ព័ត៌មាន​

លោក​ ហ៊ុន សែន ​ថា​មិន​ឱន​ក្បាល​ចំពោះ​ក្រុម​បរទេស ​​ដែល​គំរាម​កម្ពុជា​ទេ

 លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ព្រមាន​វាយបក​ចំពោះ​ការ​ដាក់​សម្ពាធ​របស់​បណ្ដា​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​ដែល​គំរាម​រឹតបន្តឹង​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា​ឲ្យ​ទទួល​ខុស​ក្នុង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ហើយ​បាន​អះអាង ...

បែន សុខហ៊ាន និង Leonie Kijewski
http://bit.ly/2kDVGqu

សុក​ហ្វីន​ បើក​រោងចក្រ​កែច្នៃ​កៅស៊ូ​ឆ្នាំ​ក្រោយ

ក្រុមហ៊ុន សុក ហ្វីន​កម្ពុជា ដែល​វិនិយោគ​លើ​ចម្ការ​កៅស៊ូ​ក្នុង​ខេត្ត​ មណ្ឌលគិរី គ្រោង​នឹង​បើក​ដំណើរការ​រោងចក្រ​កែច្នៃ​ជ័រ​កៅស៊ូ​ផ្ទាល់​ខ្លួន​ នៅ​ខែ​មេសា ឆ្នាំ​ក្រោយ ដើម្បី​ចម្រាញ់​ទៅ​ជា​កៅស៊ូ​ក្រែប​នាំ​ចេញ ដោយ​ចំណាយ​ទុនវិនិយោគ​ប្រមាណ ៥,៧ លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការ​អះអាង​តំណាង​ក្រុមហ៊ុន​។ ...

ហ៊ គីមសាយ
http://bit.ly/2BDcOr4

អ្នក​ត្រូវ​បញ្ជូន​ពី​​ អាមេរិក ​មាន​ពេល​តិចតួច​តតាំង​ក្ដី

ជនជាតិ​កម្ពុជា​ជាង​ ៥០ ​នាក់​ដែល​គ្រោង​នឹង​បញ្ជូន​ចេញ​ពី​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​នេះ​អាច​មាន​រយៈពេល​បណ្តោះអាសន្ន​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រយុទ្ធ​តតាំង​នឹង​ដីកា​និរទេស​ពួកគេ បន្ទាប់ពី​មាន​សេចក្តី​សម្រេច​នៅ​នាទី​ចុងក្រោយ​ពី​ចៅក្រម​អាមេរិក​ម្នាក់​។ ...

Daphne Chen
http://bit.ly/2Cv5FWm

កម្ពុជា ​ជា​ទីផ្សារ​ចាប់​ផ្តើម​សេវា​ទូទាត់​អន​ឡាញ​ដ៏​សំខាន់

ខណៈ​ប្រទេស​កម្ពុជា​នៅ​តែ​ជា​សង្គម​ពឹង​ផ្អែកលើ​សាច់ប្រាក់​ដ៏​ច្រើន ទីផ្សារ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​បាន​ចាប់​ផ្ដើម​ពង្រីក​តាមរយៈ​សេវា​ទូទាត់ និង​កាបូប​ប្រាក់​អេឡិចត្រូនិក​ចល័ត​ដូចជា Pi Pay​។ អ្នក​យក​ព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍ Robin Spiess បាន​ជួប​សម្ភាស​លោក Tomas Pokorny អគ្គនាយក​ក្រុមហ៊ុន Pi Pay ដើម្បី​ពិភាក្សា​ពី​អនាគត​នៃ​ការធ្វើ​សេដ្ឋកិច្ច​ឌីជីថល​នៅ​ក្នុង​ប្រទេស ...

Robin Spiess
http://bit.ly/2Ctf5Sw

ស្ថានីយ​វិទ្យុ​ប្រមាណ​ ១៧ ​មិន​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ​ឡើង​វិញ

ក្រសួង​ព័ត៌មាន​សម្រេច​មិន​អនុញ្ញាត​ឲ្យ​ស្ថានីយ​វិទ្យុ​ប្រមាណ​ជា​ ១៧ ​ស្ថានីយ​ដំណើរការ​ផ្សាយ​ឡើង​វិញ​នោះ​ទេ​ បន្ទាប់ពី​ត្រូវ​បាន​បិទ​កាលពី​ខែ​សីហា​មក និង​ថែម​ទាំង​កំពុង​តែ​ពិចារណា​ក្នុង​ការ​លុប​អាជ្ញាប័ណ្ណ​កាសែត​ចំនួន​ ២៧៥ ​អង្គភាព​ទៀត​ដោយសារ​មិន​បាន​ចេញ​ផ្សាយ ...

ផាក់ ស៊ាងលី និង នៀម ឆេង
http://bit.ly/2zjOx7i

ឈ្មួញឈើត្រូវបានចាប់ខ្លួនដោយសារភ្ជាប់អាជីវកម្មជាមួយគណបក្សប្រជាជនកម្ពុជា

លោក ស សុខា អ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជាបានបដិសេធការពាក់ព័ន្ធក្នុងការជួញដូរឈើនៅខេត្តព្រៃវែង បន្ទាប់ពីម្ចាស់ឃ្លាំងប្រើឈ្មោះរបស់លោក និងឈ្មោះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីគំរាមអ្នកសារព័ត៌មានក្នុងស្រុក។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/5096512/timber-trader-held-linking-business-cpp/

នាយក​រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​មានការ​បង្កើត​គណបក្ស​ថ្មី​

​កាលពី​ម្សិលមិញ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​លើក​ឡើង​ថា​សមាជិក​នៃ​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​រំលាយ​អាច​ប្រមូលផ្តុំ​គ្នា​ដើម្បី​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។​ ...

ម៉ៃ ទិត្យធារ៉ា
http://www.khmertimeskh.com/5096511/pm-urges-new-parties-form/

កិច្ចសហការ​ថ្មី​ដើម្បី​លើក​ស្ទួយ​វិស័យ​អេ​ឡិច​ត្រូ​និក​នៅ​ក្នុង​ប្រទេស​កម្ពុជា​

ក្រុមហ៊ុន​ Legrand​ ដែល​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និករ​បស់​ប្រទេស​បារាំង​ បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​សុក្រ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ BMSC​ ដើម្បី​ចែកចាយ​ឧបករណ៍​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ពេល​មានការ​កាត់​ផ្ដាច់​ចរន្តអគ្គិសនី​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​។​ ...

សុខ​ ចាន់
http://www.khmertimeskh.com/5096455/new-partnership-light-electronics-sector-cambodia/

ចំការកញ្ឆានៅខេត្តតាកែវត្រូវបានដុតបំផ្លាញ

នគរបាលខេត្តតាកែវបានដុតបំផ្លាញដើម​កញ្ឆា​ជាង ៦.៣០០ នៅថ្ងៃសៅរ៍។ អាជ្ញាធរបានរកឃើញចំការកញ្ឆាខុសច្បាប់ក្នុងស្រុក​គិរី​វង្ស​ បន្ទាប់ពីអ្នកភូមិបានប្រាប់ប៉ូលីសក្នុងតំបន់។ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/5096482/takeo-marijuana-plantation-set-alight/

សារព័ត៌មានរាប់រយបានប្រឈមនឹងការបិទ

មន្ត្រីមួយរូបមកពីនាយកដ្ឋានពត៌មាន និងផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានបាននិយាយថា សារព័ត៌មានក្នុងស្រុកជិត ៣០០ កំពុងប្រឈមនឹងការបិទនៅឆ្នាំក្រោយ ដោយសារតែភាពអសកម្មនៅក្នុងការបោះពុម្ពផ្សាយ។ ...

មុំ គន្ធា
http://www.khmertimeskh.com/5096456/hundreds-papers-face-closure/

អ្នក​ភូមិ​ចង់ឱ្យ​អា​មេ​រិ​ក​បោះបង់​ចោល​បំណុល​សង្គ្រាម​របស់​ប្រទេស​កម្ពុជា​

​អ្នក​ភូមិ​ដែល​បាន​រង​គ្រោះ​ដោយសារ​តែ​គ្រាប់បែក​អា​មេ​រិ​ក​ និង​គ្រាប់បែក​គីមី​ ដែល​បាន​ប្រើប្រាស់​ក្នុង​សង្គ្រាម​វៀតណាម​ ចង់ឱ្យ​អា​មេ​រិ​ក​ លុប​ចោល​បំណុល​សង្គ្រាម​ និង​ចង់ឱ្យ​ប្រទេស​នេះ​ផ្តល់​សំណង​ចំពោះ​ប្រទេស​កម្ពុជា​វិញ​។​ ​ ...

រស់ ចាន់វាសនា
http://www.khmertimeskh.com/5096199/villagers-want-us-drop-cambodias-war-debt/

ឧកញ៉ា​ ស៊ឹង សំអុល ​ចូល​បំភ្លឺ​តុលាការ​រឿង​បទល្មើស​ឈើ

​ឧកញ៉ា​ ស៊ឹង សំអុល ​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​មណ្ឌលគិរី​ហើយ តែ​បាន​បដិសេធ​ថា​មិន​បាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ប្រណីត​នៅ​ក្នុង​ក្រុមហ៊ុន​ដាយថាន់ ដែល​គណៈកម្មការ​ដឹកនាំ​ដោយ​នាយឧត្តម​សេនីយ៍ ​សៅ សុខា ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​រកឃើញ និង​ប្តឹង​ទៅ​តុលាការ​នោះ​ទេ​។ ឧកញ៉ា ...

ផាក់ ស៊ាងលី
http://bit.ly/2ywO4Lw

ក្រុម​អ្នក​រៀបចំ​ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា ​សង្ឃឹម​ពី​ជោគជ័យ និង​ ការ​ទាមទារ​ចង់​ឲ្យ​មាន​ការ​លាយ​បញ្ចូល​លក្ខណៈ​ខ្មែរ​ច្រើន ​ទៅ​លើ​សំណង់

ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​នៃ​ការ​រីក​ចម្រើន​ផ្នែក​ស្ថាបត្យកម្ម​សំណង់ និង​ការ​រចនា​ផ្ទៃ​ខាងក្នុង កាលពី​ចុង​សប្តាហ៍​មុន​ក្រុមហ៊ុន ICVeX ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ និង​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Index Creative Village PCL (ICV) បានធ្វើ​កិច្ចសហការ​ជាមួយ​សមាគម​ស្ថាបត្យករ​កម្ពុជា (CSA) ដើម្បី​រៀបចំ​នូវ​ពិព័រណ៍​ស្ថាបត្យកម្ម​កម្ពុជា និង​ការ​តុបតែង​លើក ...

មឿន ញាណ
http://bit.ly/2At5nio

មេធាវី៖ ​ចៅក្រម​ឈ្លេចសួរ កឹម ​សុខា ​រឿង​កូនស្រី

​មេធាវី​ការពារ​ក្ដី​ឲ្យ​អតីត​មេបក្ស​ប្រឆាំង​ពី​ម្សិលមិញ​បាន​ចោទប្រកាន់​ថា​ដំណើរការ​សាកសួរ​លើ​លោក​ កឹម សុខា ចៅក្រម​បាន​តាំង​សំណួរ​ «​ហួសហេតុ​» និង​ «​មិន​សមរម្យ​» ​ក្នុង​ការ​ជជីក​សួរ​កូនក្ដី​ខ្លួន​ក្នុង​គុក​ត្រពាំងផ្លុង​លើ​សំណុំ​រឿង​ «​ក្បត់ជាតិ​» ​ដែល​ឈាន ...

បែន សុខហ៊ាន
http://bit.ly/2AtP5FX

សកម្មជនផ្លាស់ប្តូរការតវ៉ាសម្រាប់ជីវិតនៅតាមជនបទ

ក្រុមគ្រួសារដែលធ្លាប់រស់នៅជុំវិញបឹងកក់ក្នុងទីក្រុងភ្នំពេញបានធ្វើការតវ៉ាតាំងពីឆ្នាំ ២០០៧។ មនុស្សរាប់ពាន់នាក់ត្រូវបានផ្លាស់ប្តូរទីលំនៅក្នុងរយៈពេលមួយទសវត្សរ៍ក្រោយពីបឹងនេះត្រូវបានបំពេញដើម្បីបង្កើតជាកន្លែងសម្រាប់ការអភិវឌ្ឍលំនៅដ្ឋានដែលមានគុណភាពខ្ពស់ដោយក្រុមហ៊ុន​ស៊ូកាគូ។ ...

ប៉ិច សុធារី
http://www.khmertimeskh.com/5096166/activist-swaps-protests-rural-life/

​ផែនការមេ​នៃ​វិស័យ​ដឹក​ជញ្ជូន​មាន​ក្តី​សង្ឃឹម​ខ្ពស់​

មន្ត្រីជាន់ខ្ពស់​មក​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ (MPWT)​ បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ផែនការមេ​ថ្មី​សម្រាប់​ណែនាំ​ការ​អភិវឌ្ឍ​ផ្នែក​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​នឹង​រួចរាល់​នៅ​ចុងខែ​មីនា​ឆ្នាំ​ក្រោយ​នេះ​ ហើយ​វា​នឹង​ជា​ចំណុច​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ចំណាយ ​និង ...

សុខ ចាន់
http://www.khmertimeskh.com/5096121/logistics-master-plan-brings-high-hopes/

​គណបក្ស​ចំនួន​បួន​ចូលរួម​ក្នុង​ព្រឹទ្ធសភា​

​គណបក្ស​ភ្លើងទៀន​ មិន​បាន​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នា​ពេល​ខាង​មុខ​នោះ​ទេ​ ប៉ុន្តែ​គណបក្ស​បួន​ទៀត​នឹងចូល​រួមដែលរាប់បញ្ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​។​ លោក​ សោម សូរី​ដា​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ ...

ឃី សុវុទ្ធី
http://www.khmertimeskh.com/5096168/four-parties-join-senate-race/

ភាពអស្ចារ្យនៃបន្ទាយឆ្មា

ខណៈដែលប្រាសាទអង្គរវត្តមានភាពល្បីល្បាញនៅលើពិភពលោក មានអ្នកទេសចរតិចតួចប៉ុណ្ណោះដែលដឹងពីវត្តមានរបស់ប្រាសាទបន្ទាយឆ្មាដែលមានទីតាំងស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ពីព្រំដែនកម្ពុជាជាមួយប្រទេសថៃ។ ...

Khmer Times
http://www.khmertimeskh.com/95988/the-wonder-of-banteay-chhmar/

​កសិករ​ស្វែងរក​ជំនួយ​ពី​រដ្ឋាភិបាល​

​កសិករ​ និង​អង្គការក្រៅរដ្ឋាភិបាល​មួយ​ក្រុម​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​កសិករ​ខ្នាត​តូច​នៅ​វេទិកា​កសិករថ្នាក់​ជាតិ​លើក​ទី​៧​ ដែល​ប្រារព្ធ​ធ្វើ​នៅ​រោងកុន​ចេ​ឡា​នៅ​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​។​ បញ្ហា​ចម្បង​ដែល​លើក​ឡើង​គឺ​ ការ​ផ្គត់ផ្គង់​ទឹក​ ការ ...

ប៉ិច សុធារី
http://www.khmertimeskh.com/5096164/farmers-seek-government-help/

សភា​អឺរ៉ុប​អនុម័ត​ឱ្យ​គណៈកម្មការ​អឺរ៉ុប​កម្រិត​ទិដ្ឋាការ​ និង​បង្កក​ទ្រព្យសម្បត្តិ​អ្នក​ទទួលខុសត្រូវ​រំលាយ​បក្ស​ប្រឆាំង​

​សភា​អឺរ៉ុប​បាន​អនុម័ត​សេចក្តីសម្រេច​មួយ​កាលពី​ម្សិលមិញ​ ដោយ​អំពាវនាវ​ឱ្យ​គណៈកម្មការ​សហភាព​អឺរ៉ុប​ និង​សេវា​កិច្ចការបរទេស​របស់​អឺរ៉ុប​ (EEAS)​ ដាក់​កម្រិត​ទិដ្ឋាការ​ និង​បង្កក​ទ្រព្យសម្បត្តិ​របស់​អ្នក​ដែល​ “​ទទួលខុសត្រូវ​ចំពោះ​ការ​រំលាយ​គណបក្សប្រឆាំង​ និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដទៃៗ​ទៀត ...

Leonie Kijewski
http://bit.ly/2B1mZTp

ក្រសួង​ព្រមាន​ពាក់ព័ន្ធ​នឹង​ការ​មិន​អនុវត្ត​ស្រប​តាម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

​ក្រសួងមហាផ្ទៃ​បាន​ចេញ​ការ​ព្រមាន​ជា​លើក​ដំបូង​មួយ​ដល់​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​បរាជ័យ​ក្នុង​ការ​ដាក់​របាយការណ៍​ដែល​តម្រូវ​មក​កាន់​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​ហិរញ្ញវត្ថុ​ ឱ្យ​បាន​មុន​ពេល​កាលបរិច្ឆេទ​កំណត់​ថ្ងៃ​ទី​ ៣០​ ខែ​ កញ្ញា​។​ យោង​តាម​សេចក្តីជូនដំណឹង ...

សុទ្ធ គឹមសឿន
http://www.phnompenhpost.com/national/ministry-warns-lango-delinquents-comply

កម្មករ​តវ៉ា​បិទ​ផ្លូវ​ឲ្យ​ថៅកែ​លក់​រោងចក្រ​​ សង​ថ្លៃ​ឈ្នួល​ប្រាក់ខែ

កម្មករ-កម្មការិនី​ប្រមាណ​ជាង​ ៧០០ ​នាក់​ដែល​បម្រើការ​នៅ​រោងចក្រ​កាត់ដេរ ហ្គាវ័ន្ត អែភភ័ររៀល​ (Gawon Apparel(Cambodia) Co.,Ltd) ​នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​កាលពី​ម្សិលមិញ​បាន​តវ៉ា​បិទ​ផ្លូវ​ជាថ្មី​ម្ដង​ទៀត​នៅ​មុខ​រោងចក្រ​ដើម្បី​បង្ខំ​ឲ្យ​ថៅកែ​លក់​រោងចក្រ និង​សម្ភារ​យក​លុយ​បង់​ឲ្យ​ពួកគេ​​ បន្ទាប់ពី​តវ៉ា​អស់​ពេល ...

សុទ្ធ គឹមសឿន
http://bit.ly/2o7IQ8V

ភាព​ជោគជ័យ​នៃ​គម្រោង​ដើម្បី​ឱ្យ​កុមារ​ដែល​បាត់បង់​ឱកាស​បាន​ចូល​ថ្នាក់រៀន​វិញ​ត្រូវ​បាន​កោតសរសើរ​

​រយៈពេល​បួន​ឆ្នាំ​មុន​ សម្ព័ន្ធ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​រក​ឃើញ​ថា​ កុមារ​ប្រមាណ​ ៥៧,០០០​ នាក់​ ដែល​បាត់បង់​ឱកាស​បណ្តាល​មក​ពី​មូលហេតុ​ផ្សេងៗ​ ​ មិន​បាន​ចូល​សាលារៀន​ និង​មិន​ត្រូវ​បាន​ចូល​រៀន​ក្នុង​ថ្នាក់​នៅទេ​។ ...

Yesenia Amaro
http://www.phnompenhpost.com/national/success-project-get-marginalised-children-classrooms-lauded

សាល​អ្នក​ដំណើរ​ថ្មី​នៅ​ព្រលាន​យន្តហោះ​ ដាក់​ឲ្យ​ដំណើរ​ការ

ក្រុមហ៊ុន​ព្រលាន​យន្តហោះ​កម្ពុជា (Cambodia Airport) កាលពី​ថ្ងៃ​ម្សិលមិញ​ បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សាល​ការ​មក​ដល់​របស់​អ្នក​ដំណើរ (arrivals hall) ដែល​បាន​ពង្រីក​ថ្មី នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​សំដៅ​លើក​កម្ពស់​សមត្ថភាព​ព្រលាន​យន្តហោះ​របស់​ខ្លួន​។ ...

ចេង សុខហ័ង
http://bit.ly/2iZf5Sm

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Hns96
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!