម្អាត​មីន​ក្នុង​ទឹក​ប្រាក់​៤,៤​លាន​ដុល្លារ

ខណៈ​ដែល​ជំនួយ​សម្រាប់​ការ​បោស​សម្អាត​មីន​ដែល​បាន​ពី​សហរដ្ឋ​អាមេរិក​តាមរយៈ USAID ត្រូវ​បាន​ផ្អាក​ រដ្ឋាភិបាល​ចិន​បាន​បន្ត​​ផ្ដល់​ជំនួយ​សម្រាប់​ការ​បោស​សម្អាត​មីន​ក្នុង​ទឹក​ប្រាក់ ៤,៤​លាន​ដុល្លារ នៅ​ក្នុង​គម្រោង​ជំនួយ​ចិន​លុប​បំបាត់​គ្រាប់​មីន​នៅ​កម្ពុជា។ ...

នៀម ឆេង
https://www.postkhmer.com/national/2025-2-6-643-261262

អាជ្ញាធរ​មីន​ធ្វើ​យុទ្ធនាការ​អប់រំ​ពលរដ្ឋ​នៅ​ស្រុក​ជាំក្សាន្ត​ដែល​មាន​ករណី​គ្រោះ​ថ្នាក់​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​នេះ

អាជ្ញាធរ​មីន​បន្ថែម​ការ​ផ្សព្វផ្សាយ​អប់រំ​អំពី​គ្រោះ​ថ្នាក់​ដោយសារ​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះវិហារ ដែល​ជា​ស្រុក​មាន​ករណី​គ្រោះថ្នាក់​ដោយ​សារ​គ្រាប់​មីន​ច្រើន​ជាង​គេ​នៅ​ឆ្នាំ​២០២៤​នេះ។​ ...

នៀម ឆេង
https://www.postkhmer.com/national/2024-8-15-1647-260114

​សមាជិក​សភា​សហរដ្ឋអាមេរិក​បាន​ដាក់​ស្នើ​ច្បាប់​ស្តី​ពី​ការ​ផ្តល់​មូលនិធិ​បោសសម្អាត​មីន​នៅ​ឥណ្ឌូចិន​

​លោក​ Tammy​ Baldwin​ សមាជិក​នៃ​គណៈកម្មាធិការ​អនុម័ត​របស់​សភា​សហរដ្ឋអាមេរិក​មក​ពី​រដ្ឋ​ Wisconsin​ និង​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​និង​លោក​Jerry​ Moran​ មក​ពី​រដ្ឋ​ Kansas​ និង​ជា​សមាជិក​គណបក្ស​សាធារណៈរដ្ឋ​បាន​ដាក់​ស្នើ​ច្បាប់​បែងចែក​ថវិកា​សម្រាប់​ការ​បោសសម្អាត​មីន​ និង​យុទ្ធភណ្ឌ ...

បុគ្គលិក​ ខ្មែរ​ថា​ម​ស៍​
https://tinyurl.com/3nun9ws2

ខេត្ត​កំពង់​ស្ពឺ នឹ​ងត្រូវ​ប្រកាស​ជា​ខេត្ត​អស់​មីន​ទី១៣ ក្រោម ​«​គម្រោង​សម្តេច​តេ​ជោ ​សម្រាប់​សកម្មភាព​មីន​»

ខេត្ត​កំព​ង់ស្ពឺ ​នឹងត្រូវ​ប្រកាស​ជា​ខេត្ត​អស់​មីន​ទី​១៣ ​នៅ​ថ្ងៃទី​៣០​ ខែតុលា ​​ក្រោ​ម«​គម្រោង​សម្តេច​តេ​ជោ ​សម្រាប់​សកម្ម​ភាព​មីន​»ក្នុង​គោល​ដៅ​ប្រែ​ក្លាយ​កម្ពុជា​គ្មាន​មីន​ត្រឹម​ ឆ្នាំ២០២៥ ​ដើម្បី​ផ្តល់​ដី ​ដែល​មាន​សុវត្ថិ​ភាព​ជូន​ប្រជា ...

សុខ រក្សា
https://www.postkhmer.com/national/2023-10-29-1714-255565.html

មន្ត្រី៖​រយៈ​ពេល ៩​ ខែ ឆ្នាំ២០២៣ ​ជន​រង​គ្រោះ​ដោយ​សារ​យុទ្ធ​ភណ្ឌ​គ្រឿង​ផ្ទុះថយ​ចុះ​៣៣​ភាគរយ

​មន្ត្រី​អាជ្ញាធរ​មីន បា​ន​អះអាងថា​ ក្នុង​រយៈ​ពេល​ ៩​ ខែ ឆ្នាំ​២០២៣​នេះ ​ជនរ​ងគ្រោះ​ដោយ​សារ​យុទ្ធភ​ណ្ឌ​គ្រឿង​ផ្ទុះ​មាន​ជិត ​៣០ ​នាក់ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ ក្នុង​ឆ្នាំ​មុន​មាន​ការ​ថយ​ចុះ​ប្រមាណ​៣៣​ ភាគ​រយ​ ដែលលទ្ធ​ផល​នេះ​កើ ...

ជា សុខនី
https://www.postkhmer.com/national/2023-10-04-1825-255006.html

ត្រាក់ទ័រ​បុក​មីន​ប្រឆាំង​រថក្រោះ​ ជា​ករណី​ស្លាប់​ទី​៦​នៅ​ខេត្តព្រះវិហារ​ក្នុងឆ្នាំនេះ​

​គ្រាប់​មីន​បាន​សម្លាប់​បុរស​ម្នាក់​កាលពី​ថ្ងៃ​ទី​២២​ ឧសភា​ ខណៈ​គាត់​កំពុង​រត់​ត្រាក់ទ័រ​ភ្ជួរស្រែ​នៅ​ភូមិ​ស្ទឹង​ខៀវ​តេ​ជោ​ ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​។​ ​ ...

គឹម សារ៉ុម
https://www.phnompenhpost.com/national/tractor-hits-anti-tank-mine-preah-vihears-sixth-death-year

រាជ​ធានីភ្នំពេញ​​ត្រូវបាន​ប្រកាស​អស់​មីន ខណៈកម្ពុជា​បាន​ប្តេជ្ញា​លុប​បំ​បាត់​គ្រាប់​មីន​ឱ្យ​អស់ត្រឹម​ឆ្នាំ​ ២០២៥

ការ​គំរាម​កំហែង​ដោយសារ​មីន និង​យុទ្ធ​ភណ្ឌមិន​ទាន់​ផ្ទុះ​ គឺមាន​ភាព​ស្មុគស្មាញ​ និង​បាន​បន្សល់​ទុក​នូវ​ទុក្ខ​សោកជាច្រើន​ដល់​ប្រជា​ពលរដ្ឋ​ និង​បន្ទុច​បង្អាក់​សកម្មភាព​អភិវឌ្ឍន៍​ថែម​ទៀត។ ជាមួយគ្នា​នេះ កម្ពុជា​បាន​ប្តេជ្ញា​លុប​បំ​បាត់​គ្រាប់​មីន​ឱ្យ​អស់ត្រឹម​ឆ្នាំ​ ២០២៥ តាម​អនុ​សាសន៍​​របស់ ...

មុំ គន្ធា
https://www.postkhmer.com/national/2022-09-27-1853-241464.html

ថវិកា​ជិត​ ៦ លាន​ដុល្លារ​ នឹង​ត្រូវ​ប្រើ​សម្រាប់​សម្អាត​មីន​នៅ​ក្នុង​ខេត្ត​ចំនួន​ ៦ និង​ឃុំ ៧

ថវិកា​ជិត​ ៦ ​លាន​ដុល្លារ​អាមេរិក​ នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​បោស​សម្អាត​មីន​ក្នុង​ខេត្ត​ចំនួន​ ៦ និង​ឃុំ​ចំនួន​ ៧ ដែល​ទទួល​ផល​ប្រយោជន៍​​ពី​គម្រោង​សម្តេច​តេជោ​សម្រាប់​សកម្មភាព​មីន«​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាម​ញញឹម​»​ ដំណាក់កាលទី​ ១​ និង​ដើម្បី​ត្រៀម​ប្រកាស​ជា ...

មុំ គន្ធា
https://www.postkhmer.com/national/2022-09-07-1001-240663.html

កម្ពុជា​ប្រកាស​ខេត្ត​កែប​ជា​ខេត្ត​អស់​មីន​ទី​១ ហើយ​គ្រោង​ប្រកាស​ខេត្ត​ក្រុង​ ៧ ​ទៀត​នៅ​ឆ្នាំនេះ

កម្ពុជា​ប្រកាស​ខេត្ត​កែប​ជា​ខេត្ត​ទី​១ ដែល​អស់​គ្រាប់មីន ហើយ​គ្រោង​នឹង​ប្រកាស​រាជធានី​-​ខេត្ត​ ៧ ​ទៀត​ជា​ខេត្ត​អស់​មីន​នៅក្នុង​ឆ្នាំនេះ ក្នុងនោះ​មាន ខេត្ត​ព្រៃវែង ខេត្តកណ្តាល ភ្នំពេញ ខេត្ត​កំពង់ចាម ខេត្ត​ព្រះសីហនុ ខេត្ត​រតនគិរី​ និង​ខេត្តតាកែវ​។ នេះ​បើតាម​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​។ ...

វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-03-01-0935-232506.html

អាជ្ញា​ធរមី​នណែ​នាំឱ្យប្រយ័​ត្នគ្រោះថ្នា​ក់ពីយុទ្ធ​ភណ្ឌមិន​ទាន់ផ្ទុះក្នុង​ពេល និង​ក្រោយមា​នទឹកជំ​នន់

អាជ្ញាធរ​មីន​បាន​ណែនាំ​ដល់​គ្រប់​គណៈ​កម្មាធិការ​សក​ម្ម​ភាព​មីន​រាជធា​នី-ខេត្តឱ្យ​ដាក់​ចេញ​វិធាន​ការ​ចាំ​បាច់​​ឱ្យបាន​ទាន់​ពេល​ ដើម្បី​បង្ការ ​និង​ទប់​ស្កាត់​នូវ​គ្រោះថ្នាក់​​ដោយ​សារ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះក្នុង​ពេល និ​ង​ក្រោយ​ពេល​មាន​គ្រោះ ...

ឡាយ សាមាន
https://www.postkhmer.com/national/2021-09-29-1725-224407.html

ការរុករក​គ្រាប់​មិនទាន់​ផ្ទុះ​ពី​នាវា​លិច​ក្នុង​ទន្លេមេគង្គ នឹង​បញ្ចប់​ចុងខែ​នេះ​ និង​ស្រង់​នាវា​ពី​ទឹក​នៅ​ខែមេសា

បើ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ ក្រុម​ប្រតិបត្តិ​ការរុករក​គ្រាប់​មិនទាន់​ផ្ទុះ​នៅក្នុង​នាវា លិច​ក្នុង​ទន្លេមេគង្គ​ដែល​ស្ថិតនៅ​ភូមិ​វាល ឃុំ​មានជ័យ ស្រុក​ស្រីសន្ធរ ខេត្តកំពង់ចាម ដែល​សល់​ពី​សម័យ​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​នា​ទសវត្សរ៍​ ៧០ ​នោះ នឹង​ត្រូវ​បញ្ចប់​ទាំងស្រុង​នូវ​ការរុករក​នេះ​នា​ចុងខែ​មីនា ហើយ​នឹង​ស្រង់​នាវាចម្បាំង​នេះ ...

នៅ ស៊ីវុត្ថា
https://bit.ly/3cfQiG8

ផ្ទុះគ្រាប់ ៧៤ មីលីម៉ែត្រ របួសពីរនាក់នៅប៉ៃលិន

បុរស​ពីនាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់​មិនទាន់​ផ្ទុះ​ប្រភេទ ៧៤មីលីម៉ែត្រ នៅ​ចំណុច​ភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃ​លិន ខេត្តបៃ​លិន។ អធិការ​រង​នគ​​របាលក្រុងប៉ៃលិន លោកវរសេនីយ៍ទោ គង់ សំណាង បានឲ្យ​ដឹង​កាលពីថ្ងៃ​ព្រហស្បត្តិ៍ថា ហេតុការណ៍​ផ្ទុះ​គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​នេះ បានកើតឡើងកាលពីម៉ោងជិត​៥ល្ងាច ថ្ងៃ​ពុធ បានបណ្តាលឲ្យបុរស​ពីរ​នាក់ មាន​ឈ្មោះ​ ណារ៉ុន តេត្រា អាយុ​៣៤​ឆ្នាំ មានទីលំនៅនៅខេត្តបាត់ដំបង ​និងឈ្មោះ ​វង់ សំណាង អាយុ ៤៥​ឆ្នាំ មាន​ទី​លំ​នៅ​​នៅខេត្តប៉ៃ​លិន បានរង​របួស​​ធ្ងន់ ​និងត្រូវបានបញ្ជូនទៅ​សង្គ្រោះ​ ...

ប៉ិច សុធារី
https://bit.ly/2XbWZS9

​ក្មេង​ជំទង់​ម្នាក់​បាន​ស្លាប់​និង​បួន​នាក់​រង​របួស​ដោយសារ​ការ​ផ្ទុះ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​

​ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​ និង​ ៤​ នាក់​ផ្សេង​ទៀត​បាន​រង​របួស​ នៅ​ពេល​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ និង​គ្រាប់​មីន​បាន​ផ្ទុះ​ឡើង​ក្នុង​ឧប្បត្តិហេតុ​ពីរ​ផ្សេង​គ្នា​នៅ​ស្រុក​សំឡូត​ខេត្តបាត់ដំបង​ និង​ស្រុក​វាល​វែង​ខេត្តពោធិ៍សាត់​។​ ​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50720609/one-teen-killed-four-injured-in-uxo-explosions/

​ជន​រង​គ្រោះ​ដោយ​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​កើនឡើង​ ៤០​ ភាគរយ

អាជ្ញាធរ​មីន​កម្ពុជា​បាន​រាយការណ៍​ថា​ ចំនួន​អ្នក​ស្លាប់​ និង​របួស​បាន​កើនឡើង​ក្នុងឆ្នាំនេះ​ជាង​ ៤០​ ភាគរយ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។​ របាយការណ៍​របស់​អាជ្ញាធរ​មីន​កម្ពុជា​ដែល​ទទួល​បាន​កាលពី​ម្សិលមិញ​បាន​បង្ហាញ​ថា​ មាន​អ្នក​ស្លាប់​ និង​របួស ...

មុំ គន្ធា
https://www.khmertimeskh.com/50668223/mine-uxo-casualties-up-40-percent/

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

59mNc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!