ភ្នំពេញប៉ុស្តិ៍

រាជរដ្ឋាភិបាល​ សម្រេច​កែប្រែ​អត្រាពន្ធ​ទៅលើ​ប្រាក់បៀវត្សរ៍

​រាជរដ្ឋាភិបាល​កម្ពុជា​​សម្រេច​កែប្រែ​អត្រាពន្ធ​ដោយ​ដំឡើង​ប្រាក់​ជាប់​ពន្ធលើប្រាក់បៀវត្សរ៍​ប្រចាំខែ​របស់​និយោជិត​ចាប់ពី ១​ លាន​ ៣ ​សែន​រៀល​ឡើងទៅ ​ទើប​ជាប់​កាតព្វកិច្ច​បង់ពន្ធ​ជា​អ្វីដែល​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​បានបញ្ជាក់​ថា​នឹង​ផ្តល់​ប្រយោជន៍​ដល់​មន្ត្រីរាជការ​ច្រើនជាងគេ ខណៈ​ប្រាក់បៀវត្សរ៍​មន្ត្រី​នៅក្នុង​ឆ្នាំនេះ​បាន​កើនឡើង​។ អនុក្រឹត្យ ...

ឡុង គីមម៉ារីតា
https://bit.ly/2SPuzd2

លោក​ ហ៊ុន សែន ​បញ្ជា​ឲ្យ​ទប់ស្កាត់​ការឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី​ពី​វៀតណាម

 លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ចាត់វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​ (A/H5N1) ពី​ប្រទេស​វៀតណាម ខណៈ​ជំងឺ​នេះ​ត្រូវ​បាន​គេ​រកឃើញ​ផ្ទុះឡើង​នៅ​ភាគខាងត្បូង​វៀតណាម​។ ...

ខន សាវិ
https://bit.ly/39MmE7e

ការ​លើកទឹកចិត្ត​ពន្ធ​ផ្តល់​ជូន​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​ចុះ​ឈ្មោះ​

ការ​អនុគ្រោះ​ពន្ធ​ត្រូវ​បាន​ផ្តល់​ជូន​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ (​ជា​សហគ្រាស​ធុន​តូច​ និង​មធ្យម​)​ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​សហគ្រាស​ក្រៅផ្លូវការ​ឱ្យ​ចុះ​ឈ្មោះ​ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​អាជីវកម្ម​។​ ​ ...

ជា វណ្ណៈ
https://www.khmertimeskh.com/50692394/tax-incentives-offered-to-smes-that-register

មេភូមិ​ត្រូវបាន​ឲ្យ​សារភាព​កំហុស ខណៈ​ពលរដ្ឋ​ ១០ ​នាក់​ ត្រូវ​ពិន័យ​ ១២ ​លាន​រៀល​ ពាក់ព័ន្ធ​ការទន្ទ្រាន​ដី​រដ្ឋ

អភិបាលស្រុក​បន្ទាយស្រី​លោក​ ឃឹម ហ្វីណង់ បាន​តម្រូវ​ឲ្យ​មេភូមិ​ម្នាក់​សារភាព​កំហុស និង​ផាកពិន័យ​មនុស្ស​ ១០ ​នាក់​ផ្សេងទៀត​ជា​ទឹកប្រាក់​ចំនួន​ ១២ ​លាន​រៀល ដោយ​ទុកពេល​ឲ្យ​យកលុយ​មក​បង់ពិន័យ​ត្រឹម​ថ្ងៃទី​ ២២ ខែកុម្ភៈ​នេះ បន្ទាប់ពី​ពួកគេ​ជាប់​ពាក់ព័ន្ធ​ការកាប់​ព្រៃ​លិចទឹក​ទន្ទ្រាន​យក​ដី​រដ្ឋ​ខុសច្បាប់​នៅ​ភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក ...

សុទ្ធ គឹមសឿន
https://bit.ly/2P4DI0z

ពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ​សេកុង​ ភាគច្រើន​ព្រម​ប្ដូរ​ទីតាំង​ថ្មី

អាជ្ញាធរខេត្ត​ស្ទឹងត្រែង​កំពុង​សម្របសម្រួល​ពលរដ្ឋ​ជាង​ ១៣០ ​គ្រួសារ​ ដែល​រស់នៅ​លើដី​ចំណី​ច្រាំងទន្លេ​​សេកុង​ក្នុង​ក្រុង​ស្ទឹងត្រែង​ឲ្យ​ផ្លាស់ប្ដូរ​លំនៅ​ទៅ​កន្លែង​ថ្មី​ដែល​អាជ្ញាធរ​រៀបចំ​ជូន ខណៈ​ក្នុងចំណោម​នោះ​មាន​ភាគច្រើន​បាន​ឯកភាព នៅពេល​ទីតាំង​ច្រាំង​នេះ​ត្រូវ​យក​ទៅ​អភិវឌ្ឍ​ដើម្បី​កុំឱ្យ​បាក់​ និង ...

ខន សាវិ
https://bit.ly/327O4Sp

GMAC ​ជំរុញ​ឲ្យ​អឺរ៉ុប​ពិចារណា​​ផ្ដល់​ EBA ​វិញ ដើម្បី​ជួយ​កម្មករ

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ​បានបង្ហាញ​ការសោកស្ដាយ និង​​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ផ្ដល់​អត្ថប្រយោជន៍​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​ដូចដើម​វិញ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ដល់​កម្មករ​រាប់ម៉ឺន​នាក់ បន្ទាប់ពី​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​ប្រមាណ​ ១ ​ភាគ​ ៥ ​នៃ​ទំនិញ​នាំចូល​ពី​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប​។ ...

នៀម ឆេង
https://bit.ly/2u8Hyyr

មន្ត្រី​ប្រើ​ឧគ្ឃោសនស័ព្ទ​ផ្សព្វផ្សាយ​ពី​ការការពារ និង​អភិរក្ស​សត្វព្រៃ

មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​បាន​ជ្រើសរើស​​យក​វិធីសាស្ត្រ​ផ្សព្វផ្សាយ​ពី​​វិធានការ​ការពារ និង​អភិរក្ស​សត្វព្រៃ និង​ជីវចម្រុះ​ក៏​ដូច​លិខិតបទដ្ឋាន​នានា​ដោយ​ប្រើ​ឧគ្ឃោសនស័ព្ទ​ដាក់​តាម​ម៉ូតូកង់​៣ (​តុកតុក​) ​និង​ម៉ូតូ បើកបរ​នៅ​​តាម​បណ្ដា​ភូមិ-ឃុំ និង​ស្រុក​នានា​ក្នុង​ខេត្ត​មណ្ឌលគិរី ដោយ​ចាក់​ជា​សារ ...

វ៉ន ដារ៉ា
https://bit.ly/2V2IkIe

មន្ត្រី​ថា ​ពលរដ្ឋ​ ៨០% ​មាន​បង្គន់​ប្រើ និង​ ៦៥% ​មាន​ទឹកស្អាត​ប្រើ​គិត​ត្រឹម​ឆ្នាំ​ ២០១៩

មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​អះអាងថា គិត​ត្រឹម​ឆ្នាំ​ ២០១៩ ប្រជាពលរដ្ឋ​ចំនួន​ ៨០% មាន​បង្គន់​ប្រើប្រាស់ និង​ប្រជាពលរដ្ឋ​ ៦៥% ​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់​។ កម្ពុជា​មាន​បំណង​ចង់ឱ្យ​ពលរដ្ឋ​ទាំងអស់​ទទួល​បាន​ទឹកស្អាត និង​បង្គន់​អនាម័យ​ប្រើប្រាស់​នៅ​ត្រឹម​ឆ្នាំ​ ២០២៥ ខាងមុខ​។ ...

ខន សាវិ
https://bit.ly/2P2Aomi

ក្រសួង​អភិវឌ្ឍន៍ជនបទ​តាមដាន​បទបញ្ជា​ប្រឆាំង​នឹង​ការ​ផ្ទុក​លើស​ទម្ងន់​

​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ប្រកាស​ផែនការ​របស់​ខ្លួន​ក្នុង​ការ​សម្របសម្រួល​ជាមួយ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ដើម្បី​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​មួយ​ចំនួន​ដែល​នឹង​អនុញ្ញាត​ឱ្យ​មានការ​ចូលរួម​ទប់ស្កាត់​យានយន្ត​ធុន​ធ្ងន់​ពី​ការ​ប្រើប្រាស់​ និង​ធ្វើ​ឱ្យ​ខូច​ផ្លូវ​ជនបទ​។​ ​ ...

ប៉ិច សុធារី
https://www.khmertimeskh.com/50692034/rural-development-ministry-to-fast-track-anti-overloading-regulation

សាលា​រាជធានី​ គ្រោង​ទទួល​ពាក្យ​ដេញថ្លៃ​ប្រមូល​សំរាម​នៅ​ចុងខែ​នេះ

សាលា​រាជធានី​ភ្នំពេញ​នឹង​ប្រកាស​ទទួល​ពាក្យ​សូម​ដេញថ្លៃ​ការប្រមូល​សំរាម​នៅ​ចុងខែ​កុម្ភៈ ឬ​នៅ​ដើមខែ​មីនា​ខាងមុខ ដើម្បី​ឲ្យ​បណ្តា​ក្រុមហ៊ុន​ដែល​មាន​ចំណាប់អារម្មណ៍​អាច​ចូលរួម​ដាក់ពាក្យ​ដេញថ្លៃ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​របស់​ជប៉ុន​ក៏មាន​ចំណាប់​អារម្មរណ៍​ចូលរួម​ដេញថ្លៃ​ការប្រមូល​សំរាម​នេះ​ផងដែរ ...

ឡុង គីមម៉ារីតា
https://bit.ly/2UX9LDh

រដ្ឋាភិបាល​នឹង​ឧបត្ថម្ភ​ធន​ $៥០ ​លាន​ បញ្ចុះតម្លៃ​អគ្គិសនី

 រដ្ឋាភិបាល​កម្ពុជា​នឹង​ចំណាយ​ប្រមាណ​ ៥០ ​លាន​ដុល្លារ​ សម្រាប់​ការឧបត្ថម្ភធន​លើ​ការបញ្ចុះតម្លៃ​អគ្គិសនី​ចំនួន​ ០,០១ ​ដុល្លារ ​ក្នុង​ ១ ​គីឡូវ៉ាត់ម៉ោង ​ដល់​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម​ដែល​នឹង​អនុវត្ត​ចាប់ពី​ខែកុម្ភៈ​នេះ​។ នេះ​បើតាម​មន្ត្រី​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​។​ ...

ធូ វិរៈ
https://bit.ly/2ua2tkI

ក្រុមហ៊ុន​បន្លែ​ប្រើ​ QR ​កូដ​ ដើម្បី​សម្គាល់​ប្រភព​ដើម

ក្រុមហ៊ុន​បន្លែ​ធម្មជាតិ Natural Agriculture Village បាន​ប្រើប្រាស់ QR កូដ​លើ​ផលិតផល​ដែល​ធ្វើឲ្យ​អតិថិជន​អាច​ដឹង​ពី​ប្រភព​ផលិតផល ដើម្បី​ធានា​សុវត្ថិភាព​ស្រប​នឹង​គោលការណ៍​រដ្ឋាភិបាល​ក្នុង​ការផ្ដល់​សុវត្ថិភាព​ស្បៀងអាហារ​ដល់​អតិថិជន​។ លោកស្រី ប៊ុន សៀង ប្រធាន​ក្រុមហ៊ុន Natural Agriculture Village និង​ជា​សមាជិក​របស់​ក្រុមហ៊ុន Green Gold ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ក្នុង​ស្រុក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​សៅរ៍​ថា កសិករ​ដែល ...

ធូ វិរៈ
https://bit.ly/39Jqka3

ក្រុមហ៊ុន​ចិន​ ទទួលបាន​អាជ្ញាប័ណ្ណ​រុករក​ប្រេង​ប្លុក​ D

ក្រុមហ៊ុន​រុករក​ប្រេង​ដែល​គ្រប់គ្រង​ដោយ​វិនិយោគិន​ចិន​កាលពី​ចុងឆ្នាំ​ ២០១៩ បានទទួល​អាជ្ញាប័ណ្ណ​រយៈពេល​ ៣ ​ឆ្នាំ ដើម្បី​សិក្សា​ស្វែងរក​ប្រេងកាត​នៅក្នុង​ប្លុក​ D ក្នុង​ឈូង​សមុទ្រ​ថៃ​នៃ​ដែនសមុទ្រ​កម្ពុជា​។ នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត​។ ...

ធូ វិរៈ
https://bit.ly/2SzhHJu

ក្រុម​អ្នកជំនាញ​រកឃើញ​សម្បុក​សត្វ​អណ្តើក​ហ្លួង​ ៣ ​សម្បុក​ ស្មើនឹង​ ៥១ ​ពង

អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS) ក្រុម​អ្នក​អភិរក្ស​មកពី​សហគមន៍​មូលដ្ឋាន និង​មន្ត្រីរដ្ឋបាល​ជលផល​បាន​រកឃើញ​សម្បុក​សត្វ​អណ្តើក ហ្លួង ឬ​ហៅ​អណ្តើក​សរសៃ​ចំនួន​ ៣ ​សម្បុក​សរុប​ស្មើនឹង​ ៥១ ​ពង ​នៅ​ព្រែក​ស្រែអំបិល ស្រុកស្រែ​អំបិល​ដែល​ក្រុម​អ្នកជំនាញ​កំពុង​តាមដាន​សុខភាព និង​សុវត្ថិភាព​។ មន្ត្រី និង​សង្គម​ស៊ីវិល​ក៏​បាន​អំពាវនាវ​ឲ្យ ...

សុទ្ធ គឹមសឿន
https://bit.ly/2OYcCIe

សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រូវ​បញ្ចប់​ចុងខែ​នេះហើយ​ នឹងត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​នៅ​ដើម​ខែ​មីនា

 ​ក្រុមការងារ​ក្រសួង​ព័ត៌មាន​បាន​បញ្ចប់​ការពិនិត្យ​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រង់​ផ្នែក​ទោស​បញ្ញត្ដិ ជាមួយ​ក្រុមការងារ​ក្រសួង​យុត្ដិធម៌​ហើយ​កាលពី​ថ្ងៃ​ពុធ​នឹង​គ្រោង​បញ្ចប់​ឲ្យ​រួចរាល់​នៅក្នុង​ខែកុម្ភៈ​នេះ រួច​បញ្ជូន​ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​នៅ​ដើមខែ​មីនា​ខាងមុខ ដើម្បី​សម្រេច​មុន​ដាក់ ...

វ៉ន ដារ៉ា
https://bit.ly/37yxlcb

ស្វ៊ីស​ផ្ដល់ជំនួយ​ ៦ ​លាន​ហ្វ្រង់​ ដើម្បី​គាំទ្រ​ការដោះមីន

រដ្ឋាភិបាល​ប្រទេស​ស្វ៊ីស​បានសម្រេច​ផ្តល់ជំនួយ​ ៦ ​លាន ហ្វ្រង់ស្វ៊ីស​បន្ថែមទៀត ដើម្បី​បន្ត​គាំទ្រ​ដល់​សកម្មភាព​ដោះមីន​នៅ​កម្ពុជា​រយៈពេល​ ៥ ​ឆ្នាំ​ទៀត ដែល​ជា​ការចូលរួម​ធ្វើឲ្យ​សម្រេច​តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​គ្រោង​ដោះ​ឲ្យ​អស់​នៅក្នុង​ឆ្នាំ​ ២០២៥ ខាងមុខ​។ ការសម្រេច​ផ្ដល់ជំនួយ​នេះ​បាន​ធ្វើ​ឡើង ខណៈ​លោកស្រី Helene Budliger Artieda ឯកអគ្គរដ្ឋទូត​ថ្មី​របស់ ...

វ៉ន ដារ៉ា
https://bit.ly/2HvOLeR

ប្រធាន​ដែន​ជម្រក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​អនុញ្ញាត​ឱ្យ​កាប់​ឈើ​

​ប្រធាន​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ខេត្ត​មណ្ឌល​គី​រី​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​ បាន​អនុញ្ញាត​ឱ្យ​រោង​ឈើ​ខុសច្បាប់​ដំណើរការ​នៅ​ក្នុង​តំបន់​អភិរក្ស​។​ សកម្មជន​ គ្រឹ​ង​ តុលា​ បាន​និយាយ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​កថា​ ប្រធាន​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​កំពុង​អនុញ្ញាត ...

ឃុត សុភចរិយា
https://www.phnompenhpost.com/national/sanctuary-chief-accused-allowing-logging

GIZ​ នឹង​គាំទ្រ​ដល់​ក្រសួង​ឧស្សាហកម្ម​ ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​

​អង្គការ​ GIZ​ របស់​អា​លឺ្ល​ម៉​ង់​ និង​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​បាន​ជួប​ពិភាក្សា​គ្នា​ ដើម្បី​ស្វែងរក​យន្តការ​ជួយ​សម្រួល​ដល់​ការ​នាំ​ចេញ​ទំនិញ​ និង​នាំ​ចូល​វត្ថុធាតុដើម​សម្រាប់​គាំទ្រ​វិស័យ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​ តាម​រយៈ​គម្រោងការ​គាំទ្រ ...

ធូ វិរៈ
https://bit.ly/38zcZAF

ការនាំ​ចេញពី​​កម្ពុជា​ទៅ​ទីផ្សារ​អាមេរិក​ ២០១៩ ​កើន​ ៤០ ​ភាគរយ

ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ទៅ​អាមេរិក​បាន​កើនឡើង​កាលពី​ឆ្នាំ​ ២០១៩ ដែល​ត្រូវបាន​ជំរុញ​ដោយ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ (GSP) ខណៈ​កម្ពុជា​បាន​បាត់បង់​មួយផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប «​អ្វីៗ​គ្រប់​យ៉ាង​លើកលែងតែ​អាវុធ​» (EBA) ដែល​បានប្រកាស​កាលពី​ថ្ងៃ​ពុធ​។ ទិន្នន័យ​ចុងក្រោយ​បាន​ពី​ការិយាល័យ​ពាណិជ្ជកម្ម ...

ម៉ៃ គុណមករា
https://bit.ly/2wiDDj3

ក្រសួងមហាផ្ទៃ​ច្រានចោល​សំណើ​សូម​ឲ្យ​លុប​ច្បាប់ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល

ក្រសួងមហាផ្ទៃ​បាន​ច្រានចោល​សំណើ​របស់​អង្គការ​សមាគម​ចំនួន​ ១០០ ​ស្ថាប័ន​ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​លុបចោល​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដោយ​ក្រសួង​លើកឡើង​ថា ច្បាប់​នេះ​បាន​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​ហើយ​មុនពេល​មាន​ការអនុម័ត សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​ពិគ្រោះ​យោបល់​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ ...

ម៉ិច ដារ៉ា
https://bit.ly/2OQv2KQ

កម្ពុជា​ចាត់ទុក​ការព្យួរ​ផ្នែក​ខ្លះ​នៃ EBA របស់​ EU ​ថា​ជា​ការយល់​ខុស​អំពី​កម្ពុជា

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ប្រតិកម្ម​ទៅនឹង​ការសម្រេច​ព្យួរ EBA ដោយ​គណៈកម្មការ​អឺរ៉ុប​សម្រាប់​ទំនិញ​នាំចូល​ទីផ្សារ​អឺរ៉ុប​ថា ជាការ​ផ្ដើមចេញពី​ការភាន់ច្រឡំ​ និង​ការយល់​ខុស​អំពី​តថភាព​ជាក់ស្ដែង​នៅ​កម្ពុជា​ដែល​ការព្យួរ​ ១ ​ភាគ​ ៥ ​នៃ EBA នេះ​នឹងធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​បង់ពន្ធ​លើ​មុខ​ទំនិញ​ ៤០ ​មុខ ខណៈ​ដែល​ទំនិញ​កម្ពុជា ...

នៀម ឆេង
https://bit.ly/2SnN0GX

ក្រុមហ៊ុន និង​ក្រុម​វិនិយោគិន​ជប៉ុន​ដាក់​អនុសាសន៍​ ២១ ​ទៅ​រដ្ឋាភិបាល

តំណាង​ក្រុមហ៊ុន និង​ក្រុម​វិនិយោគិន​ជប៉ុន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បានដាក់​អនុសាសន៍​គោលនយោបាយ​ ២១ ​ចំណុច​ទាក់ទង​នឹង​បញ្ហា​ប្រឈម​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​បន្ទាប់ ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​អាជីវកម្ម​កាន់តែ​ប្រសើរ​។ ឯកអគ្គរាជទូត​ជប៉ុន មេដឹកនាំ​សមាគម​អាជីវកម្ម​ជប៉ុន​នៅ​កម្ពុជា (JBAC) ទីភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​កម្ពុជា និង​ជប៉ុន​ (JETRO) ...

ម៉ៃ គុណមករា
https://bit.ly/2SwCTQe

គណៈកម្មការ​អឺរ៉ុប​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ​ដែល​ប៉ះពាល់​លើ​ទំនិញ​ ៤០ ​មុខ

គណៈកម្មការ​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ដែល​ប៉ះពាល់​លើ​ទំនិញ​ ៤០ ​មុខ​ពី​កម្ពុជា​នាំចូល​ទៅ​ប្លុក​ដែល​មាន​ប្រទេស​ចំនួន​ ២៧ ​នេះ​ដោយ​លើកឡើង​ហេតុផល​ថា កម្ពុជា​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ និង​ជា​លក្ខណៈ​ប្រព័ន្ធ ...

នៀម ឆេង
https://bit.ly/31TOJXE

ក្រសួង​ដែនដី​​ ប្រកាស​មិន​ទទួលដោះស្រាយ​ទំនាស់​ដី​ជូន​ពលរដ្ឋ​ ៧៧ ​គ្រួសារ

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ប្រកាស​មិន​ទទួលដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​តាម​សំណើ​របស់​ពលរដ្ឋ ៧៧ ​គ្រួសារ​ នៅ​ឃុំ​តានូន ស្រុក​បទុមសាគរ ខេត្តកោះកុង​ឡើយ​ដោយ​លើកឡើងថា ពលរដ្ឋ​ទាំងនោះ​ធ្លាប់​ទទួល​បាន​ការដោះស្រាយ​រួចមកហើយ​ពី​គណៈកម្មការ​អន្តរក្រសួង​។ ...

សុទ្ធ គឹមសឿន
https://bit.ly/2SEPzDo

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

urZPu
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!