សត្វព្រៃ​ ៥២៦ ​ក្បាល​ ដែល​ចាប់បាន​ពី​ឈ្មួញ​កំពុង​ត្រូវបាន​ព្យាបាល និង​ថែបំប៉ន

សត្វព្រៃ​ចំនួន​ ៥២៦ ​ក្បាល​ ដែល​ត្រូវបាន​ក្រុមមន្ត្រី​អង្គការ​សង្គ្រោះ​ជីវិត​សត្វព្រៃ Wildlife Alliance សហការ​ជាមួយ​ក្រុមមន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ធំ រំដោះ​ចេញពី​ទីតាំង​ប្រមូល​ទិញ និង​ស្តុក​សត្វព្រៃ ១ ​កន្លែង​នៅ​ភូមិ​ភ្នាម សង្កាត់​ស្រយ៉ូវ ក្រុង​ស្ទឹងសែន កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​កំពុង​ស្ថិត​ក្រោម ការព្យាបាល និង​ថែបំប៉ន​ដោយ​មន្ត្រី​ជំនាញ​នៃ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​។ លោក​ ពេជ្រ អៀង មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃអាទិត្យ​ថា សត្វព្រៃ​ទាំងនោះ​រួមមាន សត្វស្វា ៥៥ ​ក្បាល សំពោចក្រអូប​ ៣ ​ក្បាល ពស់ក្រចាន់តាម​ម​ ២ ​ក្បាល និង​សត្វ​ប្រវឹក​ចំនួន​ ៤៦៦ ​ក្បាល​។ …

ឃុត សុភចរិយា
https://bit.ly/2snSnvF