ភ្នំពេញប៉ុស្តិ៍

ប្រជា​ពលរដ្ឋ​​​​៦ភូមិ​​​នៃខេត្ដ​​បន្ទាយមានជ័យត្រូវបន្ដ​​រស់នៅភៀសខ្លួន​នៅ​​ជម្រក​បណ្តោះអាសន្ន

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បាន​បញ្ជាក់ថា ផ្ទះ​ដែល​កំពុង​រៀបចំ​សាងសង់ និង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​សកម្មភាព​យោធា​ថៃ គឺជា​ជម្រក​សម្រាប់​រស់នៅ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ មិនមែនជា​ការផ្តល់​ជំនួស​លំនៅដ្ឋាន​អចិន្ត្រៃយ៍​ឡើយ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2026-3-25-02-265107

សមត្ថភាព​ទទួលទូរកុងតឺន័រ​របស់ ក.ស.ស នឹង​កើន​ដល់ ១,៤៥ លាន TEU ក្នុង​ឆ្នាំ​២០២៧

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​​នឹង​មាន​សមត្ថភាព​ទទួល​ការ​ចូលចត​របស់​កប៉ាល់​ធំៗ និង​មាន​ទីតាំង​ផ្ទេរ-ស្តុក​ទូរ​កុងតឺន័រ​កាន់​តែ​ច្រើនថែម​​ទៀត​ចាប់​ពី​ចុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៧ ខាងមុខ​តទៅ ខណៈ​ដំណើរ​ការ​សាងសង់​ចំណតផែកុងតឺន័រថ្មី(New Container Terminal)ជំហាន​​ទី​១ សម្រេចបាន​ជាង ៦០​% ហើយ​នា​ពេល​នេះ​។ ជប៉ុនបាន​ដើរ​តួនាទីយ៉ាង ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-3-25-1333-265117

អាជ្ញាធរ​ឃាត់ខ្លួន​ជនជាតិ​ចិន ១៥​នាក់ ពាក់ព័ន្ធ​ករណី​ឆបោក​អន​ឡាញនៅ​ខណ្ឌ​ជ្រោយចង្វារ​

កម្លាំងចម្រុះ​នៃ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ទីតាំង​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (online scams) ចំនួន​៤​ករណី​ផ្សេងគ្នា នៅក្នុង​បុរី​អ័​រ​គី​ដេ ខណ្ឌ​ជ្រោយចង្វារ កាលពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២៦ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​សរុប ១៥​នាក់​។ ...

ហុង រស្មី
https://www.postkhmer.com/national/2026-3-25-09-265108

រដ្ឋមន្រ្តីក្រសួងបរិស្ថានបញ្ជាឱ្យមន្រ្តីបរិស្ថានទប់ស្កាត់បទល្មើសដោយគ្មានការលើកលែង បន្ទាប់ពីចេញលិខិតព្រមានអនុប្រធានមន្ទីរបរិស្ថានមួយរូប

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានបញ្ជាឱ្យមន្ទីរបរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិចុះទប់ស្កាត់បទល្មើសធនធានធម្មជាតិ ហើយត្រូវស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងនៅពីក្រោយនៃបទល្មើស ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែង។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-3-25-934-265112

នាយករដ្ឋមន្ដ្រី​ប្រកាស​ជំរុញការ​វិនិយោគលើការស្រាវជ្រាវ​ បច្ចេកវិទ្យាថ្មីៗ រួមទាំង AI

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានប្រកាស​ជំរុញ​ការវិនិយោគ​លើ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ (R&D) និង​បច្ចេកវិទ្យា​ថ្មីៗ រួមទាំង​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​បង្កើនល្បឿន​ការ​ប្រែក្លាយ​កម្ពុជា​ទៅជា​សេដ្ឋកិច្ច​ផ្អែកលើ​នវានុវត្តន៍ និង​សម្រេច​គោលដៅ​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2026-3-25-1219-265116

រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី​ក្រើនរំឭក​មន្ត្រីអំពីមុខងារ​សំខាន់​របស់​ស្ថាប័ននេះក្នុង​នាម​ជាសេនាធិការ​របស់​រាជរដ្ឋាភិបាល

លោក វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ឡើងវិញអំពីអត្តសញ្ញាណរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ជា​ផ្នែកមួយនៃវិស័យសាធារណៈ ជាសេនាធិការដល់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងនិងដឹកនាំប្រទេស ការដោះស្រាយបញ្ហាជាតិធំៗ និងការអភិវឌ្ឍជាតិ ព្រមទាំងការបម្រើប្រទេសជាតិនិងប្រជាជន។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-3-24-1253-265101

អង្គការសហប្រជាជាតិ​បើក​យុទ្ធនាការ​យល់​ដឹង​សម្រាប់​ជន​រង​គ្រោះ​នៃ​ការ​ជួញដូរ​មនុស្ស​ដោយ​ការ​បោកប្រាស់​

​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ប៉ា​ស៊ី​ហ្វិ​ក​ (UNODC​ ROSEAP)​ បាន​បើក​យុទ្ធនាការ​ #TrappedInScamCrime​ នៅ​កម្ពុជា​នៅ​ថ្ងៃនេះ​ ទី​១៩​ ខែមីនា​ ជាមួយនឹង​ព្រឹត្តិការណ៍​លើកកម្ពស់​ការ​យល់​ដឹង​ស្តី​ពី​ការ​ជួញដូរ​មនុស្ស​ដោយ​បង្ខំ​នៅ​ក្នុង ...

នៀម ឆេង
https://shorter.me/zjgGB

ក្រសួងសេដ្ឋកិច្ច បានណែនាំ​បន្ថែម​ទៅលើ​​វិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម​ចំពោះការផ្គត់ផ្គង់​ប្រេង​សាំង​ធម្មតា និង​​ម៉ាស៊ូត

រសួងសេដ្ឋកិច្ច និង​​ហិរញ្ញវត្ថុ បាន​ចេញ​សេចក្តី​ណែនាំ​​​បន្ថែម ​ទៅ​​ដល់​​សហគ្រាស​នាំ​ចូល និងចែក​ចាយ​បន្ត ដើម្បី​អនុវត្ត​ឱ្យបាន​ត្រឹម​ត្រូវ និង​​ច្បាស់លាស់ «​នូវ​វិធានការ​បន្ធូរ​បន្ថយបន្ទុក​អាករលើតម្លៃ​បន្ថែម ចំពោះ​ការ​ផ្គត់ផ្គង់ផលិតផលតេលសិលា សម្រាប់​ប្រេង​សាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត ដែល​​ដាក់​ចេញ​​ដោយ​រាជរដ្ឋាភិបាលកម្ពុជា។ ...

ឈន ណន
https://www.postkhmer.com/national/2026-3-24-1325-265102

កម្ពុជាប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត និងសាមគ្គីភាពយ៉ាងជ្រាលជ្រៅជាមួយសហគមន៍ភាសាបារាំង

លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងថា​​ ការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនីឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់កម្ពុជា និងសាមគ្គីភាពយ៉ាងស៊ីជម្រៅជាមួយសហគមន៍ភាសាបារាំង រួមជាមួយប្រជាជាតិចម្រុះជាតិសាសន៍ ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍ និងអនាគតនៃភាសាបារាំង និងជាការចូលរួមចំណែកដើម្បីឱ្យពិភពលោកកាន់តែមានសុខសន្តិភាព។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-3-21-1538-265078

កូនផ្សោត២ក្បាលទៀតបានកើត ដែលធ្វើឱ្យកម្ពុជាមានចំនួនផ្សោតទន្លេមេគង្គកើនឡើងដល់​ ១១៦ក្បាល

កូនផ្សោតកើតថ្មីទី៤ត្រូវបានប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ខណៈដែលកូនផ្សោតកើតថ្មីទី៣ ត្រូវបានក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF បានប្រទះឃើញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅអន្លង់ផ្សោតកាំពី នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-3-22-1224-265079

វិស័យកសិកម្មកម្ពុជាបានបង្ហាញពីភាពធន់ និងបាន​ចូល​រួម​ចំណែក​ក្នុង​សេដ្ឋកិច្ច​ជាតិ​ជាង ១៦%

វិស័យកសិកម្មកម្ពុជាបានបង្ហាញពីភាពធន់ និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង បង្កើតការងារ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាពិភពលោក និងតំបន់ជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក៏ដោយ។ វិស័យកសិកម្មកម្ពុជានឹងបន្តកសាងស្នាដៃថ្មីៗបន្ថែមទៀត​ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ និងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ ...

ហ៊ិន ពិសី
https://www.postkhmer.com/business/2026-3-20-1047-265064

ប្រតិបត្តិករសេវាទូរស័ព្ទចល័ត​​និង​អ៊ីនធឺណិត ប្ដេជ្ញាចូលរួម​ទប់ស្កាត់​និង​ប្រឆាំង​ការ​ឆបោកតាមអនឡាញ

ប្រតិបត្តិករទូរសព្ទចល័ត ប្រតិបត្តិករអ៊ីនធឺណិត និងប្រតិបត្តិករខ្សែកាបអុបទិក​ បាន​ប្ដេជ្ញា​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការ​ឆបោក​តាម​អនឡាញ នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ទូរគមនាគមន៍​ កាលពីថ្ងៃទី១៩ មីនា ២០២៦។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-3-20-932-265062

កម្ពុជា​តវ៉ា​និង​អំពាវនាវ​ឲ្យ​ថៃ​បញ្ឈប់​សកម្មភាព​ខុស​ច្បាប់​នៅ​លើ​ដែនអធិបតេយ្យកម្ពុជាជាង​១៥​ទីតាំង

កម្ពុជា​តវ៉ាងប្រឆាំង​សកម្មភាព​ខុស​ច្បាប់​របស់​ថៃ និង​ អំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពទាំង​នោះ​ជាបន្ទាន់បន្ទាប់​ពី​យោធា និង ព្រះសង្ឃ​ថៃ​ បាន​នឹង​កំពុង​សាងសង់​ផ្លូវ រូបសំណាក និង​សំណង់​រឹង​លើ​ទឹកដីខ្មែរ​យ៉ាង​ហោច​ណាស់ ១៥ ​ទីតាំង។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-3-18-145-265038

«ក្រុមសកម្មជនព្រៃឡង់» ទទួល«បណ្ណមេត្រីបរិស្ថាន» និងលើកទឹកចិត្តឱ្យចូលរួមពង្រឹងការអនុវត្តច្បាប់លើបទល្មើសធនធានធម្មជាតិ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានប្រគល់ «បណ្ណមេត្រីបរិស្ថាន» ជូន «ក្រុមសកម្មជនព្រៃឡង់» ក្នុងបុព្វហេតុនៃការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដោយបានគូសបញ្ជាក់ពីការគាំទ្ររបស់ក្រសួងដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាការពារ និង គ្រប់គ្រងធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ប្រកបដោយនិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព។ ...

បុគ្គលិកភ្នំពេញប៉ុស្តិ៍
https://www.postkhmer.com/national/2026-3-18-850-265033

រដ្ឋមន្ត្រីក្រសួងថាមពល ប្រកាសពីគម្រោងបង្កើតរោងចក្រចម្រាញ់ប្រេង ខណៈតម្លៃប្រេងសាំងបន្តកើនឡើង

យោងតាមលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រទេសកម្ពុជាកំពុងខិតខំអភិវឌ្ឍរោងចក្រចម្រាញ់ប្រេង និងឃ្លាំងស្តុកប្រេងឆៅរបស់ខ្លួននៅឆ្នាំ ២០២៩។ ...

នៀម ឆេង
https://shorturl.fm/r4D3K

អ្នកអភិរក្ស​បង្ហាញពីសារៈសំខាន់​ការ​អភិរក្ស​សត្វស្លាបកម្រ​ ដើរ​ស្រប​ការ​អភិវឌ្ឍ​រីសត​ប្រណីត​កណ្ដាល​ព្រៃ​

ការងារ​អភិរក្ស​នៅ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា កំពុង​ផ្តោត​ខ្លាំង​លើ​ការការពារ​សត្វ​ស្លាប​កម្រ​ និង​ជិត​ផុត​ពូជ ជាពិសេស​សត្វ​ត្មាត និង​ត្រ​យ៉ង ខណៈ​មន្ត្រី​អភិរក្ស​បញ្ជាក់ថា ការអភិវឌ្ឍ​ទេសចរណ៍​ត្រូវធ្វើឡើង​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ធានាបាន​នូវ​និរន្តរភាព​នៃ​ធនធានធម្មជាតិ​។​ ...

ហុង រស្មី
https://www.postkhmer.com/national/2026-3-17-1411-265026

ការរក​ឃើញ​ការ​បង្កកំណើតផ្កាថ្មនៅ​សមុទ្រ​កម្ពុជា​បញ្ជាក់​ថា​ ​សមុទ្រកម្ពុជា​កំពុងមានសុខភាពល្អ

ក្រសួង​ជំនាញ​ពីរ​និង​អង្គការ​ពាក់​ព័ន្ធ​បាន​រក​ឃើញ​​ការបង្កកំណើតរបស់ផ្កាថ្មជា​លើកដំបូងនៅ​កោះសង្សារ​ និង​ជា​លើក៣ នៅប្រជុំកោះរ៉ុង ដែល​ផ្ដល់​ក្ដីសង្ឃឹម​ក្នុង​ការ​អភិរក្ស​ផ្កាថ្ម​ក្នុង​រយៈ​ពេល​វែង។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-3-16-1621-265014

កូរ៉េអញ្ជើញប្រតិភូកម្ពុជា​ឱ្យ​ទៅ​​ធ្វើការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​វិនិយោគរបស់​ខ្លួន​​នៅ​ប្រទេស​កូ​រ៉េ

ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា លោក Kim Chang Yong បាន​អញ្ជើញគណៈប្រតិភូ​កម្ពុជា​ឱ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​របស់​ខ្លួននៅ​ខែមិថុនាខាងមុខ ​​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ និង​ទាក់ទាញវិនិយោគិននៅប្រទេសកូរ៉េឱ្យ​​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់​តែ​ច្រើន ខណៈ​រយៈ​ពេល ២ខែ​ដើម​ឆ្នាំ​២០២៦ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់​ជិត ១៦០លាន​ដុល្លារ។ ​ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-3-13-122-264986

ក្រសួង​ដាក់ឲ្យប្រើប្រាស់​ផ្លូវការ​ប្រព័ន្ធ​ទិន្នន័យ​ពេទ្យ​ទូទាំងប្រទេស​និង​ប្រព័ន្ធ​តាមដាន​ប្រវត្តិការផ្ដល់ថ្នាំ​បង្ការ

ក្រសួង​ពីរ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​​​​បង្ហាញទីតាំង​ពេទ្យឯកជន​ដែល​មាន​បញ្ជាក់​ប្រភេទ​សេវា និង​សុពលភាព និងប្រព័ន្ធ​​តាមដាន ​​ថា​តើ​បុគ្គល​ម្នាក់​ធ្លាប់​បាន​ទទួល​​វ៉ាក់សាំង​ប្រភេទ​អ្វី​ខ្លះ ខណៈដែល​រដ្ឋាភិបាល​កំពុង​ជំរុញ​ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសុខាភិបាលឱ្យបានកាន់តែលឿន។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-3-13-919-264980

ពន្ធដារ​​កម្ពុជា និង​​ពន្ធដារ​កូរ៉េ​ ចុះ MoU ជាមួយ​គ្នា​ស្តីពី«ការផ្លាស់ប្តូរព័ត៌មានសម្រាប់គោលបំណងពន្ធដារ»

កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពន្ធដារ​រវាង​កម្ពុជា និង​​សាធារណរដ្ឋកូរ៉េ​ នឹង​កាន់​តែមាន​ភាព​ល្អ​ប្រសើរ​បន្ថែម​ទៀត​បន្ទាប់​ពី​អគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ជា​មួយ​នឹង​រដ្ឋបាលសារពើពន្ធនៃសាធារណរដ្ឋកូរ៉េ ស្តីពីការផ្លាស់ប្តូរព័ត៌មានសម្រាប់គោលបំណងពន្ធដារ។ ...

ហ៊ឹន ពិសី
https://www.postkhmer.com/business/2026-3-16-1117-265009

ប្រធាន​សិទ្ធិមនុស្ស​រៀបរាប់ការរំលោភ​បំពាន​របស់​ថៃ​លើ​កម្ពុជា និង​ពិភាក្សា​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ជាមួយ​តំណាង​ អ.ស.ប.

គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បន្ត​លើក​យក​ការ​លួច​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​កម្ពុជា​ដោយ​ទាហាន​ថៃ និង​​រំលោភ​បំពាន​ផ្សេង​ទៀត​ប្រាប់​ទៅ​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំកម្ពុជា ខណៈដែល​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ​នៅទ្រឹង។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-3-13-1512-264988

ឃាត់ខ្លួនជនសង្ស័យឆបោកតាមអនឡាញ ៦៥ នាក់ ក្រោមកាណុងកាមេរ៉ាទីភ្នាក់ងារព័ត៌មានអន្តរជាតិ

សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញបង្ក្រាកករណីសង្ស័យលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងខុនដូរឈ្មោះ ហ្គោលឌិន វ័ន នៅលើផ្លូវលេខ៣៦០ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកងឃាត់ខ្លួនមនុស្ស ៦៥ នាក់។​ ...

នៀម ឆេង
https://www.postkhmer.com/national/2026-3-11-2030-264960

បិទមន្ទីរពហុព្យាបាល ឥន្ទ្រទេវី I នៅឫស្សីកែវ ក្រោយពេលមិនចុះសម្រុងជាមួយអ្នកជំងឺលើតម្លៃដេរ ៦ថ្នេរ

ក្រសួងសុខាភិបាល បិទមន្ទីរពហុព្យាបាលឥន្ទ្រទេវី I ក្រោយមានការប៉ះទង្គិចជាមួយអ្នកជំងឺដែលត្រូវដេរថ្នេររបួស ៦ថ្នេរ និង ប្រើពាក្យ សម្ដីមិនសមរម្យ។   ...

នៀម ឆេង
https://www.postkhmer.com/national/2026-3-12-936-264962

លោក ប្រាក់ សុខុន បំពេញ​ទស្សនកិច្ច​នៅក្រៅប្រទេស​ដើម្បី​​បន្តលាតត្រដាង​ការបំពាន​របស់​ថៃ​លើ​កម្ពុជា

លោក​ ប្រាក់ សុខុន បន្ត​បេសកកម្ម​នាំយក​ស្ថានភាព​ព្រំដែន​កម្ពុជា​ថៃ ទៅ​បង្ហាញ​ដល់​មិត្ត​អន្តរជាតិ បន្ថែម​លើ​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​ប្រទេស​ទាំង​នោះ។ អ្នកវិភាគ​យល់​ថា ទស្សនកិច្ច​របស់​លោក​ពិត​ជាមាន​សារៈសំខាន់​ នៅ​ចំពោះ​មុខ​ស្ថានភាព​ព្រំដែន​​បច្ចុប្បន្ន។ ...

នៀម ឆេង
https://www.postkhmer.com/national/2026-3-11-1647-264958

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

WCeTg
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!