ភ្នំពេញប៉ុស្តិ៍
ថាមពលអគ្គីសនីបន្ថែមសំរាប់កម្ពុជា
ក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថាដំណាក់កាលទី១នៃរោងចក្រថាមពលHFOដែលមានទឹកប្រាក់៣៨០លានដុល្លារនៅស្រុកល្វាឯមខេត្តកណ្តាលនឹងចាប់ផ្តើមប្រតិបត្តិការនៅខែមេសាហើយអាចផលិតថាមពលបាន១០០មេហ្គាវ៉ាត់។ ...
ហ៊ឹន ពិសី
https://www.phnompenhpost.com/business/cambodia-powers
អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនអតីតប្រធានមន្ទីរដែនដីខេត្តព្រះសីហនុសង្ស័យពាក់ព័ន្ធអំពើពុករលួយ
លោក នួន ប៉ុក អតីតប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី ១ មីនា។ ការចាប់ខ្លួននេះដោយសារមានការសង្ស័យថា លោកបានប្រព្រឹត្តអំពើពុករលួយនៅអំឡុងពេលកំពុងកាន់តំណែងជាប្រធានមន្ទីរដែនដីខេត្តព្រះសីហនុចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨។ ...
ខន សាវិ
http://bit.ly/38lfIgn
សភាពាណិជ្ជកម្មបារាំងគាំទ្រការឧបត្ថម្ភធនលើវិស័យទេសចរណ៍
សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង (FCCI) នៅកម្ពុជាបានគាំទ្រវិធានការណ៍របស់រដ្ឋាភិបាលក្នុងការដោះស្រាយការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនៅខេត្តសៀមរាប។ ...
ខន សាវិ
https://www.phnompenhpost.com/national/french-chamber-supports-tourism-sector-subsidies
កិច្ចព្រមព្រៀងគម្រោងថាមពលដើរដោយខ្យល់ត្រូវបានគេរំពឹងថានឹងកើតឡើងនៅឆ្នាំនេះ
លោក វិចទ័រ ហ្សូ នា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលបាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Blue Circle ដែលគ្រប់គ្រងដោយប្រទេសបារាំងដើម្បីអភិវឌ្ឍគម្រោងកសិដ្ឋានរោងចក្រអគ្គិសនីដើរ ...
ធូ វិរៈ
https://www.phnompenhpost.com/national/wind-power-project-deal-expected-year
រដ្ឋាភិបាលនឹងចុះកិច្ចព្រមព្រៀងរកប្រេងក្នុងប្លុក VIII ជាមួយ EnerCam
រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនកាណាដា EnerCam Resources Co. Ltd. (EnerCam) និងចុះកិច្ចព្រមព្រៀងរុករកប្រេងនៅក្នុងប្លុក VIII ក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមមន្ដ្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានប្រេងកាត។ ...
ធូ វិរៈ
http://bit.ly/2TwGRrp
លោក ហ៊ុន សែន និងក្រសួងសុខាភិបាលបញ្ជាក់ជាថ្មីថា កម្ពុជាមិនមានជំងឺឆ្លង ខូវិដ-១៩ ទេ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងសុខាភិបាល បានបញ្ជាក់សាជាថ្មីថា កម្ពុជាមិនមានករណីជំងឺឆ្លង ខូវិដ-១៩ ឬដែលគេហៅម្យ៉ាងទៀតថា វីរុសកូរ៉ូណានោះទេ ប៉ុន្តែបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវមានវិធានការការពារប្រសើរជាងព្យាបាល។ ...
នៀម ឆេង
http://bit.ly/2Tv0RdW
ការនាំចេញអង្ករបានកើនឡើង ២១% ទោះបីការដឹកជញ្ជូនកំពុងរងផលប៉ះពាល់ដោយសារវីរុសកូរ៉ូណាក៏ដោយ
ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ២ ខែដំបូងក្នុងឆ្នាំ ២០២០ នេះបានកើនឡើងប្រមាណជាង ២១ ភាគរយ បើទោះបីជាបញ្ហានៃការរីករាលដាលជំងឺឆ្លង COVID-19 កំពុងបង្កក្តីបារម្ភ និងប៉ះពាល់ដល់ការដឹកជញ្ជូននោះក៏ដោយ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ...
ហ៊ឹន ពិសី
http://bit.ly/2vAU5Lz
ស្ថាប័នសុខភាពចំនួន ៣ បញ្ជាក់ពីការត្រៀមលក្ខណៈជានិច្ច ចំពោះកូវីដ ១៩
ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រកាលពីម្សិលមិញបានធ្វើសន្និសីទរួមគ្នាបញ្ជាក់ពីការត្រៀមខ្លួន ដើម្បីប្រឈមនឹងជំងឺកូវីដ ១៩ បើទោះបីជាករណីសង្ស័យក្នុងស្រុកចំនួន ១៣៥ នាក់ត្រូវបានធ្វើតេស្តរកឃើញលទ្ធផលអវិជ្ជមានយ៉ាងណាក្តី។ ...
នៀម ឆេង
http://bit.ly/2IepOoB
មន្ត្រីចិនជួបជាមួយ CDC ពិភាក្សាពីផលប៉ះពាល់នៃការផ្គត់ផ្គង់វត្ថុធាតុដើម
គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មចិនបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិភាក្សាពីផលប៉ះពាល់មួយចំនួនទាក់ទងនឹងកង្វះការផ្គត់ផ្គង់វត្ថុធាតុដើមក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង ២ ឲ្យបានកាន់តែប្រសើរ។ ...
ហ៊ឹន ពិសី
http://bit.ly/32IGhLe
ក្រសួង២និងអង្គការអនុវត្តគម្រោងថែបរិស្ថានឲ្យកាន់តែប្រសើរដោយបន្ថយប្រើប្លាស្ទិក
រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការជឿជាក់លើសិស្សជនបទកម្ពុជាសហការគ្នាអនុវត្តគម្រោងថែរក្សាបរិស្ថានឈ្មោះថា «គម្រោង អ (R)» នៅខេត្ដសៀមរាប ដើម្បីធ្វើឲ្យបរិស្ថានកាន់តែល្អប្រសើរលើកកម្ពស់ការកាត់បន្ថយការបំពុលដោយប្លាស្ទិកតាមមធ្យោបាយផ្តល់ដបទឹកចំនួន ៤ ម៉ឺនដបដល់សិស្សានុសិស្សនៅតាមអនុវិទ្យាល័យ និង ...
វ៉ន ដារ៉ា
http://bit.ly/2vjvlrj
គយចេញវិធានការចាំបាច់មួយចំនួន ចំពោះកង្វះខាតវត្ថុធាតុដើម
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដើម្បីឆ្លើយតបជាបន្ទាន់ចំពោះការខ្វះខាតវត្ថុធាតុដើមនៅក្នុងឧស្សាហកម្មកាត់ដេរ និងស្បែកជើងនៅកម្ពុជាដែលរំខានដោយវីរុស ខូវិដ-១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រ។ ...
ធូ វិរៈ
http://bit.ly/2IbyFaI
ក្រុមអធិការកិច្ចចម្រុះត្រូវបានបង្កើត ដើម្បីត្រួតពិនិត្យលើវិស័យ ២ ឲ្យមានតម្លាភាព
ក្រសួងចំនួន ៤ ចេញប្រកាសអន្តរក្រសួងចំនួន ២ ច្បាប់ដាច់ដោយឡែកពីគ្នាក្នុងការបង្កើតក្រុមអធិការកិច្ចលើវិស័យកម្មន្តសាល និងវិស័យឧស្សាហកម្មទេសចរណ៍ ដែលមន្ត្រីអះអាងថា ជាកំណែទម្រង់ស៊ីជម្រៅមួយរបស់រដ្ឋាភិបាល ដើម្បីពង្រឹងប្រសិទ្ធភាពការងារ តម្លាភាព និងគណនេយ្យភាព។ ...
ឡុង គីមម៉ារីតា
http://bit.ly/2Icqmv8
ក្រសួងបណ្តុះបណ្តាលអ្នកកាសែតអំពី Covid-19
ក្នុងគោលបំណងដើម្បីដោះស្រាយការរីករាលដាលនៃព័ត៌មានមិនពិត ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក នៅថ្ងៃសុក្រនេះនឹងរៀបចំវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានអំពីការរាយការណ៍ត្រឹមត្រូវអំពី Covid-19។ ...
ឃុត សុភចរិយា
https://www.phnompenhpost.com/national/ministry-trains-journos-covid-19
5G នឹងដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថលកម្ពុជា
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ផែនការនៃការដាក់ឲ្យដំណើរការប្រព័ន្ធ 5G របស់ប្រទេសកម្ពុជានឹងដើរតួនាទីដ៏សំខាន់ក្នុងគំនិតផ្តួចផ្ដើមឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទី ៤ ដែលកម្ពុជាមានបំណងបង្កើនការផ្លាស់ប្តូរសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីគាំទ្រដល់កំណើន។ ...
ម៉ៃ គុណមករា
https://bit.ly/2Tqx2ek
ចំណូលគយ នឹងមិនសម្រេចតាមទិសដៅ
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានឲ្យដឹងថា ការរីករាលដាលវីរុសខូវិដ-១៩ និងធ្វើឲ្យខកខានដល់ទិសដៅកំណត់របស់រដ្ឋាភិបាលក្នុងការប្រមូលចំណូលនៅឆ្នាំនេះ ខណៈក្នុងរយៈពេលនេះការប្រមូលចំណូលពន្ធបាននិងកំពុងរងផលប៉ះពាល់។ ថ្លែងក្នុងសន្និសីទព័ត៌មានកាលពីល្ងាចថ្ងៃពុធលោក គុណ ញឹម អគ្គនាយក GDCE បានឲ្យដឹងថា ការប្រមូលចំណូលពន្ធគយ ...
ម៉ៃ គុណមករា
https://bit.ly/2T72mQD
រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយ ១,៣៣ លានដុល្លារសម្រាប់គម្រោងសង្គម
ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍បានផ្តល់ជំនួយ ១,៣៣ លានដុល្លារដល់អង្គការចំនួន ៣ ដែលធ្វើការដើម្បីបោសសំអាតគ្រាប់បែកចង្កោម កែលម្អសន្តិសុខស្បៀង និងលើកកម្ពស់លក្ខខណ្ឌកសិកម្មប្រកបដោយចីរភាពសម្រាប់ការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ជំនួយនេះត្រូវបាន ...
វ៉ន ដារ៉ា
https://www.phnompenhpost.com/national/japan-govt-grants-143-million-aid-social-projects
រយៈពេលប្រមាណ ១៦ ឆ្នាំ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ទទួលសំណុំរឿងវិវាទការងារ ២ ៨៨២ ករណី
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលចាប់ពីឆ្នាំ ២០០៣-២០១៩ បានទទួលសំណុំរឿងលើវិវាទការងារចំនួន ២ ៨៨២ ករណី ដែលមានកម្មករនិយោជិតពាក់ព័ន្ធចំនួនជាង ១ លាននាក់ មកពីវិស័យកាត់ដេរ និងវិស័យផ្សេងៗទូទាំងប្រទេសដែលក្នុងចំណោមសំណុំរឿងវិវាទទាំងនេះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានដោះស្រាយជោគជ័យ ៧៥ ភាគរយ។ នេះបើតាមមន្ត្រីក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ...
វ៉ន ដារ៉ា
https://bit.ly/386c61x
ក្រសួងការងារ ចេញលិខិតច្រើនច្បាប់ ទាក់ទងនឹងវឌ្ឍនភាពការងារ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញលិខិតជាច្រើនច្បាប់ទៅកាន់ក្រុមនិយោជកដើម្បីរំឭកពាក់ព័ន្ធនឹងការអនុវត្តច្បាប់ការងារក្នុងនោះក៏បានលើកឡើងពីរបៀបគិតប្រាក់បំណាច់អតីតភាពការងារផងដែរ ប៉ុន្តែអ្នកនាំពាក្យក្រសួងការងារបានអះអាងថា លិខិតទាំងនេះគឺជាការរាយការណ៍ពីវឌ្ឍនភាពការងារដែលបានឯកភាពគ្នានា ...
ឡុង គីមម៉ារីតា
https://bit.ly/2PtsZN5
រោងចក្រ ១០ សុំព្យួរផ្នែកខ្លះនៃការផលិត ព្រោះខ្វះវត្ថុធាតុដើម និងរោងចក្រជិត ២០០ ទៀត នឹងប្រឈមក្នុងខែមីនា
យ៉ាងហោចណាស់រោងចក្រប្រមាណជា ១០ រោងចក្រ បានស្នើសុំព្យួរការងារផ្នែកខ្លះនៃផលិតផលរបស់រោងចក្រដោយហេតុខ្វះខាតវត្ថុធាតុដើម ហើយអាចប៉ះពាល់ដល់កម្មករប្រមាណ ៣ ពាន់នាក់នឹងអត់ការងារធ្វើជាបណ្ដោះអាសន្ន។ ការអះអាងយ៉ាងដូច្នេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួង ...
ឡុង គីមម៉ារីតា
https://bit.ly/2w9nDQu
យូនីសេហ្វ៖ បណ្តាញសង្គមផ្តល់ឱកាសដល់កុមារ ប៉ុន្តែវាក៏ផ្តល់នូវហានិភ័យដែរ
អង្គការយូនីសេហ្វបានរកឃើញថា កុមារអាយុចាប់ពី ១១ ដល់ ១៨ ឆ្នាំ ដែលបានប្រើប្រាស់បណ្ដាញសង្គមដូចជា Instagram, Facebook, YouTube, WhatsApp, PubG និង Mobile Legends ទាំងក្មេងប្រុស និងក្មេងស្រីត្រូវបានរាយការណ៍ថា ពួកគេបានផ្ញើ និងត្រូវបានស្នើសុំឲ្យផ្ញើរូបភាពអាក្រាត ខណៈនាយិកាអង្គការនេះមើលឃើញថា បណ្តាញសង្គមផ្តល់នូវឱកាសធំធេងដល់កុមារ ប៉ុន្តែវាក៏ផ្តល់ឱ្យ ...
វ៉ន ដារ៉ា
https://bit.ly/2PurcaG
មនុស្ស ៥ នាក់ត្រូវបានឃាត់ខ្លួនឲ្យធ្វើកិច្ចសន្យា បញ្ឈប់ការឈូសដីព្រៃ
អាជ្ញាធរខេត្តមណ្ឌលគិរីបានតម្រូវឲ្យជនជាតិវៀតណាមចំនួន ៥ នាក់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឈូសឆាយដីព្រៃ ដោយឃាត់គ្រឿងចក្រចំនួន ៤ គ្រឿងទុកនៅទីស្នាក់ការគយខេត្តមណ្ឌលគិរី បន្ទាប់ពីពួកគេបម្រុងឈូសឆាយដីព្រៃនៅក្បែរដែនជម្រកសត្វព្រៃណាំលៀស្ថិតក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ប៉ុន្ដែមិនត្រូវបានបណ្ដេញចេញពីកម្ពុជា ...
សុទ្ធ គឹមសឿន
https://bit.ly/2Tj4d3F
គ្រឹះស្ថានហិរញ្ញវត្ថុ ២ បន្ថែមទៀតកំពុងដំណើរការចុះបញ្ជីក្នុងផ្សារហ៊ុន
គ្រឹះស្ថានហិរញ្ញវត្ថុ ២ ទៀតគឺធនាគារ PPCBank គ្រប់គ្រងដោយវិនិយោគិនកូរ៉េខាងត្បូង និងប្រាសាក់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជាទទួលបានការយល់ព្រមជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជា សម្រាប់ការចេញបណ្ណបំណុលសាជីវកម្មនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ...
ម៉ៃ គុណមករា
https://bit.ly/39aDLju
ក្រុមការងារអន្តរក្រសួង នឹងត្រូវបង្កើត ដើម្បីតាមដានការផ្សាយ រូបអាសអាភាស
ក្រសួងកិច្ចការនារី គ្រោងផ្ដួចផ្ដើមបង្កើតក្រុមការងារមកពីអន្តរក្រសួងឆាប់ៗនេះដើម្បី តាមដាន ផ្សព្វផ្សាយ អប់រំ និងចាត់វិធានការលើអ្នកធ្វើសកម្មភាព ផ្សព្វផ្សាយ និងចែកចាយរូបភាព ឬវីដេអូ អាសអាភាស តាមបណ្ដាញសង្គមប្រព័ន្ធអនឡាញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យអប់រំអ្នកទាំងនោះ ប៉ុន្ដែសង្គមស៊ីវិល ...
សុទ្ធ គឹមសឿន
http://bit.ly/32tHRQW
ខេមបូចាជំរុញឱ្យមានការធ្វើវិសោធនកម្មច្បាប់សារព័ត៌មានបន្ថែម
អ្នកសារព័ត៌មានប្រមាណ ២០ នាក់បានប្រមូលផ្តុំគ្នានៅថ្ងៃអង្គារនេះនៅឯកិច្ចប្រជុំ “ជ្រុងមួយនៃវិស័យប្រព័ន្ធផ្សព្វផ្សាយ” ដែលរៀបចំឡើងដោយសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ...
ខន សាវិ
https://www.phnompenhpost.com/national/camboja-pushes-further-press-law-amendments