ផ្ទុះគ្រាប់ ៧៤ មីលីម៉ែត្រ របួសពីរនាក់នៅប៉ៃលិន

បុរស​ពីនាក់ បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់​មិនទាន់​ផ្ទុះ​ប្រភេទ ៧៤មីលីម៉ែត្រ នៅ​ចំណុច​ភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃ​លិន ខេត្តបៃ​លិន។ អធិការ​រង​នគ​​របាលក្រុងប៉ៃលិន លោកវរសេនីយ៍ទោ គង់ សំណាង បានឲ្យ​ដឹង​កាលពីថ្ងៃ​ព្រហស្បត្តិ៍ថា ហេតុការណ៍​ផ្ទុះ​គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​នេះ បានកើតឡើងកាលពីម៉ោងជិត​៥ល្ងាច ថ្ងៃ​ពុធ បានបណ្តាលឲ្យបុរស​ពីរ​នាក់ មាន​ឈ្មោះ​ ណារ៉ុន តេត្រា អាយុ​៣៤​ឆ្នាំ មានទីលំនៅនៅខេត្តបាត់ដំបង ​និងឈ្មោះ ​វង់ សំណាង អាយុ ៤៥​ឆ្នាំ មាន​ទី​លំ​នៅ​​នៅខេត្តប៉ៃ​លិន បានរង​របួស​​ធ្ងន់ ​និងត្រូវបានបញ្ជូនទៅ​សង្គ្រោះ​​​នៅមន្ទីរ​ពេទ្យ​បង្អែកខេត្ត។ …

ប៉ិច សុធារី
https://bit.ly/2XbWZS9