News
កម្ពុជាទទួលមូលនិធិអន្តរជាតិជាង៦២ម៉ឺនដុល្លារបន្ថែមទៀត ដើម្បីពង្រឹងការគ្រប់គ្រងធនធានជីវៈចម្រុះ
កម្ពុជាបានទទួលការគាំទ្រមូលនិធិពីសហគមន៍អន្តរជាតិចំនួន៦២៩.៤៧៥ដុល្លារអាមេរិកបន្ថែមទៀត ដើម្បីពង្រឹងការគ្រប់គ្រងធនធានជីវៈចម្រុះនិងការពារធនធានធម្មជាតិ ខណៈកម្ពុជាបានទទួលមូលនិធិសរុបជាង១,៦លានដុល្លារអាមេរិកក្នុងកំលុងសន្និសីទ ...
តន វិបុល
https://shorturl.at/R4w1p
ចិនអបអរខួប២២ឆ្នាំនៃការគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ និងប្ដេជ្ញាពង្រឹងមិត្តភាពកម្ពុជា-ចិន
លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានផ្ញើសារអបអរសាទរព្រះមហាក្សត្រ នរោត្តម សីហមុនីក្នុងខួប២២ឆ្នាំនៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ដោយសង្កត់ធ្ងន់លើការរួមចំណែករបស់ព្រះអង្គចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ...
តន វិបុល
https://shorturl.at/nWC77
រដ្ឋាភិបាលក្រើនរំលឹកពីការប្រើប្រាស់មិនត្រឹមត្រូវនូវនិមិត្តសញ្ញាកាកបាទក្រហម
ក្រសួងព័ត៌មានបានឱ្យដឹងថា អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកាតាមបណ្តាញសង្គម ត្រូវគោរពច្បាប់ក្នុងការប្រើប្រាស់និមិត្តសញ្ញាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើម្បីការពារបេសកកម្មមនុស្សធម៌។ ...
បែន សុខហ៊ាន
https://shorturl.at/lRyos
ការជាប់គាំងរបស់នាវាទេសចរណ៍ Villa Vie Odyssey ធ្វើឱ្យកម្ពុជាលេចធ្លោក្នុងសារព័ត៌មានអន្តរជាតិជាថ្មី
ការជាប់គាំងរបស់នាវាទេសចរណ៍ Villa Vie Odyssey ដោយសារការកើនឡើងខ្លាំងនៃថ្លៃប្រេងឥន្ធនៈ បានធ្វើឱ្យកម្ពុជាទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មានអន្តរជាតិជាថ្មី បន្ទាប់ពីនាវា MS Westerdam បានមកដល់កម្ពុជាក្នុងអំឡុងវិបត្តិជំងឺកូវីដ ...
ញ៉ាន ចំរ៉ុង
https://shorturl.at/mgW1r
អង្គការលើកលែងទោសអន្តរជាតិបានភ្ជាប់ទាហាន និងនគរបាលកម្ពុជាទៅនឹងក្រុមហ៊ុនសន្តិសុខដែលយាមទីតាំងឆបោក
អង្គការលើកលែងទោសអន្តរជាតិ បានភ្ជាប់ក្រុមហ៊ុនសន្តិសុខឯកជនយ៉ាងហោចណាស់ចំនួន៥ ទៅនឹងការរំលោភបំពាននៅតាមទីតាំងឆបោកតាមអនឡាញក្នុងប្រទេសកម្ពុជា ដោយលើកឡើងថាសន្តិសុខរបស់ក្រុមហ៊ុនទាំងនេះបានឃុំខ្លួនកម្មករដែលត្រូវបានជួញដូរមនុស្ស ...
កម្ពុជាគ្រោងរៀបចំបេសកកម្មធុរកិច្ចទៅប្រទេសអាល្លឺម៉ង់នៅដើមឆ្នាំ២០២៧
កម្ពុជាគ្រោងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការទាក់ទាញការវិនិយោគពីប្រទេសអាល្លឺម៉ង់ តាមរយៈការរៀបចំបេសកកម្មធុរកិច្ច និងវិនិយោគទៅកាន់ប្រទេសអាល្លឺម៉ង់នៅដើមឆ្នាំ២០២៧ ដែលនឹងរួមមានវេទិកាវិនិយោគ និងសកម្មភាពផ្គូផ្គង ...
មុំ គន្ធា
https://shorturl.at/1UvoI
កម្ពុជាបដិសេធការអះអាងរបស់ថៃពាក់ព័ន្ធនឹងប្រាសាទតាមព្រំដែន
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់រដ្ឋមន្ត្រីវប្បធម៌ថៃ លោកស្រី សាប៊ីដា ថៃសេដ (Sabida Thaised) ដែលថា ប្រាសាទខ្នារ និងប្រាសាទតាក្របីស្ថិតក្នុងទឹកដីថៃ ដោយបញ្ជាក់ថា ប្រាសាទទាំងពីរស្ថិតនៅក្នុង ...
បុគ្គលិកខ្មែរថាមស៍
https://tinyurl.com/5t38dfkh
ការស្ទង់មតិបង្ហាញថា យុវជនកម្ពុជាប្រឈមមុខនឹងការកេងប្រវ័ញ្ចផ្លូវភេទ និងការឆបោកតាមអនឡាញ
យោងតាមអង្គការសេចក្តីសង្ឃឹមពិភពលោកអន្តរជាតិប្រចាំនៅកម្ពុជា បានឱ្យដឹងថា យុវជនចំនួន៣០ភាគរយ ក្នុងចំណោមយុវជនសរុប១៤៧នាក់ ដែលបានចូលរួមក្នុងការស្ទង់មតិមួយស្តីពីហានិភ័យដែលកុមារ និងយុវជនត្រូវប្រឈមនោះ ត្រូវបានរក ...
សុវណ្ណ ស្រីពេជ្រ
https://khmer.cambojanews.com/survey-shows-cambodian-youth-face-online-sexual-exploitation-scams/
សេចក្ដីព្រាងថវិកាជាតិឆ្នាំ២០២៧ គ្រោងចំណាយ៩,៨ពាន់លានដុល្លារ កើនឡើង៣,២ភាគរយ
រដ្ឋាភិបាលបានអនុម័តលើសេចក្តីព្រាងថវិកាជាតិឆ្នាំ២០២៧ ដែលការចំណាយនឹងកើនឡើង៣,២ភាគរយ ខណៈការព្យាករកំណើនសេដ្ឋកិច្ចថាកើនឡើងលឿនជាងអ្វីដែលស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកបានរំពឹងទុក។ ...
ឃួន ណារីម
https://khmer.cambojanews.com/draft-2027-budget-proposes-9-8-billion-national-spending-up-3-2/
កំណើនឧស្សាហកម្មយ៉ាងឆាប់រហ័សជំរុញអោយមានការផ្លាស់ប្តូរទៅរកការវិនិយោគលើវិស័យកែច្នៃកសិផល
ដោយសារការប្រែប្រួលអាកាសធាតុបានគំរាមគំហែងដល់ទិន្នផលដំណាំ និងអ្នកទិញទូទាំងពិភពលោក ដែលជាហេតុតម្រូវអោយទាមទារនូវការតែរឺតបន្តឺងនូវស្តង់ដារសុវត្តិភាពចំណីអាហារ និងនិរន្តភាពអោយកាន់តែខ្លាំង។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ ...
ឆន រស្មី
https://kiripostkhmer.com/stories/rapid-industrial-growth-drives-shift-to-agro-processing-investment
កម្ពុជាបន្ថែមរោងចក្រថ្មីចំនួន ៣៦៦ រោងចក្រក្នុងរយៈពេល ៩ ខែ
កម្ពុជាបានចុះបញ្ជីរោងចក្រថ្មីចំនួន ៣៦៦រោងច្រក ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ដែលធ្វើឱ្យចំនួនរោងចក្រកំពុងដំណើរការសរុបកើនដល់ ៣.៤១៧ ខណៈកម្ពុជាបន្តពង្រីកមូលដ្ឋានឧស្សាហកម្ម និងទាក់ទាញការវិនិយោគក្នុងវិស័យផលិតកម្ម នេះបើយោង ...
ជា វណ្ណយុទ្ធ
https://shorturl.at/fNt1x
បក្សភ្លើងទៀន-បក្សឆន្ទៈខ្មែរ ស្នើក្រសួងមហាផ្ទៃបង្ហាញចំណុចខុសឆ្គងដែលមិនទទួលស្គាល់សម្ព័ន្ធភាពបក្ស
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ស្នើក្រសួងមហាផ្ទៃចង្អុលបង្ហាញកំហុសឆ្គងដែលសម្រេចមិនទទួលស្គាល់នៃការធ្វើសម្ព័ន្ធភាពរបស់បក្សប្រឆាំងទាំងពីរ ដើម្បីអាចកែតម្រូវឱ្យស្របតាមច្បាប់ និងគោលការណ៍របស់ក្រសួង។ ...
មួយឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ភាពតានតឹងតាមព្រំដែន និងការចោទប្រកាន់អំពីការរំលោភបំពានរបស់ថៃនៅតែបន្តកើតមាន
ថ្ងៃចន្ទ គឺជាខួបមួយឆ្នាំ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ខណៈរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះកិច្ចព្រមព្រៀងនេះ ដោយលោកបានចាត់ទុក ...
ឃួន ណារីម
https://khmer.cambojanews.com/one-year-after-kl-peace-accord-border-tensions-alleged-thai-violation-persist/
ខេត្តពោធិ៍សាត់កំណត់លទ្ធភាពប្រើប្រាស់ទឹកតាមដងព្រែក ដើម្បីរក្សាទុកស្តុកទឹកដែលកំពុងថយចុះ
អាជ្ញាធរខេត្តពោធិ៍សាត់កំពុងរឹតបន្តឹងការគ្រប់គ្រងទឹក និងរឹតត្បិតការបូមទឹកសម្រាប់ស្រោចស្រព ដើម្បីរក្សាការផ្គត់ផ្គង់ទឹកសម្រាប់គ្រួសារ សត្វពាហនៈ និងកសិករដែលដំណាំស្រូវរបស់ពួកគេបានរងការខូចខាតដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់។ ...
បែន សុខហ៊ាន
https://shorturl.at/J274O
កម្ពុជា-ជប៉ុន ប្រារព្ធខួប៣០ឆ្នាំនៃកិច្ចសហប្រតិបត្តិការអភិរក្សបេតិកភណ្ឌអង្គរ
កម្ពុជា និងជប៉ុនបានលើកឡើងពីកិច្ចសហប្រតិបត្តិការរយៈពេល ៣០ឆ្នាំ ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌អង្គរ និងការអភិវឌ្ឍអ្នកជំនាញកម្ពុជា ដោយការជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត ត្រូវបានលើកជាឧទាហរណ៍មួយនៃភាពជាដៃគូរវាងប្រទេសទាំង ...
ហង្ស ពណ្ណរាយ
https://shorturl.at/0LFmX
រដ្ឋាភិបាលបដិសេធការទទួលស្គាល់ប្រធានគណបក្សឆន្ទៈខ្មែរ
ក្រសួងមហាផ្ទៃបានសម្រេចបដិសេធការទទួលស្គាល់លោក សេង ម៉ារឌី ជាប្រធានគណបក្សឆន្ទៈខ្មែរ បន្ទាប់ពីការត្រួតពិនិត្យបានរកឃើញថា នីតិវិធីនៃការដកលោក សុក ហាច ចេញពីតំណែងជាប្រធានគណបក្សមុន មិនបានអនុវត្តស្របតាមច្បាប់ និងលក្ខន្តិកៈ ...
ប៊ុត រស្មីគង្គា
https://shorturl.at/z8CPL
ច្បាប់ស្តីពីកាតព្វកិច្ចយោធានឹងចូលជាធរមាននៅថ្ងៃទី៩ ខែវិច្ឆិកា
កម្ពុជានឹងចាប់ផ្តើមអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានៅថ្ងៃទី៩ ខែវិច្ឆិកា ចំថ្ងៃបុណ្យឯករាជ្យជាតិ និងជាខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ បន្ទាប់ពីមានយុវជនជិត ១៥.០០០ នាក់បានដាក់ពាក្យស្ម័គ្រចិត្តចូលបម្រើយោធា។ ...
តន វិបុល
https://shorturl.at/igmWV
វិស័យអាកាសចរណ៍ និងទេសចរណ៍កម្ពុជាកំពុងសម្លឹងឆ្ពៅទៅតំបន់អាស៊ីកណ្តាល
អាជ្ញាធរអាកាសចរណ៍ស៊ីវិល បានបង្ហាញការគាំទ្រចំពោះចំណាប់អារម្មណ៍របស់ក្រសួងទេសចរណ៍ ដែលចង់ជំរុញការពង្រឹងការតភ្ជាប់ផ្លូវអាកាសជាមួយសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំងបណ្តាប្រទេសនៅតំបន់អាស៊ីកណ្តាលផ្សេងៗទៀត ខណៈគំនិតនេះបានលេចឡើងបន្ទាប់ពីដំណើរ ...
ហ៊ឹន ពិសី
https://postkhmer.com/business/news/955104
ទេសចរណ៍វាលវែងចាប់ផ្តើមងើបឡើងវិញ ក្រោយធ្លាក់ចុះស្ទើរទាំងស្រុងដោយសារសង្គ្រាមឈ្លានពាន
វិស័យទេសចរណ៍ធម្មជាតិនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលធ្លាប់ស្ងប់ស្ងាត់ស្ទើរតែទាំងស្រុងក្រោយការផ្ទុះជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ បានចាប់ផ្តើមងើបឡើងវិញចាប់ពីខែកក្កដា ឆ្នាំ២០២៦ ដោយអាជ្ញាធរអះអាងថា ចំនួនភ្ញៀវទេសចរបច្ចុប្បន្នកំពុងខិត ...
ហុង រស្មី
https://postkhmer.com/national/news/955144
កម្ពុជាបង្កើនទុនបម្រុងមាសដើម្បីពង្រឹងស្ថិរភាពសេដ្ឋកិច្ច
កម្ពុជាបានបង្កើនទុនបម្រុងមាសរបស់ខ្លួនដល់ ៥៧,៣ តោន នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ ដែលកើនឡើងពីចំនួន ៥៤,៤៣ តោន នៅចុងឆ្នាំ២០២៥។ នេះបើយោងតាមក្រុមប្រឹក្សាមាសពិភពលោក។ អ្នកសេដ្ឋកិច្ចបានលើកឡើងថា សកម្មភាពនេះអាច ...
ម៉ៅ ស្រីពេជ្រ
https://kiripostkhmer.com/stories/cambodia-boosts-gold-reserves-to-strengthen-economic-stability
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងពីការរំលោភសិទ្ធិមនុស្សដោយភាគីថៃ ខណៈពលរដ្ឋកម្ពុជា២ម៉ឺននាក់នៅតែមិនអាចវិលត្រឡប់ទៅផ្ទះវិញ
ជនភៀសសឹកកម្ពុជាប្រមាណ ២០,០០០នាក់ នៅតែមិនអាចវិលត្រឡប់ទៅលំនៅឋានវិញបាន បើទោះបីកម្ពុជា និងថៃបានព្រមព្រៀងគ្នាលើបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ដែលមកទល់ពេលនេះមានរយៈពេល ...
ការសិក្សាគម្រោងកែលម្អ ធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ត្រូវបានបញ្ចប់ ចំណាយថវិកា៩០ម៉ឺនអឺរ៉ូ
ក្រុមអ្នកជំនាញបានបញ្ចប់ការសិក្សាគម្រោងកែលម្អ ធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ដោយលទ្ធផលនៃការសិក្សាលទ្ធភាពនៃការធ្វើទំនើបកម្មនិងការពង្រីកសារមន្ទីរជាតិនេះត្រូវបានបង្ហាញ និង ប្រគល់ទៅក្រសួងវប្បធម៌កាលពីថ្ងៃ ...
MSMEs បានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប
សហគ្រាសធុនមីក្រូ តូច និងមធ្យម(MSMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដោយបានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប ខណៈរាជរដ្ឋាភិបាលកំពុងជំរុញឱ្យគ្រប់អង្គភាព និងមន្ត្រីជាអ្នកផ្តល់សេវាសាធារណៈទាំងអស់ផ្លាស់ប្តូរផ្នត់គំនិត និងអភិក្រមនៃការផ្តល់ ...
ហ៊ឹន ពិសី
https://postkhmer.com/business/news/955035
ក្រុមហ៊ុនអឺរ៉ុបប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយកម្ពុជា
ក្រុមហ៊ុន IM Capital Holding ដែលជាក្រុមហ៊ុនវិនិយោគរបស់ប្រទេសប៉ូឡូញ បានប្តេជ្ញាពង្រឹងទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជានិងប៉ូឡូញ ដោយស្នើឱ្យរៀបចំវេទិកាធុរកិច្ចទ្វេភាគី និងបង្កើតសភាពាណិជ្ជកម្មកម្ពុជា-ប៉ូឡូញ។ ...
Giuseppe Ricapito
https://shorturl.at/hfxEG